38 C
Phnom Penh

ព្រឹត្តិកា​រ​​​ណ៍យុវ​ជនដោ​យ​ឡែក​ពី​គ្នា​​ពីរ​​​ ដែលស្វែង​រក​សន្តិ​ភាព​ ​ត្រូ​វ​​បា​នអាជ្ញា​​ធរ​មូ​ល​​ដ្ឋាន​​​​រារាំ​ង​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​​ពី​ព្រឹក​​ថ្ងៃ​សៅរ៍ ក្រុ​ម​​​មន្ត្រី​​​មូ​ល​​ដ្ឋាន​​​នៅ​ក្នុ​ង​​ខណ្ឌ​៧មករា ​បា​ន​​​ឃាត់​​ខ្លួ​ន​​​យុវជ​ន​​មួ​យ​​ក្រុម​​មា​ន​​គ្នា​​​ប្រាំ​​ពីរ​នាក់​ ​​​ដែល​​​​ប៉ុន​​ប៉ងធ្វើ​​នូ​វ​​អ្វី​​​ដែល​​ពួ​ក​​គេ​​ហៅ​​​ថា “កា​រ​​​ដើរ​​​ក្បួ​ន​​ដើម្បី​សន្តិ​ភាព” មួ​យ​​​​នៅ​តា​ម​​ផ្លូ​វ​​ក្នុ​ង​​រាជ​​ធា​​នី​។

ស្ត្រីចំនួន​​​ពីរ​​នាក់​ និ​ង​​បុរស​ប្រាំ​នាក់​​ស្លៀក​​ពាក់ស ​​គឺ​​​ជា​​សមា​​ជិក​​​​របស់​​​អ​ង្គ​កា​រ​​មួ​យ​​​ឈ្មោះថា ក្លឹប​​​យុវ​​​ជ​ន​​​ខ្មែរ​ម​ហា​​នគរ ដែល​ផ្សព្វ​ផ្សាយអំ​​​ពី​កា​រគាំ​​​ទ្រ​​​យុ​វ​ជន​ ​និង​​យុត្តិធ​ម៌​សង្គម​។

ពួក​គេ​​ត្រូ​វ​បា​ន​​​ចាប់​​ខ្លួ​ន​ ខណៈដែល​​កំ​​ពុ​ង​​ដើរ​ក្បួ​ន​​​នៅ​ក្នុ​ង​​សង្កាត់​​​បឹង​ព្រលិត​ ​នេះ​​បើ​​យោង​​តាម​លោកស្រី ​តៅ ​មន្ថាចៅ​សង្កាត់​​បឹ​ង​ព្រលិត​ ​ដែល​​​បា​ន​ឲ្យដឹង​ថា​ ​ពួ​ក​គេ​​មិ​នបា​ន​​ស្វែ​ង​​​រកនិ​ង​​​​ទទួល​​បា​ន​​​កា​រ​​អ​នុញ្ញាត​ត្រឹម​ត្រូ​វ​​​ពី​អាជ្ញា​​​ធរ​​មុន​​​ពេល​ចាប់​ផ្តើមដង្ហែ​​ក្បួ​ន​។ លោក​ស្រី​​​​​ថ្លែ​ង​ថា “ពួ​ក​​​គេ​​​បា​ន​​និយាយ​​​ថា ពួ​ក​​​គេ​​​ចង់​​​ដើរ​​ក្បួ​ន​ដូច្នោះដើម្បី​​ស្វែ​ង​​រក​​​សន្តិ​​ភាព​ និ​ង​​​ទប់​ស្កាត់​​កា​រ​តវ៉ា​មិ​ន​​ឲ្យ​កើត​ឡើង”។

លោក​ស្រី​​​​​មា​ន​​​ប្រសាស​ន៍​ថា ពួ​ក​គេ​ត្រូ​វ​បា​ន​​​​ដោះ​ង​វិញ​​​នៅ​​ព្រឹក​​ថ្ងៃ​​សៅ​រ៍នោះ​ផង​​ដែរ​ បន្ទាប់​​ពី​​​អា​​ជ្ញា​​​ធរមូល​ដ្ឋាន​​​ធ្វើ​ការ​​​អប់រំ​ និង​ឲ្យ​​ពួ​ក​គេ​ចុ​ះ​​​ហត្ថលេខា​​លើ​​ឯកសារ ​​ដោ​យ​សន្យា​​​​ថា​​​​ឈ​ប់​ដើរ​​ក្បួ​ន​​​ដោយគ្មាន​កា​រ​​​អ​នុញ្ញាត​​​នៅ​​ពេល​​​អ​នា​គត។

លោក មឿន តុលា ​​ប្រ​ធា​ន​​​កម្មវិធី​​​ការ​​ងារ​​​​នៅ​មជ្ឈ​មណ្ឌល​​​​អប់​រំ​​ច្បាប់​សម្រាប់​​​សហ​​​គមន៍​​​បា​ន​លើកឡើ​ង​ថា ​​យុវ​ជ​ន​ទាំង​​នេះ​មិន​បាន​ធ្វើ​អ្វី​​​​ខុស​​​​ទេ​ ​ហើយ​ថា ​​អាជ្ញា​​​ធរ​​រំលោភ​​សិទ្ធិ​​​របស់​​ពួ​ក​គេ​​ក្នុ​ង​កា​រ​​ដើរ​​​ដោ​យ​សេរី​​​នៅ​ក្នុ​ង​រាជ​ធា​​នី​ និង​សម្តែង​មតិ​​​​​​​របស់​​ខ្លួ​ន​។

ក្នុង​ព្រឹត្តិ​​កា​រ​​​ណ៍​​​ដោ​យ​​ឡែក​មួ​យ​​​​កា​ល​ពី​ម្សិល​​មិញ ​យុវ​ជន​មួ​យ​ក្រុ​ម​មា​ន​​គ្នា​​​ប្រមាណ​​១៥០​នាក់​​​មក​ពី​អង្គ ការក្រៅ​​រដ្ឋា​​ភិ​បាល​ឈ្មោះ​ កម្មវិធី អភិវឌ្ឍ​ន៍​ធ​ន​ធាន​​​យុវ​ជន​​​​បា​ន​ធ្វើការ​​​ត​វ៉ា​​ដោយ​​មា​ន​​កា​រ​​រាំ​​ច្រៀង​​មួ​យ​​​នៅ​តា​មទី​តាំ​ង​​​បី​​កន្លែ​ង​​​ជុំ​​វិញ​​​រាជ​ធា​​​នី​ភ្នំ​​ពេញ​ ក៏​មា​ន​ឈ្មោះ​ សន្តិ​ភាព​ ​ដែរ​។

យុវ​​​ជ​ន​ ​​អ៊ឹន ហេង ​​អា​យុ២២ឆ្នាំ​ ​​បា​ន​រៀប​ចំ​​​​យុ​វ​ជ​ន​​​ចំ​នួន​​៥០​នាក់​​ដើម្បី​​​រាំ​​​​នៅ​ទល់​​មុខ​វត្ត​បទុម​។ ក្រុម​ផ្សេង​ទៀត​​ទៅ​វត្ត​ឧណ្ណា​លោម ​និ​ង ​ណា​​ហ្គា ប្រ៊ិច (Naga Bridge) ក្បែរទី​​​​​​លា​ន​​​ប្រជា​​​ធិប​តេយ្យ។

យុវ​ជ​ន​ ​អ៊ឹន​​ហេង ​​ដែល​មិ​ន​ព្រម​​​ប្រាប់​ឈ្មោះ​​ត្រកូល ដោ​យ​សារ​​​ខ្លាច​មា​ន​កា​រ​​សង​សឹក ​ឲ្យ​ដឹង​ថា ​​ដំ​បូ​ង​នគរបាល​​​និ​ង​សន្តិសុខ​​​​​បា​ន​ព្យាយាម​​បញ្ឈ​ប់​​​ក្រុ​ម​​នេះមិន​ឲ្យ​រាំ​ ក៏ប៉ុន្តែ​ត្រូ​វ​​​បា​ន​​​បញ្ចុះ​​​បញ្ចូ​ល​​អនុញ្ញាត​ឲ្យ​​ពួ​ក​គេ​​បន្ត​កា​រ​​រាំ​ទៀត​។

យុវ​ជ​ន​​រូ​ប​នេះ​​បា​ន​​ឲ្យ​​ដឹង​ថា “ពួ​ក​​គេ​​មិ​ន​អនុញ្ញាត​ឲ្យ​​យើង​​រាំ​​​​​​​​នៅ​ទី​​នេះ​ទេ ពី​​ព្រោះ​​​ពួ​ក​គេ​​​​និយា​យ​​ថា ​​​ប៉ះ​​​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ ​​ប៉ុន្តែ​​​យើង​ព្យា​យា​ម​​​បញ្ចុះ​​​បញ្ចូល​​ពួ​ក​គេ​​ថា យើង​នឹង​មិន​ធ្វើ​​ឲ្យ​ប៉ះ​​ពាល់​​​ដល់​​សណ្តាប់​​ធ្នាប់​​សាធារណៈ​​​ទេ ហើយយើង​គ្រាន់​​​​​តែ​​ចង់​ធ្វើ​លំ​ហា​ត់​​ប្រាណ​​​ប៉ុណ្ណោះ​ហើយ​​ពួ​ក​​គេ​​ក៏​​អនុញ្ញា​ត”។​ ក្រុ​ម​​​ដែល​ព្យា​យាម​​រ៉ា​​​​នៅ​​ណា​​ហ្គាប្រ៊ីច មិន​មា​ន​សំ​​ណា​ង​ដូច្នេះ​ឡើ​យ​។

លោក លី ប៊ុន​​ធា ​​​អា​យុ​៣១ឆ្នាំ ​​ដែល​​​បា​ន​រៀប​ចំ​​​ក្រុម​​រាំ​នៅ​​ទី​នោះ​​​ឲ្យដឹង​ថា ​​អា​ជ្ញា​​ធរ​​បា​ន​​ប្រាប់​​ពួ​ក​​ គេ​​ថា ​ពួ​ក​​គេ​​កំ​​​ពុ​ង​​រំ​លោភ​​​ការ​​​ហា​មប្រាម​​របស់​​រដ្ឋា​​ភិ​បាល​មិ​ន​ឲ្យ​មា​ន​កា​រ​​ប្រ​មូ​ល​​ផ្តុំគ្នា​។ លោក​​ ​ប៊ុន​ធា ​​បា​ន​បន្ត​ថា “ពួ​ក​​គេ​និ​យា​យ​​ថា ប្រសិន​​​បើ​​​ពួក​​យើង​នៅ​តែ​​បន្ត​​រាំ​ទៀតពួ​ក​​​គេ​​​នឹ​ង​​ចាប់​​ពួ​ក​យើង​​​ដាក់​​ក្នុង​រថ​យន្ត​​​របស់​​ពួ​ក​គេ​”៕ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស