34 C
Phnom Penh

ក្រុម​ហ៊ុន​លំដាប់​សាកល​លោក​ ​​​ពិភាក្សា​អំពី​បញ្ហា​ប្រតិបត្តិ​ការ​បង្ក្រាបកូដកម្ម​ជាមួយ​រដ្ឋ​មន្ត្រី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ តំណាង​ក្រុម​ហ៊ុន​លក់​សម្លៀក​បំពាក់​លំដាប់​សាកល​លោក​ចំនួន​បី​គឺ​ក្រុម​ហ៊ុន​ ពូម៉ា (Puma) ហ្គេប​ (Gap) និង​ក្រុម​ហ៊ុន​អេជអេនអឹម (H&M) បាន​ជួប​ពិភាក្សា​ជាមួយ​ទេស​រដ្ឋមន្ត្រី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​អំពី​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​កូដកម្ម​របស់​កម្មកររោងចក្រ​កាត់​ដេរ​ទូទាំង​ប្រទេស​​កាលពី​ខែ​មុន​ដែល​បណ្តាល​ឲ្យ​មានការ​បាត់​បង់​ជីវិត​ ព្រម​ទាំង​ពិភាក្សា​អំពី​អស្ថិរភាពផ្នែក​ការងារ​​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

កិច្ច​ប្រជុំ​រយៈពេល​ពីរម៉ោង​នៅក្នុង​​វិមាន​សន្តិភាព ​ក្រោមអធិបតី​ភាពរបស់​​​លោកឧប នាយក​រដ្ឋមន្ត្រី​ គាត ឈន់ និង​មាន​វត្តមាន​ចូល​​រួម​ពី​សំណាក់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ​ កាលពី​ម្សិល មិញ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បន្ទប់​បិទ​ទ្វារជិត​ ប៉ុន្តែ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​តំណាង​ក្រុម​ហ៊ុន​ធំ​ៗ​ទាំង​នេះ​បាន​បង្ហាញ​ក្តី​កង្វល់​អំពី​លទ្ធភាព​សម្រេច​បាន​ជោគ​ជ័យ​រយៈពេល​វែង​ ពី​ការ​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​។

កិច្ច​ប្រជុំ​នេះ​បាន​ចាប់​ផ្តើម​ដោយ​មាន​វត្ត​មានរបស់​តំណាង​ក្រុមហ៊ុន អេជអេនអឹម និង​​ក្រុម​ហ៊ុន​​ ហ្គេប ព្រម​ទាំង​លោក ជីគី រ៉េណា (Jyrki Raina) អគ្គ​លេ​ខា​ធិការ​សហជីព​ Industri-ALL Global Union។ ពួកគេ​បាន​លើក​ឡើង​ថា ពួកគេ​បាន​ស្នើ​ឲ្យ​មានការ​រៀប​ចំ​​កិច្ច​ប្រជុំ​នេះ​ដើម្បី​​ពិភាក្សា​អំពី​ប្រតិបត្តិការ​បង្ក្រា​ប​កូដកម្ម​កាលពី​ខែមុន​ ដែល​បណ្តាល​ឲ្យ​កម្មករ​យ៉ាង​តិច​ប្រាំ​នាក់​ត្រូវ​បាន​​​កម្លាំង​កង​រាជអាវុធ​បាញ់​សម្លាប់​ ហើយ​កម្មករ​ជាង​២០នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយ​មិន​មាន​ការ​​ផ្តន្ទាទោស។

តំណាង​ក្រុម​ហ៊ុន អេជអេនអឹម ដែល​ជា​ក្រុម​ហ៊ុនលក់​សម្លៀក​បំពាក់​រាយ​ធំ​បំផុត​ទី២​នៅ​លើ​ពិភពលោក​ ដោយ​គិត​តាម​បរិមាណ​លក់​ និង​ប្រាក់​ចំណូល​ដែល​សម្រេច​បាន​ចំនួន​៣,៤​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១២​នោះ​បាន​និយាយ​ថា “អ្វី​ដែល​យើង​កំពុង​ព្រួយ​បារម្ភ​នាពេល​បច្ចុប្បន្ន​គឺ​បារម្ភ​អំពី​ភាព​ខ្សោយ​នៃ​​ទំនាក់​ទំនង​ឧស្សាហកម្ម​នៅ​​កម្ពុជា​”។

តំណាង​រូប​នេះ​បាន​ពន្យល់​ថា “យើង​អាច​​មើល​ឃើញ​ថា មាន​ជម្លោះ​កម្រិត​វិស័យ​បាន​កើត​ឡើង​ជា​ញឹក​ញាប់​នៅ​ទីនេះ។ ដើម្បី​ឲ្យ​​ក្រុម​ហ៊ុន​ អេជអេនអឹម បន្តរីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​… យើង​ត្រូវ​ការ​ស្ថិរភាព​ ទំនាក់​ទំនង​ឧស្សាហកម្ម​រឹង​មាំ​ យន្ត​ការ​ប្រាក់​ឈ្នួល​មាន​ប្រសិទ្ធភាព​ និង​ភាព​ជាដៃគូ​ដ៏​រឹងមាំ​ជា​មួយអ្នក​ផ្គត់​ផ្គង់​ទាំង​អស់​”។ តំណាង​ដដែល​បាន​​បន្ត​​ថា “ យើង​ត្រូវ​ការ​ប្រទេស​ផ្គត់​ផ្គង់​ ដែល​អាច​ព្យាករ​បាន​ និង​មាន​ស្ថិរភាព​”។

លោក ស៊ុន ចាន់​ថុល បាន​ឆ្លើយ​តបវិញ​​ថា ប្រតិបត្តិការ​​បង្ក្រាប​កូដកម្ម​ទាម​ទារ​ប្រាក់​ឈ្នួល​​អប្បបរមា​១៦០​ដុល្លារ កាលពី​ខែ​មុន គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បញ្ឈប់​ភាព​អនា​ធិប​តេយ្យ​ដែល​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ​ ហើយ​លោក​បាន​លើក​ឡើង​ថា បញ្ហា​នេះ​ត្រូវ​បាន​ជំរុញ​ឲ្យកើត​ឡើង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ ដោយ​សារ​​​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​បាន​​ថ្លែង​​ថា “​នោះពិត​ជា​​មិន​មែន​ជា​បាតុកម្ម​ធម្មតា​ ដែល​អ្នក​ប្រហែល​ជា​យល់​ឃើញ​ថា កើន​ឡើង​នៅ​ក្នុង​វិវាទ​ក្នុង​ទំនាក់​ទំនង​ឧស្សា​ហកម្ម​​ទេ។ វា​គឺ​ជា​លទ្ធផល​នៃការ​ញុះ​ញង់​របស់ខាង​ប្រឆាំង​ដែល​បាន​នៅ​មុខ​រោង​ចក្រ​…ហើយ​ស្រែក​ថា “ នាំ​មនុស្ស​ចេញ​ពី​​​រោងចក្រ​ឈប់​ធ្វើ​ការ​ ចេញ​មក​ក្រៅ គប់​ដុំ​ថ្ម ​បំផ្លាញ​​​រោងចក្រ​ ធ្វើ​ឲ្យ​វិនិ​យោ​គិន​ឈឺ​ចាប់​”។

លោក​បាន​សួរ​ថា “តើ​ប្រទេស​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការ​ពារ​វិនិយោគ​របស់​លោក​ដែរ​ឬទេ ​បើ​សិន​ជា​លោក​មាន​វិនិ​យោគ​​​​​នៅ​ក្នុង​ប្រទេស​នោះ?” លោក​បានបន្ត​​​ថា “ បាទ រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​ការ​ពារ​វិនិយោគិន​នៅ​ក្នុង​​ប្រទេស​ ​​និង​ការ​ពារ​ប្រជា​ពល​​រដ្ឋ​របស់​ខ្លួន​”។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​ បាន​លើក​ឡើង​​ប្រហាក់​ប្រហែល​គ្នា​នេះ​​​​​ដែរ​ ដោយ​បាន​លើក​ឡើង​អំពី​សេចក្ដី​សម្រេច​​​របស់​រដ្ឋាភិបាល​កាលពីឆ្នាំមុន​ថា ត្រូវ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​​សម្រាប់​កម្មករ​រោង​ចក្រកាត់​ដេរ​ពី​៨៥​ដុល្លារ ដល់​៩៥​ដុល្លារ ហើយ​បន្ទាប់​មក​បាន​ដំឡើង​ដល់​១០០​ដុល្លារ​ ជា​ហេតុ​បណ្ដាល​ឲ្យ​​កម្មករ​រោងចក្រ​កាត់​ដេរ​ធ្វើ​កូដ​កម្ម​ទូទាំង​ប្រទេស​។ សហ​​​ជីព​រោ​ង​ចក្រ​កា​ត់​​ដេរ​​បា​នអំពាវ​​នា​វ​​ឲ្យ​មា​ន​កូដ​កម្ម​​​​ទូ​ទាំង​​ប្រទេ​ស​ជា​​លើក​​ទី២​នៅ​​ក្នុ​ង​ខែ​មី​នា​។

លោក សុខ ចិន្តា សុភា ​​​អគ្គ​លេខាធិ​កា​រ​នៃ​​​​ក្រុម​​ប្រឹក្សា​​​​អភិ​វឌ្ឍ​កម្ពុជា​ ​​បា​ន​​ស្នើ​​ឲ្យតំ​ណា​ង​ក្រុម​ហ៊ុន​បញ្ចុះ​​​បញ្ចូល​​​ស​ហ​​​ជី​ព​​​អ​ន្តរ​​ជា​​តិ​ឲ្យជួ​យ​ស​ម្រ​ប​សម្រួល​ និ​ង​​​​បញ្ចុះ​​បញ្ចូល​កម្មករ​ថា ប្រាក់​​ឈ្នួលអប្បបរមា១៦០​ដុល្លារ ​​គឺ​​ជា​​​សំ​ណើមិន​​ប្រកដ​​​និ​យម​​ទេ​។ លោក​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា​ “សូ​ម​​ធ្វើ​អ្វី​​ម្យ៉ាង ពី​ព្រោះវិវាទនេះ​មិនទាន់ចប់នៅ​ឡើយ​​ នៅ​ទី​នេះ”។ លោក​បា​ន​​ពន្យល់​​ថា​ ​ក​ម្មករ​​​ជា​ច្រើន​​​នាក់​​​​លែងស្តាប់​​រដ្ឋា​ភិ​បាល​ហើយ។

លោកបានមានប្រសាសន៍បន្ថែម​ទៀត​ថា “ប្រាក់​​​ឈ្នួលអប្បបរមា១៦០​ដុល្លារ​ត្រូ​វ​បា​នដាក់បញ្ចូលក្នុងចិត្ត​របស់​ប្រជាជន​ ដោ​យ​​គ​ណ​​បក្ស​​​ប្រឆាំ​ង​​​ ហើយ​ដូច​​អ្នក​ដឹង​ហើយ​ នៅ​គ្រប់​ប្រទេ​ស​…​​​ពួ​ក​​​​​​​គេ​មិនស្តាប់​​រដ្ឋា​​ភិ​បាល​​​ទេ​។ ​​គ​ណ​បក្ស​ប្រឆាំងគួរឲ្យទាក់ទាញ​ជាង​ និង​ធ្វើឲ្យមានភាពរំជើបរំជួល​ខ្លាំង​ជាង”។

​ត​ំ​ណា​ង​​​​ក្រុម​ហ៊ុន ហ្គេប ​បាន​​ឲ្យ​ដឹង​ថា ​ក្រុម​​ហ៊​ុ​ននេះ​​ទទួល​ស្គាល់​​ថា ​រដ្ឋាភិ​បាលមា​ន​​​កា​រ​​​ងារ​​​​តឹ​ងតែ​ង​ជា​​​ងមុន​។ ប៉ុន្តែ​​​លោក​បា​ន​លើ​ក​ឡើង​ថា ​​បញ្ហាកម្មករ​​២១​នាក់​ ​ដែល​ត្រូវ​​បា​នវា​យ​​ដំ​​ និង​​ចាប់​​ខ្លួន​​ដោ​យ​ទាហា​ន​ ​និ​ង​កម្លាំង​កង​​​រាជ​​អា​​​វុ​ធ​ហត្ថ​ និ​ង​​​​ជាប់​ពន្ធនាគារ​​​​​ដោយ​​គ្មាន​កា​រផ្តន្ទា​ទោសនៅឡើយនោះគឺ​ជា​​​​បញ្ហា​ក្រម​សី​ល​ធ​ម៌ និ​ង​ទំនាក់​​ទំន​ង​​សាធារណ​​សៈម្រាប់​ក្រុម​ហ៊ុ​ននេះ​។

លោក​បា​ន​មានប្រសាសន៍ថា “​​បញ្ហា​​ប្រឈម​​​ដែល​យើង​​​មាននៅក្រុមហ៊ុន ហ្គេប​ ​ក្នុ​ង​​នាម​​ជាក្រុមហ៊ុនលំដាប់សាកលលោក​ គឺ​​ថា ​ក៏​ដូច​​អតិថិជនផ្សេងៗមួយ​ចំនួនទៀត​ដែរ យើង​មាន​អតិថិជន​នៅទូទាំង​​​​សាកល​លោក​ ​ដែល​​​សួរនាំ​​​អំ​ពី​​កន្លែ​ង​​​ដែលយើ​ង​​កំ​ពុង​​ផ លិត​ និង​​​របៀបផលិត​​របស់​យើង​”។

​​​​តំ​ណា​ង​​​រូ​ប​នេះ​​​បា​ន​ឲ្យដឹង​ថា “ខ្ញុំ​សង្ឃឹម​​ថា ​​ចេញ​​​ពី​កិច្ច​​ប្រ​ជុំ​​នេះ​ ​យើង​អា​​ច​ដោះ​ស្រាយ​​​​​បញ្ហាទាក់ទងនឹង​អ្នក​ទោស​​បច្ចុ​​​ប្បន្ន​។ យើង​ត្រូ​​វ​កា​រ​ទ​ំ​​​នុ​ក​​ចិត្ត​ខ្លះ​ថា ​​​​វា​​​ពាក់​​ព័ន្ធ​​នឹង​​​ចរិត​​ត្រឹម​ត្រូ​វ​​​បំ​ផុត​មួ​យពី​​ទិដ្ឋភាព​ប្រព័ន្ធផ្សព្វ​ផ្សាយ​​ ​​ដែលប្រហែលជា​​​មិ​នកំពុង​ត្រូវបាន​ពិ​​ពណ៌​នា​​​នៅ​​​ពេល​​នេះ​ទេ”។

​​នៅ​ពេល​បិទ​​​អង្គ​ប្រជុំ​ លោក ​​ចិន្តា សុភា ​​បា​ន​ស្នើ​ឲ្យ​​ក្រុម​ហ៊ុ​ន​“កុំយក​ប្រេង​ទៅចាក់​​​លើភ្លើង” ​ពោលគឺ​កុំ​និយាយ​ជាចំហ​ជាមួ​យ​​អ្នក​​យក​ព័ត៌មា​ន​ ​និ​ង​​​កុំសង្កត់ខ្លាំង​ជ្រុល​លើ​​​បញ្ហា​​ដែ​ល​ពួ​ក​​គេ​មា​ន​​​ជា​មួ​យ​​រដ្ឋា​​ភិ​បាល​។ លោក​បា​ន​មាន​ប្រសាសន៍ថា “អ្វី​​ដែល​ខ្ញុំ​​​មិ​ន​​ចង់​ឃើញគឺ​​ថា ​នៅក្រៅ​បរិ​​​បទ …​​កាសែត​ ​ខេមបូឌា ដេលី ​នឹ​ង​​រាយការណ៍​​ថា ​អ្នក​មក​​​ប្រាប់ យើង ‘អេ យើង​ពិត​ជាខ្វាយ​ខ្វល់​អំពី​មនុស្ស​​២៣នាក់​  ដែល​​កំ​ពុ​ង​ជាប់ឃុំ​’ ចប់​។ គ្មាន​​អ្វី​​ទៀត​ទេ”។

ពេលមាន​ការជំរុញ​ពី​ លោក ចិន្តា ​សុភា ​តំណា​ង​ក្រុម​​ហ៊ុនហ្គេប​​បា​ន​​លើក​ឡើ​ង​បន្ទាប់​ពី​កិច្ចប្រជុំ​​នេះ​ថា ​​កិច្ចប្រជុំនេះទទួលបាន​ផ្លែ​ផ្កា​​។ តំ​​ណា​ង​​​ម្នាក់​​​​មកពី​ក្រុម​ហ៊ុនអេជអេនអឹម បា​ន​បដិសេធ​មិ​ន​ធ្វើ​បទ​សម្ភាស​​​។

លោក គាត ឈន់ ​​ដែល​​បាន​លើ​ក​ឡើង​​​យ៉ាងខ្លីក្នុងកិច្ចប្រជុំនេះបាន​​បិទ​​​កិច្ច​ប្រជុំ​ ​​ដោយ​​​អ​ំ​ពាវ​​នា​វ​​ឲ្យ​ក្រុម​ហ៊ុនទាំង​​​នេះ​​រក្សា​ភាព​អត់​ធ្មត់​​​ ចំពោះ​ស្ថាន​ភាព​​​​នេះ​។ ​លោកទេសរដ្ឋមន្ត្រី​​​ គាត ឈន់ បាន​មាន​ប្រសាសន៍ថា “ស្ថានភាព​​កំពុងតែ​​វិលមក​រក​ប្រក្រតី​ភាព​វិញ​ហើយ”៕ សុធា

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស