លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ការដំឡើងប្រាក់ខែសម្រាប់មន្ត្រីរាជការដែលមានប្រាក់ខែតិចតួចនោះនឹងនាំឲ្យមានភាពចលាចលនៅក្នុងប្រទេស ព្រោះវាធ្វើឲ្យអតិផរណាកើនឡើងខ្លាំង។
ថ្លែងទៅកាន់មន្ត្រីជាង៥០០នាក់នៅឯសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សាលារាជធានី លោក ស ខេង បានក្រើនរំឭកថា ការដំឡើងប្រាក់ខែមន្ត្រីរាជការនឹងនាំឲ្យមានការដំឡើងតម្លៃម្ហូបអាហារនាំចូល ព្រោះត្រូវមានការដំឡើងពន្ធនាំចូលថែមទៀត។
លោក ស ខេង បានមានប្រសាសន៍ថា “យើងពិតជាអាចដំឡើងប្រាក់ខែសម្រាប់មន្ត្រីរាជការយើងបាន ប៉ុន្តែ អ្វីដែលជាកង្វល់នោះគឺថា តម្លៃទំនិញក៏នឹងកើនឡើងដែរនៅពេលយើងដំឡើងពន្ធ”។លោកបានមានប្រសាសន៍ថា “ ដូច្នេះការដំឡើងប្រាក់ខែគ្មានន័យអ្វីទេ។ ហេតុដូច្នេះហើយទើបយើងត្រូវប្រុងប្រយ័ត្ន”។ លោក ស ខេង បានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលត្រូវដំឡើងពន្ធនាំចូល ប្រជាពលរដ្ឋក្រីក្រនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារតម្លៃទំនិញឡើងខ្ពស់។ លោកមានប្រសាសន៍ថា “ សូមកុំសប្បាយចិត្តនឹងប្រាក់ចំណូលខ្ពស់ពីការដំឡើងពន្ធ។ សូមកុំភ្លេចថា ប្រសិនបើពន្ធកើនឡើង តម្លៃទំនិញក៏កើនឡើងដែរ”៕គឹមហឿន