33 C
Phnom Penh

ព្រះមហាក្សត្រឡាយព្រះហត្ត​លេខាដំឡើង​ឋានៈមន្ត្រីនគរបាល​បី​រូបបន្ថែម​ទៀត​​ទៅ​ជា​ឧត្តម​សេនីយ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ព្រះរាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​​ហត្ត​លេខា​ដោយ​​ព្រះ​មហាក្សត្រ​ នរោ​ត្តម សីហមុនី បាន​ឲ្យ​ដឹងថា ឧត្តម​សេនី​យ៍​ឯក​បីរូប​ក្នុង​ជួរ​នគរបាល​ជាតិ​ត្រូវ​បាន​ដំឡើង​ឋានៈ​ទៅ​ជា​ឧត្តម​សេនីយ៍។

ព្រះរាជ​ក្រឹត្យ​ចុះកា​លបរិច្ឆេទ​ថ្ងៃ​ទី​៨​ខែ​កុម្ភៈ​មាន​ខ្លឹមសារថា លោក យុន ឈុន្នី លោក​ សឹុម​ សុផល និង​លោក ខេង​ សុមេធ​​ ត្រូវបាន​ដំឡើង​ឋានៈ​ទៅជា​ឧត្តម​សេនី​យ៍​ផ្កាយ​បួន​។ ព្រះរាជ​ក្រឹត្យ​នេះ​លើក​ឡើង​ថា “សម្តេច​ តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​​អនុវត្ត​ព្រះ​រាជក្រឹត្យ​នេះ​ ​ចាប់​តាំង​​ពី​​​ព្រះ​មហាក្សត្រ​​​​ឡាយ​ព្រះ​ហត្ត​លេខា​​​​ទៅ​”។

កា​ល​ពីដើម​ខែ​នេះ​ មន្ត្រី​នគរបាល​ប្រាំ​មួយ​រូ​ប​ទៀត​ត្រូវ​បាន​ដំឡើង​ឋានៈ​ទៅ​ជា​ឧត្តម​សេនីយ៍ដែរ​រួមមាន​លោក អ៊ុក គឹម​ឡេក​​ រដ្ឋលេ ខាធិការ​ក្រសួងម​ហាផ្ទៃ លោក​ ខៀវ​ សុភ័គ អគ្គលេខា​ធិការ​ និង​លោក ម៉ៅ​ ប៊ុណ្ណា​រិន អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​​ភ័ស្តុភា​រនិង​ហិរញ្ញ​វត្ថុ។

មន្ត្រី​នគរបាល​បីរូប​ទៀត​គឺលោក ចាន់​ អាន លោក​ ម៉ៅ​ ចាន់​តារា និង​លោក សុខ ផល​ ​សុទ្ធ​តែ​ជា​អគ្គ​​​ស្នង​ការ​រង​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​។ នៅខែ​នេះផង​ដែរ ឧត្តម​សេនីយ៍​ឯក​២៩​រូប​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​​ត្រូវ​បាន​ដំឡើង​ឋានៈទៅ​ជា​ឧត្តម​សេនីយ​៍​ផ្កាយ​​បួន​ ដោយបណ្តាល​ឲ្យមាន​ការ​រិះគន់​ពី​មជ្ឈ​ដ្ឋាន​​មួយ​ចំនួន​។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​​ឡើង​ថា រដ្ឋាភិបាល​កំពុង​ប្រើ​ប្រាស់​​ការ​ដំឡើង​ឋានៈ​នេះដើម្បីព្យាយាម​ទទួលបាន​​​ភាព​ស្មោះត្រង់​ពីកម្លាំង​សន្តិសុខ និង​ដើម្បី​កុំឲ្យ​ពួក​គេ​ផ្តាច់​ខ្លួន​ចេញ បន្ទាប់​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​កាល​ពីខែ​កក្កដា​ ­ទទួលបាន​​លទ្ធ​ផល​​មិន​ល្អ​នៅក្នុង​ការ​បោះ​ឆ្នោត​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​៕​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស