33 C
Phnom Penh

បុរស​ជនជាតិ​វៀតណាម​ម្នាក់​​​ត្រូវបាន​សម្លាប់​​ដោយ​ក្រុម​មនុស្ស​ប្រកាន់​ជាតិ​សាសន៍ក្នុង​រាជធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​និង​អភិបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា មនុស្ស​ប្រកាន់​​​ជាតិ​​​សាសន៍​មួយ​ក្រុ​ម​បាន​វាយ​សម្លាប់​បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​​ បន្ទាប់ពី​បុរស​រូប​នេះ​បាន​ជិះ​ម៉ូតូ​បុក​​​រថ​​​យន្ត​​​មួ​​​យ​​​គ្រឿងនៅ​​​​​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃសៅរ៍​។ 

លោក​ ហួត​ វណ្ណា នាយ​រង​នគរបាល​​ប៉ុស្ដិ៍​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ ង្វៀន យ៉ាង​ង៉ុក​ អាយុ​២៨​ឆ្នាំ​ បាន​ជិះ​ម៉ូតូ​ទៅ​បុក​​គូថ​រថយន្ត​មួយ​គ្រឿង​នៅ​តាម​ផ្លូវ​ជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក​់​អង្រែ​លើ​​ នៅ​ម៉ោង​ប្រមាណ​៩​និង​៤៥​នាទី​យប់​។​ រថយន្ត​នោះ​បាន​បន្ត​​ដំ​​​ណើរ​​​ទៅ​​​មុខ​​​​​​​​​ទៀត ទុក​​ឲ្យ​បុរស​វ័យ​ក្មេង​រូប​នេះ​រង​របួស​​​​​នៅ​លើ​ផ្លូវ​ ជា​ទី​ដែលក្រោយ​មកខ្លួន​​​​ត្រូវ​បាន​មនុស្ស​មួយ​ក្រុមមា​​​ន​​​​​​គ្នា​​​​ប្រហែល​ជា​ប្រាំមួយ​នាក់​​ដែល​​មា​ន​កំហឹងព្រួត​​​គ្នា​​វាយ​​​។

លោក​ វណ្ណា បាន​ឲ្យ​ដឹង​ថា “ង្វៀង យ៉ាង​ង៉ុក​ ​បាន​ស្លាប់​ បន្ទាប់​ពី​ក្រុម​មនុស្សទាំ​​​ង​​​​នេះ​បាន​ព្រួត​​​គ្នាវាយ​គាត់​​ត្រូវ​ក្បាល​និង​មុខ​”។ លោក​បាន​បន្ថែម​​ថា ក្រុ​​​ម​​​នេះ​​​ខឹង​​​​​ដោយ​សារ​​ម៉ូតូ​របស់​គាត់ ដែលបុក​រថយន្ត​​ រាំង​ផ្លូវ​ពួក​គេ​។

លោក​បាន​មាន​​ប្រសាសន៍​ថា “ការ​​វាយ​ប្រហារ​​បាន​ចាប់​ផ្ដើម​​នៅ​ពេល​ដែល​​​មាន​អ្នក​ស្រែ​ក​ថា ‘យួន​វៃ​៉​ខ្មែរ​’  ហើយ​បន្ទាប់​នោះ​​​​​ក្រុម​មនុស្ស​ទាំង​​នោះ​បាន​វាយ​​គាត់​រហូត​ដល់​ស្លាប់​”។ ង្វៀង យ៉ាង​ង៉ុក បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​។

លោក​ វណ្ណា ​ឲ្យ​ដឹង​ថា បុរស​​ម្នាក់​​ឈ្មោះ​ វ៉ុន ចាន់​វុត្ថា អាយុ​៥០​ឆ្នាំ​​ត្រូវ​បាន​ចាប់​ខ្លួន​​បន្ទាប់​នោះ​ ដោយ​សារ​តែ​​ត្រូវ​​បាន​អះអាង​ថា ពន្យុះ​ឲ្យ​មាន​អំពើ​​ហិង្សា​ជាតិ​សាសន៍​។ លោក​បាន​បន្ថែម​ថា “យើង​បាន​ឃាត់​ខ្លួន​​គាត់​​និង​បញ្ជូន​គាត់​​ទៅ​នគរ​បាល​ខណ្ឌ​​ដើម្បី សាកសួរ​”។

លោក​ វណ្ណា បានថ្លែ​​​ង​​​​ថា អ្នក​ភូមិ​បាន​ប្រាប់​​​​នគរបាល​ថា ជន​រងគ្រោះ​ គឺ​ជា​​ជន​ជាតិ​វៀត​​​ណាម​ ហើយ​ថា នគរបាល​​នៅ​មិន​ទាន់​ទាក់​​​ទង​ទៅ​គ្រួសារ​បុរស​រូប​នេះ​​នៅ​ឡើយ​ទេ​។

លោក​ ជា សុហៃ នាយ​នគរបាល​​ប៉ុស្ដិ៍​ចាក់​អង្រែ​ក្រោម​​បាន​ឲ្យដឹង​​​​ថា ​សាក​សព​របស់​ជន​រងគ្រោះ​ត្រូវ​បាន​បូជា​​រួច​ហើយ​​នៅ​ឯ​វត្ត​មួយ​។

លោក​ គួច​ ចំរើន​ អភិបាល​ខណ្ឌ​មាន​ជ័យ​​បាន​​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​​អំពី​ការ​សម្លាប់ នេះ​ ហើយលោក​​​​​​​​​​​​​បាន​ឲ្យដឹង​ថា ការ​ប្រកាន់​ជាតិ​សាសន៍​នៅ​ពីក្រោយ​រឿង​នេះ​ ពីព្រោះ​​អ្នក​សម្លាប់​បាន​​ស្រែកពាក្យពាក់​​​​​​​​​ព័ន្ធ​​​​​​នឹង​​​​​​​​សាវតា​ជាតិ​សាសន៍​របស់​ជន​រងគ្រោះ ព្រោះតែ​​​​​ពួក​គេ​​ខឹង​។

លោក​ ចំរើន​ បាន​ឲ្យ​ដឹង​ថា “វា​គឺ​ជា​ការ​សម្លាប់​​ដោយ​មនុស្ស​មាន​កំហឹង​មួយ​ក្រុម​​ និងដោយ​សារ​តែ​​ការ​រើស​អើង​ ពីព្រោះ​​មនុស្ស​ទាំង​នេះ​បាន​សម្លាប់​ជន​រងគ្រោះ​បន្ទាប់​ពី​ហៅ​​គាត់​​ថា ជា ‘យួន’”។

លោក​ ចាន់​ សុវ៉េត​ អនុប្រធាន​​ផ្នែក​​​ស៊ើប​​​​អង្កេត​ប្រចាំអង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​​ បានរិះ​​​​​​​​​គន់​​​​ការ​សម្លាប់​នេះ​ ហើយ​​បាន​អំពាវ​នាវ​ឲ្យ​នគរបាល​ធ្វើ​ការ​​ស៊ើប​អង្កេត​​ឲ្យ​បាន​ហ្មត់​ចត់​។ លោក​ សុវ៉េត បាន​​មាន​ប្រសាសន៍​ថា “ពួក​គេ​មិន​គួរ​សម្លាប់​ជន​រងគ្រោះ​ ដែល​ជា​ជន​ជាតិ​វៀតណាម​​ ឬ​ជន​ជាតិ​​ផ្សេង​ទៀត​​នោះ​ទេ​”៕ ប៊ុននី

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស