35 C
Phnom Penh

​សាលាដំបូង​រាជធានី​ភ្នំពេញ​​បន្ត​បើក​សវនាការ​រឿង​ក្តីជួញដូរ​ក្មេងស្រី​គថ្លង់​ឲ្យ​ធ្វើ​ជាស្រី​ពេស្យា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បន្ត​​បើក​សវនាការ​ជំនុំ​ជម្រះ​​រឿង​​​​​​​​​ក្តី​ស្ត្រី​អាយុ​៤៤ឆ្នាំ​ម្នាក់ និង​បុរស​​អាយុ​២៨ឆ្នាំ​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​​ជួញ​ដូរ​ក្មេងស្រី គ ថ្លង់ និង​មាន​ផ្ទុក​មេរោគ​អេដស៍​​​ទៅ​​​​​​ឲ្យ​ផ្ទះបន​មួយ​កន្លែង​​​ក្នុ​ងខណ្ឌ​ចម្ការ​មន។

ស្ត្រីសង្ស័យ​​ឈ្មោះ ឯម សុភា ដែល​កូន​​​ស្រី​​​​របស់ខ្លួន​គឺ​ជា​មិត្តភក្តិ​ជន​រងគ្រោះ​នោះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​នាំ​ក្មេងស្រី​អាយុ​១៣​​​ឆ្នាំ​​​រូបនេះ​ទៅ​ធ្វើការ​ក្នុង​ផ្ទះ​បន​ បន្ទាប់ពី​ក្មេង​​​ស្រី​​​​​​​រូបនេះ​បាន​មក​ស្នាក់នៅ​ផ្ទះ​របស់ខ្លួន។​ បុរសសង្ស័យ​ឈ្មោះ ឡុញ ចាន់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួយ​នាំ​ក្មេង​ស្រី​នេះ​ទៅ​ផ្ទះ​បន​នោះ។

នៅ​ថ្ងៃបើកសវនាការ​ដំបូង​ថ្ងៃទី​៣ ខែ​កុម្ភៈ ​​​​​​ឯម សុភា បាន​បដិសេធ​កា​រចោទ​ប្រកាន់​​​​​​​​​​នោះ ហើយ​បាន​និយាយថា គាត់​មិន​នៅ​ផ្ទះ​​​ទេ​នៅថ្ងៃដែលក្មេងស្រី​រូបនេះ​ត្រូវ​គេ​នាំ​​​ទៅ​ផ្ទះ​បននោះ។

លោកស្រី សន សុដាឡែន​ មេធាវី​ការ​ពារ​​​​​​​​​​ក្មេងស្រី​រងគ្រោះបាន​មាន​ប្រសា​សន៍​​​ថា ទោះជា​យ៉ាងណា នៅ​ឯសវ​នា​ការ​​បិទ​​ទ្វារ​កាល​​​​​​​ពី​មិ្សលមិញ ក្មេងស្រី​រង​គ្រោះ​បាន​​​​ប្រាប់​​​តាម​អ្នក​បក​ប្រែ​ដោយ​ប្រើ​ភាសា​​​កាយ​វិការ​ថា ឈ្មោះ​ សុភា ជា​អ្នក​​នាំ​នាង​ទៅ​កាន់​ផ្ទះ​បន។

លោក​ស្រី សុដាឡែន បាន​មាន​ប្រសា​សន៍​​​​​​ថា “ក្មេងស្រី​និយាយ​ទៅកាន់​ចៅ​ក្រម​បាន​ច្រើន​ជាង​មុន​ដែលនៅពេល​នោះ​នាង​មាន​ការ​ភ័យខ្លាច។ នៅពេល​ចៅក្រម​សួរនាង​ថា នរណា​បាន​នាំ​នាង​ទៅផ្ទះ​បន នាង​បាន​ចង្អុល​​​​​​ទៅ​ ស្ត្រី​ឈ្មោះ សុភា”។ លោកស្រី​ សុដាឡែន បាន​បន្ថែម​ថា ​តុ​​​លា​​​​​​​កា​រនឹ​ង​ប្រកាសសាលក្រម​នៅថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស