35 C
Phnom Penh

ការ​​​បដិសេធ​​​របស់​​​រោង​​​ពុម្ព​​​មិន​​​ព្រម​​​បោះពុម្ព​​​ ធ្វើ​​​ឲ្យ​​​សហជីព​​​ត្រូវ​​​ពន្យារពេល​​​ចែក​​​ចាយ​​​ខិត្តប័ណ្ណ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​​​កម្មករ​​​​​​មួយ​​​ក្រុម​​​​​​នឹង​​​​​​​​​ចាប់​​​ផ្ដើម​​​ចែក​​​ចាយ​​​ខិត្តប័ណ្ណ​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បីអំពាវ​​​នាវ​​​​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​ចូល​​​រួម​​​ការ​​​ធ្វើកូដកម្ម​​​​​​ទូទាំង​​​ប្រទេស​​​​​​នៅ​​​ក្នុង​​​ខែ​​​មីនា ពោល​​​គឺ​​យឺត​​​​​​ជាង​​​​​​ការ​​​​​​​​​គ្រោង​​​ទុក​​​ចែក​​​ចាយ​​​​​​​ពីរ​​​ថ្ងៃ​​​ ​​​​​​ដោយ​​​សារ​​​តែ​​​រោង​​​ពុម្ព​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បដិសេធ​​​មិន​​​ព្រម​​​បោះពុម្ព​​​ខិត្ត​​​ប័ណ្ណ​​​​​​ទាំង​​​នោះ​។

ក្រុម​​​តំណា​​​ង​​​សហជីព​​​​​​បាន​​​លើក​​​ឡើង​​​​​​កាល​​​ពីម្សិលមិញ​​​ថា ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​មក​​​ រោង​​​ពុម្ព​​​មួយ​​​ចំនួន​​​បាន​​​បដិសេធ​​​មិន​​​ព្រម​​​​​​បោះពុម្ព ខិត្ត​​​ប័ណ្ណ​​​ទាំង​​​នេះ​​​ទេ​​​ ដោយសារ​​​​​​ពួក​​​គេ​​​ជឿថា  រោង​​​ពុម្ព​​​ទាំង​​​នោះ​​​​​​ខ្លាច​​​​​​​​​រដ្ឋាភិបាល​​​ចោ​​​ទ​​​ប្រកាន់​​​ពី​​​បទ​​​​​​ញុះញង់​​​ប្រជាពលរដ្ឋ​​​ឲ្យ​​​ល្មើស​​​នឹង​​​បម្រាម​​​​​​មិន​​​ឲ្យ​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ទីសាធា​​​រណៈ​​​នៅ​​​ពេល​​​​​​បច្ចុប្បន្ន​​​។​​​

លោក​​​ អាត់​​​ ធន់​​​ ប្រធាន​​​សហភាព​​​ការ​​​ងារ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រហែល​​​ជា​​​រដ្ឋាភិបាលបាន​​​​​​​​​អំពាវនាវ​​​អ្វី​​​ម្យ៉ាង​​​ហើយ​​​មើល​​​​​​ទៅ​​​ ខ្ញុំ​​​មិន​​​ដឹង​​​ទេ ប៉ុន្តែ​​​រោង​​​ពុម្ព​​​ទាំង​​​នោះ​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ [មិន​​​ហ៊ាន​​​បោះពុម្ព​​​ខិត្តប័ណ្ណ​​​នោះ​​​ទេ]”។ ពេល​​​នេះ​​​​​​ពួកគេ​​​រក​​​បាន​​​រោង​​​ពុម្ព​​​​​​មួយ​​​ដែល​​​​​​យល់​​​ព្រម​​​បោះពុម្ព​​​ខិត្តប័ណ្ណ​​​របស់​​​ពួក​​​គេ​​​ហើយ​​​​​។

ខិត្ត​​​ប័ណ្ណ​​​នេះ​​​​​​មានរៀប​​​រាប់​​​ការ​​​ទាមទារ​​​ប្រាំពីរ​​​ចំណុច​​​របស់​​​សហជីព​​​​​​ទាំង​​​នេះ​​​ និង​​​អំពាវនាវ​​​ឲ្យ​​​កម្មករ​​​ធ្វើ​​​កូដកម្ម​​​ពីថ្ងៃ​​​ទី​​​១២ ខែ​​​មីនា ដល់​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​ដដែល​​​ ប្រសិន​​​បើ​​​មិន​​​ធ្វើ​​​តាម​​​ការ​​​ទាមទារ​​​ទាំង​​​នោះ​​​ទេ​​​។​​​

ការ​​​ទាមទារ​​​ទាំង​​​នោះ​​​រួម​​​មាន​​​ការ​​​ស្នើ​​​សុំ​​​​​​ឲ្យ​​​ដោះលែង​​​​​​បាតុករ​​​​​​ទាំង​​​២១​​​នាក់​​​ ដែល​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​ឡើយ​​​​​​​​​ក្រោយ​​​ពី​​​​​​មហា​​​កូដ​​​កម្ម​​​​​​​​របស់​​​កម្មករ​​​​​​កាត់​​​ដេរ​​​​​​លើ​​​ផ្លូវ​​​វេង​​​ស្រេង​​​ កាលពី​​​ថ្ងៃ​​​ទី​​​២ និង​​​ទី៣ ខែ​​​មករា​​​ ស្នើ​​​សុំ​​​ឲ្យ​​​ដំឡើង​​​ប្រាក់​​​​ខែ​​​គោល​​​១៦០​​​ដុល្លារ​​​​​​សម្រាប់​​​កម្មក​​​រ​​​កាត់​​​ដេរ​​​ ត្រូវ​​​ដាក់​​​ទោស​​​​​​​កង​​​កម្លាំង​​​រដ្ឋាភិ​​​បាល​​​ដែល​​​​​​​​​បាន​​​​​​សម្លាប់​​​កម្មករ​​​​​​ប្រាំ​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​មករា​​​ ហើយ​​​​​​រដ្ឋាភិបាល​​​​​​ត្រូវ​​​​​​ដក​​​​​​បម្រាម​​​​​​​​​លើ​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​ជា​​​សាធា​​​រណៈរបស់​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​និង​​​ចំណុច​​​មួយ​​​​​​ចំនួន​​​ទៀត​​​​​​។

ខិត្តប័ណ្ណ​​​នេះ​​​ក៏​​​អំពាវនាវ​​​ឲ្យ​​​កម្មករ​​​​​​ទាំង​​​អស់​​​​​​​​​បដិសេធ​​​មិន​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​​​​ពី​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​កុម្ភៈ​​​​​​ដល់​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​ដដែល​​​ និង​​​​​​ឲ្យ​​​ពួកគេ​​​ចូល​​​រួម​​​វេទិកា​សាធារណៈ​​​មួយ​​​នៅ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​នៅ​​​ថ្ងៃ​​​ទី​​​៨ ខែ​​​មីនា ដែល​​​ក្នុង​​​នោះ​​​ពួកគេ​​​អញ្ជើញ​​​លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ លោក​​​ អិុត សំហេង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​ការងារ​​​ និង​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ គាត ឈន់​​​ ឲ្យ​​​មក​​​​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​ចំពោះ​​​មុខ​​​មហា​​​ជន​​​​​​ពាក់ព័ន្ធ​​​នឹង​​​​​​វិស័យ​​​ការងារ​​​។

លោក​​​ស្រី​​​ ឆេង​​​ ឡា អនុប្រធាន​​​សហ​​​ព័ន្ធ​​​សហជីព​​​យុវជន​​​ឯករាជ្យ​​​ ដែល​​​​​​ជា​​​ហត្ថលេខី​​​មួយ​​​ក្នុង​​​ចំណោម​​​ហត្ថលេខី​​​​​​ចំនួន​​​១៨​​​នៅ​​​លើ​​​ខិត្តប័ណ្ណ​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ខិត្តប័ណ្ណ​​​ចំនួន​​​៥០.០០០ច្បាប់​​​ត្រូវ​​បាន​​​បោះពុម្ព​​​រួច​​​ហើយ​​​​​​ ហើយ​​​ថា នៅ​​​ថ្ងៃ​​​នេះ​​​នឹង​​​​​​បោះពុម្ព​​​៥០.០០០​​​ច្បាប់​​​បន្ថែម​​​ទៀត​​​​​​។​​​

លោក​​​ស្រី​​​​​​ ឆេង ឡា បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ពួក​​​យើង​​​​​​យឺត​​​យ៉ាវ​​​ដោយ​​​សារ​​​តែ​​​រោង​​​ពុម្ព​​​ទាំង​​​នោះ​​​​​​ភ័យ​​​ខ្លាច​​​ ប៉ុន្តែ​​​យ៉ាង​​​​​​ហោច​​​ណាស់​​​យើង​​​​​​រក​​​បាន​​​​​​ម្នាក់​​​ហើយ​​​ ដែល​​​នឹង​​​បោះពុម្ព​​​ឲ្យ​​​ពួក​​​យើង​​​”។​​​ ក្នុង​​​ចំណោម​​​រោង​​​ពុម្ព​​​​​​ចំនួន​​​ប្រាំ​​​ ដែល​​​​​​អ្នក​​​កាសែតបាន​​​ចុះ​​​ទៅ​​​​​​​​កាលពីម្សិលមិញ​​​ រោង​​​ពុម្ព​​​ចំនួន​​​បួន​​​បាន​​​បដិសេធ​​​មិន​​​ព្រម​​​បោះពុម្ព​​​ខិត្ត​​​ប័ណ្ណ​​​នេះ​​​ទេ​​​។

នៅ​​​ឯ​​​រោងពុម្ព​​​ TST Printing តាម​​​បណ្ដោយ​​​កំណាត់​​​ផ្លូវ​​​លេខ​​​២៧១ អ្នក​​​គ្រប់គ្រង​​​ម្នាក់​​​ដែល​​​​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​បាននិយាយ​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​ពាក់ព័ន្ធ​​​រឿង​​​នេះ​​​ទេ​​​។ ខ្ញុំ​​​បារម្ភ​​​ខ្លាច​​​វា​​​បង្ក​​​​​​បញ្ហា​​​”។

នៅ​​​ឯរោង​​​ពុម្ព​​​ T.Y. ​តាម​​​បណ្ដោយ​​​កំណាត់​​​មហាវិថី​​​សុធារស លោក​​​ សីហា សុភាព​​​ ដែល​​​​​​ជា​​​អនុប្រធាន​​​អ្នកគ្រប់គ្រង​​​បាន​​​ទូរស័ព្ទទៅ​​​​​​អ្នកគ្រប់គ្រង​​​ធំ​​​របស់​​​ខ្លួន​​​ ដើម្បីសួរ​​​​​​ថា តើ​​​គាត់​​​យល់​​​ព្រម​​​បោះពុម្ព​​​ខិត្ត​​​ប័ណ្ណ​​​នេះ​​​ចំនួន​​​២០.០០០​​​ច្បាប់​​​ដែរ​​​ឬទេ​​​។ លោក​​​ សុភាព​​​ និយាយ​​​ថា “ថៅកែ​​​របស់​​​ខ្ញុំ​​​លី ហួត​​​ ធ្វើ​​​ការ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ ហើយ​​​គាត់​​​មិន​​​អនុញ្ញាត​​​ទេ​​​”។​​​

លោក​​​ ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលា​​​រាជ​​​ធានីភ្នំពេញ​​​​​​បាន​​​គូស​​​បញ្ជាក់​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​កាលពី​​​ម្សិលមិញ​​​ថា ការ​​​ចែក​​​ចាយ​​​ខិត្តប័ណ្ណ​​​​​​គឺ​​​ខុស​​​ច្បាប់​​​ ពីព្រោះ​​​វា​​​​​​បំពាន​​​បម្រាម​​​របស់​​​រដ្ឋា​​​ភិបាល​​​ដែល​​​ហាម​​​មិន​​​ឲ្យ​​​ប្រជាពល​​​រដ្ឋ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​តាម​​​ទីសាធារណៈ​​​។ លោក​​​ ឡុង ឌីម៉ង់ បាន​​​បដិសេធ​​​មិន​​​លើក​​​ឡើង​​​ថា តើ​​​មាន​​​កា​​​រចេញ​​​​​​សារាចរ​​​ណែ​​​នាំ​​​​​​រោង​​​ពុម្ព​​​នោះទេ​​​ ប៉ុន្តែ​​​លោក​​​បាន​​​កោត​​​សរសើរ​​​ចំពោះ​​​ទង្វើ​​​របស់​​​ពួក​​​គេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​មោទនភាព​​​ចំពោះ​​​រោងពុម្ព​​​​​​ទាំង​​​នោះ​​​ដែល​​​មិន​​​បោះពុម្ព​​​ខិត្តប័ណ្ណ​​​ [ឲ្យ​​​សហជីព​​​ទាំង​​​នោះ]។ ពួកគេ​​​ដឹង​​​ថា អ្វី​​​ស្រប​​​ច្បាប់​​​ និង​​​អ្វី​​​ដែល​​​ខុស​​​ច្បាប់​​​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស