30.7 C
Phnom Penh

សាលា​ដំបូង​រាជធានី​​បើក​សវនាការ​លើ​ករណី​ចោទ​ប្រកាន់​នាយក​ក្រុមហ៊ុន​ពី​បទ​រំលោភ​​​សេចក្តី​ទុក​ចិត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចាប់​ផ្តើម​បើក​សវនាការ​លើ​ករណី​ចោទ​ប្រកាន់​នាយក​ក្រុមហ៊ុន​មួយ​រូប​ពី​បទ​រំលោភ​សេចក្តី​ទុក​ចិត្ត​ បន្ទាប់​ពី​បាន​ប្រើ​ប្រាស់​ឈ្មោះ​របស់​ក្រុម​ហ៊ុ​ន​យក​ទៅ​ដក​ប្រាក់​​កម្ចី​ពី​ធនាគារ​​។

ជន​សង្ស័យ​ឈ្មោះ គឹម មុំហេង​ អាយុ​៤៨ឆ្នាំ​ត្រូវ​បា​ន​ចោទ​ប្រកាន់​ថា បាន​យក​ប្រាក​់​កម្ចី​ដោយ​ប្រើ​ឈ្មោះ​ក្រុម​ហ៊ុន​អាត្លង់​ទិក​ ត្រេឌីន ខូអិលធីឌី (Atlantic Trading Co., Ltd.) ដែល​ជា​ក្រុម​ហ៊ុន​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​​ និង​មាន​អាជីវ​កម្ម​លក់​ប្រេង​រំអិល​រថយន្ត​ ហើយ​ថែម​ទាំង​បាន​យក​ប្រាក់​ទាំង​នោះ​ទៅ​ទិញ​រថយន្ត​មួយ​គ្រឿង​ដែល​មាន​តម្លៃ​១៥.០០០ដុល្លារ​ ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ដទៃ​ទៀត​ទេ​។  ជន​សង្ស័យ​ឈ្មោះ មុំ​ហេង បាន​និយាយ​ថា “ខ្ញុំ​សូម​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ពី​ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​”។

លោក ស វាសនា និង​លោក អឹុង វណ្ណា​រិទ្ធ អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣ ខែមីនា។ លោក វាសនា បាន​ប្រាប់​តុលាការ​ថា លោក​​​ដឹង​ថា លោក​ មុំហេង បាន​បន្លំ​ប្រើ​ឈ្មោះ​របស់​ក្រុម​ហ៊ុន​ និង​ប្រើ​ឯកសារ​ក្រុម​ហ៊ុនដែល​ត្រូវ​បាន​គេ​លួច​យក​ចេញ​។

លោក​ វាសនា បាន​មាន​ប្រសាសន៍​ថា “យើង​ទាម​ទារ​សំណង​២៣០.០០០ដុល្លារ​ ហើយ​សូម​ឲ្យ​តុលាការ​ផ្តន្ទា​ទោ​ស​គាត់​…។ គាត់​បាន​ប្រើ​ក្រុម​ហ៊ុន​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ​ ដើម្បី​យក​ទៅ​ទិញ​រថយន្ត​ គឺ​វា​ជា​អំពើ​រំលោភ​បំពាន​លើ​គោលការណ៍​របស់​ក្រុម​ហ៊ុន​”។

ប្រសិន​បើ​រក​ឃើញ​ថា ឈ្មោះ​ មុំហេង ពិត​ជា​ជាប់​ពិរុទ្ធភាព​មែន​នោះ ជន​សង្ស័យ​​​រូប​នេះ​ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ​។ សាល​ក្រម​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែមីនា៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស