32 C
Phnom Penh

អភិបាល​​​ខេត្ត​​​ប៉ៃលិន​បញ្ជា​ឲ្យ​ពលរដ្ឋ​​​​​​រើ​​​ចេញពី​​​ដី​​​មួយ​​​កន្លែង​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សៅរ៍ មន្ត្រី​​​ក​ង​​​រាជអាវុធ​​​ហត្ថ​​​និង​​​នគរបាល​​​​​​​​​​​​ជាង​​​៦០​​​នាក់​​​បាន​​​​​​​​​ជូន​​​ដំណឹង​​​ប្រជាពលរដ្ឋ​​​១៩​​​គ្រួសារ​​​ ដែល​​​​​​​​​​​ធ្វើស្រែ​​​​ចម្ការ​​​នៅ​​​​​​លើ​​​​​​ដី​​​មួយ​​​​​​កន្លែង​​​ក្នុង​​​ស្រុក​​​សាលា​​​ក្រៅ ខេត្ត​​​ប៉ៃលិន​​​ថា ពួក​​​គាត់​​​ត្រូវ​​​តែ​​​រើ​​​ចេញ ​​​​​​ពី​ព្រោះ​​​​​​ពួក​​​គាត់​​​ធ្វើស្រែ​​​​ចម្ការ​​​នៅ​​​​​​លើ​​​ដី​​​រដ្ឋ​​​។

ទោះជាយ៉ាងណា​​​ ក្រុម​​​អ្នកភូមិ​​​និង​​​អង្គ​​​ការ​​​សិទិ្ធ​​​មនុស្ស​​​អាដហុក​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ អ៊ី ឈាន អភិបាល​​​​​​ខេត្ត​​​ប៉ៃលិននិង​​ជា​​​អតីត​​​មេ​​​បញ្ជា​​​កា​​​រ​​​​​​កង​​​ទ័ព​​​ខ្មែរ​​​ក្រហម​​​បាន​​​ព្យាយាម​​​បណ្ដេញពួក​​​គាត់​​​ចេញ​​​​​​ ដើម្បី​​​​​​ឲ្យ​​​ក្រុមហ៊ុន​​​មួយ​​​ដែល​​​កាន់កាប់​​​ដោយ​​​ភរិយា​​​របស់​​​លោក​​​ គឺ​​​លោក​​​​​​ស្រី បាន​​​ ស្រីមុំ​​​ ដែល​​​​​​ក៏​​​ជា​​​តំណាង​​​រាស្ត្រ​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ផង​​​នោះ ​​​អាច​​​ដំា​​​ដំឡូងមី​​​នៅ​​​លើ​​​ដី​​​ទំហំ​​​៩៥​​​ហិកតា​​​នេះ​​​​​​​​​​វិញ​​​។

លោក​​​ អ៊ី ឈាន​​​ បាន​​​​​​ថ្លែង​​​​​​តាម​​​ទូរស័ព្ទ​​​កាល​ពី​​​ម្សិលមិញ​​​ថា “ខ្ញុំ​​​បាន​​​រាន​​​ដី​​​នេះ​​​​​​ដើម្បី​​​ដំា​ដំឡូងមី​​​កាល​​​ពី​​​​​​​​​ប្រាំ​​​ឆ្នាំ​មុន​​​ ប៉ុន្តែ​​​ប្រជា​​​ពល​រដ្ឋ​​​ទាំង​​​នេះ​​​មក​​​​​​ទន្ទ្រានចាប់យក​​​ដី​​​របស់​​​ខ្ញុំ​​”។ បន្ទាប់​​​មក​​​លោក​​​​​​បាន​​​កែ​​​ពាក្យ​​​សម្ដី​​​របស់​​​​​​លោក​​​​​​វិញ​​​ដោយ​​​អះអាង​​​ថា តាម​​​ពិត​​​ដី​​​​​​ទំហំ​​​៩៥​​​ហិក​​​​​​តា​​​នេះ​​​មិន​​​មែន​​​ជា​​​ដី​​​របស់​​​លោក​​​ទេ ប៉ុន្តែ​​​ជា​​​ដី​​​រដ្ឋ​​​។

លោក​​​បាន​​​អះអាង​​​ថា “ដី​​​ខ្លះ​​​ក្នុង​​​ចំណោម​​​នោះ​​​​​​ជា​​​ដី​របស់​​​រដ្ឋ​​​ ហើយ​​​ដី​​​ខ្លះទៀត​​​​​​ជា​​​ដី​របស់​​​ក្រុមហ៊ុន​​”។ នៅ​​​ពេល​​​សួរ​​​នាំ​​​អំពី​​​ឈ្មោះ​​​របស់​​​​​​ក្រុមហ៊ុន​​​ ឬ​​​ថា តើ​​​​​​វាជាក្រុម​ហ៊ុន​​​​ភរិយា​របស់​​​​​​​​​លោក​​​​​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ លោក​​​អភិបាល​​​​ខេត្ត​​​បាន​​​​​​ដាក់​​​ទូរស័ព្ទ​​​ចុះ​​​។

លោក​​​ស្រី​​​ ប្រាក់​​​ សុភីម៉ា ជា​​​អ្នក​​​សម្រប​​​​​​សម្រួល​​​ប្រចាំ​​​ខេត្ត​​​មក​​​ពី​​​អង្គការ​​​​​​អាដហុក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រជាពល​​​រដ្ឋ​​​១៩​​​គ្រួសារ​​​នេះ​​​​​​បាន​​​​​​​​​ធ្វើ​​​ស្រែចម្ការ​​​​​​នៅ​​​លើ​​​ដី​​​នេះ​​​​​​ចាប់​​​តាំងពី​​​ឆ្នាំ​​​១៩៩៩ ដោយ​​​​​​មាន​​​កា​​​រ​អនុ​ញ្ញា​ត​​​ពី​​​អាជ្ញាធរ​​​។​​​

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​បាន​​​ស៊ើបអង្កេត​​​​​​ ហើយ​​​រក​​​ឃើញ​​​​​​ថា​​​ អាជ្ញា​​​ធរ​​​បាន​​​អនុញ្ញាត​​ឲ្យ​​​ក្រុម អ្នកភូមិ​​​រាន​​​ដី​​​នេះ​​​ ហើយ​​​ណែនាំ​​​​​​ឲ្យ​​​ពួក​​​គាត់​​​​​​ធ្វើ​​​ស្រែ​​​​​​​​​និង​​​​​​ដាំ​​​ពោត”។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា ឥឡូវ​​​នេះ​​​​​​មាន​​​​​​ក្រុម​​​ហ៊ុន​​​មួយ​​​ដែល​​​​ជា​កម្មសិទ្ធិ​របស់​​​​លោក​​​ស្រី​​​ បាន​​​ ស្រីមុំ​​​ កំពុង​​​​​​ដាំ​​​ដំឡូងមី​​​នៅ​​​លើ​​​ដី​​​នេះ​​​។

លោក​​​ ជា ចាន់​​​ឌិន​​​ ជា​​​ស្នង​​​ការ​​​​​​រងនគរ​​​បាល​​​​​​ខេត្ត​​​​​​ប៉ៃលិន​​​​​​​​ បាន​​​បញ្ជាក់​​​ថា ក្រុម​​​អ្នកភូមិ​​​ត្រូវ​​​បាន​​​ប្រាប់​​​ឲ្យ​​​រើ​​​ចេញ​​​​​​​​​បន្ទាប់ពី​​​​​​គ្រួសារ​​​ខ្លះ​​​ក្នុង​​​​​​ចំណោម​​​នោះ​​​ ដែល​​​​​​​ជានិច្ចកាល​​​​​​រស់​​​នៅ​ក្នុង​​​​ភូមិ​​​ក្បែរ​​​នោះ​​​ ប៉ុន្តែ​​​ធ្វើស្រែ​​​ចម្ការ​​​នៅ​​​លើ​​​ដី​​​នេះ​​​​​​ចាប់​​​ផ្ដើម​​​សង់​​​ខ្ទម​​​នៅ​​​លើ​​​ដី​​​ចម្ការ​​​នេះ​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​បញ្ជូន​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​និង​​​នគរបាល​​​​​​ជាង​​​៦០​​​នាក់​​​ទៅ​​​កាន់​​​ទី​​​នោះ​​​ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍​​​​​​ ដើម្បី​​​ជូន​​​ដំណឹង​​​​​​ដល់​​​​​​គ្រួសារ​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​នោះ​​​ថា ពួក​​​គាត់​​​ត្រូវ​​​តែ​​​រើ​​​ចេញ​​​​​​ ពី​ព្រោះ​​​​​​ពួក​​​គាត់​​​កំពុង​​​រស់​​​នៅ​​​ដោយ​​​​​​ខុស​​​ច្បាប់”។

លោក​​​បាន​​​មាន​​​ប្រសាសន៍បន្ថែម​​​ថា “ឥឡូវ​​​នេះ​​​​​​យើង​​​មាន​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​និង​​​​​​នគរបាល​​​​​​ប្រហែល​​​១០​​​នាក់​​​ ​​​​​​ឈរ​​​ជើង​​​នៅ​​​ទី​នោះ​​​ ដើម្បី​​​រារាំង​​​ប្រជាពលរដ្ឋ​​​​​​កុំ​​​ឲ្យ​​​សង់​​​ផ្ទះ​​​បន្ថែម​​​ទៀត”។

លោក​​​ វ រួម​​​ ជំទប់​​​ទី១ឃុំ​​​​​​សាលា​​​ក្រៅ​​​បាន​​​​​​មាន​​​​​​ប្រសាសន៍​​​ថា លោក​​​បារម្ភ​​​ខ្លាច​​​មាន​​​អំពើ​​​ហិង្សា​​​​​​ ប្រសិន​​​បើ​​​ក្រុមអ្នកភូមិ​​​ដែល​​​រង​​​​​​ផល​​​ប៉ះពាល់​​​បដិសេធ​​​មិន​​​ធ្វើ​​​តាម​​​​​​បញ្ជា​​​​​​ឲ្យ​​​ចាក​​​ចេញពីតំបន់​​​នេះ​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ទទួល​​​បាន​​​​​​បទ​​​បញ្ជា​​​ពី​​​អភិបាល​​​ខេត្ត​​​​​​ឲ្យ​​​ប្រាប់​​​ប្រជា​​​ពលរដ្ឋ​​​ទាំង​​​នេះ​​​ថា ពួក​​​គាត់​​​ត្រូវ​​​តែ​​​ចាក​​​ចេញ​​​ បើ​​​មិន​​​ដូច្នេះ​​​ទេ ​​​លោក​អភិបាល​ខេត្ត​​​នឹង​​​បញ្ជូន​​​អាជ្ញាធរ​​​មក​​​​​​បណ្ដេញ​​​ពួក​​​គាត់​​​ឆាប់ៗ​​​នេះ​​​ហើយ​​​។ ខ្ញុំ​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នកភូមិ​​​ឲ្យ​​​ចាក​​​ចេញ​​​​​​ ពីព្រោះ​​​ខ្ញុំ​​​បារម្ភ​​​​ ខ្លាច​​​មាន​​​អំពើ​​​ហិង្សា​​​​​​​នៅពេល​​​អាជ្ញា​​​ធរ​​​ខេត្ត​​​ចាត់​​​វិធាន​​​ការ​​​​​”។​​​

នៅពេល​​​សួរ​​​ថា តើ​​​លោក​​​ស្រី​​​ បាន ស្រីមុំ​​​ ជា​​​ម្ចាស់​​​ក្រុមហ៊ុន​​​ដែល​​​គ្រោង​​​​​​​ធ្វើ​​​ចម្ការ​​​​​​លើ​​​ដី​​​នេះ​​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ លោក​​​ វ រួម បាន​​​មាន​​​ប្រសា​​​សន៍​​​ថា លោក​​​ស្រី​​​គ្មាន​​​គម្រោង​​​ទេ​​​ ប៉ុន្តែ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ថា នរណា​​​ជា​​​ម្ចាស់​​​ដី​​​នេះ​​​ទេ​​​។

អ្នកស្រី​​​ ឱម សំអាត អាយុ​​​៤៤​​​ឆ្នាំ​​​ ជា​​​អ្នក​​​​​​ភូមិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នកភូមិ​​​ដែល​​​រង​​​ការ​​​គំរាម​បណ្ដេញ​​​ចេញ​​​នេះ​​​ បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​បាន​​​ធ្វើ​​​ស្រែ​​​នៅ​​​លើ​​​ដី​​​មួយ​​​ផ្នែក​​​​​​ទំហំ​​​ប្រាំ​​​ហិក​​​តា​​​នៃ​​ដីនេះ​ចាប់​​​តាំង​​​​​​ពី​​​ឆ្នាំ​​​១៩៩៩​​​មក​​​ ប៉ុន្តែ​​​ថា នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២ ក្រុមហ៊ុន​​​មួយ​​​ដែល​​​គេ​​​ស្គាល់​​​ឈ្មោះ​​​ថា “ក្រុមហ៊ុន​​​ បាន​​​ ស្រី​​​​មុំ បាន​​​រាន​​​ដី​​​នេះ​​​ ហើយ​​​ដំា​​​ដំឡូងមី​​​ជំនួស​​​វិញ​​​​​​។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ យើ​​​ង​​​គ្រាន់​​​តែ​​​ព្យាយាម​​​​​​ការពារ​​​ដី​​​ចម្ការ​​​របស់​​​​​​យើង​​​តែ​​​ប៉ុណ្ណោះ”៕​​​ សូនី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស