36 C
Phnom Penh

លោក​ ហ៊ុន សែន ជំរុញ​ឲ្យ​សិល្ប​ករ​​រក្សា​សេចក្តី​ថ្លៃ​ថ្នូរ​របស់​វប្បធម៌​ជាតិ​ កុំលួច​ថត​ចម្លង​ពី​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ឲ្យសិល្ប​ករ​ខ្មែរ​រក្សា​សេចក្តីថ្លៃថ្នូរ​នៃ​វប្បធម៌​ជាតិ​ដោយ​ការ​មិន​ថត​ចម្លង​​តាម​សិល្បៈ​បរទេស​។

លោក ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​អ្នក​ចូល​រួម​នៅ​សាល​សន្និសីទ​ចតុមុខ​ក្នុង​ទិវា​វប្ប​ធម៌ ជាតិ​ថា សិល្បករ​សម័យ​ថ្មី​មាន​ភារកិច្ច​រក្សា​ស្នាដៃ​របស់​សិល្បករ​សម័យ​មុន​។ លោក​បានមាន​ប្រសាសន៍ថា “សូម​​កុំ​លួច​​​​​ថត​ចម្លងស្នា​ដៃ​​របស់​សិល្បៈ​បរ​ទេស​។ វា​ជាការ​អាម៉ាស់ចំពោះ​ជាតិ​ និង​ជា​ទង្វើ​ដែល​ផ្ទុយ​ពី​វប្បធម៌​ និង​អរិយ​ធម៌​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​”។

លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​លើក​ឡើង​ជា​ឧទារហណ៍​អំពី​ការ​លួច​ថត​ចម្លង​សិល្បៈ​ដែល​លោក​បាន​លើកឡើង​នោះទេ​ ប៉ុន្តែ ​លោក​បាន​ជំរុញ​ឲ្យក្រសួង​វប្បធម៌​​​ធ្វើ​យ៉ាង​ណា​ឲ្យ​​យុវ​ជន​​ដឹង​ច្បាស់​ពី​ច្បាប់​ និង​ក្រម​សីលធម៌​ក្នុង​ការ​​លួច​ចម្លង​ស្នាដៃ​អ្នក​ដទៃ​​។

លោក​នាយក​រដ្ឋ​មន្ត្រី​បានមាន​ប្រសាសន៍​ទៀត​ថា ក្រសួង​វប្បធម៌​​ក៏ត្រូវ​តែ​ធានា​ថា ជន​ជាតិ​ភាគ​តិច​ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​​រួប​រួម​គ្នា​ចែក​រំលែក​សិល្បៈ និង​វប្ប​ធម៌ ​ដោយ​លោក​ប្រដូច​សង្គម​មួយ​ទៅ​នឹង​សួន​ច្បារ​មួយ​ដែល​មាន​ផ្កា​តែ​មួយ​ពណ៌​។ លោក​ ហ៊ុន សែន​​ ក៏បាន​ស្នើ​សុំ​ឲ្យ​​អ្នក​ចូល​​រួម​​បរិភោគ​ និង​ចម្អិន​អាហារ​ប្រពៃ​ណី​ខ្មែរ​ដូច​ ជា​ត្រសក់ជ្រក់​​ មាំុល្ហុង​ ​និង​ត្រីឆ្អើ​រ៕​​គឹម​ហឿន

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស