29 C
Phnom Penh

មហោស្រព​​​ពុទ្ធ​​​សាសនា​​​ឥណ្ឌា​​​នឹង​​​ប្រារព្ធ​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ និង​​​នៅក្រុង​​​​​​សៀម​​​រាប​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​​​សង្ឃ​​​និង​​​សិល្បករ​​​ជាង​​​៧០​​​រូប​​​មកពី​​​ឥណ្ឌា នឹង​​​ចូល​​​រួម​​​ក្នុង​​​មហោស្រព​​​​​​បង្ហាញពី​​​ទម្រង់​​​សិល្បៈ​​​ផ្សេងៗ​​​គ្នា​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​ពុទ្ធ​​​សាសនា​​​ដែល​​​​​​ចាប់​​​ផ្ដើម​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​នៅ​​​រសៀល​​​នេះ​​​។

រៀប​​​ចំ​​​ដោយ​​​ស្ថាន​​​ទូត​​​ឥណ្ឌា រួម​​​សហ​​​ការ​​​ជាមួយ​​​ក្រសួង​​​ធម្មការ និង​​​សាសនា​​​ មហោ​​​ស្រព​​​ពុទ្ធ សាសនា​​​​​​​​​ដែល​​​ប្រារព្ធ​​​ធ្វើ​​​ឡើង​​​នៅ​​​ក្រុង​​​​​​ចំនួន​​​ពីរ​​​ផ្សេង​​​គ្នា​​​ គឺ​​​រាជ​​​ធានី​​​​​​​​​ភ្នំពេញ និង​​​ក្រុង​​​សៀម​​​រាប​​​​​​​​​នេះ​​​ នឹង​​​មាន​​​បង្ហាញ​​​ទម្រង់​​​សិល្បៈ​​​​​​ដ៏ពិសេស​​​មួយ​​​ចំនួន​​​ដែ​​​ល​​​ត្រូវ​​​បាន​​​ប្រើ​​​​​​នៅ​​​វត្ត​​​អារាម​​​​​​នានា​​​ក្នុង​​​ប្រ ទេស​​​ឥណ្ឌា ដូច​​​ជា​​​រូប​​​រចនា​​​បដិមា​​​ធ្វើ​​​ពីម្សៅ​​​ទឹក​​​ដោះ​​​​​​ជា​​​ដើម​​​។

លោក Dinesh Patnaik ឯកអគ្គ​​​រដ្ឋទូត​​​ឥណ្ឌា ​​​ប្រចាំ​​​នៅ​​​ប្រទេ​​​សកម្ពុជា បាន​ឲ្យ​​​ដឹង​​​តាម​​​រយៈ​​​សន្និសីទ​​​សារព័ត៌មាន​​​កាលពី​​​ថ្ងៃ​​​ម្សិលមិញ​​​ថា ​មហោស្រព​នេះនឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​រាត្រី​​​នេះ​​​ជាមួយ​​​នឹង​​​ការ​​​បើ​​​ក​​​ពិព័រណ៍​​​ធម្មទស្សន៍​​​​​​នៅ​​​វត្ត​​​ឧណ្ណាលោម​​​ ស្ដីពីពុទ្ធ​​​ប្បវត្តិ​​​ និង​​​ពាក្យ​​​ប្រៀន​​​ប្រដៅ​​​របស់​​​ព្រះ​​​អង្គ​​​។

លោក​បាន​មាន​ប្រសាសន៍​​​ថា“ មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​ច្រើន​​​ណាស់​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែល​​​ចង់​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ឥណ្ឌា [ដែល​​​​​​​​​ជា​​​កន្លែង​​​​​​ប្រសូត​​​​​​របស់​​​ព្រះ ពុទ្ធ​​​] ប៉ុន្តែ​​​មិន​​​អា​​​ច​​​ទៅ​​​បាន​​​។ ដូច្នេះ​​​យើង​​​បាន​​​សម្រេច​​​ចិត្ត​​​ពាំ​​​នាំ​​​ទម្រង់​​​សិល្បៈ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ព្រះពុទ្ធ​​​​​​មកជូនពួក​​​គាត់​​​ទស្សនា​​​តែម្ដង​​​”។

លោក​​​ Jhumur Sing ដែល​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​ចំណោម​​​​​​​​​​​​អ្ន​​​ក​​​រៀប​​​ចំ​​​មហោស្រព​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អំឡុង​មហោស្រព​​​​ដែល​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​ដល់​​​ថ្ងៃ​​​ទី​​​១៨ ខែកុម្ភៈ​​​នេះ ព្រះ​​​សង្ឃ​​​ឡាម៉ា ​​​​​​ដែល​​​ជា​​​​​​ព្រះ​​​សង្ឃមកពី​​​តំបន់​​​ភ្នំ​​​ហិម​​​ពាន្ត​ នឹង​​​សូត្រ​​​ស្វាធ្យាយ​​​ធម៌​​​ដែល​​​បង្កើត​​​ទៅ​​​ជា​​​កម្ពស់​​​​​​​​​រលក​​​សំឡេង​​​​​​ប្លែក​​​ៗ​​​ក្នុង​​​ពេល​​​ជាមួយ​​​​​​​​​​​​គ្នា​​​ ហើយ​​​និង​​​សាង​​​រូប​​​រចនា​​​បដិមា​​​ធ្វើពីម្សៅ​​​ទឹក​​​ដោះ​​​​​ប្រកប​​​ដោយ​​​ពណ៌ចម្រុះ​​​ និង​​​សោភ័ណភាព​​​​​​។ ​​​​​​មហោស្រព​​​នេះ​​​ក៏​​​នឹ​​​ង​​​មាន​​​ការ​​​តាំងពិព័រណ៍​​​​​​​​​​​​តាម​​​បណ្ដោយ​​​មាត់​​​ទន្លេ​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​នូវ​​​រូប​​​ថត​​​​​​បង្ហាញពី​​​​​​បូជនីយដ្ឋាន​​​​​​​​​​​​ក្នុង​​​ប្រទេស​​​ឥណ្ឌា​​​ផង​​​ដែរ​​​។

លោក Patnaik បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ក្រុង​​​សៀម​​​​​​​​​រាប​​​ចាប់ពីថ្ងៃ​​​សុក្រ​​​ដល់​​​ថ្ងៃ​​​សៅរ៍ និង​​​នៅ​​​ភ្នំពេញ​​​​​​ចាប់ពី ថ្ងៃ​​​ច័ន្ទ​​​ដល់​​​ថ្ងៃ​​​ពុធ ក្រុម​​​នាដក​​​រឥណ្ឌា នឹង​​​​​​សម្ដែង​​​របាំ​​​ក្នុង​​​ឈុត​​​ដក​​​ស្រង់​​​​​​ចេញពីជំពូក​​​ខ្លះៗនៃ​រឿង​​​​រាមាយ​​​ណៈ។

រៀប​​​ចំឡើង​​​នៅ​​​ឯសណ្ឋាគារ​​​សូហ្វីតែល​​​អង្គរ​​​ (Sofitel Angkor Phokeethra) នៅ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​ និង​​​នៅ​​​សាល​​​សន្និសីទ​​​ចតុមុខ​​​​​​ក្នុង​​​រាជធានីភ្នំពេញ របាំ​​​នេះ​​​នឹង​​​សម្ដែង​​​ដោយ​​​ក្រុម​​​នាដករ​​​មកពីមូល​​​និធិ​​​កាលក្សត្រា ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ក្រុម​​​នាដករ​​​​​​ល្អបំផុត​​​​​​នៅ​​ឯ​ប្រទេ​​​ស​​​​​​ឥណ្ឌា។ ការ​​​សម្ដែង​​​នេះ​​​គឺ​​​​​​បើក​​​ចំហ​​​ឲ្យ​​​​​​មាន​​​​​​ការ​​​ចូល​​​ទស្សនា​​​ដោយ​​​សេរី​​​។

លោក Dinesh Patnaik បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥណ្ឌា​​​ និង​​​កម្ពុជា មាន​​​ទំនាក់​​​ទំនង​​​វប្បធម៌​​​ជាមួយ​​​គ្នា​​​តំាងពី​​​យូរ​​​លង់​​​ណាស់​​​មក​​​ហើយ”។ គួរ​​​បញ្ជាក់​​​ថា ​​​ ប្រាសាទ​មួយ​​​ចំនួន​​​នៅ​​​អង្គរ​​​គឺ​​​មាន​​​លក្ខណៈ​​​ស្រដៀង​​​គ្នា​​​យ៉ាង​​​ខ្លាំងទៅ​​​​​​នឹង​​​ប្រាសាទ​​​​​​​​​​​​ឥណ្ឌា​​​ដែល​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ក្នុង​​​សម័យ​​​កាល​​​តែមួយ។ លោក​​​បានបន្ត​​​ថា “ក្នុ​​​ង​​​សម័យ​​​កាល​​​បច្ចុប្បន្ន​​​​​​ទំនាក់​​​ទំនង​​​វប្បធម៌​​​របស់​​​យើង​​​គឺ​​​មិន​​​ជិត​​​ស្និទ្ធ​​​ដូច​​​មុន​​​ទេ​​​” ដោយ​​​បន្ថែម​​​ថា មហោស្រព​​​នេះ​​​​​​ជា​​​មធ្យោបាយ​​​មួយ​​​ក្នុង​​​កា​​​រ​​​ពង្រឹង​​​ទំនាក់​​​ទំនង​​​នេះ​​​ឡើង​​​វិញ​​​​​​​​​។

លោក​​​ Dinesh Patnaik បាន​​​ឲ្យ​​​ដឹង​​​ថា បច្ចុប្បន្ន​​​នេះមាន​​​វត្ត​​​អារាម​​​កម្ពុជា​​​​​​ប្រហែល​​​១៦នៅ​​​ឯ​​​ប្រទេស​​​ឥណ្ឌា។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​អនុញ្ញាត​​​ឲ្យ​​​ប្រទេស​​​នានា​​​កសាង​​​វត្ត​​​អារាម​​​របស់​​​ខ្លួន​​​​​​ក្នុង​​​ប្រទេស​​​ឥណ្ឌា​​​” ។ លោក​​​ប៉ាន់​​​ប្រមាណ​​​ថា  ​​​​​​មាន​​​ពុទ្ធសាសនិក​​​ប្រហែល​​​​​​​​​២៧​​​លាន​​​នាក់​​​ ឬស្មើ​​​នឹង​​​២ភាគ​​​រយ​​​នៃ​​​ចំនួន​​​ប្រជា​​​ពល​​​រដ្ឋ​​​សរុប​​​ក្នុ​​​ង​​​ប្រទេស​​​នេះ​​​៕ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស