33 C
Phnom Penh

រថយន្ត​ធុន​ធំ​ដែល​ដឹក​ផលិតផល​កសិកម្ម​ជាប់​គាំង​ជា​ច្រើន​គ្រឿង​ ខណៈ​អាជ្ញាធរ​ថៃបិទ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​យោ​ធា​ម្នាក់​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​​ថា រថយន្តធុន​ធំ​រាប់​សិប​គ្រឿង​ដែល​ដឹក​ផលិត​ផល​កសិកម្ម​ទៅ​ប្រទេស​ថៃ​ដែល​​​ត្រូវ​​​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូ​វ​អាជ្ញាធរ​ថៃ​ឃាត់​​​​​​នៅ​​​​ព្រំ​ដែន​​​​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក​ម៉្លេះ​។

ឧត្តម​សេនីយ៍​ត្រី​ ពេជ្រ​ វណ្ណា​ ដែល​ជា​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា​​​​បាន​ឲ្យ​​ដឹង​ថា​  អាជ្ញាធរ​ថៃ​មិន​បាន​ពន្យល់​ថា តើ​ហេតុ​​​អ្វី​បាន​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​​​រថយន្ត​ធុន​ធំ​ទាំង​នេះ​បន្ត​ដំណើរ​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ពួក​គេ​បាន​បដិសេធ​មិន​ឲ្យ​រថយន្ត​ធុន​ធំទាំង​នេះ​ឆ្លង​កាត់​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក​ម៉្លេះ​។

ឧត្តម​​​សេនីយ៍ត្រី ពេជ្រ វណ្ណា បាន​មាន​ប្រសាសន៍​ថា “ អាជ្ញា​ធរ​ថៃ​មិន​បាន​ផ្តល់​ព័ត៌​​​មាន​ណា​​​មួយ​ដល់​យើង​ឡើយ​ មុន​ពេល​ពួក​គេ​​បិទ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​”។

ឧត្តម​សេនីយ៍​ត្រី​ វណ្ណា​ បាន​ឲ្យ​ដឹងបន្ថែម​​​​​​​ទៀត​ថា​ មន្ត្រី​ថៃ​ដែល​ទទួល​បន្ទុក​ប៉ុស្តិ៍ត្រួត​​​ពិនិត្យ​នេះ​​​ត្រូវ​បាន​ផ្លាស​់​ប្តូ​រ​ក្នុង​ពេល​ថ្មីៗនេះ ដែល​ជា​ហេតុ​ធ្វើ​រថយន្ត​មិន​​អា​ច​ឆ្លង​កាត់​ព្រំដែន​បាន​។

ឧត្តម​សេនីយ៍​ត្រី​រូប​​​នេះ​​​បាន​មាន​ប្រសា​​​សន៍​ទៀត​​​ថា “ជា​រៀង​រាល់​ឆ្នាំ​ នៅ​ពេល​ណា​ អាជ្ញាធរ​ថៃ​ផ្លាស់​ប្តូរ​មន្ត្រី​ដឹក​នាំ​របស់​ខ្លួន ពួក​គេ​តែ​ងតែ​រឹត​ប​ន្តឹង​សន្តិសុខ​របស់​ខ្លួន​ ហើយ​បិទ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​​ដោយ​មិន​អនុញ្ញាត​ឲ្យ​ផលិត​ផល​កសិកម្ម​របស់​យើង ឬក៏​កម្មករ​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ឡើយ​​​”។

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា​ លោក​​​​មិន​អាច​បញ្ជាក់​បាន​ទេ​ ថា​តើ​រថយន្ត​ធុន​ធំ​ចំនួន​ប៉ុន្មាន​គ្រឿង​ត្រូវ​ជាប់​គាំង​នៅ​ព្រ​ំ​ដែន​កាល​ពី​ម្ស្ិល​មិញ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ជា​ទូទៅ​រថយន្ត​ធុន​ធំ​ចាប់​ពី​៦០​ទៅ​៩០​គ្រឿង​​​​បាន​ឆ្លង​កាត់​ព្រំ​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ជារៀង​រាល់​ថ្ងៃ​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស