40.3 C
Phnom Penh

ករណី​​​​​​ព្រួតវាយ​​​​​​សម្លាប់​​​បុរស​​​ម្នាក់​​​​​​​​​​​​ ឆ្លុះ​​​បញ្ចាំង​​​ពីគ្រោះ​​​ថ្នាក់​​​នៃ​​​ការ​​​រើស​​​អើង​​​ប្រឆាំង​​​វៀតណាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ករណី​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​តូច​​​តាច​​​មួយ​​​ដែល​​​បង្ក​​​ឲ្យ​​​មាន​​​ជម្លោះ​​​​​​នឹង​​​គ្នា​​​ បាន​​​​​​ឈាន​​​​​​ទៅ​​​ដល់​​​ការ​​​ព្រួត​​​វាយ​​​សម្លាប់​​​មនុស្ស​​​ម្នាក់​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​​​​ជ័យ​​​ រាជធា នីភ្នំពេញ​​​ កាលពី​​​យប់​​​ថ្ងៃសៅរ៍ បន្ទាប់ពី​​​មាន​​​អ្នក​​​​​​ស្រែក​​​ពាក្យរើស​​​អើង​​​​​​ពូជសាសន៍​​​ថា “យួន​​​”។​​​​​​

វា​​​គឺ​​​ជា​​​ពាក្យ​​​​​​ដែល​​​គ្មាន​​​នរណា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ឃើញ​​​ការ​​​ស្លាប់​​​របស់​​​បុរស​​​ជន​​​ជាតិ​​​វៀតណាម​​​ ឈ្មោះ​​​ ង្វៀន យ៉ាងង៉ុក​​​ ចង់​​​និយាយ​​​​​​នោះ​​​ទេ កាលពី​​​ម្សិលមិញ ប៉ុន្តែ​​​វា​​​ជា​​​ពាក្យ​​​មួយ​​​ដែល​​​ប្រពន្ធ​​​របស់​​​ជន​​​រងគ្រោះ​​​​​​មិន​​​អាច​​​បំភ្លេច​​​បាន​​​។​​​

ស្ត្រី​​​មាន​​​ផ្ទៃពោះ​​​៨ខែ​​​ វ័យ​​​២៦​​​ឆ្នាំ​​​រូប​​​នេះ​​​​​​​​​​​​​​​​​​បាននិយាយ​​​ពី​​​ក្រោម​​​ផ្ទះ​​​ឈើ​​​តូច​​​នៅ​​​ច្រាំង​​​ទន្លេ​​​បាសាក់​​​ក្នុង​​​សង្កាត់​​​ចាក់​​​អង្រែ​​​​​​លើ​​ ថា “ខ្ញុំ​​​មិន​​​ជឿ​​​ថា ប្ដី​​​របស់​​​ខ្ញុំ​​​ត្រូវ​​​គេ​​​សម្លាប់​​​ដោយ​​​​​​​​​សារ​​​តែ​​​ពាក្យ​​​នេះទេ​​​។​​​ គាត់​​​កើត​​​នៅ​​​​​​ខ្មែរ​​​​​​ គាត់​​​​​​រស់​​​នៅ​​​ខ្មែរ​​​មួយ​​​ជីវិត​​​ទៅ​​​ហើយ​​​។​​​ គាត់​​​មាន​​​ប្រពន្ធ​​​ខ្មែរ ហើយ​​​មិន​​​យូរប៉ុន្មាន​​​​​​ទេ​​​គាត់​​​នឹង​​​មាន​​​កូន​​​ខ្មែរ​​​ ប៉ុន្តែ​​​គាត់​​​បែរ​​​​​​ជា​​​ត្រូវគេ​​​សម្លាប់​​​ដោយ​​​សារ​​​តែ​​​គាត់​​​ជាជនជាតិ​​​វៀតណាម​​​ទៅ​​​​​​វិញ​​​?”។

កាលពី​​​យប់​​​ថ្ងៃ​​​សៅរ៍ ង្វៀន យ៉ាងង៉ុក អាយុ​​​២៨​​​ឆ្នាំ​​​​​​បាន​​​ស្ថិត​​​នៅ​​​ផ្ទះ​​​របស់​​​ខ្លួន​​​​​​ក្នុង​​​ភូមិ​​​ទួល​​​រកា ជា​​​សហគមន៍​​​មួយ​​​ដែល​​​មាន​​​ជនជាតិ​​​វៀត​​​ណាម​​​រស់​​​នៅភាគ​​​ច្រើន​​​នៅតាម​​​បណ្ដោយ​​​ច្រាំង​​​​​​​​​ទន្លេ​​​បាសាក់​​​ និង​​​វត្ត​​​​​​ចាក់​​​អង្រែ​​​លើ​​​ ប៉ុន្តែ​​​​​​បុរស​​​រូប​​​នេះ​​​បាន​​​ចាក​​​ចេ​​​ញ​​​ពី​​​ផ្ទះ​​​នៅ​​​​​​យប់​​​ដដែល​​​​​​នោះ​​​ ក្រោយ​​​ពី​​​ទទួល​​​ទូរស័ព្ទ​​​របស់​​​អ្នក​​​ជិត​​​ខាង​​​ម្នាក់​​​ ដែល​​​និយាយ​​​ថា រូប​​​គេ​​​ត្រូវ​​​រថយន្ត​​​បើក​​​កៀរ ខណៈ​​​ពេល​​​ខ្លួន​​​កំពុង​​​បើក​​​បរ​​​ម៉ូតូ​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​​២។​​​

នៅ​​​ពេល​​​ ង្វៀន យ៉ាងង៉ុក និង​​​មិត្តភក្តិ​​​មួយ​​​ក្រុម​​​​​​មាន​​​គ្នា​​​ប្រាំបី​​​នាក់​​​បាន​​​ទៅ​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​​ខាង​​​លើ​​​ ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​សង្កាត់​​​ចាក់​​​អង្រែ​​​ក្រោម​​​ រថយន្ត​​​នោះ​​​​​​បាន​​​បើក​​​ចេញ​បាត់​​​ទៅ​​​ហើយ​​​​​ ហើយ​​​អ្នកជិត​​​ខាង​​​​​​ម្នាក់​​​នោះ​​​ក៏​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​ដែរ​​​ ប៉ុន្តែ​​​ម៉ូតូ​​​របស់​​​គាត់​​​បាន​​​​​​រាំង​​​ច្រក​​​ចូល​​​ផ្លូវ​​​ឌឿងហែម​​​មួយ​​​។​​​

លោក​​​ គង់​​​ សំណាង​​​ ម្ចាស់​​​ហាង​​​ខារ៉ាអូខេ​​​មួយ​​​ដែល​​​មាន​​​តែ​​​មួយ​​​បន្ទប់​​​​​​នៅ​​​​​​ច្រក​​​ផ្លូវ​​​ឌឿង​​​ហែម​​​នេះ​​​ ដែល​​​បាន​​​ឃើញ​​​​​​ហេតុ​​​ការណ៍​​​មនុស្ស​​​ព្រួត​​​វាយ​​​សម្លាប់​​​បុរស​​​រងគ្រោះ​​​នេះ​​​​​​កាលពី​​​យប់​​​ថ្ងៃសៅរ៍​​​ បាន​​​និយាយថា “[ង្វៀន យ៉ាងង៉ុក] បាន​​​ឈ្លោះ​​​ប្រកែក​​​​​​គ្នាជាមួយ​​​​​​បុរស​​​ម្នាក់​​​​​​និង​​​កូន​​​ប្រុស​​​របស់​​​បុរស​​​នោះ​​​ ដោយ​​​សារ​​​តែ​​​​​​ពួក​​​គេ​​​បើក​​​ម៉ូតូ​​​ចូល​​​មិន​​​​​​កើត​​​។ ពេល​​​នោះ​​​រូបគេ​​​បាន​​​វាយ​​​បុរស​​​ជា​​​ឪពុក​​​​​​និង​​​កូន​​​ប្រុស​​​​​​នោះ​​​ ហើយ​​​ពេល​​​នោះ​​​ក៏​​​មាន​​​មនុស្ស​​​មួយ​​​ក្រុម​​​ធំ​​​ព័ទ្ធ​​​ជុំ​​​ជិត​​​”។

គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា គាត់​​​មិន​​​បាន​​​ឮ​​​នរណា​​​ម្នាក់​​​ប្រើ​​​ពាក្យ​​​ “យួន​​​” នោះទេ​​​។​​​ ទោះជាយ៉ាង​​​ណា​​​ លោក​​​ ហួត​​​ វណ្ណា នាយ​​​រង​​​​​​ប៉ុស្ដិ៍​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  បុរសម្នាក់​​​​​​ឈ្មោះ​​​​​​ វ៉ុន​​​ ចាន់​​​វុត្ថា​​​ អាយុ​​​៥០​​​ឆ្នាំ​​​ដែល​​​ជា​​​អ្នក​​​ឈរ​​​មើល​​​ហេតុការណ៍​​​នោះ​​​ បាន​​​ញុះ​​​ញង់​​​​​​ឲ្យ​​​​​​មាន​​​ការ​​​ព្រួត​​​វាយ​​​សម្លាប់​​​នេះ ដោយសារ​​​តែ​​​​​​ស្រែក​​​ពាក្យ​​​ថា “យួន” ហើយ​​​ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​តាម​​​ក្រោយ​​​។

លោក​​​ ហួត វណ្ណា បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅពេល​​​បុរស​​​ម្នាក់​​ស្រែក​​​ថា ‘យួន​​​វ៉ៃ​​​ខ្មែរ​​’ ហើយ​​​មនុស្ស​​​កាន់តែ​​​ច្រើន​​​​​​បាន​​​ផ្ទុះ​​​កំហឹង​​​  នេះ​​​គឺ​​​ជា​​​បញ្ហា​​​។​​​ យើង​​​កំពុង​​​ស៊ើប​​​អង្កេត​​​បន្ថែម​​​ទៀត​​​​​​ ហើយ​​​លោក​​​ ចាន់ វុត្ថា នឹង​​​ត្រូវ​​​ប្រឈម​​​ចំពោះ​​​មុខ​​​ច្បាប់​​​”។

សាក្សី​​​និយាយ​​​ថា ជា​​​ដំបូង ង្វៀន យ៉ាងង៉ុក​​​ បាន​​​ត្រូវ​​​កណ្ដាប់​​​ដៃ​​​ចំក្បាល​​​​​​។ ពេល​​​នោះ​​​ ង្វៀន យ៉ាងង៉ុក​​​ បាន​​​ព្យាយាម​​​រត់​​​ភៀស​​​ខ្លួន​​​ ប៉ុន្តែ​​​ត្រូវ​​​បាន​​​គេ​​​វាយ​​​ឲ្យ​​​ដួល​​​ទៅ​​​នឹង​​​ដី​​​។​​​

អ្នក​​​ស្រី​​​ លៀង​​​ ហ៊ី អាយុ​​​៣០​​​ឆ្នាំ​​​ជា​​​អ្នក​​​លក់​​​ភេសជ្ជៈ​​​និង​​​ផ្លែឈើ​​​នៅ​​​ខាង​​​ក្រៅ​​​​​​ស្ដង់​​​តូច​​​មួយ​​​​​​តាម​​​ច្រក​​​ឌឿងហែម​​​​​ កន្លែង​​​ដែល​​​ ង្វៀង​​​ យ៉ាងង៉ុក​​​ បាន​​​បាត់​​​បង់​​​ជីវិត​​​ និយាយថា “ពួកគេ​​​វាយ​​​ដំ​​​គាត់​​​​​​១០​​​នាទី​​​ ប្រហែល​​​១៥​​​នាទី​​​។ ពួកគេ​​​វាយ​​​ដំ​​​គាត់​​​យ៉ាង​​​ខ្លាំង​​​ ដាល់​​​ផង​​​​​​ធាក់​​​ផង​​​ ចំ​​​មុខ​​​​​​និង​​​ក្បាល​​​របស់​​​គាត់​​​”។

សាក្សីនិយាយ​​​ថា ទោះជាយ៉ាង​​​ណា​​​ ង្វៀន យ៉ាងង៉ុក​​​ បាន​​​ក្រោក​​​ឈរ​​​​​​ឡើង ​​​រួច​​​ហើយ​​​បាន​​​​​​ព្យាយាម​​​រត់​​​បន្ត​​​ទៅ​​​ទៀត​​​តាម​​​ច្រក​​​ឌឿង​​​ហែម​​​​​​នេះ​​​មុន​​​ពេល​​​ដួល​​​​​​នៅ​​​មុខ​​​ស្ដង់​​​របស់​​​អ្នកស្រី​​​ លៀង ហ៊ី។

អ្នកស្រី​​​ លៀង ហ៊ី​​​ និយាយ​​​ថា “គាត់​​​ស្រែក​​​​​​លែង​​​រួច​​​ រត់​​​ទៅ​​​មុខ​​​ក៏​​​លែង​​​រួច ហើយ​​​គាត់​​​​​​ក៏​​​ដួល​​​​​​ទៅ​​​នឹង​​​ដី​​​ស្លាប់​​​តែ​​​ម្ដង ពួក​​​គេ​​​មិន​​​បាន​​​វាយ​​​ដំគាត់​​​ទៀត​​​ទេ​​”។

នៅ​​​ច្រក​​​ឌឿងហែម​​​ កន្លែង​​​ដែល​​​ ង្វៀន យ៉ាង​​​ង៉ុក​​​ ត្រូវ​​​គេ​​​សម្លាប់​​​ អ្នក​​​ស្រី លៀង​​​ ហ៊ី ក៏​​​ដូចជា​​​ប្រជាពល​​​រដ្ឋ​​​ភាគច្រើន​​​ដែល​​​រស់​​​នៅ​​​​​​ច្រក​​​ឌឿងហែម​​​នេះ​​​ដែរ​​​​​​មិន​​​បាន​​​លើក​​​ឡើ​​​ង​​​ថា នេះ​​​​​​គឺ​​​ជា​​​ការ​​​​​​សម្លាប់​​​ដោយ​​​សារ​​​ការ​​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​នោះ​​​ទេ​​​។

អ្នកស្រី​​​និយាយ​​​ថា “ពួក​​​គេ​​​មិន​​​បានសម្លាប់​​​គាត់​​​​​​ដោយ​​​សារ​​​តែ​​គាត់​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​នោះ​​​ទេ។​​​ មាន​​​មនុស្ស​​​យ៉ាង​​​ច្រើន​​​ដេញ​​​តាម​​​វាយ​​​គាត់​​​ ពួកគេ​​​មិន​​​ដឹង​​​ថា គាត់​​​ជា​​​ខ្មែរ​​​ ឬ​​​ក៏​​​ជា​​​វៀតណាម​​​នោះទេ​​​”។

គណបក្សសង្គ្រោះ​​​ជាតិ​​​​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​មជ្ឈ​​​ដ្ឋាន​​​ទូទៅ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​ចំពោះ​​​ពាក្យ​​​ថា “យួន​​​” នៅ​​​មុន​​​ការ​​​បោះឆ្នោត​​​​​​ជាតិ​​​កាលពី​​​ឆ្នាំ​​​មុន​​​ ដោយ​​​លោក​​​ សម រង្ស៊ី​​​ ប្រធាន​​​គណ​​​បក្ស​​​នេះ​​​​​​សន្យា​​​ថា នឹង​​​ “បណ្ដេញ​​​​​​យួន​​​ចេញ​​​” ដែល​​​ជា​​​ផ្នែក​​​មួយ​​​ដ៏​​​សំខាន់​​​នៃ​​​កម្មវិធី​​​នយោ​​​បាយ​​​របស់​​​​​លោក​​​។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ស្ថិត​​​នៅ​​​ក្រោម​​​បង្គាប់​​​រដ្ឋាភិបាល​​​វៀត​​​ណាម​​ ហើយ​​​ធ្វើ​​​ជា​​​មើល​​​មិន​​​ឃើញ​​​​ចំពោះ​​​ជនជាតិ​​​វៀតណាម​​​ដែល​​​ធ្វើ​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​។

កាល​​​ពីយប់​​​មិញ​​​ គណបក្សសង្គ្រោះ​​​ជាតិ​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ថ្កោល​​​ទោស​​​​​​ចំពោះ​​​ “ការ​​​សម្លាប់​​​​​​ ង្វៀន​​​ យ៉ាងង៉ុក​​​ យ៉ាង​​​សាហាវ​​​ព្រៃ​​​ផ្សៃ​​​នៅ​​​តាម​​​ផ្លូវ​​​នេះ​​” ប៉ុន្តែ​​​លោក​​​ អ៊ូ វីរៈ​​​ ប្រធាន​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ ដែល​​​ធ្លាប់​​​បាន​​​រិះគន់​​​លោក​​​ សម រង្ស៊ី ខ្លាំងៗ​​​ជា​​​​​​សាធារណៈ​​​ ដោយសារ​​​តែ​​​លោក​​​បាន​​​ប្រើប្រាស់​​​ពាក្យ​​​ថា  យួន​​​​​​នោះ​​​ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ករណីនេះ​​​មិន​​​គួរ​​​ភ្ជាប់ទៅ​​​រឿង​​​នយោបាយ​​​ឡើយ​​​។​​​

លោក​​​ថ្លែង​​​​​​ថា “គណបក្ស​​​ប្រឆាំង​​​បាន​​​លេង​​​សន្លឹ​​​ក​​​បៀយួ​​​ន​​​ញឹក​​​ញាប់​​​​​​ណាស់​​​ ប៉ុន្តែ​​​អារម្មណ៍​​​អវិជ្ជមាន​​​​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​មួយ​​​ចំនួន​​​ គឺ​​​មាន​​​ជា​​​ទូទៅ។ រឿង​​​នេះ​​​មិន​​​គួរ​​​ភ្ជាប់​​​​​​ទៅ​​​​​​នឹង​​​គណបក្ស​​​នយោ​​​បាយ​​​ណា​​​មួយ​​​ឡើយ​​​។ ប៉ុ​​​ន្តែ​​​ករណី​​​នេះ​​​បង្ហាញ​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​នេះ​​​គឺ​​​មាន​​​គ្រោះ​​​ថ្នាក់​​​ខ្លាំង​​​ណាស់​​​”។

នៅ​​​ឯ​​​ផ្ទះ​​​របស់​​​ ង្វៀន​​​ យ៉ាងង៉ុក​​​ ក្នុង​​​ភូមិ​​​ទួល​​​រកា​​​ កាលពីម្សិលមិញ​​​ បងប្អូន​​​ថ្លៃ​​​របស់​​​ខ្លួន​​​ឈ្មោះ​​​ ថាយ​​​ ហូយិន​​​ ដែល​​​កំពុង​​​លេង​​​បៀ​​​​​​និង​​​ផឹក​​​ស្រា​​​បៀរ​​​ក្រោយ​​​ពី​​​ពិធី​​​បុណ្យ​​​សព​​​​​​​​​ មិន​​​បាន​​​និយាយ​​​អ្វី​​​ទេ​​​​​​ពេល​​​គេ​​​សាកសួរ​​​អំពី​​​ការ​​​ប្រើប្រាស់​​​ពាក្យ​​​ថា “យួន​​​”។

បុរស​​​រូប​​​នេះ​​​និយាយ​​​ថា “យើង​​​គ្រាន់​​​តែ​​​ជា​​​កម្មករ​​​ធម្មតា​​​ ធ្វើ​​​ការ​​​​​​ដើម្បី​​​ចម្អែត​ក្រពះ​​​។ យើង​​​មិន​​​យល់​​ពី​​​រដ្ឋាភិបាល​​​​​​និង​​​នយោ​​​បាយ​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ពាក្យ​​​នេះ​​​ យើង​​​មិន​​​ខ្វល់​​​ទេ​​​។ ប៉ុន្តែ​​​រឿង​​​នេះ​​​គួរ​​​ឲ្យ​​​ភ័យ​​​ខ្លាច​​​ណាស់​​​”៕​​​សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស