36 C
Phnom Penh

អ្នក​ត​វ៉ា​ប្រហែល​​​៦០​​​នាក់​​​តវ៉ា​នៅ​តុលាការ​កំពូល​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់ឃុំ​​ទាំង​២១នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ និង​សកម្ម​ជន​សិទ្ធិដីធ្លី​ប្រហែល​​៦០អង្គ​និង​នាក់​មក​ពី​សហ​គមន៍​​​ដែល​​​ប្រឈម​​​​នឹង​ការ​បណ្តេញ​ចេញនៅ​​​ក្នុង​តំបន់ បឹងក​ក់​ បុរី​កីឡា និង​នៅជិត​​​អាកាស​យានដ្ឋាន​អន្តរ​​​ជាតិ​ភ្នំពេញ​បាន​ធ្វើ​ការ​​តវ៉ា​នៅ​ខាង​​​ក្រៅ​​តុលា​​​ការ​កំពូល​កាល​ពី​ម្សិលមិញ​ទាម​​​ទារឲ្យ​ដោះ​លែង​មនុស្ស​២១​នាក់​ដែល​ត្រូវ​បាន​ចាប់​​ខ្លួន​អំឡុង​ពេល​ធ្វើ​​កូដ​កម្ម​​កាលពី​ខែ​មករា។

អ្នក​តវ៉ា​​​បាន​កាន់​ផ្កាឈូក ធូប និង​បដា បាន​ហែក្បួន​បី​លើក​ជំុវិញ​​​ប្លុក​មួយ​នៅ​​ទីក្រុង​ដែលតុលាកា​​​រស្ថិត​នៅ​  និង​បាន​ស្រែក​ទាម​ទារ​ឲ្យ​ដោះ​លែង​​​​អ្នក​ជាប់ឃុំ​ទាំង​២១នាក់។

អ្នកស្រី ទេព វន្នី​ សកម្មជន​ប្រឆាំ​ង​ការ​បណ្តេញចេញ​មកពី​តំបន់បឹងកក់​បាន​និយាយ​ថា “ យើង​មិនមែន​​គ្រាន់​​តែ​ចង់​​ឲ្យ​ដោះ​លែង​ពួកគេ​នៅ​ក្រៅ​ឃុំ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​​ប្រកាន់​ទាំង​អស់ ពីព្រោះ​ពួកគេ​គឺ​ជា​ជន​​រងគ្រោះ​ មិន​មែន​ជា​អ្នក​មាន​កំហុស​ទេ”។ អ្នកស្រី ទេព វន្នី បាន​លើក​ឡើង​ថា “ បើ​ទោះ​​​​ជា​សាលាដំបូង​ និង​សាលា​ឧទ្ធ​រណ៍​បដិសេធ​មិន​ព្រម​ដោះលែង​ [អ្នក​ជាប់ឃុំ​ទាំង​២១នាក់​]​​​ នៅ​ក្រៅ​ឃុំ​​ក៏ដោយ ក៏​យើង​សង្ឃឹម​ថា តុលាកា​រកំពូល​នឹង​​ផ្ត​ល់​យុត្តិធម៌​ដល់​ពួកគេ​ ពីព្រោះ​ពួកគេ​គ្មាន​កំហុសទេ”។

លោក សម រង្ស៊ី  មេ​ដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ត​វ៉ា​​នោះរយៈពេល​ខ្លី ដោយ​បាន​ឈប់​រថយន្ត​របស់លោក​នៅ​ក្បែរ​តុលាការ​ ហើយ​បាន​ដើរ​​​​ទៅ​ជួប​​អ្នក​តវ៉ា​ទាំង​​នោះ​អស់​រយៈ​ពេល​ប្រហែល​ពីរបី​នាទី​។ លោក សម រង្ស៊ី​ បាន​មាន​ប្រសា​សន៍ថា លោក​ចង់​បង្ហាញ​ការ​គាំទ្រ​របស់​លោក​ចំពោះ​​អ្នក​ជាប់​ឃុំ​ទាំង​២១នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​អំឡុង​ការ​បង្ក្រាប​​​ដោយ​ហិង្សា​ទៅ​លើ​កម្ម​ករ​រោង​ចក្រ​កាត់ដេរ​កាល​ពី​ខែ​មុន​ពី​​​សំណាក់​ទាហាន​និង​កង​រាជ​អាវុធ​ហត្ថ៕​​​សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស