37 C
Phnom Penh

ប្រជាជន​​​ដែល​​​រង​​​ផល​​​ប៉ះ​​​ពាល់​​​ដោយ​​​សារ​​​ទំនប់​​​វារី​​​អគ្គិសនី​​​ចង់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ផ្ដល់​ដី​និង​សង់​ផ្ទះ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពី​​​​​​តំណាង​​​ក្រុម​​​ហ៊ុន​​​ចិន​​​​​​ដែល​​​មាន​​​​​​គម្រោង​​​​​​សាងសង់​​​ទំនប់​​​វារីអគ្គិសនី​​​​​​កម្លាំង​​​១០៨​​​​​​មេហ្គាវ៉ាត​​​នៅ​​​​​​ស្ទឹង​​​អារ៉ែង​​​ ក្នុង​​​ខេត្ត​​​កោះកុង​​​ ​​​បាន​​​ចុះ​​​ទៅ​​​​​​មើល​​​​​​តំបន់​​​នោះ​​​ ក្រុម​​​មន្ត្រី​​​ និង​​​ប្រជាជន​​​មូលដ្ឋាន​​​និយាយ​​​ថា ពួក​​​គេ​​​​​​បារម្ភ​​​​​​ថា ការ​​​សាង​​​សង់​​​​​​គម្រោង​​​​​​ដែល​​​​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​​ផ្លាស់​​​​​ទី​​​​លំនៅ​​​អ្នកភូមិ​​​ប្រមាណ​​​១.៥០០​​​នាក់​​​នេះ​​​ នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​ពេល​​​ឆាប់​​​ៗនេះ​​​។

លោក​​​ ទូ សាវុធ​​​ អភិបាល​​​ស្រុក​​​​​​ថ្មបាំង​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កាលពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កុម្ភៈ​​​ ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ចុះទៅ​​​​​​មើល​​​ទំនប់​​​នោះ​​​​​​ ដើម្បី​​​ធ្វើ​​​ការ​​​សិក្សា​​​​​​និ​​​ង​​​បាន​​​ព្យាយាម​​​ជួល​​​ដី​​​ពី​​​អ្នក​​​ភូមិ​​​ដើម្បី​​​ដាក់​​​ឧបករណ៍​​​សាង​​​សង់​​​​​​”។

លោក​​​ សាវុធ​​​ បាន​​​និយាយថា ប្រជាជន​​​៦០០​​​គ្រួសារ​​​មក​​​ពីឃុំ​​​ចំនួន​​​បី​​​នឹង​​​រង​​​​​​ផល​​​ប៉ះពាល់​​​ដោយ​​​សារ​​​ការ​​​សាង​​​សង់​​​ទំនប់​​​​របស់​​​​​​ក្រុមហ៊ុន​​​​​​ចិន​​​​​​ឈ្មោះ​​​  Guodian Corporation ដែល​​​​​​អាច​​​​​​​​​ធ្វើ​​​ឲ្យ​​​ជន់​​​លិច​​​​​​​​​ផ្ទៃ​​​ដី​​​ជិត​​​២.០០០​​​ហិកតា​​​ ដែល​​​ដី​​​ខ្លះ​​​ជា​​​​​​ដីព្រៃ​​​ពិសិដ្ឋ​​​​​​នៅក្នុង​​​​​​តំបន់​​​ការពារ​​​ភ្នំ​​​ក្រវាញ។

អ្នកជំនាញ​​​បរិស្ថាន​​​បាន​​​និយាយ​​​ថា ប្រភេទ​​​សត្វព្រៃ​​​និង​​​រុក្ខជាតិ​​​កម្រ​​​នៅ​​​ក្នុង​​​ព្រៃ​​​នេះ​​​​​​រួម​​​ទាំង​​​​​​សត្វ​​​ក្រពើ​​​សៀម​ដែល​​​ជិតផុត​​ពូជ​​​ផង​​​នោះ​​​​​​ក៏​​​រង​​​​​​ផលប៉ះពាល់អវិជ្ជមាន​​​ផង​​​ដែរ​​​​​​ដោយ​​​សារ​​​គម្រោង​​​នេះ​​។ លោក​​​ សាវុធ​​​ បាន​​​បន្ថែម​​​​ថា ​​​ប្រជាជន​​​ទាំង​​​នោះ​​​​​​នឹង​​​ត្រូវ​​​ផ្លាស់​​​​​​ទីលំនៅ​​​ទៅ​​​​​​កន្លែង​​​ថ្មី​​​​​​​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​១០​​​ទៅ​​​២០​​​គីឡូម៉ែត្រ​​​ពី​​​ផ្ទះ​​​បច្ចុប្បន្ន​​​របស់​​​​​​ពួក​​​គេ​​​។

លោក​​​បាន​​​និយាយ​​​ថា “ប្រជាជន​​​ទាំង​​​នោះ​​​​​​កំពុង​​​ស្នើសុំ​​​​​​ឲ្យ​​​គេ​​​សាង​​​សង់​​​ផ្ទះ​​​ថ្មី​​​​ឲ្យ​​​ ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​​​​ស្ថានភាព​​​រស់​​​នៅ​​​ល្អ​​​ប្រសើ​​​រជាង​​​ផ្ទះ​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​ចាក​​​ចេញ​​​​​​នោះ​​​”។

លោក​​​ ពេជ្រ ស៊ីយុ៉ន ប្រធាន​​​​​​មន្ទីរ​​​រ៉ែ​​​និង​​​ថាម​​​ពល​​​ខេត្ត​​​កោះកុង​​​​​​បាន​​​បញ្ជាក់​​​ថា តំណាង​​​​​​ក្រុមហ៊ុន​​​​​​ Guodian Corporation បាន​​​ចុះ​​​ទៅ​​​មើល​​​ការដ្ឋាន​​​សាង​​​សង់​​​ទំនប់​​​នេះ​​​កាលពី​​​សប្ដាហ៍​​​មុន​​​ ប៉ុន្តែ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​ថា គម្រោង​​​សាង​​​​​​សង់​​​នេះ​​​​​​នឹង​​​ចាប់​​​ផ្ដើម​​​ពេល​​​ណា​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​ថា ការ​​​សាង​​​សង់​​​ទំនប់​​​​វារីអគ្គិសនី​​​នៅ​​​ស្ទឹង​​​​​​អារ៉ែង​​​នេះ​​​នឹង​​​​​​ចាប់​​​ផ្ដើម​​​ពេល​​​ណា​​​ទេ ប៉ុន្តែ​​​អ្វីៗ​​​គ្រប់​​​យ៉ាង​​​បាន​​​សិក្សា​​​រួចហើយ​​​ ហើយ​​​អ្នក​​​ភូមិ​​​ទាំង​​​អស់​​​ដែល​​​រស់​​​នៅ​​​​​​ជុំ​​​វិញ​​​តំបន់​​​នេះ​​​​​​នឹង​​​ត្រូវ​​​ផ្លាស់​​​ទៅ​​​​​​​​​រស់​​​នៅ​​​កន្លែង​​​​​​ថ្មី​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ប្រជាជន​​​ទាំង​​​នោះ​​​បាន​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​មន្ត្រី​​​មូលដ្ឋាន​​​រួច​​​ហើយ​​​ ហើយ​​​បាន​​​​​​ព្រមព្រៀង​​​ផ្លាស់​​​ទីលំនៅ​​​។

ទោះ​​​ជាយ៉ាងណា​​​ លោក​​​ ហីុង ពៅ​​​ ជន​​​ជាតិ​​​ភាគ​​​តិច​​​ជុង​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​​​​ចំណាប់​​​​​​បាន​​​និយាយ​​​ថា អ្នកភូមិ​​​ភ័យ​​​ខ្លាច​​​បាត់បង់​​​ផ្ទះ​​​និង​​​ដី​​​កសិកម្ម​​​របស់​​​ពួក​​​គាត់​​​​​​ដោយសារ​​​​​​ក្រុម​​​ហ៊ុន​​​ Guodian Corporation ​បានចូល​​​​​​កាន់​​​កាប់​​​បន្ត​​​គម្រោង​​​ដែលជាប់គាំង​​​នេះ​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

លោក​​​ ពៅ បាន​​​និយាយ​​​ថា “ខ្ញុំ​​​ចង់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​នេះ​​​​​​ប្តូរ​​​ចិត្ត​​​វិញ​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​​​​មិន​​​អាច​​​ឈប់​​​បាន​​​ទេ​​​ យើង​​​សូម​​​ស្នើ​​​ឲ្យ​​​ក្រុមហ៊ុន​​​នេះ​​​​​​ផ្ដល់ស្រែ​​​ថី​​​្ម​​​ឲ្យ​​​យើង​​​សម្រាប់​​​ដាំ​​​​​​ដំណាំ​​​​​​និង​​​​​​ធ្វើ​​​ផ្ទះ​​​​ថ្ម​​ី​​​ឲ​​្យ​​​​​​ម្នាក់​​​មួយ​​​ខ្នង​​​ដែល​​​​​​មាន​​​ស្ថាន​​​ភាព​​​ល្អ​​​ប្រសើរ​​​​​ជា​​​ង​​​មុន​​​”៕ គឹមហឿន

រាយការណ៍ដោយ: សានី សីុនណារី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស