29 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​បុរសជាអ្នក​រត់ម៉ូតូឌុបម្នាក់​ពីបទ​ចាប់រំលោភ​កូន​ចុងអាយុ១២ឆ្នាំ​របស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​ឲ្យដឹងថា កាលពី​ម្សិល​មិញ​ សាលា​ដំបូង​ខេត្្ត​កណ្តាល​បាន​ចោទ​ប្រកាន់ បុរស​អ្នករត់​ម៉ូតូ​ឌុប​អាយុ​២៧​ឆ្នាំ​ម្នាក់​ពីបទ​​ចាប់​រំលោភ​កូន​ចុង​អាយុ​១២ឆ្នាំ​របស់​ខ្លួន​។

លោក កឹម យ៉ុង អធិការ​រង​នគរបាល​ស្រុក​ខ្សាច់​កណ្តាល​បាន​មាន​ប្រសាសន៍​ថា ទាវ​សាវឿន ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ បន្ទាប់ពី​ម្តាយក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​​​​ពាក្យ បណ្តឹង​ទៅ​នគរបាល​ចោទ​ប្រកាន់​​ប្តី​របស់​​គាត់​ពី​បទ​ចាប់​រំលោភ​កូន​ស្រីរបស់​​​គាត់​។

លោក​បាន​បន្ថែម​ថា “ជន​សង្ស័យ​សារ​ភាព​ថា ខ្លួនពិត​ជា​បាន​ចាប់​រំលោភ​កូន​ចុង​របស់​ខ្លួន​​ច្រើន​លើកមក​ហើយមែន​ក្នុង​ពេល​​​កន្លង​មក”។​ ​លោក​ កឹម យ៉ុង​ ​មាន​ប្រសាសន៍​​ថា បុរស​រូប​នេះ​បាន​ចាប់​រំលោភ​នាង​យ៉ាង​ហោច​​ណាស់​ប្រាំ​មួយលើកដែរ​​ចាប់​តាំង​ពីឆ្នាំ​២០១២​​មក​។

លើក​ចុង​ក្រោយ ​គាត់​បាន​​ចាប់​រំលោភ​ក្មេង​ស្រី​រូប​នេះ​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ពេល​ម្តាយ​របស់​នាង​មិន​នៅ​ផ្ទះ។​​ក្មេង​ស្រី​រូប​នេះ​បាន​ប្រាប់​ម្តាយ​មីង​​នាង ដែល​បាន​​ប្រាប់​ម្តាយ​នាង ​ហើយ​​ស្ត្រី​ជា​ម្តាយ​​បាន​រាយ​ការណ៍​​ប្រាប់​នគរបាល។ លោកបាន​ថ្លែង​ថា “ក្មេង​ស្រី​រងគ្រោះ​មិន​ហ៊ាន​និយាយ​ប្រាប់​នរណា​ម្នាក់​ទេ អស់​រយៈពេល​យូរ​មក​ហើយ​ ពីព្រោះ​ឪពុក​ចុង​របស់​នាង​បាន​គំរាម​សម្លាប់​នាង​​បើ​នាង​​និយាយ​រឿង​នេះ”។

ឥឡូវ​នេះ​ ទាវ សាវឿន ​កំពុង​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។ លោក កឹម សុគន្ធ អនុ​ប្រធាន​នគរបាល​យុត្តិធម៌​ខេត្ត​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​នាំ​បុរស​រូប​នេះ​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​តុលា​ការ​​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​អនីតិជន”។ អង្គការ​​​អាដ​ហុក ​ឲ្យ​ដឹង​​ថា ខ្លួន​​ទទួល​បាន​​ករណី​រំ​លោភ​​​កុមារ​​​១៧៧​ករណី​កាល​​ពី​ឆ្នាំ​មុន​៕​សារុន​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស