សិស្សខ្មែរជាង៤០០នាក់ដែលសង្ឃឹមថា នឹងបានទៅសិក្សានៅសហរដ្ឋអាមេរិក បាននាំគ្នាមកជួបតំណាងមកពីមហាវិទ្យាល័យអាមេរិកចំនួន២៧នៅក្នុងពិធីតាំងពិព័រណ៍អប់រំអាមេរិក-កម្ពុជា កាលពីថ្ងៃសៅរ៍ ក្នុងរាជធានីភ្នំពេញ។
លោក អាដាំ ប៉ាគ័រ (Adam Parker) ទីប្រឹក្សាផ្នែកចុះឈ្មោះចូលរៀនប្រចាំសាកលវិទ្យាល័យ អាយអូវ៉ា (Iowa) បានលើកឡើងថា “មានសិស្សច្រើនចង់ទៅរៀននៅទីនោះ។ ចំនួនប្រជាជនមានប្រាក់ចំណូលមធ្យម កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ដោយគិតចាប់ពីពេលនះទៅ៥ឆ្នាំ ១០ឆ្នាំ ទៅ២០ឆ្នាំទៅមុខ។ ខ្ញុំគិតថា ពួកគេនឹងចូលទៅកាន់ទីផ្សារសំខាន់មួយកាន់តែច្រើនឡើងៗ”។
មុនដល់ពេលនោះ ប្រទេសកម្ពុជាមានកិច្ចការមួយចំនួនដែលត្រូវធ្វើ។ ក្រៅពីអាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុដែលជាប្រធានបទដ៏សំខាន់ក្នុងចំណោមសិស្សមានចន្លោះប្រហោងជាច្រើនដែលត្រូវបំពេញ។
លោក រូវ៉ាន់ ហ៊ូលូហ្គាលី (Ruwan Hulugalle) ជាអ្នកបង្កើត និងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១២ នេះ បានលើកឡើងថា “និយាយជាទូទៅ អ្វីៗមិនល្អគ្រប់គ្រាន់នៅ ឡើយទេ ដូចជានៅមានបញ្ហាភាសាអង់គ្លេស ជំនាញសិក្សា និងចំណេះដឹងទូទៅជាដើម”។
ទោះបីជាសិស្សបានត្រៀមខ្លួនទៅសហរដ្ឋអាមេរិកក៏ដោយ ក៏មិនមានប្រព័ន្ធសម្រាប់ទទួលពួកគេដែរ។ នៅក្នុងពិព័រណ៍អប់រំកាលពីឆ្នាំមុន សិស្សជាច្រើននាក់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសុំអាហារូបករណ៍ពេញទៅមហាវិទ្យាល័យគោលនយោបាយសាធារណៈនៃ សាក លវិទ្យាល័យ ភិបភ័រ ឌីន (Pepperdine Unibersity’s School of Public Policy )។
ប៉ុន្តែពួកគេចូលរួមធ្វើ តេស្តថូហ្វល (TOEFL) ជាតេស្តភាសាអង់គ្លេសដែលមានស្តង់ដារត្រឹមត្រូវ និងគិតត្រឹមពេលពិព័រណ៍អប់រំត្រូវបានរៀបចំឡើងនោះ ពួកគេបានមិនបានចុះឈ្មោះចូលរួមធ្វើតេស្តដែលត្រូវបានរៀបចំតែពីរលើកប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោកស្រី មេលីនដា វ៉ាន់ ហឺម៉ឺត(Melida Van Hemert) ជំនួយការព្រឹទ្ធបុរសទទួលបន្ទុកផ្នែកចុះ ឈ្មោះចូលរៀន និងសេវាកម្មនិស្សិតនៅសាកលវិទ្យាល័យ ភិបភ័រ ឌីន បានលើកឡើងថា “មានការចាប់អារម្មណ៍ទៅលើការសិក្សាកម្រិតឧត្តមសិក្សា ប៉ុន្តែចំណាប់អារម្មណ៍នោះ មានសភាពយឺតៗក្នុងដំណើរឈានទៅដល់ការដាក់ពាក្យ”។
ប៉ុន្តែលោកស្រី វ៉ាន់ ហឺម៉ឺត បានកត់សម្គាល់ឃើញថា ចំណុចផ្លាស់ប្តូរទាំងនេះកើតឡើងនៅប្រ ទេសថៃ ហើយលោកស្រី ជឿថា វាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ ហើយកម្ពុជានឹងអាចសម្រេចបានដូចគ្នា។ លោកស្រី បានមកប្រទេសកម្ពុជាកាលពីប្រាំបីឆ្នាំមុន ដែលនៅពេលនោះមានពិព័រណ៍អប់រំមួយត្រូវបានរៀបចំឡើង និងអាចមើលឃើញការផ្លាស់ប្តូររួចទៅហើយ។
លោកស្រី វ៉ាន់ ហឺម៉ឺត បានមានប្រសាសន៍ថា “ចំណុចខុសគ្នាស្ថិតនៅត្រង់អ្នកចង់ជំរុញវឌ្ឍន ភាពសម្រាប់ប្រទេសកម្ពុជា និងអ្នកចង់ក្លាយជាតួអង្គមួយនៅក្នុងពិភពលោកពិត។ ពួកគេមានយុវជន ដែលចង់ទទួលបានការបណ្តុះបណ្តាលឲ្យមានសមត្ថភាពប្រកួតប្រជែងជាមួយយុវជនដទៃទៀតនៅលើពិភពលោក”៕ ប៊ុននី
រាយការណ៍ដោយ: Emily Wilkins