38 C
Phnom Penh

នគរបាល​អន្តោប្រវេសន៍ខេត្ត​សៀម​រាប​ស្វែង​​រក​អ្នក​កាសែត​កាណាដា​​ម្នាក់​ដែល​បាន​បាត់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​បាល​បាន​ឲ្យ​ដឹង​ថា នគរបាល​អន្តោ​​ប្រវេសន៍​ខេត្ត​សៀម​រាប​កំពុង​ស្វែង​រក​អ្នក​កា​សែត​ជន​ជាតិ​កាណាដា​​ម្នាក់​ដែល​បាន​បាត់ខ្លួន​ពី​ផ្ទះ​សំណាក់​ដែល​គាត់​ស្នាក់​នៅ​​រយៈពេល​មួយ​ស​ប្តាហ៍​មក​ហើយ​ដោយ​​​គ្មាន​ដំណឹងសោះ។

លោក ចៅ ម៉ៅវីរៈ ប្រធាន​នគរ​បាល​អន្តោ​ប្រវេ​ស​ន៍​ខេត្ត​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “យើង​កំពុង​ស៊ើប​អង្កេត​នៅឡើយ​ ហើយ​យើង​មិន​ទាន់រក​ឃើញ​តម្រុយ​នៅឡើ យទេ”។

លោក វីរៈ បាន​មានប្រសាសន៍ថា លោក ដេវីដ វ៉កឃើ ជាអ្នកកាសែត​ដែល​បាន​​មក​យក​ព័ត៌មាន​ច្រើន​ឆ្នាំ​មកហើយ​នៅ​ប្រទេស​កម្ពុជា​នោះ ត្រូវគេ​ឃើញ​ចុង​ក្រោយ​ចាក​ចេញ​ពី​ផ្ទះសំណាក់ Green Village Angkor នៅម៉ោង​ប្រហែល​២​រសៀល​ថ្ងៃសុក្រ​សប្តាហ៍​មុន។

លោក​បាន​សួរថា “គាត់បាន​ស្នាក់នៅ​ទីនោះ​រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ។ ហេតុ​អ្វីបាន​ជា​គាត់ចាកចេញ​មិន​យក​របស់​របរ​របស់គាត់ដូច្នេះ?”។ លោក​បាន​បន្ថែម​ថា លោក វ៉កឃើ​ បាន​ទុក​ទូរស័ព្ទដៃ​​ លិខិត​ឆ្លង​ដែន​ កុំព្យូទ័រ និង​របស់​របរ​មាន​តម្លៃរបស់លោក​ដទៃ​ទៀត​នៅ​ក្នុង​បន្ទប់​។

លោក វ៉ាង សូសួស្ដី អ្ន​កទទួល​ភ្ញៀវ​នៅ​ផ្ទះ​​សំណាក់ Green Village Angkor បាន​និយាយ​ថា លោក​ វ៉កឃើ បាន​ចាក​ចេញពី​បន្ទប់​របស់​លោក​នៅ​ពេល​គេ​កំពុង​​បោស​សម្អាត​បន្ទប់​នោះ​​ ប៉ុន្តែ​មិន​ឃើញ​លោក​ត្រឡប់​មក​បរិភោគ​​អាហារ​ពេល​ល្ងាច​​វិញនៅ​ថ្ងៃ​នោះ​ទេ។ លោក​ សួស្ដី បាន​និយាយ​ថា “គាត់​តែ​ង​តែ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ និង​អាហារ​ពេល​ល្ងាច​នៅ​ផ្ទះសំណាក់​នេះ ប៉ុន្តែ​នៅ​ថ្ងៃ​នោះ​យើង​មិន​ឃើញ​គាត់​​មក​បរិភោគ​នៅ​ភោជ​នីយដ្ឋាននេះ​ឡើយ”។

គណៈកម្មាធិការ​ការ​ពារ​អ្នក​កាសែត​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា “យើង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បាត់​ខ្លួន​លោក វ៉កឃើ”។

សន គ្រីសពីន តំណាង​គណៈ​កម្មា​ធិការ​​ការ​ពារ​អ្នក​កាសែត​ប្រចាំនៅ​តំបន់​អា​ស៊ី​អាគ្នេយ៍​​បាន​មាន​ប្រសាសន៍​ថា “យើង​អំពាវ​​នាវ​ឲ្យ​អាជ្ញា​ធរ​កម្ពុជា​ស៊ើប​អង្កេត​ឲ្យ​​បាន​គ្រប់​ទីកន្លែង​”​៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស