31.8 C
Phnom Penh

ខ្មាន់​​​កាំភ្លើង​​​បាញ់​​​ប្លន់អាជីវករ​​​លក់​​​មាស​​​នៅផ្សារ​​​​​​ព្រែក​​​តាមាក់​​​ ស្រុក​​​ខ្សាច់​​​កណ្ដាល​​​ ខេត្ត​​​កណ្ដាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចោរ​​​ប្លន់​​​មួយ​​​ក្រុម​​​​​​ប្រដាប់​​​​​​ដោយ​​​​​​កាំភ្លើង​​​​​​ខ្លី​​​មួយ​​​ដើម និង​​​កំាភ្លើង​​​វែង​​​​​​អាកា​​​៤៧​​​មួយ​​​ដើម ​​​​​​បាន​​​បាញ់​​​ទៅ​​​លើ​​​អាជីវករ​​​​​​​​​លក់​​​មាស​​​បី​​​នាក់​​​​​​ បណ្ដាល​​​ឲ្យ​​​រងរបួស​​​នៅ​​​​​​ផ្សារ​​​ព្រែក​​​តា​​​មាក់​​​ ក្នុង​​​​​ខេត្ត​​​កណ្ដាល​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ ដោយ​​​ប្រមូល​​​បាន​​​មាស​​​ និង​​​សាច់​​​ប្រាក​​​់​​​សរុប​​​ជាង​​​៨១.០០០​​​​​ដុល្លារ​​​ នេះ​​​​​​បើ​​​​​​យោង​​​តាម​​​​​​នគរ​​​បាល​​​ក្នុង​​​មូល​​​ដ្ឋាន​​​បាន​​​លើក​​​ឡើង​​​​​​កាលពី​​​ម្សិល​​​មិញ​​​។​​​


លោក​​​ អ៊ុន យ៉ុង​​​ អធិការ​​​រង​​​​​​ស្រុក​​​ខ្សាច់​​​កណ្ដាល​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្រុម​​​​​​ចោរ​​​ប្លន់​​​ ដែល​​​មាន​​​គ្នា​​​​​​ពី​​​បួន​​​ទៅ​​​ប្រាំ​​​នាក់​​​​​​បាន​​​​​​មក​​​ដល់​​​ផ្សារ​​​ព្រែកតាមាក់​​​​​​ នៅ​​​ម៉ោង​​​​​​៦​​​ និង​​​៣០​​​នាទី​​​ល្ងាច​​​ រួច​​​ក៏​​​ធ្វើ​​​សកម្មភាព​​​ប្លន់​​​​​​តូប​​​លក់​​​មាស​​​មួយ​​​​​ ហើយ​​​បាន​​​ផ្ទុះ​​​​​​អាវុធ​​​​​​សរុប​​​ចំនួន​​​១០គ្រាប់​​​។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​​​​ថា បន្ទាប់ពី​​​​​​ការ​​​​​​បាញ់​​​ប្រហារ​​​ ក្រុម​​​ចោរ​​​​​​ប្លន់​​​បាន​​​គេច​​​ខ្លួន​​​ជាមួយ​​​នឹង​​​មាស​​​​​​២៣​​​តម្លឹង​ (មាន​​​តម្លៃ​​​ប្រហែល៣៦.៨០០​​​ដុល្លារ​​​) ប្លាទីន​​​ចំនួន​​​២៥​​​តម្លឹង​​​ (មាន​​​តម្លៃ​​​ប្រហែល​​​​​​​​​៤១.៩០០​​​ដុល្លារ​​​) ប្រាក់​​​ដុល្លារ​​​ចំនួន​​​៦.០៥០ដុល្លារ​​​ និង​​​ប្រាក់​​​រៀល​​​​​​ចំនួន​​​១០​​​​​​លាន​​​រៀល​​​ (ប្រហែល​​​២.៥០០​​​ដុល្លារ​​​)។ ជន​​​រងគ្រោះ​​​ទាំង​​​បី​​​នាក់​​​​​​មាន​​​ឈ្មោះ​​​ដូច​​​ជា ភឿន ស្រឿន អាយុ​​​៤១​​​ឆ្នាំ​​​ ត្រូវ​​​គ្រាប់​​​ជើង​​​​​​ខាង​​​ស្ដាំ ប្អូន​​​ថ្លៃ​​​របស់​​​គាត់​​​ឈ្មោះ ឡាង ណារិន អាយុ​​​២៧ឆ្នាំ​​​ ត្រូវគ្រាប់​​​​​​ជើង​​​ខាង​​​ឆ្វេង​​​ និង​​​ឈ្មោះ​​​ ប៉ោ សុគន្ធារី​​​ អាយុ​​​២៧​​​ឆ្នាំ​​​​​​ត្រូវគ្រាប់​​​ចំ​​​ស្មា។ ជន​​​រងគ្រោះ​​​​​​ទាំង​​​បី​​​នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​សង្គ្រោះ​​​នៅ​​​មន្ទីរពេទ្យ​​​មួយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​។​​​ លោកអធិការ​​​រង​​​ស្រុក​​​ខ្សាច់​​​កណ្ដាល​​​​​​ អ៊ុន យ៉ុង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្មាន់​​​កាំភ្លើង​​​ទាំងនោះ​​​កំពុង​​​​​​គេច​​​ខ្លួន​​​​​​នៅ​​​ឡើយ​​​​​​ ប៉ុន្តែ​​​នគរ​​​បាល​​​ស្រុករបស់​​​​​​យើង​​​​​​កំពុង​​​​​​សហការ​​​ជា​​​មួយ​​​​​​នគរបាល​​​ខេត្ត​​​កណ្ដាល​​​​​​ដើម្បី​​​តាម​​​វែក​​​មុខ​​​​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​”៕ សុខុ​​​ម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស