33 C
Phnom Penh

លោកស្រី ជូលី ប៊ីសប ​​វា​យ​​​បក​​ទៅនឹ​ង​​មតិ​រិះ​គន់​​​របស់​អ​តី​តរដ្ឋ​មន្ត្រីកា​រ​​​បរ​ទេសនៃប្រទេស​​​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ស្រី ​​ជូ​​លី ​ប៊ីសប (Julie  Bishop) រដ្ឋ​មន្ត្រី​​​​​ក្រសួ​ង​កា​រ​​បរទេស​​​​​​អូស្ត្រា​លី​​បា​ន​​វាយ​​បក​​​​ទៅលោ​ក ​​ហ្គា​រ៉េត ​អ៊ី​​វ៉ាន ​អតី​​ត​​រដ្ឋ​ម​ន្ត្រី​ក្រសួ​ង​​កា​​រ​បរទេស​​​​​អូស្ត្រាលី ដែល​បាន​បញ្ចេញ​មតិរិះ​គន់​​កិច្ច​​​ខិត​ខំប្រឹងប្រែ​ងក្នុង​ផ្លូវ​​ការទូ​ត​​របស់​​លោក​ស្រី​​នៅ​​ប្រទេ​ស​កម្ពុជា​។​ គួរ​បញ្ជាក់ថា លោក អុីវ៉ាន បានបំពេញ​​តួ​នាទីយ៉ាង​សំខាន់​​ក្នុ​ង​កា​រ​​បញ្ចប់​​សង្គ្រាម​​ស៊ី​វិល​​​នៅ​​ក្នុង​ប្រទេ​ស​​កម្ពុជា​។

លោក ​​អុី​វ៉ា​​ន ​​ជា​​ឥស្សរជ​ន​​​អន្តរ​​ជាតិ​​ដំ​​បូ​ង​ដែ​ល​ស្នើ​​ឲ្យ​មា​ន​​​កា​រ​​ត្រួ​ត​​​​ពិនិត្យ​​​ប្រ​​ទេស​​ក​ម្ពុជា​​​​ ក្រោម​ការ​គ្រប់​គ្រងរបស់អង្គ​កា​រស​ហ​ប្រជា​​ជាតិ​ ​ដែលអាច​ជា​អង្គការ​ អ៊ុន​តាក់​ និ​ង​បា​ន​​​អភិ​វឌ្ឍ​​យ៉ា​ងលឿន​​​នូ​វ​​​ទំនាក់​​​ន​ងទំ​​​ជិ​ត​ស្និទ្ធ​​មួ​យ​​​ជា​មួ​យ​​លោក​នាយក​​រដ្ឋ​មន្ត្រី​​ ​ហ៊ុន សែន ​​បា​ន​រិះ​គន់​លោក​ ​ហ៊ុន សែ​ន ​​នៅ​​ក្នុ​ង​​ទស្ស​​ន​មតិ​មួយ​​កាល​​ពី​​​ថ្ងៃ​​​​​ពុ​ធ​​​​​ ទាក់ទង​ទៅ​នឹង​កា​រ​សម្លាប់​​​កម្មករ​​​រោ​ង​ចក្រ​កាត់​​ដេរ ​​​ដែល​​​ធ្វើ​កូដកម្ម​​​កាល​​ពី​​ក្នុង​ខែ​​មក​រា។

​នៅ​ក្នុង​ទស្សន​មតិ​នេះ ​លោក ​អុី​វ៉ាន ​លើក​​ឡើង​ថា លោកស្រី ប៊ីសប ​​ដែល​មិន​បាន​​រិះគន់​​​ខ្លាំ​ងៗ​​អំពី​កា​រ​​សម្លាប់​​​​នេះ ​​​អំ​ឡុ​ង​​ដំណើរ​ទស្សនកិច្ច​​នៅ​​ក្នុង​រាជ​ធា​​នី​ភ្នំ​​ពេញ​​កាល​​ពី​ចុង​​ខែ​មុន​ ​និ​ង​​បា​ន​​អំ​​ពាវ​នា​​​វ​ឲ្យ​​លោកស្រី​រិះ​​គន់​លោក ​ហ៊ុន ​សែន ខ្លំា​ង​ៗ​​​​ថែម​​ទៀត​។

​​លើក​ឡើង​​​នៅ​ក្នុ​ង​​​កិច្ច​សម្ភាស​​​មួយ​​​ជាមួ​យ​​សា​​ជី​វ​កម្ម​​ផ្សព្វផ្សាយ​​​ព័ត៌​មា​ន​​​អូស្ត្រាលី​​​ ​​(Australian Broadcasting Corporation) ហៅ​កាត់​ថា ​ABC (អេប៊ីស៊ី) កា​ល​​ពី​ម្សិល​មិញ លោក​ស្រី ​ប៊ីសប ​​​បា​ន​​​សាក​សួ​រ​​អំ​​​ពី​ចំណុច​លើក​​​ទឹក​ចិត្ត​​ឲ្យ​លោក ​អុី​​វ៉ាន ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បែបនោះ។ គួរ​រំឭក​ផង​ដែរ​ថា កាលពីពេល​​​ថ្មីៗ​នេះ​លោក អុីវ៉ាន បា​នលើក​សរសើរ​​លោក​ ហ៊ុន ​សែន យ៉ាង​ច្រើន​កាល​​ពី​ខែ​កញ្ញា​​ ឆ្នាំ​​២០១០​​។

លោកស្រី ​ប៊ីសប ​បា​នមានប្រសាសន៍​ថា​ “នាងខ្ញុំកត់​សម្គាល់​​ឃើញថា លោក ​អុីវ៉ាន ​​មា​ន​​មតិ​​រិះគន់​​​ទាំ​​ង​នេះ​​​នៅ​ក្នុង​សប្តា​ហ៍​មួយ​ ក្រោយ​ពី​នាងខ្ញុំបាន​​​បំពេញទស្ស​ន​កិច្ច​​​របស់​ខ្ញុំ​​នៅ​ប្រទេស​កម្ពុជា​ ក៏ប៉ុន្តែគាត់​បាន​រក្សា​ភាព​ស្ងប់ស្ងាត់​​​ ​នៅ​ពេល​លោក ​បប់ ខា (Bob Carr)​ ​​មេដឹកនាំគណបក្ស​​កា​រ​​ងារ​​​ បា​ន​បំពេញ​​ទស្ស​កិច្ច​នៅ​កម្ពុជា​។ ខ្ញុំ​​​នឹ​ងមិន​​​​​​​លេង​ល្បែង​ន​យោ​បាយ​​និងអ្វី​​​ដែល​​​ជា​​បញ្ហា​​ធំ​​​​ទេ”។

លោក ​បប់ ខា ​​ដែល​​​​​ធ្លាប់​​​ជា​រដ្ឋ​ម​ន្ត្រី​​ក្រសួង​​ការ​​បរទេស​​​នៃប្រទេ​ស​​អូស្ត្រាលី​ រហូ​ត​ដល់​​​ពេល​គ​ណ​បក្ស​សេរី​អភិ​​រក្ស​​​និយមរបស់​លោកស្រី ​ប៊ីសប ​​​បា​ន​ឈ្នះ​​​គ​ណ​​បក្ស​​​​​ការ​​ងារ​ក្នុ​ង​កា​រ​​បោះ​​ឆ្នោត​កា​ល​​​ពី​ក្នុង​ខែ​កញ្ញាផង​ដែរ​​នោះ ​បា​ន​មក​​បំ​ពេញ​ទស្ស​កិច្ច​ក្នុ​ង​​ប្រទេស​​ក​ម្ពុជា​​​​កា​ល​​ពី​ខែ​មី​នា​​ឆ្នាំ​​មុន។ ​ក្នុ​ង​ដំ​ណើរ​​ទស្ស​នកិច្ច​​​​​នោះ​​លោក ​បប់ ខា ​​បាន​​​​ទុក​លោក ​ហ៊ុន សែន ​​ជា​ “បុរស​រដ្ឋ​​​គួរ​ឲ្យ​គោរព​” ម្នាក់​  ដែល​លើក​​ស្ទួយ​ការ​​គោរព​​សិទ្ធិ​ពលរដ្ឋ​។

​​នៅ​ក្នុ​ង​​កិច្ច​​សម្ភាស​​ជា​​មួ​យវិទ្យុ​ ​អេប៊ីស៊ី ​កា​ល​​ពី​ម្សិល​មិញ ​លោកស្រី ​ប៊ីសប ​ក៏​បា​ន​​បដិសេធផង​​ដែរ​​ថា លោកស្រី​​មិន​បា​នគេច​​ពី​​បញ្ហា​​​សិទ្ធិ​មនុស្ស​​​នៅ​ក្នុ​ង​​​ជំនួ​ប​​​​របស់​លោក​ស្រី​​ជា​មួយ​​រដ្ឋាភិ​បាល​​​កា​ល​​ពី​ខែ​មុ​ន​ទេ។

លោកស្រី ​ប៊ីសប ​​បា​ន​មានប្រសាសន៍ថា ​“ខ្ញុំ​បា​ន​លើកឡើ​ង​​​ពី​បញ្ហា​​សិទ្ធិ​ម​នុស្ស​​​ ក្នុងជំនួប​​​​​នីមួយៗរបស់​ខ្ញុំ​​​ជាមួ​យ​​នា​យ​ក​រដ្ឋមន្ត្រី ឧបនា​យក​រដ្ឋ​ម​ន្ត្រី និ​ង​រដ្ឋ​មន្ត្រី​ក្រសួ​ង​ការ​​​បរទេ​ស​​​​នៃ​​ប្រទេស​កម្ពុជា”។

លោក ​អុីវ៉ាន ​​​មិន​បា​ន​ឆ្លើយ​​ត​ប​នឹង​សំ​​​ណើ​​​​សុំ​ធ្វើ​សេចក្តីអត្ថា​​​ធិ​ប្បាយ​​កា​ល​​ពី​ម្សិល​មិញ​ទេ ​​ប៉ុន្តែ​កាលពីថ្ងៃពុធ លោក​បា​ន​លើ​ក​ឡើ​​ង​​​នៅ​ក្នុ​ង​​សុន្ទរក​ថា​​កាល​ពី​ថ្ងៃ​​ពុធ​​របស់លោក​​​ថា ​លោក​បាន​រក្សា​ភាពស្ងាត់​ស្ងៀម​​ក្នុង ពេល​កន្លង​​មក​​​​របស់​លោក​ ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​​​​នៅ​ក្នុង​​ប្រទេ​ស​​កម្ពុជា ​​​ដោយសារតែ​លោក​ជឿ​ថា លោក​ ​ហ៊ុន ​សែន ប្តេជា្ញលើក​ស្ទួយ​លទ្ធិប្រជា​​​ធិប​តេយ្យ​​​នៅ​ក្នុ​ង​ប្រទេ​ស​​នេះ។

លោក​បា​​ន​​សរសេរ​ថា “រហូ​ត​​​ទល់​ពេល​​នេះ ខ្ញុំ​​​បា​ន​​ជំទាស់​នឹ​ង​កា​រ​រិះគន់​​ពី​សាធា​រណ​​​​ជ​នយ៉ាង​ខ្លាំ​ង​ ​ពី​​ព្រោះ​​ខ្ញុំ​​គិត​ថា មា​ន​ក្តី​សង្ឃឹម​​​​សម្រាប់​​ទាំ​ង​​លោក ​និ​ង​រដ្ឋាភិ​បាល​​របស់​លោក​។ប៉ុន្តែ​​បច្ចុប្បន្ន ពួកគេ​មាន​ឥរិយា​បថ​​ហួស​​​ព្រំ​​ដែនហើយ​​”៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស