32 C
Phnom Penh

តំ​ណាង​ស​ហ​​​ជី​​ព​​​ត្រូ​​វ​​​បា​ន​​​ឃាត់​​ខ្លួ​ន​​​​ដោយ​​​សារ​​ចែ​ក​​ចាយ​​​ខិត្តប័ណ្ណ​​​ធ្វើ​​​​កូដកម្មនៅ​​ខែ​ក្រោ​យ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណា​​ង​​​សហ​ជីពពីរ​​រូ​ប​​​​ឲ្យ​ដឹង​ថា ​​​ពួ​ក​​គេត្រូ​វ​​បា​ន​​​ឃាត់​​ខ្លួ​ន​​​និ​ង​​​អ​ប់​​រំ​កា​ល​​ពី​ម្សិល​មិញ​ដោ​យ​សារ​​ចែ​ក​​ចាយ​​ខិត្ត​​​ប័​ណ្ណ​​​​អំ​ពាវ​នា​វ​ឲ្យ​កម្មករ​​​ចូ​ល​​រួ​ម​​​ក្នុ​ង​មហា​​​បាតុ​កម្ម​​​មួ​យ​​នៅ​ទូ​​ទាំ​ង​ប្រ​​​ទេស​​​​នៅ​​ខែ​ក្រោ​យ​នេះ។

លោក ​យិ​ន សា​រឿ​ន ​​អ​គ្គ​លេខាធិ​កា​រ​​សម្ព័ន្ធ​ស​​ហ​​ជី​ព​​​​ជាតិ​ ​បា​ន​មា​ន​​ប្រ​សាស​​ន៍​​​ថា​ នគរបាល​​​​បា​ន​​ឃាត់​​​ខ្លួន​​លោក និង​សហ​​​​​ការី​​​របស់​​លោក ​ឈ្មោះ ​​​​ជួ​ប ​នឿក នៅ​ម៉ោង​ប្រ​ហែល១១ព្រឹក​ ​បន្ទា​ប់​​ពី​​ពួ​ក​គា​ត់​​​​​​បា​ន​​ចែ​ក​ចា​​យ​​ខិត្ត​​ប័ណ្ណ​​​ធ្វើ​​កូដកម្ម​​​នៅ​​​ខាង​​ក្រៅ​រោង​​ចក្រកា​ត់​​ដេរ Everygreen ក្នុ​ង​ខណ្ឌឫស្សី​​​​​កែ​វ។

​​ ពួ​ក​គាត់​​ត្រូ​វ​​​បា​ន​​នាំ​​ខ្លួន​​ទៅ​​​ប៉ុស្តិ៍​​នគរ​បា​ល​​​​ឫស្សី​កែ​វ​ ហើយ​​ត្រូ​វ​បា​ន​​ដោះ​លែ​ង​បន្ទាប់​​ពី​​ពួ​ក​គាត់​​​បា​ន​ផ្តិត​មេដៃ​​ ​ដោ​យ​សន្យា​​ថា ​​ឈប់​​​​ចែ​ក​​​​ចាយ​​ខិត្ត​​ប័​ណ្ណ​នេះ​​​ហើយ​​។

លោក ​​សារឿន បា​ន​​​ឲ្យ​ដឹង​ថា “យើង​ត្រូ​វបា​ន​ពួ​ក​​គេគំ​រា​ម​​​ថា ​ប្រ​សិន​បើ​​ពួ​ក​គាត់​មិ​ន​ធ្វើ​តា​ម​​​បញ្ជា​​​​​​ ​​ពួ​ក​គេ​បា​ន​​​​ដក​ហូ​ត​​​របស់​រ​បរ​​របស់យើង”។ លោក​បា​ន​បន្ថែម​​ថា ​លោក​និ​ង​ លោក​​  ​ជួ​ប ​នឿក ​ត្រូ​វ​បាន​​​ឃាត់​ខ្លួន​​​រយៈពេល​​ជិត​មួយ​​ម៉ោង​។ លោក​បា​ន​បន្ថែម​​ថា “ពួ​​ក​គេ​គ្មាន​សិទ្ធិ​​ចាប់ខ្លួន​​យើង​​​ទេ ​ពី​ព្រោះ​​គ្មាន​​ច្បាប់​​ចែ​ង​​​ថា ការ​ចែក​​ខិត្តប័​ណ្ណ​​ ខុស​​ច្បាប់​​ទេ។ យើង​គ្រាន់​​តែចែក​​​​​​ចាយ​​​ខិត្ត​​ប័​ណ្ណ​​ដើ​ម្បី​ផ្សព្វ​ផ្សាយ​ និង​ឲ្យកម្ម​ករ​​ដឹង​​​​​ពី​ការ​​​ទាម​​ទារ​​​​របស់​​យើង​”។

លោក ហ្វា សា​លី ​ប្រធាន​​​​សហ​​​ជី​​ព​នេះ​​​បា​ន​ឲ្យ​ដឹង​ថា កា​រ​​​ចែក​​​ចាយ​ខិត្ត​ប័ណ្ណ​​នេះ​នឹង​​​នៅ​​​តែ​បន្ត ​​បើ​ទោះ​​​ជា​​​​មា​ន​ការ​​​អន្តរាគម​​ន៍​​ពីអា​ជ្ញា​​ធរ​ក៏​​​ដោ​យ​។ លោក សាលី ​​មា​ន​​ប្រ​សាសន៍​​ថា “ពួ​ក​​គេបា​ន​​ឃាត់​ខ្លួ​ន​បុគ្គលិក​​​របស់​ខ្ញុំ​​​ដូច​​ជា​ចោ​រ​​ប្លន់និង​​​ឆែក​​ឆេរការ​​​បូ​​ប​​​​​​​របស់​​ពួ​ក​គេ និង​សាក​​សួរពួ​ក​គេ​ដោ​យ​គ្មាន​​ដី​កា​រ។ យើង​​នឹ​ង​​ចែក​​​ចាយ​​​​នៅ​ទី​​នោះ​​​ទៀ​ត”​។

លោក ស៊ុន កាណា​​​រ៉េត នាយ​​​ប៉ុស្តិ៍​​សង្កាត់ ឫស្សីកែ​វ ខណ្ឌឫស្សី​កែវ ​​បា​ន​មា​ន​ប្រ​សាស​​ន៍​ថា​ ​​ការ​ឃាត់ខ្លួ​ន​នេះ ត្រឹម​​ត្រូ​វ​​​ហើយ ​​ពី​ព្រោះ​​​​​អ្នក​​ទាំ​ង​​ពីរធ្វើ​ឲ្យ​ប៉ះ​​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។

លោក​បា​ន​ឲ្យ​ដឹង​ថា “កា​រ​​ចែ​ក​​​​ចាយ​ខិត្ត​​ប័ណ្ណ​​នឹ​ង​ធ្វើ​ឲ្យ​​​ប៉ះ​​​ពាល់​​ដល់​សណ្តាប់​ធ្នាប់​សាធារ​​​ណ​ៈ​ ​ហើយ​​​ពួ​ក​គេ​​​គួរ​តែ​ស្នើ​សុំ​​​ការ​អ​នុញ្ញាត​​ពី​​​អាជ្ញា​​ធរ មុន​​ពេល​​ពួ​ក​គេ​​ចែក​ចាយ​​​ខិត្ត​​​ប័​ណ្ណ​​។ ​យើង​​​គ្រាន់​​តែ​​​អ​នុ​​​​វត្ត​​​ច្បាប់ ប៉ុណ្ណោះ”​។

​​សហ​ជីព​​ទាំង​​នេះ​កំ​​ពុ​ង​​​តែអំ​​ពា​វ​នា​វ​​ឲ្យ​កម្មករ​​ចូ​ល​​រួ​ម​ក្នុ​ង​កូដកម្ម​​​​ដែល​​​ចាប់​ផ្តើម​​​នៅ​ថ្ងៃ​​​ទី១២ ខែ​មី​នា។ ក្នុង​ចំ​ណោម​កា​រ​​​ទាម​ទារ​​​របស់​​​ពួ​ក​គេ គឺ​​​កា​រ​​ដោះ​លែ​ង​​អ្នក​ត​វ៉ា​​​​ចំនួ​ន​​២១​​នាក់ ​ដែល​​ត្រូ​វ​​​បា​ន​​​ចាប់​​ខ្លួ​ន​កាល​​ពី​ក្នុ​ង​​​ខែ​មករា ​​និ​ង​​ទាម​​​ទារ​ឲ្យ​ផ្តន្ទា​ទោស​នគរបាលដែល​បា​ន​សម្លាប់​​​កូដករ​ចំ​នួន​ប្រាំ​នាក់​ ​អំ​​​ឡុង​​​ពេល​​​មា​ន​កា​របង្ក្រាប​​​ទៅ​លើ​​​​កា​រ​តវ៉ា​​​របស់​​កម្មករ​កា​ត់​​ដេរ​​កាល​​ពី​ខែ​​មុន។ពួ​ក​គេ​​ក៏​បា​​ន​​ទាម​​ទារ​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​១៦០ដុល្លារក្នុ​ង​មួយ​ខែ​សម្រាប់​កម្មករ​​កាត់​​ដេរផងដែរ​។

កា​ល​​ពី​ម្សិល​មិញ ​​សហ​ជី​ពនិ​ង​សមា​​​គម​​ចំ​​នួ​ន​​១៧​​​បា​ន​ចុះហត្ថលេខា​​រួ​ម​​លើ​លិខិត​​មួ​យ​​​​ច្បាប់ ដែល​​​​ផ្ញើ​​ជូន​សមា​​គ​ម​​រោង​ចក្រ​កាត់​ដេរក្នុ​ងក​ម្ពុជាក្រសួងការ​​​ងា​រ​ ទីស្តី​កា​រ​​​គ​ណៈរដ្ឋ​មន្ត្រី​​ ​អង្គ​កា​រ​​​ពល​​កម្ម​​​អន្តរ​ជាតិ សាលា​​រាជ​​ធា​​នី​​​និ​ង​​​​អ្នក​​ទិញ​ ដោ​យ​​​ជូ​ន​​ដំ​ណឹង​​​ប្រាប់​​ពួ​ក​គេ​​អំ​​​ពី​ផែ​នកា​រ​​រៀប​ចំ​​ធ្វើ​​​​កូដ​កម្ម​​​នៅ​​​ថ្ងៃ​​​ទី១២ ខែ មី​នា​ ​និង​​​បំណ​ង​​របស់​​​ពួ​ក​គេ​ក្នុង​កា​រ​​​​បង្កើត​វេទិ​កា​​សា​ធារ​​ណៈ​​​​មួ​យ​ស្តី​​​​ពី​​ប្រាក់​​ឈ្នួល​​អប្បបរមា​នៅ​ថ្ងៃ​​ទី​​៨ ខែ​មី​នា​។

លិខិត​នេះ​មា​ន​​ខ្លឹម​សារ​​ថា “និយោជិត​​​ទទួល​ប្រាក់​ចំ​​ណេញ​​ច្រើន​​​​ពី​​​វិ​ស័យ​នេះ​…។ ដូច្នេះ ​​យើង​​​សូម​​​​​ជម្រាប​​ដល់​​​អស់​លោក​​អ្នក​​​អំ​​ពី​​កូដកម្ម​ ដើម្បី​រុញឲ្យ​​រដ្ឋាភិ​បាល ​និង​និ​យោ​​​ជក​​ដោះ​ស្រាយ​​​កា​រ​​ទាម​​ទារ​ប្រាំ​​ពីរចំណុច​​​របស់​​យើង”​។

លោក ឡុង ​ឌីម៉ង់ ​​អ្នក​នំាពាក្យ​​សា​លា​រាជ​ធា​​នី​ភ្នំពេញ​​​បា​ន​បញ្ជាក់​​​​អំ​​ពី​ខ្លឹម​សារ​​​នៃ​​លិខិត​នេះ​​និ​ង​បាន​ឲ្យ​ដឹង​ថា ​​លិខិត​​នេះ​​នឹង​បញ្ជូ​ន​​ទៅ​លោក​ ​ប៉ា សុ​ជាតិ​វង្ស ​​អភិ​បាល​​រាជ​ធានីភ្នំ​​ពេញ​​ដើ​ម្បី​​​​​​ពិ​ចារ​​ណា​៕ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស