34 C
Phnom Penh

នគរបាល​ចាប់ខ្លួន​ប្តីប្រពន្ធពីរ​នាក់ពីបទ​​សម្លាប់ក្មួយ​របស់ខ្លួន​ដោយ​​សារ​​ជំពាក់ប្រាក់​ប្រាំ​មឺុនរៀល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បានឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ប្តី​ប្រពន្ធ​ពីរនាក់​ត្រូវ​បាន​ចាប់ខ្លួន​​កាល​ពីថ្ងៃ​អង្គារ​ក្នុង​ខេត្ត​ក្រចេះ ដោយ​​ជាប់​សង្ស័យ​ពី​បទ​សម្លាប់​ក្មួយ​ប្រុស​របស់​ខ្លួន​ ដើម្បី​គេច​វេះ​​មិន​សង​បំណុល​ប្រហែល​៥០.០០០ រៀល។

ជន​រង​គ្រោះ​ឈ្មោះ ហ៊ាប យឿន អាយុ​៣៧​ឆ្នាំ​ គឺ​ជា​កម្មករ​ជីករ៉ែ​មាស​ខ្នាត​តូច​ម្នាក់​ដែលបាន​ឲ្យ​ប្រាក់​ម្តាយ​មីង​ និង​ឪពុក​មា​របស់​ខ្លួន​ខ្ចី​ចំនួន​៥០.០០០រៀល​ ប៉ុន្តែ គាត់​បាន​ទាមទារឲ្យពួកគាត់​ទាំង​ពីរ​នាក់​សង​ប្រាក់​ខ្លួនវិញ​។

យោង​តាម​លោកមេឃុំ ឈិត ណន បាន​ឲ្យដឹង​ថា កាល​ពីល្ងាច​ថ្ងៃ​ច័ន្ទ ជន​រង​គ្រោះ ហ៊ាប យឿន បាន​ទៅ​ផ្ទះ​របស់​ពួក​​គាត់​ដែល ស្ថិ​តក្នុង​ភូមិ​កំពង់​ចាម​ ស្រុក​សំបូរ​ ដើម្បី​ទារ​ប្រាក់​ម្តង​ទៀត​ ហើយ​នៅ​ពេល​​ពួកគាត់​មិន​​ព្រម​សង​ គាត់​បាន​សម្រេច​ចិត្ត​ដេក​នៅទី នោះ ​មួយយប់​ដោយ​​ដេកក្នុង​អង្រឹង​ក្រោម​ផ្ទះ។

នៅពេល​ដែ​ល​​ជន​រង​គ្រោះ​​ដេក​លក់​ ឪពុក​មា​ឈ្មោះ មាស​ រ៉ូម អាយុ​៦៤​ឆ្នាំ និង​ម្តាយ​មីង​ឈ្មោះ ទិត្យ គុន អាយុ​៥០​ឆ្នាំ បាន​លប​ចុះ​មក​​ខាង​ក្រោម​​សម្លាប់​​គាត់​តែ​ម្តង​។

លោក ឈិត ណន បាន​មាន​ប្រសា​សន៍​ថា ដំបូង​ មាស​ រ៉ុម បាន​កាប់​ក្មួយ​ប្រុស​របស់​ខ្លួន​មួយ​ពូថៅ​​រហូតដល់​សន្លប់ ហើយ​​ប​ន្ទាប់​មក​ម្តាយ​មីង​ឈ្មោះ ទិត្យ​ គុន បាន​វាយ​ជន​រង គ្រោះ​ មួយ​ដំបង​ថែមទៀត​រហូត​ដល់​ស្លាប់​តែ​ម្តង​។

លោក ឈិត ណន បាន​មាន​​ប្រសា​សន៍​ថា “ពួកគេ​បានស​ម្លាប់​ជន​រង​គ្រោះ​ពីព្រោះ​ពួក​គេ​ខឹង​ជន​រង​គ្រោះតែង​តែ​មក​ទារ​លុយ​ដែល​ពួក​គេ​​ជំពាក់​ចំនួន​៥០.០០០​រៀល​នោះ”។

នៅពេល​​ស្ត្រី​ជាម្តាយ​មីង​ និង​បុរស​ជា​ឪពុក​មា​ដឹង​ថា ពួកគេ​បាន​សម្លាប់​ ហ៊ាប យឿន ហើយ​នោះ​ ពួកគេមានការ​​ភ័យ​ខ្លាច​ ហើយ​បាន​ពឹង​​អ្នក​ជិត​ខាងម្នាក់ឲ្យ​ជួយ​​យក​សាកសព​ទៅកប់​ក្នុង​ព្រៃ​។

 

លោក ឈិន សំបូរ អធិការ​រង​​នគរ​បាល​ស្រុក​សំបូរ បាន​មាន​ប្រសាសន៍​ថា ​ក្រោយ​មក​ បុរសឈ្មោះ ស ជ្រុយ ​បាន​រាយ​ការណ​​៍​ប្រាប់​នគរ​បាល​មូល​ដ្ឋាន​​ដែល​បាន​មក​ចាប់​ខ្លួន​ប្តី​ប្រពន្ធ​នេះ​។ លោក សំបូរ បាន​មាន​ប្រសាសន៍ថា “ក្រោយ​ពីបានទទួល​ព័ត៌មាន​នេះ​យើង​បាន​ចុះ​ទៅ​ចាប់ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ ហើយ​បាន​ហៅ​លោក ស​​​ ជ្រុយ ឲ្យ​ជួយ​ស្វែង​រក​សាក​​សព​ជន​រងគ្រោះ”។

លោក​បាន​ប​ន្ថែមថា “យើង​បាន​គាស់​ផ្នូរ​​ ហើយ​បាន​ឃើញ​ថា ជនរង​គ្រោះត្រូវ​បាន​ជន​ដៃ​ដល់​កាប់​ពីរ​ពូថៅ និង​វាយ​មួយ​ដំបង​ត្រង់ក្បាល”។ នគរបាល​កំពុង​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ​នៅស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ធ្វើ​ការ​សាក​សួរ​៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស