30 C
Phnom Penh

កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញប៉ះទង្គិច​ជាមួយ​អ្នក​ត​វ៉ាដោយ​សារ​​មាន​ការ​ចាប់យក​ស្គររបស់​ពួក​គាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្ម​ជន​នយោបា​យ​ពីរនាក់​បាន​រង​របួស​ដោយសារ​កម្លាំងសន្តិសុខ​ខណ្ឌ​នៅ​ខាង​ក្រៅ​សាលាខណ្ឌ​ដូន​ពេញ​កាល​ពីព្រឹក​ម្សិល​មិញ បន្ទាប់ពីកា​រតវ៉ា​សុំ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​​២១​នាក់​ដែល​ត្រូវ​បាន​​វាយដំ និង​ឃុំខ្លួន​ក្នុង​ពន្ធ​នា​គារ​​នៅ​​ពេល​ធ្វើ​​កូដ​កម្ម​កាល​ពីខែ​មករា​នោះ បាន​​ទៅ​ទា​ម​ទារ​យកស្គរ​ដែល​ត្រូវ​​​​បាន​រឹបអូស​អំឡុង​ការ​តវ៉ា​នោះ​មក​វិញ​។

កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​​ប៉ះទង្គិច​ជាមួយអ្នក​តវ៉ា​ ហើយ​​ចាប់​យក​ស្គរ​​​នៅ​កន្លែង​ដែល​​នគរ​បាល​​បិទ​ផ្លូវ​នៅ​តីរវិថី​ព្រះ​សីុសុវត្ថិ​ កាល​ពី​ម្សិលមិញ​។ អ្នក​តវ៉ា​អំពាវ​នាវ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​២១នាក់​ អំឡុ​ងកូដកម្ម​ខែ​មករា។ សីុវ  ចាន់​ណា​
កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​​ប៉ះទង្គិច​ជាមួយអ្នក​តវ៉ា​ ហើយ​​ចាប់​យក​ស្គរ​​​នៅ​កន្លែង​ដែល​​នគរ​បាល​​បិទ​ផ្លូវ​នៅ​តីរវិថី​ព្រះ​សីុសុវត្ថិ​ កាល​ពី​ម្សិលមិញ​។ អ្នក​តវ៉ា​អំពាវ​នាវ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​២១នាក់​ អំឡុ​ងកូដកម្ម​ខែ​មករា។ សីុវ  ចាន់​ណា​

ក្រុម​អ្នក​តវ៉ា​ដែល​ស្លៀក​ពាក់​ស​ និង​កាន់​បដា​តូច​​ៗ​មាន​សរសេរ​ឈ្មោះ​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ដែល​មាន​សន្តិសុខ​តឹង​រឹុង​ក្នុង​ខេត្ត​កំពង់​ចាម​នោះ បាន​ធ្វើការ​​តវ៉ា​នៅ​ខាង​មុខ​តុលា​កំពូល​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​​ជាប់​ឃុំ​ទាំង​នេះ​។

ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន អញ្ជើញ​មក​ចូល​រួម​កិច្ច​ប្រជុំ​នៅ​សា​ល​​សន្និ​សីទ​ចតុមុខ​ក្បែរ​នោះ វត្ត​មាន​កម្លាំង​​សន្តិ​សុខ​ជា​ច្រើន​​បាន​ប៉ះទង្គិច​ជា​មួយ​ក្រុម​អ្នក​តវ៉ា​ដែល​មានគ្នា​ចំនួន​ប្រហែល​១៥០​នាក់​។ កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​មួយ​ក្រុម​ពាក់​មួ​ក​ការ​ពារ​សុវត្ថិភាព​ពណ៌​ខ្មៅ​បាន​ចាប់​យក​​ស្គរ​ដែល​ក្រុម​អ្នក​តវ៉ា​បាន​វាយ​​ខ្លាំង​ៗ។

ពេល​​ហែក្បួន​ទៅកាន់​វត្ត​ឧណ្ណាលោម​តាម​​តីរ​វិថីព្រះ​សីុសុវត្ថិ ដោយ​មាន​នគរ​បាល​​មួយ​ក្រុម​តូច​តាម​ឃ្លាំ​មើលផងនោះ​​ ក្រុម​អ្នក​តវ៉ា​បាន​ទៅឈប់នៅ​​ផ្លូវ​បំបែក​ជា​បី​​មួយ​កន្លែង​។ បន្ទាប់​មក​ពួក​គាត់​បាន​លែង​សត្វ​ចាប​២១​ក្បាល​ ហើយ​បាន​ដើរ​ទៅ​​កាន់​សា​លា​​​ខណ្ឌ​ដូន​ពេញ​ដើម្បី​ទាម​ទារ​យក​ស្គរ​របស់​​ ខ្លួន​មកវិញ​។

នៅសាលា​ខណ្ឌ កម្លាំង​សន្តិ​សុខ​ខណ្ឌ​ដែល​ នៅពាក់​មួក​ការ​ពារ​សុវត្ថិ​ភាព​នោះ​បាន​​​ព្យាយាម​រារាំង​អ្នក​តវ៉ា​មិន​ឲ្យ​ចូល​ទៅ​​​ជិត​​អគារឡើយ​។ កម្លាំង​សន្តិសុខ​បាន​ស្រែក​តាម​​ឧបករណ៍​បំពង​សំឡេង​​ថា “អាជ្ញាធរគឺ​​មិន​មែន​ជា​ចំណាប់​ខ្មាំង​របស់​​បងប្អូន​​ទេ​។ ផ្លូវ​នេះ​គ្មាន​នរណា​​ម្នាក់​អាច​បិទ​បាន​ឡើយ​!”។

នៅពេល​មាន​ការ​ប៉ះទង្គិច​គ្នា​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក​នោះ​ សន្តិសុខ​ម្នាក់​ក្នុង​ចំណោម​សន្តិសុខ​ទាំង​នោះ​បាន​យក​វិទ្យុ​​ទាក់​ទង​របស់​ខ្លួន​វាយ​អ្នកស្រី​ ភួង​ សុភាព​ អាយុ​៤០​ឆ្នាំ ជា​សកម្មជន​សិទ្ធិ​លំនៅ​​ដ្ឋាន​ចំច្រមុះ​។ សន្តិ​សុខ​ម្នាក់​ទៀត​បាន​ទាត់​អ្នក​ស្រី ថ្លាង យ៉ាន អាយុ​៥០​ឆ្នាំ​ចំ​ភ្លៅ​​ខាង​ស្តាំ​។

អ្នក​ស្រី សុភាព បាន​និយាយ​ថា “វា​ឃោរ​ឃៅណាស់​ដែល​កម្លាំង​សន្តិសុខ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នក​តវ៉ា​  ពីព្រោះ​យើង​គ្រាន់​តែ​មក​យក​ស្គរ​របស់​យើង​​វិញ​​តែ​ប៉ុណ្ណោះ។ យើង​មិន​បាន​មក​តវ៉ា​នៅ​ទី​នេះ​ទេ​”។ លោក គឹម វុត្ថា ប្រធាន​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​បាន​មាន​​ប្រសាសន៍​ថា មានការ​ប៉ះ​ទង្គិច​គ្នា​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​ដើម្បី​ធានា​សន្តិសុខ។

ដោយ​មិន​និយាយពី​ស្គរ​នោះ លោកបាន​មាន​ប្រសាសន៍​ថា “គ្មាន​នរណា​ម្នាក់​បាន​បញ្ជា​ឲ្យ​ពួក​គេមក​​តវ៉ា​ទេ ​ហើយ​ពួកគេ​គ្រាន់​តែ​ប៉ះ​ទង្គិច​គ្នា​បន្តិច​បន្តួ​ច​​ប៉ុណ្ណោះ”។ ក្រុម​មន្ត្រី​ខណ្ឌ​បាន​ប្រគល់​ស្គរ​ឲ្យ​​វិញ​នៅ​ម៉ោង​ប្រហែល​៣​ល្ងាច​៕សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស