27 C
Phnom Penh

បក្ស​​​នយោបាយ​​​ចោទ​​​គ្នា​​​​​​ក្នុង​​​ករណី​​​​​​ព្រួត​​​វាយ​​​សម្លាប់​​​បុរស​​​វៀត​​​ណាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ដែល​​​កំពុង​​​​​​កាន់​​​អំណាច​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ប្រើ​​​ពាក្យ​​​សម្ដី​​​វាយ​​​ប្រហារ​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​​​​ជុំវិញ​​​ករណី​​​​​​ព្រួត​​​វាយ​​​សម្លាប់​​​បុរស​​​ជន​​​ជាតិ​​​វៀតណាម​​​ម្នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍​​​ ដោយ​​​គណបក្ស​​​នីមួយៗ​​​​​​ទម្លាក់​​​កំហុស​​​​​​លើ​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​ចំពោះ​​​ការ​​​ស្លាប់​​​​​​នេះ​​​។

បុរស​​​ឈ្មោះ​​​ ង្វៀន វ៉ាន់ជៀន​​​ ហៅ​​​ ង៉ុក​​​ ត្រូវ​​​​​​​​​បាន​​​មនុស្ស​​​មួយ​​​ក្រុម​​​ព្រួត​​​វាយ​​​​​​សម្លាប់​​​​​​នៅក្នុង​​​សង្កាត់​​​ចាក់​​​អង្រែ​​​ក្រោម​​​​​​ខណ្ឌ​​​មាន​​​ជ័យ​​​ រាជ​​​ធានីភ្នំពេញ​​​កាលពី​​​យប់​​​ថ្ងៃ​​​សៅរ៍​​​ បន្ទាប់ពី​​​​​​ទៅ​​​​​​ជួយ​​​មិត្តភក្ភិ​​​ម្នាក់​​​ដែល​​​ជួប​​​គ្រោះ​​​ថ្នាក់​​​ចរា​​​ចរណ៍​​​។

សំដៅដល់​​​​​​ពាក្យ​​​ប្រមាថ​​​មាក់​​​ងាយ​​​មួយ​​​សម្រាប់​​​ជនជាតិ​​​វៀតណាម​​​ ដែល​​​​​​តាម​​​សេចក្ដី​​​រាយ​​​ការណ៍​​​ថា ពាក្យ​​​នោះ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​​ដើម្បី​​​ពន្យុះឲ្យ​​​មាន​​​ការ​​​ព្រួត​​​វាយ​​​សម្លាប់​​​មនុស្ស​​​ខាង​​​លើ​​​នេះ​​​ដែរ​​​នោះ​​​ ​​​​​លោក​​​ ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសា សន៍​​​ថា “ការ​​​សម្លាប់​​​នេះ​​​ គឺ​​​​​​ជា​​​លទ្ធ ផល​​​ផ្ទាល់​​​​​​បង្ក​​​ឡើង​​​​​​ដោយសារ​​​​​​វោហា​​​សាស្ត្រ​​​របស់​​​លោក​​​ សម រង្ស៊ី និង​​​គណបក្ស​​​របស់​​​គាត់​​​ដែល​​​​​​ប្រើពាក្យ ‘យួន​​​’ ដើម្បី​​​ញុះញង់​​​​​​ឲ្យ​​​មាន​​​ការ​​​បោស​​​សំអាត​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ និង​​​​​​ដើម្បី​​​កៀរ​​​គរការ​​​គាំទ្រ​​​ [ខាង​​​នយោបាយ]”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គណ​​​​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​​​​ទទួល​​​ការ​​​ព្រមាន​​​រួច​​​​​​មក​​​ហើយ​​​ថា អាច​​​នឹង​​​មាន​​​រឿង​​​បែប​​​នេះ​​​កើត​​​ឡើង​​​​​​។ លោក​​​ អ៊ូ វីរៈ​​​ [ប្រធាន​​​មជ្ឈ​​​មណ្ឌល​​​​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​] បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​​​​ខ្លាំង​​​ៗ​​​មួយ​​​​​​ប្រឆាំង​​​នឹ​​​ងការ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​នេះ​​​ ហើយ​​​លោក​​​ សុរិយា ស៊ូបេ​​​ឌី [អ្នក​​​ធ្វើ​​​របាយ​​​ការណ៍​​​ពិសេស​​​] មក​​​ពី​​​អង្គ​​​ការ​​​​​​សហប្រជាជាតិ​​​ក៏​​​បាន​​​​​​សម្ដែង​​​ការ​​​ព្រួយ​​​បារម្ភ​​​​​​ផង​​​ដែរ​​​”។

លោក​​​បាន​​​លើកឡើង​​​ថា  ខណៈ​​ពេល​​​​​​​​​ដែល​​​​​​ប្រជាជន​​​កម្ពុជា និង​​​ប្រជាជន​​​​​​វៀត​​​ណាម​​​​​​មាន​​​ការ​​​ប្រឆាំង​​​គ្នា​​​​​​​​​នៅ​​​ព្រំដែន​​​​​​ទាំង​​​សងខាង​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ​​​ ការវិល​​​ត្រឡប់​​​របស់​​​​​​​​​លោក​​​​​​ សម រង្ស៊ី ពីការ​​​និរទេស​​​ខ្លួន​​​ឯង​​​អស់​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​ដើម្បី​​​ចូល​​​រួម​​​ប្រកួត​​​ប្រជែង​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​​​​កាលពី​​​ឆ្នាំ​​​មុន​​​ធ្វើ​​​ឡើង​​​ស្រប​​ពេល​​​មាន​​​ការ​​​​​​កើន​​​ឡើង​​​​​​ការ​​​ប្រើប្រាស់​​​ពាក្យ​​​ ‘យួន​​​’ ជា​​​ពាក្យ​​​ដែល​​​គេ​​​ចោទ​​​ថា ប្រកាន់​​​​​​ពូជ​​​សាសន៍​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ឯ​​​វេទិ​​​កា​​​​​​​​​សាធារណៈ​​​​​​ តាមវិទ្យុ តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ ប្រជាពល​​​រដ្ឋ​​​​​​ត្រូវ​​​បាន​​​ជំរុញ​​​លើក​​​ទឹក​​​ចិត្ត​​​​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ៗ​​ឲ្យ​​​បង្ហាញ​​​​​​ការ​​​ស្អប់​​​​​​ខ្ពើម​​​របស់​​​ពួក​​​គាត់​​​ចំពោះ​​​ជនជាតិ​​​វៀតណាម​​​​​​ដោយ​​​បើក​​​​​​ចំហ​​​និង​​​​​​ជា​​​សាធារណៈ​​។ ពួក​​​គាត់​​​ប្រើប្រាស់​​​ពាក្យ​​​នេះ​​​ទៅ​​​លើ​​​​​​នគរបាល​​​ លើ​​​​​​អ្នក​​​នយោ​​​បាយ​​​ និង​​​លើ​​​អ្នក​​​ដែល​​​មាន​​​ស្បែក​​​ស។ វា​​​មិន​​​មែន​​​សុទ្ធ​​​តែ​​​បែប​​​នេះ​​​​​​នោះ​​​ទេ​​​”។

សម្រាប់​​​លោក​​​ សម រង្ស៊ី​​​ ​​​ចាប់​​​តាំង​​​ពី​​​​​​វិល​​​ត្រឡប់​​​ពី​​​កា​​​រ​​​និរទេស​​​ខ្លួន​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ ​​​កាល​​​ពីឆ្នាំ​​​មុន​​​ លោក​​​បាន​​​​​​និយាយ​​​ការពារ​​​ការ​​​លើក​​​ឡើង​​​ដែរ​​​ថា លោក​​​​​​និង​​​​គណបក្ស​​​របស់​​​លោក​​​ជា​​​​​​អ្នក​​​ស្អប់​​​ជន​​​បរទេស​​​។

ប៉ុន្តែ​​​មួយ​​​ភាគ​​​ធំ​​​នៃ​​​យុទ្ធនាការ​​​​​​របស់​​​គណ​​​បក្ស​​​ប្រឆាំង​​​ គឺ​​​​​​ផ្ដោត​​​លើ​​​ពាក្យ​​​ “បណ្ដេញ​​​យួន​​​” ដែល​​​លោក​​​ សម រង្ស៊ី និង​​​អ្ន​​​ក​​​ផ្សេង​​​ទៀត​​​ៗ​​​បាន​​​លើក​​​ឡើងថា ​​​ ពួក​​​គេ​​​ចូល​​​មក​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ​​​ដោយ​​​ខុស​​​ច្បាប់​​​ ដើម្បី​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​​​​ ដណ្ដើម​​​ការងារ​​​ពី​​​ប្រជាពល​​​រដ្ឋ​​​ខ្មែរ​​​ និង​​​ទន្ទ្រាន​​​យក​​​ទឹកដី​​​។

បន្ទាប់​​​ពី​​​​​​ហេតុការណ៍​​​​​​ព្រួត​​​វាយ​​​សម្លាប់​​​​​​ ង្វៀន វ៉ាន់ជៀន យ៉ាង​​​សាហាវ​​​ព្រៃផ្សៃ​​​ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថ្កោល​​​ទោស​​​​​​ការ​​​សម្លាប់​​​នេះ។
លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណបក្សប្រជាជន​​​កម្ពុជា​​​​​​ មិន​​​មែន​​​គណបក្ស​​​របស់​​​លោក​​​ទេ​​​ ដែល​​​​​​តាម​​​ពិត​​​​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ស្លាប់​​​របស់​​​​​​បុរស​​​វៀតណាម​​​វ័យ​​​ក្មេង​​​នេះ​​​ ហើយ​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ការ​​​ផ្ដោត​​​​​​លើ​​​ជាតិ​​​សាសន៍​​​របស់​​​ជន​​​រងគ្រោះ​​​គឺ​​​មិន​​​ត្រូវ​​​រឿង​​​ឡើយ​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បុរស​​​រូប​​​នេះ​​​មិន​​​បាន​​​ស្លាប់​​​​​​ដោយ​​​សារ​​​តែ​​​គាត់​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​នោះ​​​ទេ​​​។​​​ គាត់​​​ស្លាប់​​​​​​ដោយ​​​សារ​​​តែ​​​និទណ្ឌ​​​ភាព​​​ និង​​​អំពើ​​​ហិង្សា​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ ដែល​​​បាន​​​ក្លាយ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​វប្បធម៌​​​ទៅ​​​ហើយ​​​ ពីព្រោះ​​​រដ្ឋាភិបាល​​​មិន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ទេ​​​”។

លោ​​​ក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​​​​​​​ទៀត​​​ថា  “សូម្បី​​​តែ​​ជម្លោះ​​​តូច​​​តាច​​​បំផុត​​​ក៏​​​អាច​​​ឈាន​​​ទៅ​​​ដល់​​​​​​ការ​​​សម្លាប់​​​គ្នា​​​ដែរ​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ហើយ​​​នេះ​​​គឺ​​​ដោយ​​​សារ​​​តែ​​​​​​នីតិរដ្ឋ​​​មិន​​​ត្រូវ​​​បាន​​​អនុវត្ត​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​។ និទណ្ឌ​​​ភាព​​​​​បង្កើត​​​​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​ នេះ​​​ទើប​​​ជា​​​បញ្ហា​​​ធំ​​​”។

ស្ថានទូត​​​វៀតណាម​​​ក៏​​​បាន​​​ចូល​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​​​​សម្លាប់​​​​​​មនុស្ស​​​នេះ​​​​​​កាលពី​​​ម្សិល​​​មិញ​​​ ដោយ​​​លោក​​​ ត្រាន់​​​ វ៉ានត្រុង​​​ អ្នក​​​នាំ​​​ពាក្យ​​​ស្ថានទូត​​​នេះ​​​លើក​​​ឡើង​​​ថា ភ្នាក់ងារ​​​មួយ​​​ក្រុម​​​នៅ​​​ស្ថានទូត​​​នេះ​​​​​​នឹង​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​ផ្ទាល់​​​ខ្លួន​​​​​​នឹង​​​ចេញ​​​​​​កំណត់​​​ទូត​​​ជូន​​​រដ្ឋាភិបាល​​​កម្ពុជា​​​ឲ្យ​​​បាន​​​ទាន់​​​ពេល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​ថ្កោល​​​ទោស​​​​​​ចំពោះ​​​សកម្មភាព​​​របស់​​​ក្រុម​​​ [ដែល​​​បាន​​​សម្លាប់​​​​​​ ង្វៀន វ៉ាន់ជៀន​​] ហើយ​​​សូម​​​ស្នើ​​​ឲ្យ​​​អាជ្ញាធរ​​​ចាត់​​​វិធានការ​​​តាម​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ទាំង​​​អស់នោះ​​​”។
កាលពី​​​ម្សិលមិញ​​​​​​នគរបាល​​​​​​បាន​​​​​​ចោទ​​​ប្រកាន់​​​ជា​​​ច្រើន​​​ករណី​​​លើ​​​បុរស​​​ឈ្មោះ​​​ វុ៉ន​​​ ចាន់​​​វុត្ថា អាយុ​​​៥០​​​ឆ្នាំ​​​ ដែល​​​គេ​​​ជឿថា បាន​​​ញុះញង់​​​ឲ្យ​​​មាន​​​ការ​សម្លាប់​​​នេះ ​​​ដោយ​​​ការ​​​ស្រែក​​​ថា “យួន​​​វ៉ៃ​​​ខ្មែរ” អំឡុង​​​ជម្លោះ​​​មួយ​​​នៅ​​​កន្លែង​​​កើតហេតុ​​​គ្រោះ​​​ថ្នាក់ចរាចរណ៍​​​ខាង​​​លើ​​​នេះ​​​។

យោង​​​តាម​​​លោក​​​ សុខ រឿន​​​ ព្រះ​​​រាជ​​​អាជ្ញា​​​​​​រង​​​អម​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​បាន​ឲ្យ​​​ដឹង​​​ថា លោក​​​ វ៉ុន ចាន់វុត្ថា ជា​​​មនុស្ស​​​តែ​​​ម្នាក់​​​គត់​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​​​​ក្រោយ​​​ពី​​​ករណី​​​ព្រួត​​​វាយ​​​សម្លាប់​​​នេះ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​ញុះ​​​ញង់​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​​​​បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ស្លាប​​​់​​​មាន​​​ស្ថាន​​​​​​ទម្ងន់​​​ទោស​​​ និង​​​​​​អំពើ​​​ហិង្សា​​​​​​ដោយ​​​ចេត​​​នា​​​។​​​

យោង​​​តាម​​​សាក្សី​​​បាន​​​ឲ្យ​​​ដឹង​​​ថា មនុស្ស​​​រហូត​​​ដល់​​​ទៅ​​​២០​​​នាក់​​​​​​មាន​​​ការ​​​​​​ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​ហេតុការណ៍​​​ព្រួត​​​វាយ​​​សម្លាប់​​​ ង្វៀន វ៉ាន់​​​ជៀន​​​។ លោក​​​ ហួត​​​ វណ្ណា នាយ​​​រង​​​ប៉ុស្ដិ៍​​​សង្កាត់​​​ចាក់​​​អង្រែ​​​ក្រោម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កូន​​​ចៅ​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​កិច្ច​​​ការ​​​យ៉ាង​​​មមា​​​ញឹក​​​ដើម្បី​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​បន្ថែម​​​ទៀត​​​៕ សុខុម​​​

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ សេក ឧត្តម)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស