38.8 C
Phnom Penh

កសិករ​ខេត្ត​តាកែវ​​ម្នាក់​មិន​ទំនង​ជា​អ្នក​លួច​ព្រះ​​សារីរិកធាតុ​ព្រះ​ពុទ្ធ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​ទ្រាំង​, ខេត្តតាកែវ​- ដើម្បី​លួច​ព្រះ​សារីរិកធាតុ​ព្រះពុទ្ធ​បាន​សម្រេច​ដែល​ជា​អំពើ​ចោរកម្ម  ដ៏ធំមួយ​ក្នុង​ចំណោម​អំពើ​ចោរ​កម្ម​ធំៗ​នៅក្នុង​ប្រវត្តិសាស្ត្រ​​កម្ពុជា​នា​ពេល​​ថ្មី​ៗ​​​នេះ​​ ជន​ល្មើស​ត្រូវ​លបចូល​​​ឆ្លង​កាត់​សន្តិសុខ​ប្រាំ​នាក់ តាម​កាំជណ្តើរ​ជាង​៥០០កាំ​ទៅ​​កំពូល​​ភ្នំ​ឧដុង្គ ទំលុះ​ទ្វារ​ព្រះ​សក្យមុនី​ចេតិយ​ដែល​សាង​សង់​អស់​៤,៥លាន​ដុល្លារ លួច​យក​ព្រះសារីរិកធាតុ​ទាំង​​ ហើយ​កាន់​ត្រឡប់​ចុះ​មក​​វិញ​ និ​ង​​បាន​គេច​ខ្លួ​ន​បាត់​នៅ​ពេល​​យប់​។

បន្ទាប់ពីការ​លួច​ព្រះ​សារីរិក​ធាតុ​កាល​ពី​ខែ​​ធ្នូ​ ក្រុម​អ្នក​ជំនាញ​ប៉ាន់​ប្រមាណ​ថា ​ព្រះ​សារីរិក​ធាតុ​​ទាំង​នេះបាន​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​ ហើយ​ប្រហែល​ជា​ត្រូវ​​នាំ​យក​ទៅ​​លក់​នៅទីផ្សារ​ងងឹត​​ក្នុង​​ប្រទេស​ថៃ​ ។

នគរ​បាល​បាន​សន្និដ្ឋាន​ថា ចោរ​ម្នាក់ ឬ​ច្រើន​នាក់​មិន​បាន​បន្សល់ដាន​ទេ​ ហើយ​ច្បាស់​​​ជា​​ស្ទាត់​ជំនាញ​​ទៀត​ផង​​។ សន្តិសុខ​ប្រាំនាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​​ភ្លាម​ៗ​បន្ទាប់​ពីការ​លួច​នេះ​បាន​និយា យ​ថា ​ពួក​គេ​មិន​បាន​ឃើញ​អ្វី​ទេ​ហើយ​នៅ​តែ​អះ​អាង​ពីភាព​គ្មាន​ទោស​របស់​ខ្លួន​។

ប៉ុន្តែ​មិន​មែ​ន​ចោរទាំង​អស់​សុទ្ធ​តែ​ពូកែ​នោះទេ​ ហើយ​នៅពេល​ដឹង​ថា ​លួច​បាន​សម្រេច​ និង​មាន​សុវត្ថិភាព​ហើយ​​ ចោរ​ភាគ​ច្រើន​​ធ្វើ​ខុស​ដែល​ធ្វើ​ឲ្យគេ​ចាប់ខ្លួន​បាន​នៅ​ពេល​​ក្រោយ​មក​។

លោក ចន មូល័រ នាយក​ផ្នែក​គ្រប់​គ្រង​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​​ Global Security Solutions បាន​មាន​ប្រសាសន៍ថា “គេ​​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​​ធំ​នៅពេល​ដែល​គេ​ប្រព្រឹត្តិ​បទ​​​ល្មើស​បែបនេះ​ ប៉ុន្តែ​ ជា​ធម្មតា​ចោរ​ភាគ​ច្រើន​នៅ​ទី​នេះ​មិន​ឆ្លាត​ទេ​។ លោក​បានមាន​ប្រសាសន៍ថា “ពួក​គេ​អួត​អ្នក​ជិត​ខាង​អំពី​រឿង​នេះ​ ឬ​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​​ច្រើនភ្លាម​ៗ​ ដែល​ពួក​គេមិនធ្លាប់​មាន​។​​ឧទាហរណ៍ ចំពោះ​ចោរ​ប្លន់​ធនាគា​រវិញ​ ​ពួក​គេ​​ត្រូ​វ​ចាយ​លុយ​ប្លន់​បាន​តែ​ម្តង​​”។

ចំពោះ​​លោក កែវ​ រស្មី ជាកសិករ​តូចតាច​មក​ពី​​ស្រុក​ទ្រាំង ខេត្ត​តាកែវ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពីបទ​លួច​កាល​ពី​ជាង​​មួយ​សប្តាហ៍​មុន​នេះ កំហុ​សគឺ​ការទិញ​ម៉ូតូ​​ហុង​ដា​ឌ្រីម​ក្នុង​តម្លៃ​១.០០០ដុល្លារ​​ប្រាំថ្ងៃ​ក្រោយការ​លួច​នោះ។

ការ​ទិញ​ម៉ូតូនេះធ្វើ​ឲ្យអ្នក​ជិត​ខាង​ឆ្ងល់​​ ហើយ​ធ្វើ​ឲ្យមាន​ពាក្យ​ចចាមអារ៉ាម​ភ្លាមៗ​នៅ​ក្នុង​ភូមិ​​កគោ ឃុំខ្វាវ​ ហើយ​ឈ្មោះ រស្មី​ មិន​អាច​ប្រាប់​មូល​ហេតុ​​ច្បាស់​លាស់​ដល់​អ្នក​ភូមិ​ដែល​ចង់​ដឹង​នោះ​ទេ​។ មិន​ត្រឹម​តែ​អ្នក​ស្រី មាស ញ៉ែ អាយុ​៧៨​ឆ្នាំ​​ជា​ជីដូន​របស់​ រស្មី ដែល​មាន​ខ្នង​កោង​ និង​មាន​ស្លាម្លូ​ជាប់​ធ្មេញ​នោះ​ជឿ​ថា ចៅ​របស់​​គាត់​បាន​ទទួល​លុយ​នោះដោយ​ស្រប​ច្បាប់​។

អ្នកស្រី​បាន​និយាយ​ថា ខ្ញុំ​បាន​សួរ​វា​អំពី​ម៉ូតូ​នោះ​ ប៉ុន្តែ វា​មិន​ប្រាប់ខ្ញុំ​ថា​បាន​លុយ​ទិញ​មក​ពីណា​ទេ​”។ កា​រសង្ស័យ​ និង​ការ​ច្រណែន​បាន​រាល​ដាល​យ៉ាង​លឿន​ពេញភូមិ​ ដែល​ធ្វើ​ឲ្យ​លោក​ អ៊ុំ ថុន​ ជា មេប៉ុស្តិ៍​នគរ​បាល​ឃុំ​បាន​ទទួល​ការ​ផ្តល់​ព័ត៌មានពី​​អ្នក​ភូមិដែ​ល​មាន​ការ​សង្ស័យ​នៅថ្ងៃ​​លោក រស្មី ទិញ​ម៉ូតូ​​​។

លោក​ ថុន  មាន​ប្រសាសន៍ថា “ ប្រាំ​ថ្ងៃ​បន្ទាប់​​ពីបាត់​ព្រះ​សារីរិកធាតុនោះ ជន​សង្ស័យ​​បាន​​ទិញ​ម៉ូតូ​មួយ​គ្រឿង​ ហើយ​ប្រជា​ជន​បាន​​ទូរស័ព្ទ​ប្រាប់ខ្ញុំ​អំពី​ការ​សង្ស័​យ​របស់​ពួក​គេ​។ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា លោក​រស្មី​មានណាស់​ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា មាន​ដោយរបៀប​ណា​ទេ​​​”។ លោក ថុ​ន​ បាន​រាយការណ៍​ទៅ​នគរបាល​ស្រុកដែល​ក្រោយ​មក​បាន​រាយការណ៍​ទៅ​នគរបាល​ខេត្ត​ ​ហើយ​ខេត្ត​​បាន​ប្រាប់​ទៅ​ក្រសួង​មហាផ្ទៃ។

នៅពេល​ទន្ទឹម​គ្នា​នោះ​ដែរ​ លោក រស្មី បាន​បង្ហាញ​ទ្រព្យ​សម្បត្តិ​​ជា​ច្រើន​​គឺ​​ ម៉ូតូ​ពីរ​គ្រឿង​ទៀត​​ មួយ​គ្រឿង​ក្នុង​ចំណោម​​ទាំង​ពីរ​គ្រឿង​នោះមាន​តម្លៃ ១៥.០០០​ដុល្លារ​ និង​រថយន្ត​សេ៊រី២០១៤​មួយ​គ្រឿង​​។

កាល​ពីសប្តាហ៍​មុន​ នគរបាល​បានសម្រេច​ហៅលោក រស្មី មក​សាក​សួរ​ ប៉ុន្តែ ​ផ្ទុយ​ទៅ​វិញ​ ពួក​គេ​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​បើក​​​រថ​​​យន្ត​​​ដេញ​​​តាម​​​នៅ​​​តាម​​​ផ្លូវ​​​ដី​​​ក្រហេង​​​ក្រហូង​​​ក្នុង​​​ភូមិ​​​កគោ​ ដែល​​​មិន​​​សម​​​នឹង​​​បើក​​​រថយន្ត​កាត់​ឡើយ​​​​។ នគរបាល​​​ស្រុក​​​បាន​​​ប្រទះ​​​ឃើញ​​​ជន​​​សង្ស័យ​​​បើក​​​រថយន្ត​​​ថ្មី​​​​មួយ​គ្រឿង​​​​នៅ​​​ចម្ងាយ​​​​ប្រហែល​៥គីឡូម៉ែត្រ​​​ពីផ្ទះ​​​របស់​​​គាត់​​​នៅ​​​ពេល​​​ថ្ងៃ​​​ត្រង់​​​កាលពី​​​ថ្ងៃព្រហស្បតិ៍​​​សប្តាហ៍​​​មុន ហើយ​​​គាត់​​​មិន​​​ព្រម​​​ឈប់​​​ទេ។

​​​លោក ស៊ាង ម៉ាលី ​​​អធិការ​​​នគរបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​បាន​​​ប្រាប់​​​ឲ្យ​​​គាត់​​​ឈប់​​​ ប៉ុន្តែ គាត់​​​មិន​​​ព្រម​​​ឈប់​​​ទេ​​​។ យើង​​​​​​បាន​​​បើក​​​ដេញ​​​តាម​​​គាត់​​​រហូត​​​ដល់​​​ផ្ទះ​​​គាត់​​​”។

បន្ទាប់​​​ពី​​​ការ​​​ឆែក​​​ឆេរ​​​ភ្លាម​​​ៗ​​​ ទាំង​​​លោក រស្មី និង​​​អ្នកស្រី ញ៉ែ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ហើយ​​​នគរបាល​​​ចាប់​​​ផ្តើម​​​ឆែក​​​ឆេរ​​​ផ្ទះនោះ​​​និង​​​តំបន់​​​នៅ​​​ជុំវិញ​​​ផ្ទះ។​​​ ព្រះ​​​ពុទ្ធ​​​រូប​​​១០​​​អង្គ​ ដែល​​​តាមការ​​​ចោទ​​​ថា លោក រស្មី បាន​​​លួច​​​​​ពី​​​ភ្នំ​​​ឧដុង្គ​​​ជាមួយ​​​ព្រះ​សារីរិក​​​ធាតុ​​​ ព្រម​​​ទាំង​​​ព្រះ​​​ពុទ្ធ​​​រូប​​​បី​​​អង្គ​​​ទៀត​​​ដែល​គេ​ចោទ​​ថា គាត់​​​បាន​​​លួច​​​ពីវត្ត​​​មួយ​​​​នៅ​​​មូល​ដ្ឋាន​​​នោះ​​​កាលពី​​​ឆ្នាំ​​​មុន​​​ ត្រូវ​​​បាន​​​​រក​​​ឃើញ​​​នៅ​ក្នុង​ទទឹក​​​​​​​និង​​​គម្ពោត​​​ព្រៃ​​​នៅ​​​ជុំ​​​វិញ​​​ផ្ទះ​​​របស់​​​គាត់​​​ ព្រម​​​ទាំង​​​នៅ​​​​​​កៅ​​​អីក្រោយ​​​រថយន្ត​​​របស់​​​គាត់​​​។

លោក​​ ថុន បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​សប្តាហ៍​​​មុន ដោយ​​​ចង្អុល​​​ទៅ​​​ទ​​​ទឹក​​​ច្រែះ​​​ចាប់​​​​នៅ​​​​រោង​​​ចិញ្ចឹម​​​សត្វ​តូច​​​​មួយ​​​ថា “​ខ្លួន​ខ្ញុំ​​​ផ្ទាល់​​​បាន​​​រក​​​ឃើញ​​​ព្រះ​​​ពុទ្ធ​​​រូប​​​មួយ​​​អង្គ​​​នៅ​​​ទី​នេះ”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ព្រះ​​​ពុទ្ធ​​​រូប​​​នោះ​​​តូច​​​ណាស់​​​​មាន​ទំហំ​​​​ប៉ុន​​​មេដៃ​​​ខ្ញុំ”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​បាន​​​រក​​​ឃើញ​​​ព្រះ​​​ពុទ្ធ​​​រូប​​​មួយ​​​អង្គ​​​ទៀត​​​នៅ​​​ជិត​​​ទូ​​​ដាក់​​​ចាន​​​ឆ្នាំង​​​នៅ​​​ក្នុង​​​ផ្ទះ​​​បាយ​​​ ដែល​​​ជា​​​កន្លែង​​​ដេក​​​របស់​​​លោក រស្មី។​​​ វត្ថុ​​​មាន​​​តម្លៃ​​​បំផុត​​​ ដែល​​​បាន​​​រក​​​ឃើញ​​​គឺ​​​ព្រះ​​​សារីរិកធាតុ​​​ព្រះ​​​ពុទ្ធ​​​ ដែល​​​លាក់​នៅ​ក្រោម​​គ្រែ​​ដេក​​​​របស់​​​លោក​​​ រស្មី ។

អ្នក​ស្រី ញ៉ែ ជា​​​ជីដូន​​​ដែល​​​ត្រូវ​​​បាន​​​ដោះ​លែង​ដោយ​គ្មាន​ការ​​​ចោទ​​​ប្រកាន់​​​នោះ បាន​​​និយាយ​​​ថា អ្នកស្រី​​​មិន​បាន​ដឹង​​​ទាល់​​​តែ​​​សោះ​​​ថា ផ្ទះ​​​របស់​​​​អ្នក​ស្រីជា​​​កន្លែង​​​ដាក់​​​ព្រះ​សារី​​​​រិក​​​ធាតុ​​​ព្រះ​​​ពុទ្ធ​​​ដ៏​​​មាន​​​តម្លៃ​​នេះ​​​។ អ្នក​​​ស្រី​​​ ញ៉ែ បាន​​​និយាយ​​​ថា “​​​ខ្ញុំ​​​ដឹង​​​ថា មាន​​​ភ័ស្តុតាង ប៉ុន្តែ ខ្ញុំ​​​មិន​​​ដឹង​​​ថា វា​​​ជា​​​អ្នក​​​លួច​​​ ឬ​​​អត់​​​ទេ​​​។ ព្រះ​​​បរមរាជ​​​វាំង​​​ និង​​​ព្រះ​​​សង្ឃរាជ​​​កំពុង​​​ពិភាក្សា​​​ថា តើ​​​ត្រូវ​ធ្វើ​​​ឲ្យ​​​ព្រះ​​​សក្យ​​​មុនី​​​ចេតិយ​​​មាន​សុវត្ថិ​​​ភាព​​​ដោយ​​​វិធី​​​ណា​​​ មុន​​​ពេល​​​ដង្ហែ​​​ព្រះសារីរិក​​​ធាតុ​​​ពី​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ទៅ​​​ភ្នំ​​​ឧដុង្គ​​​វិញ​។

លោក​​​ អ៊ាវ​​​ ចំរើន​​​ ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​កណ្តាល​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា ព្រះ សារីរិកធាតុ​​​ ប្រហែល​​​ជា​​​នឹង​​​ត្រូវ​​​ដង្ហែទៅ​​​ភ្នំ​​​ឧដុង្គ​​​នៅ​​​ថ្ងៃ​​​បុណ្យ​​​វិសាខ​​​បូជា​​​ ដែល​​​រំឭក​​​ពី​​​ថ្ងៃ​​​ប្រសូត ត្រាស់ដឹង​​​​​​ និង​​​បរិនិព្វាន​​របស់​ ព្រះ​ពុទ្ធ​​​នៅ​​​ថ្ងៃ​​​ទី​​​១៣ ខែ​​​ឧសភា៕​​​​គឹមហឿន 

(រាយ​​​ការណ៍​​​បន្ថែម​ដោយ​​​ ឃី សុវុឌ្ឍី​​​)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស