31 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​អវត្ត​មាន​​ អំឡុង​ការ​តវ៉ាឲ្យ​ដោះ​លែង​មនុស្ស​២៣​នាក់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីចុង​ខែ​មុន​​អ្នក​តវ៉ា​ដែល​ទាម​ទារ​ឲ្យមា​នការ​ដោះលែង​កម្មករ​ និងស​កម្មជន​ដែល​ជាប់​ពន្ធនាគារ​ចំនួន​​២៣នាក់​នោះ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួ​យ​សន្តិសុខ​ខណ្ឌ​នៅតាម​មហា​វិថីព្រះ​នរោត្តម​ ក្នុង​ទីក្រុង​ភ្នំពេញ​។

លោក សម រង្ស៊ី ស្ថិតនៅកន្លែង​​​ជិះស្គី​​​លើជួរ​​​ភ្នំក្នុងប្រទេស​​​ស្វ៊ីស បន្ទាប់ពី​​​មានការ​​​ចាប់ខ្លួន​​​កម្មករ​​​ និង​​​សកម្មជន​​​ដាក់​​​ពន្ធនាគារ​​​។ ចាប់​​​តាំងពីពេល​​​នោះ​​​មក​​​មិនមាន​​​វត្ត​​​មាន​​​របស់គណបក្ស​​​ប្រឆាំង​​​នៅកន្លែង​​​ជួប​​​ជុំ និង​​​ហែក្បួនទៀត​​​ទេ​​​។
លោក សម រង្ស៊ី ស្ថិតនៅកន្លែង​​​ជិះស្គី​​​លើជួរ​​​ភ្នំក្នុងប្រទេស​​​ស្វ៊ីស បន្ទាប់ពី​​​មានការ​​​ចាប់ខ្លួន​​​កម្មករ​​​ និង​​​សកម្មជន​​​ដាក់​​​ពន្ធនាគារ​​​។ ចាប់​​​តាំងពីពេល​​​នោះ​​​មក​​​មិនមាន​​​វត្ត​​​មាន​​​របស់គណបក្ស​​​ប្រឆាំង​​​នៅកន្លែង​​​ជួប​​​ជុំ និង​​​ហែក្បួនទៀត​​​ទេ​​​។

អាជ្ញាធរ​បាន​ប្រើ​ដំបង​ឆក់វាយ​អ្នក​តវ៉ា​ ​ហើយ​អ្នក​តវ៉ា​បាន​គប់​ដុំ​ថ្ម​ ហើយ​ភាគី​​ទាំង​សង​ខាង​​មាន​ស្នាម​ជាំ​ និង​​បែក​ឈាម​។ នៅ​ពេល​ក្រោយ​មក​នៅក្នុង​សប្តាហ៍​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​វីដេអូ និង​រូប​ថត​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដែល​បង្ហាញពី​ការ​ជិះ​ស្គី​តាម​ទី​ជម្រាល​នៅ​ភ្នំ​ដែល​ពោរពេញ​ដោយ​ព្រិល​នៅក្នុង​ប្រទេស​ស្វ៊ីស។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បញ្ចេញ​យោបល់​អំពី​​ឧបករណ៍​ជិះស្គី​​របស់​មេដឹកនាំ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ថា “ ពេញ​ចិត្ត​មួក​សុវត្ថិភាព​ និង​ដំបង​នៅក្នុង​ប្រទេស​ស្វ៊ីស ជាង​​នៅ​កម្ពុជា​”។

អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​បាន​សរសេរ​ថា “ប្រទេស​ជាតិ​កំពុង​មាន​​បញ្ហា​ ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​បែ​រជា​ទៅ​ជិះស្គី​យ៉ាង​សប្បាយ​​។ តើ​យើង​អាច​ទុក​ចិត្ត​គាត់​យ៉ាង​ម៉េច​ទៅ​បើ​លោក​ប្រធាន​មាន​គំនិត​បែ បនេះ?” ។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​បាន​​​អះអាង​ថា “លោក សម រង្ស៊ី បាន​លះបង់​ពេល​វេលា​របស់​លោក​ច្រើន​ណាស់​សម្រាប់​ប្រទេស​ជាតិ​​​។ គាត់​សម​នឹង​មាន​​ពេល​សប្បាយ​ខ្លះ​ បន្ទាប់​ពី​ឆ្លង​កាត់​ភាព​តាន​តឹង​ផ្នែក​នយោបាយ​​​​”។ លោក​ សម រង្ស៊ី បាន​ទៅ​បញ្ចុះ​បញ្ចូល​កម្មករ ​ដល់​ខ្លោង​ទ្វារ​រោង​ចក្រ​នៅ​ជាយក្រុង​ភ្នំពេញ ​កាល​ពីខែធ្នូ​​​ ដើម្បី​ជំរុញ​ឲ្យកម្មក​រធ្វើ​​កូដកម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ខែគោល​។ ប៉ុន្តែ ​ពេល​មាន​អ្នក​តវ៉ា​២១នាក់​កំពុង​ជាប់​ពន្ធនា​គារ​រង់​ចាំ​ការ​បើក​សវនា ការ​នោះ​ ​គណបក្ស​សង្គ្រោះ ជាតិ​​បាត់​មុខ​​គួរ​ឲ្យ​កត់​សម្គាល់​ពីការ​ជួប​ជុំ​គ្នា​ដើម្បីទាម​ទារ​ឲ្យមានការ​ដោះលែង​ពួក​គេ​​។

ហើយ​សូម្បី​តែ​ លោក​ សម រង្ស៊ី  ស្ថិត​នៅ​ក្នុង​ប្រទេស​ ក៏មិន​ឃើញ​មាន​​វត្តមាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ ក្នុង ការ​ហែ​ក្បួន​​និង​ការ​ជួប​ជុំ​គ្នា​ដើម្បី​អំពាវ​នាវ​​​ឲ្យមានការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ពីមុន​ទាំង​២៣នាក់​​ដែរ។

​ក្នុង​​រយៈពេល​ជាង​បីសប្តាហ៍​មក​​នេះ​មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​មិ​នបាន​ចូល​រួម​នៅក្នុងការ​ហែ​ក្បួន​របស់​សង្គម​សីុវិល ដើម្បី​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​បរទេស​អំពាវ​នាវ​ឲ្យមាន​ការ​ដោះលែង​អ្នក​ទោស​ទាំង​នោះ​ទេ​​។ ហើយ​នៅ​ឯសា លាឧទ្ធរណ៍​កាល​ពី​​ថ្ងៃ​អង្គារ​ ដែល​​បាន​ច្រាន​ចោល​សំណើ​សុំ​នៅក្រៅ​ឃុំ​របស់​អ្នក​ជាប់​ឃុំ​ទាំង​២១នាក់​​នោះ​ លោក​ ហូរ វា៉ាន់ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​បង្ហាញ​មុខ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។

អ្នកស្រី​ ទេព វន្នី សកម្ម​ជន​កា​រពារ​សិទ្ធិ​ដី​ធ្លីដ៏ឆ្នើម​មួយ​រូប​ដែល​បាន​ស្ថិត​នៅជួរ​មុខ​គេ​​ក្នុង​ការ​ជួប​ជុំ​គ្នា និង​ការ​ហែក្បួន​ដើម្បី​ទាម​ទារ​ឲ្យដោះលែ​ង​មនុស្ស​ទាំង​២៣នាក់​បាន​​​​​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មើល​ឃើញ​ថា គណបក្ស​​សង្គ្រោះ​ជាតិ​មិន​សូវ​មាន​សកម្មភាព​ទេ​ចាប់​តាំង​ពីរដ្ឋាភិបាល​បាន​ឃាត់​ខ្លួន​សកម្ម​ជន​ទាំង​នោះ​មក​​។  អ្នកស្រី ទេព វន្នី បាន​អះអាង​ថា  អវត្ត​មាន​​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទំនង​ ជា​រឿង​ចៃដន្យ​ទេ​។ អ្នកស្រី​បាន​​មាន​ប្រសាសន៍​​ ថា “គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែលជា​មាន​​សកម្ម​ភា​ព ឬ​យុទ្ធ​សាស្ត្រ​សម្ងាត់​ដើម្បី​រក​​យុត្តិ​ធម៌​ឲ្យ​ពួក​គេ​”។

លោក​ស្រី ធីតា ឃឹះ ប្រធាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ដែល​បាន​ដឹកនាំកា​រ​ហែ​ក្បួន​ដាក់​ញត្តិ​ជូន​ស្ថាន​ទូត​ និង​ការិយាល័​យ​អង្គការ​ សហ​ប្រជាជាតិ​​សុំការ​គាំទ្រ​នៅក្នុងការ​ទាម​ទារ​​ឲ្យ​មា​នការ​ដោះលែង​សកម្មជន​ និង​កម្មករ​ទាំងនោះ​បានមាន​ប្រសាសន៍ថា សង្គម​​​សីុវិល​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​ការ​ពិបាក​សម្រេច​ចំពោះ​​ការ​រៀប​ចំ​សកម្ម​ភាព​របស់​ខ្លួន​ក្នុង​រយៈ​ពេល​មួយខែម​ក​នេះ​​។

លោក​ស្រី​បានមាន​ប្រសាសន៍ថា “ ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​ចូល​រួម​​ ពួក​គេ​អាច​​​ទាក់ទាញ​មនុស្ស​​បាន​​ច្រើន ជាង​​។ ប៉ុន្តែ ​ដោយ​សារ​យើង​ទាំង​អស់​គ្នាស្ថិត​នៅក្រោម​កា​រ​ពិនិត្យ​ពិច័យ​​ពី​អាជ្ញាធរ​មូល​ដ្ឋាន​នោះ​ យើង​​អាច​ធ្វើ​ឲ្យ​មានការ​យល់​ដឹង​កាន់​តែ​ច្រើន​ និង​ធ្វើ​ឲ្យ​អ្នក​ជាប់​ពាក់​ព័ន្ធ​ដឹង​ពីបញ្ហា​នេះ​”។

លោក​ សម រង្ស៊ី បានទទួល​ស្គាល់ថា គណ ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​ដក​ខ្លួន​​ចេញពីការ​ខំ​ប្រឹង​ប្រែង​ដើម្បី​គាប​សង្កត់​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​អ្នក​តវ៉ា​ទាំង​នោះ​​ដែល​ត្រូវ​បាន​​ចាប់​ខ្លួន​​អំឡុងការ​បង្ក្រាប​ដោយ​ហិង្សា​របស់​រដ្ឋាភិ​បាល​​ទៅ លើ​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​​២​និង​ទី​៣​ខែ​មករា​។

លោក​ សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃ​ពុធ​ថា “ យើង​មិន​ចង់​ធ្វើ​ឲ្យគេមើល​ឃើញ​ពេល​ធ្វើ​សេចក្តី​សម្រេច​ ឬ​​ដឹកនាំការ​​តវ៉ា​​នោះទេ​ ពីព្រោះមាន​ការ​ ចោទ​ប្រកាន់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ថា ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រើ​​​​មនុស្ស​​ឲ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ឬ​ទាម​ទារ​អ្វីមួយ​ពី​រដ្ឋាភិបាល​”។

លោក​បាន​មាន​ប្រសាសន៍ថា “ ដូច្នេះ​យើង​​មិន​ចង់​ធ្វើ​ឲ្យគេ​ជឿ​លើ​ការ​ចោទ​ប្រកាន់​​ទាំង​នេះទេ​”។ លោក​បាន​មាន​ប្រសាសន៍ ថា គណ​បក្ស​សង្គ្រោះជាតិ​​ទុក​​ឲ្យ​សង្គម​សីុវិល​ដឹកនាំ​នៅក្នុងការ​គាប​សង្កត់​រដ្ឋា​ភិបាល​ឲ្យដោះ​លែង​​មនុស្ស​ទាំង​២១នាក់​​នេះ​វិញ​។

លោក​បានមាន​ប្រសាសន៍ថា “ជួន​កាល​​​នៅពេល​ធ្វើ​បាតុកម្ម​ធំៗ​ យើង​ជា​អ្នក​​ដឹកនាំ​។ ប៉ុន្តែ នៅពេល​​ធ្វើ​ឲ្យ​សម​ស្រប​សម្រាប់​​មុខ​មាត់​ល្អ និង​ធ្វើ​ឲ្យ​សហជីព​ និង​​អង្គការ​សង្គម​សីុវិល​ឯករាជ្យ​នោះ​ យើង​មិន​ចាំបាច់ទៅ​បង្ហាញ​​​មុខ​ឲ្យគេ​ឃើញ​នៅ​ជួរ​មុខ​ទេ​”។

កាលពីសប្តាហ៍​មុន ​លោក  សុន ​​ ឆ័យ  តំណាង​រាស្ត្រជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​​​​បាន​ចូល​រួម​ជាមួមេដឹកនាំ គណបក្ស​ប្រឆាំង​ប៉ុន​ប៉ង​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ទាំង​២៣នាក់​នៅ​​​​ក្នុង​មណ្ឌលអប់រំ​​​​កែ​ប្រែ​ទី​៣​ដែល​មាន​​សន្តិ​​​សុខ​តឹង​រឹុង​នៅក្នុង​ខេត្ត​កំពង់​ចាម​។

លោក សុន ឆ័យ ប្រហែល​ជា​មិន​យល់​ស្រប​នឹងគោល​ជំហរ​របស់​គណបក្ស​លោក​ចំពោះការ​មិន​ចូល​រួម​រដ្ឋសភា​ដែល​ដឹក​នាំ​​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​​ទេ ហើយ​បាន​មាន​ប្រសាសន៍ថា លោក​ចង់​ឲ្យ​គណបក្ស​បញ្ចុះ​បញ្ចូល​ឲ្យមាន​ការដោះលែង​មនុស្ស​ទាំង​២៣នាក់​ពីក្នុង​រដ្ឋសភា​វិញ​។

លោក​ សុន ឆ័យ​ មាន​ប្រសាសន៍ថា “ ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ដែល​យើង​មិន​អាច​ជួយ​ពួក​គេ​បាន​ច្រើន​។ខ្ញុំ​អាច​ជួយ​បាន ច្រើន​ប្រសិន​បើ​ខ្ញុំ​ជា​សមាជិក​សភាពិត​ប្រាកដ​។ ខ្ញុំនឹ​ង​សរសេរ ​លិខិត​។ ខ្ញុំ​នឹង​ប្រឹង​ប្រែង​ទៅ​ជួប​ពួក​គេ​ក្នុង​ពន្ធនាគារ​។ ប៉ុន្តែ ដោយសារ​យើង​នៅក្រៅ​រដ្ឋ​សភា​​​នោះ ​យើង​មិន​អាច​ធ្វើ​អ្វី​​​តាម​ផ្លូវ​ច្បាប់​ បាន​ច្រើ​ន​ក្នុង​​រឿងនេះបានទេ​៕​​គឹម​ហឿន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស