26 C
Phnom Penh

រដ្ឋាភិបាល​​​និង​​​ក្រុមហ៊ុន​​​​​​រង​​​ផល​​​​​​ប៉ះ​​​ពាល់​​​ដោយ​​​សារ​​​​​​​​​ការ​​​ធ្វើ​​​សេចក្តី​​​រាយ​​​​​​ការណ៍​​​ពី​​​ការ​​​បង្ក្រាប​​​កូដកម្ម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់​​​និង​​​តំណាង​​​ក្រុម​​​ហ៊ុន​​​សម្លៀក​បំពាក់​លំដាប់​​​​ពិភព​​​លោក​​​ ដែល​​​បាន​​​ចូលរួម​​​កិច្ច​​​ប្រជុំ​​​មួយ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​ កាលពី​​​ថ្ងៃ​​​ពុធ សុទ្ធ​​​តែ​​​បាន​​​លើក​​​ឡើង​​​ពី​​​ក្តី​​​បារម្ភ​​​ចំពោះ​​​សេចក្តី​រាយ​ការ ណ៍​​​របស់​​​ប្រព័ន្ធផ្សព្វ​​​​ផ្សាយ​​​អំពី​​​ការ​​​បង្ក្រាប​​​បង្ហូរ​ឈាម​កាលពី​​​ខែ​​​មុនលើ​​​កូដកម្ម​​​ទូទាំង​​​ប្រទេស​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ និង​​​ក្រោយ​​​​​​កូដ​​​កម្ម​​​នោះ​​​មក​​​ទៀត​​​។

កិច្ច​​​​​​ប្រជុំ​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​អន្តរជាតិ​​​មួយ​​​ក្រុម​​​ ដែល​​​ទទួល​​​ទិញ​​​សម្លៀក​​​បំពាក់​​​ពី​​​រោង​​​ចក្រ​​​នានា​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ពិភាក្សា​​​ពាក​​​់​​​ព័ន្ធ​​​នឹង​​​ការ​​​បង្ក្រាប​​​ហិង្សា​និង​​​បង្ហូរ​​​ឈាម​​​លើ​​​កូដកម្ម​​​ខាង​​​លើ​​​ ដែល​​​ក្នុង​នោះ​កម្មករ​​​ប្រាំនាក់​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រដាប់​​​ដោយ​​​កាំភ្លើង AK-47 បាញ់​​​ស្លាប់​​​ និង​របួស​ព្រម​ទាំង​មនុស្ស​​​ជាង​​​២០​​​នាក​​​់​​​ទៀត​​​ត្រូវ​​​ជាប់​​​ពន្ធនាគារ​​​​។

​​ប្រធានបទ​​​នៃ​ការ​ធ្វើ​បទ​បង្ហាញ​​​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ដែល​​​បាន​​​ធ្វើ​​​សេចក្តី​​​រាយ​​​ការណ៍​​​អំពី​​​ការ​​​បង្ក្រាប​​​នេះ​​​ ត្រូវ​​​បាន​​​លើក​​​ឡើង​​​ដោយ​​​លោក ស៊ុន ចាន់​​​ថុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ ដែល​​​បាន​​​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ​​​ ដែល​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​​ក្រុម​​​តំណាង​​​ របស់​​​ក្រុម​​​ហ៊ុន​​​ H&M ក្រុម​​​ហ៊ុន​​​ Gap និង​​​ Puma ផង​ដែរថា  រដ្ឋាភិបាលគ្មាន​លទ្ធភាព​ការ​​​ពារ​​​ខ្លួន​​​ពី​​​ការ​​​ធ្វើ​​​សេចក្តី​​​រាយ​​​ការណ៍​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អំពី​​​ការ​​​បង្ក្រាប​​​របស់​​​ខ្លួន​​​លើ​​​កូដកម្ម​​​នេះ​​​ទេ​​​។​​​

លោក ស៊ុន​​​ ចាន់​​​ថុល បាន​​​មាន​​​ប្រសាសន៍​​​ថា  “​​​នៅ​​​ពេល​​​បក្ស​​​ប្រឆាំង​​​និយាយ​​​រឿង​​​អ្វី​​​មួយ​​​ ហើយ​​​អស់​​​លោក​​​មិនស្ថិត​​​ក្នុង​​​ប្រទេស​​​នេះ អស់​​​លោក​​​គ្រាន់​​​តែ​​​អាន​​​កាសែត​​​ ហើយ​​​និយាយ​​​ថា ‘​​​អូវ៉ាវ​​​ វា​​​ស្ទើរ​​​តែ​​​មិន​​​គួរ​​​ឲ្យ​​​ជឿ តើ​​​រដ្ឋាភិបាល​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​? ឱព្រះ​​​ជា​​​ម្ចាស់​​​ នោះ​​​ជា​​​ប្រជា​​​ពលរដ្ឋ​​​របស់​​​យើង​​​​ ជា​​​សាច់​​​ជា​​​ឈាម​​​របស់​​​យើង​​​ យើង​​​ចាំបាច់​​​ត្រូវ​​​មើល​​​ថែ​​​ពួកគាត់​​​’” មុនពេល​​​លោក​ពន្យល់​​​ថា សណ្តាប់​​​ធ្នាប់​​​ត្រូវ​​​បាន​​​ស្តារ​​​ឡើង​​​វិញ​​​ដើម្បី​​​ប្រយោជន៍​​​របស់​​​ប្រទេស​​​ជាតិ​​​។

លោក​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “មិន​​​ថា អស់​​​លោក​​​ជា​​​បក្ស​​​ប្រឆាំង​​​ ឬ​​​មិន​​​មែន​​​នោះ​​​ទេ​​​ ប៉ុន្តែ អស់​​​លោក​​​គឺ​​​ជា​​​ខ្មែរ​​​។ ខ្ញុំ​​​នឹង​ធ្វើ​​​អ្វី​​​ៗ​​​គ្រប់​​​យ៉ាង​​​ដែល​​​ខ្ញុំ​​​អាច​​​ធ្វើ​​​បានដើម្បី​​​បង្ក​​​លក្ខណៈ​​​ងាយ​​​ស្រួល​​​ សម្រាប់​​​​​​អស់​​​លោកធ្វើ​ពា​ណិ​ជ្ជកម្ម​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដើម្បី​​​បង្កើត​​​ការ​​​ងារ​​​ល្អ​​​ៗ​​​សម្រាប់​​​ប្រជាពល​​​រដ្ឋកម្ពុជា​​​”។

តំណាង​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​  នេះ​ក៏​បាន​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​ធ្វើ​​​សេចក្តី​​​រាយ​​​ការណ៍​​​ព័ត៌មាន​​​អំពី​​​ការ​​​បង្ក្រាប​​​ដោយ​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​របស់​​​រដ្ឋាភិបាល​​​លើ​​​កូដ​​​កម្ម​​​នេះដែរ​ ហើយ​​​បាន​​​ចោទ​​​សួរ​​​ថា តើ​​​វា​​​ឆ្លុះ ​​​បញ្ចាំង​​​ពី​​​ស្ថាន​​​ភាព​​​ទាំង​​​មូល​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​ឬ​​​យ៉ាងណា​​​”។

តំណាង​​​ម្នាក់​​​របស់​​​ក្រុម​​​ហ៊ុន Gap បាន​​​លើក​​​ឡើង​​​ថា “​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បង្ហាញ​​​ពី​​​ស្ថាន​​​ភាព​​​នៅ​​​ក្នុង​​​បរិបទ​​​មួយ​​​ ដែល​មិន​​​​មាន​​​តុល្យ​​​ភាព​​​ពេញ​​​លេញ​​​នោះ​​​ទេ​​​ ដូច្នេះ​​​វា​​​មាន​​​សារៈ​​​សំខាន់​​​ដែល​​​ពួ​​​ក​​​យើង​​​អាច​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា ដើម្បីស្តាប់​​​លោក​​​ដោយ​​​ផ្ទាល់​​​”។

តំណាង​​​ម្នាក់​​​របស់​​​ក្រុម​​​ហ៊ុន H&M ដែល​​​បាន​​​ទិញ​​​សម្លៀក​​​បំពាក់​​​ពី​​​ប្រទេស​​​កម្ពុជា ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៨​​​មក និង​​​ដែល​​​ជា​​​ក្រុម​​​ហ៊ុន​​​លក់​​​សម្លៀក​​​បំពាក់​​​រាយ​​​ធំ​បំផុត​ទី២​​​ នៅ​​​ក្នុង​​​ពិភព​​​លោក​​​ បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​រាយ​​​ការណ៍​​​លម្អិត​​​ស្តី​​​ពី​​​ការ​​​បង្ក្រាប​​​និង​​​ការ​​​ឃុំ​​​ខ្លួន​​​កូដករ​​​២១​​​នាក់​​​ ដែល​​​បាន​​​រង​​​ការ​​​វាយដំនិង​​​ចាប់​​​ខ្លួន​​​កាលពី​​​ខែ​​​មុន​​​នោះ​​​ ក៏​​​មិន​​​មែន​​​ជា​​​រឿង​​​ល្អ​​​ដែរ​​​សម្រាប់​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​។​​​

តំណាង​​​ក្រុម​​​ហ៊ុន​​​ H&M រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា យុទ្ធនាការ​​​មួយ​​​ដើម្បី​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​អំពី​ស្ថានភាព​​​លំបាក​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា​​​ ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​កាន់​​​ពន្ធនាគារ​​​ ឬ​​​រង​​​ការ​​​បាញ់​​​ប្រហារ​​​ដោយ​​​សារ​​​ការ​​​តវ៉ា​​​ទាម​​​ទារដំឡើង​​​​ប្រាក់​​​ខែ​​​គោល​​​១៦០​​​ដុល្លារ បាន​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ជា​​​ច្រើន​​​នៅ​​​ខាង​​​ក្រៅ​​​ប្រទេស​​​នេះ​​​មាន​​​ប្រតិ​ កម្ម​​​យ៉ាង​​​ខ្លាំង​​​។

តំណាង​​​រូប​​​នេះបាន​​​បន្ត​​​ថា “​​​ខ្ញុំ​​​ទទួល​​​ស្គាល់​​​ថា ប្រហែល​​​ជា​​​ដោយ​​​សារ​​​ពួកគេ​​​មិន​​​យល់​​​ច្បាស់​​​ពី​​​បរិបទ​​​នេះ​​​ប៉ុន្តែខ្ញុំ​​​គួរ​​​បញ្ជាក់​​​ផង​​​ដែរ​​​ថា ការ​​​ចុះផ្សាយ​​​ព័ត៌មាន​​​ពុំមាន​​​តុល្យភាព​​​ពេញ​​​លេញ​​​គឺ​​​ជា​​​អ្វី​​​ដែល​​​គេ​​​សង្កេត​​​ឃើញ​​​ក្នុង​​​ប្រព័ន្ធផ្សព្វផ្សាយ​​​ជុំ​​​វិញ​​​ពិភពលោក​​​​​​”។

លោក សុខ​​​ ស៊ី​​​ផាណា ជា​ទីប្រឹក្សា​រដ្ឋាភិ​​​បាល ​​​ល្បី​​​ឈ្មោះ​​​មួយ​​​រូប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ មាន​​​ទម្លាប់​​​បង្ក​​​បញ្ហា​​​រវាង​​​វិស័យ​​​សាធារណៈ​​​ និង​​​វិស័យ​​​ឯកជន​​​ ដែល​​​លោកលើក​​​ឡើង​​​ថា បាន​សហការ​គ្នា​កាន់​​​តែ​​​ងាយ​​​ស្រួល​​​។​​​

លោក​​​បាន​​​ប្រាប់​​​តំណាង​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​ថា “​​​រវាង​​​វិស័យ​​​រដ្ឋ​​​និង​​​ឯកជន​​​គឺ​​​មាន​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​នៅ​​​ចំកណ្ដាល​​ [ដែល​​​អាច​​​ធ្វើឲ្យ​​​មាន​​​ភាព​​​ល្អក់កករ​​​រវាង​​​វិស័យ​​​ទាំង​​​ពីរនេះ]​​​​​​”​​​។ លោក សុខ​​​ ស៊ីផាណា មាន​​​កម្ម​​​វិធី​​​ធុរកិច្ច​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​នៅ​​​ស្ថានីយទូរទស្សន៍​​​អាស៊ី​​​អាគ្នេយ៍ ហើយ​​​លោក​​​បង្ហាញ​​​មុខ​​​ជា​​​ប្រចាំ​​​ក្នុង​​​ឋានៈ​ជា​​​អ្នក​​​វិភាគ​​​នយោបាយ​​​មួយ​​​រូប​​​នៅ​​​បណ្តាញ​​​ព័ត៌មាន​​​កម្ពុជា​​​ CNC។

លោក​បាន​មាន​ប្រសាសន៍​​​ថា “​​​ជា​​​អកុសល​​​​​​វា​​​ជា​​​សម័យ​​​​សាកល​​​ភាវូបនីយ​​​កម្ម​​​ ហើយ​​​ហ្វេស​​​ប៊ុក​​​ និង​​​ទ្វីត​​​ធើ​​​ និង​អ្វី​​​សព្វ​​​បែប​​​យ៉ាង​ជា​មួយ​អ្វី​មិន​​​បាន​​​ទេ​​​។ ខ្ញុំ​អាច​ប្រាប់​​​អស់​​​លោក​​​បាន​​​ក្នុង​​​នាម​​​ខ្ញុំ​​​ជា​​​មេធាវី ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​កម្ពុជា​​​ ទាំង​​​នេះ ប្រសិន​​​បើ​​​ពួកគេ​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​​​​សិង្ហបុរី​​​វិញ​​​ ពួកគេ​មុខ​ជា​​​ត្រូវ​​​គេ​​​ប្តឹង​​​ក្ស័យ​​​ធន​​​បាត់​​​ទៅ​​​ហើយ​​​ ខ្ញុំ​​​ចង់​​​និយាយ​​​ថា ប្រសិន​​​បើ​​​ពួកគេ​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​សិង្ហ​​​បុរី​​​”។

លោក​បាន​ពន្យល់ថា “​​​នៅ​​​​​​ប្រទេស​​​កម្ពុជា​​​ មាន​​​សេរី​​​ភាព​​​ច្រើន​​​ណាស់ វា​​​ស្ទើរ​​​តែ​​​មិន​​​គួរ​​​ឲ្យ​​​ជឿ ដូច្នេះ​​​ ពួកយើង​​​ទាំង​​​អស់​​​គ្នា​​​គឺ​​​ជា​​​ជន​​​រង​​​គ្រោះ​​​នៃ​​​អំណាច​​​នេះ។ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​គឺ​​​ពិបាក​​​​​​ជាង​​​​​​សហជីព​​​​​​ទៅ​​​ទៀត​​​។​​​ យ៉ាង​​​ហោច​​​​​​ណាស់​​​​ក៏​​​សហជីព​​​ទាំង​​​នោះគេ​​​​​​ធ្វើ​​​ការផ្ទាល់​​​​​​ និង​​​មាន​​​អ្នក​​​ដែល​​​ខ្លួន​​​តំណាងដែរ​​​​​​​”។

ឧបនាយក​​​រដ្ឋមន្ត្រី គាត ឈន់ បាន​ប្រៀប​ធៀប​ការ​​​ធ្វើ​​​សេច​​​ក្តី​​​រាយ​​​ការណ៍​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ស្តី​​​ពី​​​លោក​​​ បារ៉ាក់ អូបាម៉ា ប្រធានា​​​ធិបតី​​​អាមេរិក​​​ ទៅ​​​នឹង​​​ការ​​​ធ្វើ​​​សេចក្តី​​​រាយ​​​ការណ៍​​​អំពី​​​ការ​​​បង្ក្រាប​​​កូដកម្ម​​​កាលពី​​​ខែ​​​មុន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​នៅ​​​ពេល​​​​​​ប្រធានាធិបតី​​​ បារ៉ាក់​​​ អូបាម៉ា ថ្លែង​​​សុន្ទរកថា​​​នៅ​​​អង្គការ​​​សហ ប្រជាជាតិ​​​ សមត្ថកិច្ច​​​ត្រូវ​​​បិទ​​​​​​​​​ផ្លូវ​​​។ សម្រាប់​នគរបាល​​​ តាម​​​ដែល​​​ខ្ញុំ​​​បាន​​​ឃើញ​​​តាម​​​ទូរ​​​ទស្សន៍​​​ គឺ​​​អាច​​​បាញ់​​​អ្នក​​​ដែល​​​ពួក​​​គេ​​​សង្ស័យ​​​ថា​​​ចេតនា​​​អាក្រក់​​​បាន​​​​​​ដូច្នេះ ច្បាប់​​​​​​គឺ​​​ច្បាប់​​​។​​​ សន្តិសុខ​​​របស់​​​ប្រធានា​​​ធិបតី​​​សហរដ្ឋ​​​អាមេរិក​​​គឺ​សំខាន់​ណាស់​ គេ​​​​​​ត្រូវ​​​តែ​​​គោរព​​​។​​​

ចំណែក​​​នៅប្រទេស​​​កម្ពុជា​​​​​​​​​វិញ​​​ ទ្រព្យ​​​សម្បត្តិ​​​ឯកជនគឺ​​​​​​ជា​​​ក​​​ម្មសិទ្ធ​​​ិ​​​ដែល​​​ត្រូវ​​​ទទួល​​​បាន​​​ការ​​​គោរព និង​​​ការ​​​ការពារ​​​ [ស្រប​​​តាម​​​រដ្ឋធម្មនុញ្ញ​​​] ដូច្នេះ​​​ យើង​​​​​​កំពុង​​​ការ​​​ពារ​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​និង​​​ច្បាប់​​​ផ្សេង​​​ៗ​​​ទៀត​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​គោរព​​​ភាព​​​​​​ជា​​​ម្ចាស់​​​កម្មសិទ្ធិ​​​នេះ​​​”​​​។

លោក សុខ​​​ ចិន្តា​​​សុភា អគ្គលេខា​​​ធិការ​​​នៃ​​​ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា CDC ជា​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​មួយ​​​ទទួល​​​បន្ទុក​​​ជំរុញ​​​ការ​​​វិនិយោគ​​​នៅ​​​ក្នុង​​​វិស័យ​​​ឯកជន​​​ បាន​​​ក្រើន​​​រំឭក​​​ដល់​​​តំណាង​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​កុំ​​​ឲ្យ​​​បង្ក​​ឲ្យមាន​​​ព័ត៌មាន​​​អវិជ្ជមានដោយអចេតនា​​​បន្ត​​​ទៀត​​​តាម​​​រយៈ​​​ការ​​​និយាយ​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​អំពី​​​ជំនួប​​​នេះ​​​​​​​។

លោក​បាន​​​ថ្លែង​​​ថា “​​​ទោះ​​​បី​​​ជាអស់​​​លោក​​​​​​បាន​​​បង្ហាញ​​​​​​ក្តី​​​បារម្ភ​​​ពី​​​ការ​​​ចុះ​​​ផ្សាយ​​​អវិជ្ជមាន​​​ [នៅ​​​ថ្ងៃ​​​នេះ ]  ​​​ហើយ​​​ក៏​​​ដោយ​​​ ក៏​​​ខ្ញុំ​​​សូម​​​ឲ្យ​​​​​​អស់​លោកដែល​​​ជា​ម្ចាស់​​​វេទិកា​​​នេះ​កុំ​​​និយាយ​​​ប្រាប់​​​ប្រព័ន្ធផ្សព្វផ្សាយ​​​។ អស់​​​លោក​​​​​​​​​មក​​​ទី​​​នេះ​​​ដើម្បី​​​ពិភាក្សា​​​និង​​​ធ្វើការ​​​​​​ជាមួយ​​​រដ្ឋា​ភិ​បាល​​​”។

លោក​​​ គាត ឈន់ បាន​​​ប្រើ​​​ប្រាស់​​​សុន្ទរ​​​កថា​​​បិទ​​​កម្មវិធី​​​របស់​​​លោក ដើម្បីជំរុញ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នោះ​​​ និង​​​រដ្ឋា​​​ភិបាល​​​និយាយ​​​គ្នា​​​ដោយ​​​បើក​​​ចំហ​​​និង​​​ប្រកប​ដោយ​​​ប្រសិទ្ធ​​​ភាព​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ ដើម្បី​​​កែ​​​លម្អ​​​ការ​​​ធ្វើ​​​សេចក្តី​​​រាយ​​​ការណ៍​​​អវិជ្ជមាន​​​​​​ អំពី​​​កិច្ច​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ពួកគេ​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​នៅ​​​ក្នុង​​​សម័យ​​​​សាកល​​​ភាវូបនីយកម្ម​​​ យើង​​​ត្រូវ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​ការ​​​ទំនាក់​​​ទំនង​​​។ នេះ​​​គឺ​​​ជា​​​បញ្ហា​​​មួយ​​​ក្នុ​​​ង​​​ចំណោម​​​បញ្ហា​​​ធំៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ យើង​​​ធ្វើ​​​ការ​​​ច្រើន​​​ តែ​​​យើង​​​ ទំនាក់​​​ទំនង​​​តិច​​​ពេក​​​”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស