41.3 C
Phnom Penh

ចៅ​ក្រម​ចេញបញ្ជា​ឲ្យ​មានការ​ពិនិត្យសុខភាព​សម្រាប់​ នួន ជា ​និង ​ខៀវសំផន មុន​ដំណាក់កាល​ទី២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ​និល ​​ណុន ​ប្រធា​ន​​​អ​​ង្គជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ហៅកាត់​ថា អ.វ.ត.ក. ឬដែល​គេស្គាល់ថា សាលាក្តី​ខ្មែរ​ក្រហម​ បា​ន​សម្រេចចិត្ត​ថា ​​​ចុង​​ចោទ​​​​របស់​​សា​លា​ក្តី​​ខ្មែរក្រហម ​​នួ​ន ​ជា ​​និ​ង ខៀវ សំ​ផន ​​ត្រូ​វ​តែ​​​មា​ន​​កា​រ​​​ពិនិត្យ​សុ​ខភា​ព​​ដោ​យ​​​​ក្រុម​អ្នកជំនាញ​​ការ​​ ​មុន​ដំណាក់កាលទី២​នៃការ​ផ្តន្ទា​ទោស​ជន​ជាប់ចោទទាំងពីរ​នាក់នេះ​​​ចាប់​ផ្តើម ​​។

មេធាវីការ​​ពារ​​​ក្តីរបស់​​ ​នួ​ន ​​ជា ​​អា​យុ​​៨៧​ឆ្នាំបា​ន​លើក​ឡើង​ថា ជំ​​ងឺ​​​របស់​​គា​ត់​​អា​ច​​​ប៉ះ​​​ពាល់​ដល់​លទ្ធ​ភាព​​​​របស់​​គាត់ក្នុងការផ្តោត​លើ​នី​​តិ​វិ​ធី​និ​ង​ក្រុម​​​អ​្នក​ច្បាប់​​​​របស់ ខៀវ សំ​ផន វ័យ​៨២ឆ្នាំ ​​បា​ន​លើក​​ឡើ​​ង​ថា ​​​កូ​ន​​​ក្តី​​​របស់​​ខ្លួ​ន​ “ឆាប់អស់កម្លាំង​” ​​និ​ង​​បាត់បង់ការ​ផ្តោត​អារ ម្មណ៍។  ក្រុ​ម​​ទាំ​ង​​​ពីរ​​នេះ ​​​បា​ន​ស្នើសុំ​ឲ្យ​កាត់​​​បន្ថយ​​ ពេល​វេ​លា​​ជំ​​​នុំ​​ជ​ម្រះក្តី​​ឲ្យ​កា​ន់​តែ​ខ្លី។

​​​​​​ខាង​​​អយ្យការ​​បា​ន​វែ​ក​​​​​ញែ​ក​ថា ​ការ​​​វា​យ​​តម្លៃ​​សុខភាព​​​​បែ​ប​នេះ​ មិន​​មានភាពចាំ​​បាច់​​​ទេ​ ​ពី​ព្រោះ​​កា​រ​​​វា​យ​​​​ត​ម្លៃ​​​ចុ​ង​ក្រោ​យ​មួ​យត្រូ​វ​​​​បា​នធ្វើ​​ឡើង​​​ប្រហែ​ល​​​មួ​យ​ឆ្នំាមក​ហើយ ​​ហើយជន​​​វ័​យ​ចំ​ណាស់​បែ​ប​នេះ​​​ត្រូ​វ​បា​ន​​រក​ឃើញ​​ថា​​​ សម​​នឹង​​​ឡើ់ង​​​តុ​លា​កា​រ​។

ក្នុ​ង​​បទ​​បញ្ជារបស់ខ្លួន ​លោក​ចៅក្រម ​​​និល ណុន ​​បា​ន​​​​គូស​​​បញ្ជាក់​​ថា “​កា​រ​​​ពន្យារកា​រ​​​វាយ​តម្លៃ​​ជ​ន​ជាប់​​ចោទ តាម​កា​រ​​ស្នើ​​​ពី​សហ​ព្រះ​​​រាជ​​អា​​ជ្ញា ​​អាច​​នាំ​​​ឲ្យ​​​មា​ន​កា​រ​​រំខាន​​​ក្នុ​ង​​​ នី​តិ​វិធី​ក្នុង​កា​រ​​​បង្ហាញ​​ភ័ស្តុ​​តា​ង​​​ក្នុ​ង​សំ​​ណុំ​រឿ​ង​០០២​/០២ ​​បន្ទាប់​​​ពី​​​នីតិវិធី​ទាំងនេះបា​ន​ចាប់​ផ្តើមនិ​ង​​ផល​​​​ប៉ះ​​ពាល់​​​ខ្លាំងលើ​​​ប្រសិទ្ធ​​​ភាព​​​របស់តុ​លា​កា​រ​”។

លោក​បា​ន​បន្ថែ​ម​​ថា “​កត្តា​​​ទាំ​ង​នេះប៉ះ​​​​ពាល់​​ដល់​​​កា​រ​​​វា​យ​តម្លៃ​​​​ជ​ន​​ជា​ប់​​​ចោទ​​ទាំ​ង​​ពីរ​​នៅ​​ពេល​នេះ​”។ ចៅ​ក្រម ​​និល ​ណុន ​​បា​ន​​តែ​​ង​តាំង​​វេជ្ជ​​​បណ្ឌិត​​ ស៊ី​ណា ​ហ្វា​ស៊ែ​ល ​​វេជ្ជ​​​បណ្ឌិត ព្យាបា​ល​​​មនុស្ស​​​ចាស់ ចាន់ ​​គិន​ ​មីង និ​ង​វេជ្ជ​ប​ណ្ឌិត​ផ្នែ​ក​​​វិ​កល​​ចរិត ហួ​ត លី​​ណា ​ដើ​ម្បី​​វា​យ​​​ត​ម្លៃ​​​សុខ​​ភាព​របស់ ​​​នួ​ន ​ជា ​និ​ង​ ខៀវ សំ ផន និ​ង​ផ្តល់​​​ព័ត៌​មា​ន​មួ​យ​​​ទៅ​​ឲ្យ​​​អ​ង្គ​​​ជំ​​នុំ​​​ជម្រះ​​​​នៅ​ថ្ងៃទី​​២៥ខែ​មី​នា​។

លោក​​បា​ន​លើក​ឡើ​ង​​ថា “​​​​បើ​​មិន​ទាន់​មាន​រ​បា​យ​​ការ​​​ណ៍​​​​របស់​​ជំនាញ​ទេ​ មិនអាច​វាយ តម្លៃពេលវេលា​សម្រាប់​ដំណើរ​ការ​​សំ​ណុំ​​រឿង​០០២/០២​​បានទេ​​។ សំ​​ណុំ​​រឿង​​០០២ /០២ នឹង​មា​ន​​​ទំ​​ហំធំ​​​ជាង​​​​សំ​​ណុំ​​រឿង​​០០២/០១ ដែលនឹង​មានការ​ចេញ​​​សាល​ក្រម​​នាពេល ឆាប់ ៗនេះ​ សំណុំ​រឿង​០០២/០២ នឹង​​​​រាប់​​ទាំង​ការចោទ​ប្រកាន់​​​​ពី​បទ​​​ប្រ​ល័​យ​​ពូជ​សាសន៍​ ​ទី​​​កន្លែ​ង​​បទ​ល្មើស និង​​​ទី​កន្លែ​ង​​​ធ្វើ​កា​រ​​​​៕​ ​ប៉ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស