26 C
Phnom Penh

អ្នក​ជំនាញ​លើក​ឡើងថា កូដកម្ម​របស់​កម្មករ​ជារឿង​ត្រឹមត្រូវ​ តែការ​បង្ក្រាបមិនត្រឹមត្រូវឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយ​ការណ៍​ថ្មីមួយ​របស់​​​​​​​​សាស្ត្រា​​​ចារ្យ​​​​​​អន្តរជាតិ​​​មួយ​​​ក្រុម​​​ និង​​​​អ្នក​​​ជំនាញ​​​ការ​ងារ​​បាន​រក​ឃើញ​ថា ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​របស់​​​​កម្មករ​​​រោងចក្រ​កាត់​​​​ដេរ​​​គឺ​​​​ជា​រឿ​ង​ត្រឹម​​ត្រូវ​ និង​គួរ​ឲ្យ​គោរព​។

អ្នក​សរសេរ​របាយការណ៍​នោះរួ​ម​មាន​ក្រុម​​​​​​មួយ​មកពី​មហាវិទ្យាល័យ​​​​​​សិក្សា​​​​​​ពី​​​តំបន់​​​​​​​​បូព៌ា​​​​​​ និង​​​អាហ្វ្រិក​​​ នៅ​សាកលវិទ្យាល័យ​ឡុង​ដុង សហ​ជីព​កូរ៉េ​ខាង​ត្បូង​ និង​ហ្វីលីពីន និង​​មជ្ឈ​មណ្ឌល​​​ធន​ធាន​ឃ្លាំមើល​អាស៊ី​ (Asia Monitor Resource Center) ក្នុង​ទី​ក្រុង​​ហុង​កុង​​ បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​​កម្ពុជា​​ដើម្បី​ជួប​សំណេះ​សំណាល​​​​​ជាមួយ​កម្មករនិង​សកម្មជន​សហជីព​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើ​កូដ​កម្ម​របស់​កម្មករ​រោចក្រ​កាត់ដេរ​កាល​ពីអំឡុង​​​ខែ​មករា ដែល​បាន​បណ្ដាល​ឲ្យ​កម្មក​រ​ប្រាំ​នាក់​ស្លាប់​ និង​​​រង​​​របួស​​​ជាច្រើន​​​នាក់​​​ទៀត​​​។

របាយ​ការណ៍​​៥២​ទំព័រ​ ដែលនឹង​ត្រូវ​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍ ក្នុង​ទីក្រុង​ហុង​កុងនោះ​មាន​ខ្លឹម​សារ​ថា “ ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​​១៦០​ដុល្លារ​របស់​កម្មក​រ​រោងចក្រ​កាត់​ដេរ​កម្ពុជា​ គឺ​ត្រឹម​ត្រូវ​និង​សម​ហេតុ​ផល​ ពីព្រោះ​ប្រាក់​ខែ​ពិត​ប្រាកដ​របស់​ពួក​គេ​​​​​​មិន​​​មាន​​​ការ​​​​​​​ផ្លាស់​ប្ដូរ​ឡើយ ​ថ្វី​បើ​​ពួក​គេ​​មាន​ការ​រួ​ម​ចំណែក​ដ៏ធំ​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​​​​កម្ពុជា​ក៏ដោយ​”។​ របាយការណ៍​នេះ​បាន​បន្ត​ថា “ ការ​ប្រើ​កម្លាំង​ហួស​ហេតុ​របស់​រដ្ឋាភិបាល​​ទៅ​​បង្ក្រាប​​​​ការ​តវ៉ា​ស្រប​ច្បាប់​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាលមាន​ការ​​ព្រួយ​បារម្ភ​​​ចំពោះ​​ការ​ការ​ពារ​ផល​ប្រយោជន៍​ និង​ប្រាក់​ចំណេញ​របស់​​សមាជិក​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ​ច្រើន​ជា​ង​ការ​ការ​ពារ​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​ទា​ម​ទារ​ប្រាក់​ខែ​សម​រម្យ​ ល្មម​​អាច​រស់បាន សេរីភាព​នៃ​ការ​ជួប​ជុំ និង​សិទ្ធិ​ជាមូល​ដ្ឋាន​ផ្សេង​ៗ​ទៀត​”។

ការ​រក​ឃើញ​សំខាន់​របស់​ក្រុម​​​​អ្នក​ជំនាញ​ទាំង​នេះ​​គឺ​ថា កម្មករ​បាន​សម្រេច​ធ្វើការ​តវ៉ា​ផ្អែក​លើ​បញ្ហា​សំខាន់​ៗ​ចំនួន​បីគឺ ប្រាក់​ខែតិច​តួច លក្ខខណ្ឌ​ការ​ងារ​មិន​ល្អ និង​ “ កង្វះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ការ​ដោះ​ស្រាយ​កង្វល់​របស់​កម្មករ​”។

ក្រុម​ដែល​​​បាន​ធ្វើការ​ស្រាវ​ជ្រាវ​លើក​​ឡើង​ថា គោល​បំណង​របស់​ខ្លួន​គឺ​ដើម្បី​ស្វែង​យល់​ពី​ទស្សន​របស់​កម្មកររោងចក្រ​​​កាត់​​​ដេរ  និង​ការ​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​ការ​តវ៉ា​នៅ​តាម​ផ្លូវ ប៉ុន្តែ​ បាន​រក​ឃើញ​​​​ថា ឥឡូវ​នេះ​កម្មករ​ភាគ​ច្រើន​ភ័យ​ក្លាច​មិន​ហ៊ាន​និយាយ​ពីអ្វី​ដែល​បាន​កើត​ឡើង​កាលពីថ្ងៃ​ទី២ និ​ង​ទី៣​​​ខែ​មករានោះ​​​ឡើយ​។ក្រុម​នេះ​​លើកឡើង​ទៀត​ថា “ ការ​បង្ក្រាប​​​​ដ៏ហិង្សា​ទៅលើ​ការ​តវ៉ា​របស់​កម្មករ​ដែល​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ មិន​ដែល​ធ្លាប់​មាន​ពីមុន​មក​ ជា​រឿង​ហួស​ហេតុ​ និង​មិន​ចាំបាច់​ ដោយ​បណ្ដាល​ឲ្យ​មាន​ការ​ជួយ​​​ជា​បន្ទាន់​ពីអង្គ​ការ​​សិទ្ធិ​មនុស្សឡើយ​”។

លោក កែន លូ អគ្គលេខា​ធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ​មាន​ប្រសាសន៍​ថា លោក​មិន​​អាច​ធ្វើអត្ថាធិប្បាយ​បាន​ទេ លុះ​ណា​តែ​លោក​​បាន​អាន​របាយការណ៍​នោះ​​សិន​។ សមាគម​រោងចក្រ​កាត់​ដេរ​នៅកម្ពុជា​   បា​ន​ឲ្យ​ដឹង​ថា ការ​ទាមទារ​ដំឡើង​​​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​អាច​ធ្វើ​ឲ្យ​រោង ចក្រ​មួយ​ចំនួន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​។

ប៉ុន្តែ​ក្រសួង​ការ​ងារ​បាន​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៣​របស់​ខ្លួន​​ថា ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​ល្មម​រស់​បាននោះ​​នឹង​ចាប់​ពី​១៥៧​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ​៕សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស