31 C
Phnom Penh

អ្នក​​​ជំនាញ​​​ផ្ដោត​​​​​​លើ​​​ពិការភាព​​​​​​ទូទៅ​​​​​​ដែល​​​គេ​​​តែងតែយល់ខុស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយសារ​​​មាន​​​ជំងឺ​​​​​​ខ្វិន​​​​​​តាំង​​​ពី​​​កំណើត​​​ ក្មេង​​​ប្រុស​​​ ឈិន ស៊ីវង្ស​​​ អាយុ​​​៥​​​ឆ្នាំ​​​ មាន​​​បញ្ហា​​​​​​ពិបាក​​​​​​​​​​​​ដើរ​​​ ឈរ ​​​និង​​​លើក​​​ដៃ​​​ ប៉ុន្តែ​​​វា​​​ក៏​​​ត្រូវ​​​ពុះពារ​​​ជម្នះនឹង​​​​​​បំណិន​​​​​​​​​ចលករ​​​ ដែល​​​កាន់​​​តែ​​​មាន​​​សារៈ​​​សំខាន់​​​ជាង​​​នេះទៅ​​​ទៀត​​​​​​​​​ផង​​​ដែរ​​នោះ​​​គឺ​​​ការ​​​លេប​​​អាហារចូល​​​ទៅក្នុង​​​ពោះ​​​។

អំឡុងពេល​​​វា​​​មាន​​​អាយុ​​​មួយ​​​ខួប​​​ ក្មេង​​​ប្រុស​​​​​​តូច​​​នេះ​​​បាន​​​ចាប់​​ផ្ដើម​​​មាន​​​បញ្ហា​​​ពិបាក​​​​​​ទទួល​​​​​​ទាន​​​អាហារ​​​រឹង​​​ ដែល​​​តែង​​​តែ​​​ធ្វើ​​​ឲ្យ​​​​​​​​​ក្រុម​​​គ្រួសារ​​​របស់​​​វា​​​​​​ពិបាក​​​ចិត្ត​​​។

ម្ដាយ​​​មីង​​​របស់​​​​​​វា​​​ ឈ្មោះ​​​ ព្រំ ណាន អាយុ​​​២៧​​​ឆ្នាំ​​​ ដែល​​​ជា​​​អ្នក​​​មើល​​​ថែ​​​ ឈិន​​​ ស៊ីវង្ស នៅ​​​​​​ពេល​​​​​​ឪពុកម្ដាយ​​​របស់​​​វា​​​​​​ទៅ​​​ធ្វើ​​​កា​​​រ បាន​​​និយាយ​​​ថា “យើង​​​បាន​​​សង្កេត​​​ឃើញ​​​​​​វា​​​​​​មាន​​​បញ្ហា​​​ពិបាក​​​​​​ទទួល​​​ទាន​​​ ឬ​​​លេប​​​អាហារ​​​ចូល​​​ទៅ​​​ក្នុង​​​ពោះ​​​ នៅ​​​ពេល​​​​​​វា​​​​​​មាន​​​អាយុ​​​មួយ​​​ខួប​​​។​​​ ភាគ​​​ច្រើន​​​វា​​​យំ​​​នៅពេល​​​​​​វា​​​ចាប់ផ្ដើម​​​ទទួលទាន​​​​​​ អាហារ​​​ឬ​​​លេប​​​អាហារ​​​ចូល​​​ទៅ​​​ក្នុង​​​ពោះ”។

បញ្ហា​​​របស់​​​ពួក​​​គេ​​​គឺ​​​ជា​​​រឿង​​​មួយ​​​ដែល​​​កើត​​​ឡើ​​​ងយ៉ាង​​​ច្រើន​​​​​​គួរ​​​ឲ្យ​​​ភ្ញាក់ផ្អើ​​​ល​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​។ កាលពីខែ​​​កញ្ញា អង្គ​​​ការ​​ក​​​សាង​​​សមត្ថភាព​​​​​​របស​​​់​​​ជន​ពិការ​​​នៅ​​​ក្នុង​​​សហគមន៍​​​ហៅ​​​កាត់​​​ថា Cabdico ​ដែល​​​ជា​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ បាន​​​ចេញ​​​ផ្សាយ​​​របាយ​​​ការណ៍​​​ស្រាវជ្រាវ​​​​​​មួយ​​​ដោយ​​​ប៉ាន់​​​ប្រមាណ​​​ថា ជំងឺ​​​ពាក់ព័​​​ន្ធ​​​នឹង​​​ការ​​​ទំនាក់​​​ទំនង​​​ និង​​​​​​​​​ការ​​​លេប​​​អាហារ​​​​​​ចូល​​​ទៅ​​​ក្នុង​​​ពោះ​​​ កើត​​​មានលើ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ចំនួន​​​៥៣៦.០០០នាក់​​​។ ប៉ុន្តែ​​​ទោះ​​​បី​​​ជា​​​ជំងឺ​​​ទាំង​​​នេះ​​​កើត​​​ឡើ​​​ង​​​ញឹក​​​ញាប់​​​យ៉ាង​​​ណា​​​ក៏​​​ដោយ​​​ ក៏​​​អ្នក​​​កើត​​​ជំងឺ​​​នេះ​​​ពិបាក​​​​​​នឹង​​​ស្វែង​​​រក​​​ការ​​​​​​ព្យាបាល​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​​​​ណាស់​​​​​​។

យោង​​​តាម​​​អង្គកា​​​រ Cabdico ​បាន​​ឲ្យ​​​ដឹង​​​ថា បញ្ហា​​​​​​ពិបាក​​​​​​​​​លេប​​​ និង​​​កា​​​រទទួល​​​ទាន​​​ចំណី​​​អាហារ​​​ដែល​​​ផ្នែក​​​វេជ្ជសាស្ត្រ​​​គេ​​​ស្គាល់​​​ថា ជំងឺ​​​ពិបាក​​​​​​ហូប​​​ចុក​​​ (Disphagia) ក៏​​​អាច​​​​​​កើត​​​មាន​​​​​​លើ​​​​​​កុមារ​​​ដែល​​​មាន​​​ពិកា​​​រ​​​ភាព​​​រហូត​​​ដល់​​​ទៅ​​​​​​៧០​​​ភាគរយ​​​​​​ផង​​​ដែរ​​​។ ជំងឺ​​​នេះ​​​ក៏​​​អាច​​​ធ្វើ​​​ឲ្យ​​​​​​អ្នក​​​​​​ដែល​​​កើត​​​ជំងឺនេះ​​​​​​​​​ប្រឈម​​​នឹង​​​ការ​​​​​​ស្លាប់​​​​​​មុន​​​អាយុ​​​ច្រើន​​​ជាង​​​ធម្មតា​​​ដល់ទៅ​​​១៣​​​ដង​​​​​​ ប្រសិន​​​បើ​​​ពួក​គេ​​​មិន​​​ទទួល​​​ការ​​​ព្យាបាល​​​ទេ​​​។

លោក​​​ Weh Yeoh អ្នក​​​ប្រឹក្សា​​​យោបល់មួយ​​​រូប​​​នៅ​​​អង្គការ​​​ Cabdico ​បាន​​​មាន​​​ប្រសាសន៍​​​ ថា “នេះ គឺ​​​ដោយ​​​សារតែ​​​ពួក​គេប្រឈម​​​នឹង​​ហា​​​និ​​​ភ័យ​​​នៃកា​​​របូម​​​យក​​​ Gav​​​ ឬ​​​វត្ថុ​​​រាវ​​​ចូល​​​ទៅ​​​ក្នុង​​​សួត​​​ ហើយ​​​បើ​​​ដូច្នេះ​​​ នឹ​​​ង​​​បង្ក​​​ឲ្យ​​​មាន​​​ទំងឺ​​​ហើម​​​សួត”។

លោក​​​បានមាន​​​ប្រសាសន៍ទៀត​​​ថា បញ្ហា​​​ពិបាក​​​លេប​​​អាហារកើត​​​មាន​​​ភាគច្រើន​​​​​​លើ​​​កុមារ​​​ដែល​​​ពិកា​​​រខួរ​​​ក្បាល​​ ហើយ​​​​​​ពិការ​​​ភាព​​​កើត​​​​​​មាន​​​ភាគ​​​ច្រើន​​​ជាង​​​គេ​​​នៅ​​​ក្នុង​​​ចំណោម​​​កុមារ​​​។

ជំងឺ​​​ពិបាក​​​លេប​​​អាហារ​​​ដែល​​​ជា​​​​​​ធម្មតា​​​ទទួល​​​​​​បាន​​​ការ​​​ព្យាបាល​​​​​​ពីអ្នក​​​ជំនាញ​​​ខាង​​​ព្យា​​​បាល​​​​​​​​​បញ្ហា​​​ពិបាក​​​​​​និយាយ​​​ស្ដី​​​ ក៏​​​អាច​​​កើត​​​មាន​​​​​​លើ​​​​​​កុមារ​​​​​​ឬ​​​មនុស្ស​​​ពេញ​​​វ័យ ដែល​​​មាន​​​ជំងឺ​​​អន​​​់​​​​​​បញ្ញា​​​ស្មារតី ជំងឺ​​​សរសៃ​​​ប្រសាទ​​​ ឆែប​​​បបូរ​​​​​​​​​​​​មាត់​​​ និង​​​ជំងឺ​​​សាច់​​​ដុំ​​​ផ្សេង​​​ទៀត​​​ផង​​​ដែរ​​​។

អ្នកស្រី​​​ ព្រំ​​​ ណាន​​​ និយាយ​​​ពី​​​ផ្ទះ​​​របស់​​​ពួក​​​គេ​​​​​​នៅ​​​ក្នុង​​​ស្រុ​​​ក​​​​​សូត្រ​​​និគមន៍ ខេត្ត​​​សៀម​​​រាប ថា គ្រួសារ​​​របស់​​​កុមារា​​​ ឈិន ស៊ីវង្ស មិន​​​ដឹង​​​ជា​​​​​​ត្រូវ​​ជួយ​​​វា​​​ដោយ​​​របៀប​​​ណា​​​ទេ ក្រៅ​​​តែ​​​ពី​​ឲ្យ​​​អាហារ​​​ទន់​​​ៗសម្រាប់​​​​​​វា​​​ទទួល​​​ទាន​​​ដូចជា បបរ​​​​​​ និង​​​​​​​​​​​​​​​ផ្លែ​​​ឈើ​​​កិន​​​​​​ជា​​​ដើម​​​​​​។

ប៉ុន្តែ​​​ពេល​​​នេះ​​​បញ្ហា​​​​​​របស់​​​ពួក​​​គេ​​​​​​និង​​​បញ្ហា​​​​​​របស់គ្រួសារ​​​ផ្សេង​​​ៗ​​​ទៀត​​​កំពុង​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​ហើយ​​​។

នៅ​​​ឯ​​​មន្ទីរពេទ្យ​​​បង្អែក​​​​​​ជ័យ​​​ជម្នះ​​​ ក្នុង​​​ក្រុង​​​តាខ្មៅ​​​ កាលពីសប្ដាហ៍មុន​​​ ប្រជាពល​​​រដ្ឋ​​មួយ​​​ក្រុម​​​តូច​​​បាន​​ចូលរួម​​​នៅ​​​ក្នុង​​​កម្មវិធី​​​ព្យាបាល​​​ ការ​​​ពិបាក​​​លេប​​​អាហារ​​​ និង​​​ការ​​​ទទួ​​​លទាន​​​ចំណី​​​អាហារ​​​ ដោយ​​​មាន​​​ជំនួយ​​​ពី​​​អាហារ​​​ពីរ​​​ចាន​​​​​ដែល​​​មាន​​​ដំឡូង​​​ចៀន នំ​​​ស្រួយ​​​ និង​​​ចាហួ៊យ​​​​​​​​​កែវ​​​តូច​​​ៗ​​។

សិក្ខាកាម​​​​​​ម្នាក់ៗ “ក្នុង​​​ចំណោម​​​សិក្ខាកាម​​​​​​១០​​​នាក​​​់​​​នៅ​​​ក្នុង​​​សិក្ខាសាលា​​​​​​រយៈពេល​​​បួន​​​ថ្ងៃ​​​ ដែល​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​អង្គការ​​​  Cabdico ​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​កាន់​​​សហ​​​គម​​​ន៍នានា​​​ទូទាំង​​​​​​ប្រទេស​​​ ដើម្បី​​​ជួយ​​​​​​ដល់​​​គ្រួសារ​​​នានា​​​​​​ដូច​​​គ្រួសារ​​​របស់​​​​​​កុមារា ឈិន ស៊ីវង្ស ដែរ​​​ ដោយ​​​បង្ហាត់​​​បង្រៀន​​​​​​ពួក​​​គេ​​​ពី​​​របៀប​​​​​​ហ្វឹក​​​ហាត់​​​សាច់​​​ដុំ​​​ប្រើ​​​សម្រាប់​​​លេប​​​អាហារ​​​ និង​​​របៀប​​​​​​កុមារ​​​និង​​​មនុស្ស​​​ពេញ​​​វ័យ​​​ដែល​​​​​​មាន​​​​​​ពិការ​​​ភាព​​​ពី​​​វិធី​​​​​​សម្រប​​​ឥរិយាបថ​​​ ខណៈ​​​ពេល​​​ទទួល​​​ទាន​​​អាហារ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​​​​ការ​​​លេប​​​អាហារ​​​​​​កាន់​​​​​​តែ​​​ងាយ​​​ស្រួល​​​”។

លោក Weh Yeoh ​​​ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គោលបំណង​​​​​​ធំ​​​ជាង​​​គេ​​​នៃ​​​​​​កម្មវិធី​​​នេះ​​​  គឺ​​​ដើម្បី​​​អភិវឌ្ឍ​​​ការ​​​ព្យាបាល​​​អ្នក​​​មាន​​​បញ្ហា​​​និយាយ​​​ស្ដី​​​។ ថ្វី​​​​បើ​​​មាន​​​តម្រូវ​​​ការ​​​យ៉ាង​​​ខ្លាំង​​នូវ​​​សេវាសង្គ្រោះ​​​​​​អាយុ​​​ជីវិត​​​ទាំង​​​នេះ​​​​​​ក្ដី​​​ ក៏​​​បច្ចុប្បន្ន​​​មិន​​​ទាន់មាន​​​អ្នក​​​​​​ជំនាញ​​​​​​កម្ពុជា​​​​​​ខាង​​​ព្យាបាល​​​​​​អ្នក​​​មាន​​​បញ្ហា​​ពិបាក​​​និយាយ​​​ស្ដី​​​ ​​​​​​ទទួល​​​បាន​​​ការ​​​បណ្ដុះ​​​បណ្ដាល​​​​​​នៅ​​​តាម​​​សាកល​​​វិទ្យា​​​ល័យ​​​នោះ​​​ទេ​​​”។

ដោយ​​​ប្រើប្រាស់​​​ការ​​​បណ្ដុះបណ្ដាល​​​តាម​​​​​​​​​បទ​​​ពិសោធ​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ជំនាញ​​​​​​ព្យា​​​បាល​​​​​​​​​​​​អ្នក​​​មាន​​​បញ្ហា​​​ពិបាក​​​និយាយ​​​ស្ដី​​​ វេជ្ជ​​​បណ្ឌិត​​​ ហុង​​​ ជា អ្នកគ្រប់​​​គ្រង​​​​​​​​​កម្មវីធីមួយ​​​ទទួល​​​​​​បន្ទុក​​​កម្មវិធី​​​ផ្ដល់​​​សេវា​​​អភិវឌ្ឍន៍​​​ពិការ​​​ភាព​​​នៅមជ្ឈមណ្ឌល​​​កម្ពុជា​​​ ដើម្បី​​​អង្កេត​​​​​​តាម​​​ដាន​​​សុខភាព​​​ផ្លូវ​​​ចិត​​​្ត​​​របស់​​​មនុស្ស​​​ ពេញ​​​វ័យ​​​ បាន​​​បង្រៀន​​​សិក្ខាកាម​​​ ដែល​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​សិក្ខា​​​សាលា​​​នេះ​​​ពីរបៀប​​​រក​​​ឲ្យ​​​ឃើញ​​​បញ្ហា​​​ពិបាក​​​ទទួលទាន​​​និង​​​ពី​​​មូល​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ការ​​​ទទួល​​​ទាន​​​និង​​​ការ​​​លេប​​​អាហារ​​​ប្រកប​​​ដោយ​​​សុវត្ថិ​​​ភាព​​​​​​សំខាន់​​​ប៉ុណ្ណា។

វេជ្ជបណ្ឌិត​​​​​​ ហុង​​​ ជា​​​ ​​​មាន​​​ប្រសាសន៍​​​ថា  មាន​​​ករណី​​​ជា​​​​​​ច្រើន​​​ ដែល​​​គ្រួសារ​​​នានា​​​ដែល​​​​​​មិន​​​យល់​​​ពី​​​ភាព​​​ធ្ងន់​​​ធ្ង​​​រ​​​នៃ​​​បញ្ហា​​​នេះ​​​ ហើយ​​​ព្យា​​​យាម​​​និង​​​បង្ខំ​​​​​​កូន​​​ៗរបស់​​​ខ្លួន​​​ឲ្យ​​​ទទួល​​​ទាន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សម្រាប់​​​កុមារ​​​ដែល​​​​​​មាន​​​ពិការ​​ភាព​​​​​​ដូចជា​​​​​​ ជំងឺ​​​សរសៃ​​​ប្រសាទ  ជំងឺ​​​អន់​​​​​បញ្ញា​​​ស្មារតី​​​ និង​​​ជំងឺ​​​ពិការ​​​​​​ខួរ​​​ក្បាល​​​ ពួកគេ​​​ភាគ​​​ច្រើន​​​មាន​​​បញ្ហា​​​​​​ពាក់ព័ន្ធ​​​នឹង​​​​​​ការ​​​អភិវឌ្ឍ​​​របស់​​​សាច់ដុំ”។

កុមារ​​​ខ្លះ​​​ដែល​​​មាន​​​បញ្ហា​​​ពិបាក​​​លេប​​​​​​អាហារ​​​​​​ក៏​​​ពិបាក​​​នឹង​​​ឡើង​​​ទម្ងន់​​​ដែរ​​​ ពីព្រោះ​​​ពួក​​​គេ​​​មិន​​​ព្រម​​​បើ​​​ក​​​​​​មាត់​​​ទទួល​​​យក​​​អាហារ​​​បណ្ដាល​​​ឲ្យ​​​ពួក​​​គេ​​​បរិ​​​ភោគ​​​អាហារ​​​មិន​​​គ្រប់​​​គ្រាន់។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រឿង​​​សំខាន់​​​បំផុត​​​ ដែល​​​គ្រួសារ​​​មួយ​​​អាច​​​សិក្សា​​​ស្វែង​​​យល់​​​បាន​​​​​ គឺ​​​សិក្សា​​​ពី​​​របៀប​​​ផ្ដល់​​​​​​ចំណី​​​អាហារ​​​​​​​​​ប្រកប​​​ដោយ​​​សុវត្ថិភាព​​​ដល់​​​កូនៗ​​​របស់ពួក​​​គេ​​​ ហើយ​​​​​​វាមិន​​​គ្រាន់តែ​​​រាប់​​​​​​បញ្ចូល​​​អាហារ​​​អ្វី​​​ខ្លះ​​​ ដែល​​​ស័ក្ដិ​​​សម​​​នោះ​​​ទេ​​​ ប៉ុន្តែក៏​​​ឲ្យ​​​មា​​​ន​​​​​​ការ​​​យល់​​​ដឹង​​​ពី​​​ឥរិយាបថ​​​បែប​​​ណាដែល​​​កូន​​​របស់​​​ពួក​​​គេ​​​គួរ​​​ធ្វើ​​​នៅ​​​ពេល​​​ទទួល​​​ទាន​​​​​​អាហារ​​​។

លោកស្រី​​​ ជា​​​ ភារុំ​​​​​​ ដែល​​​ជា​​​មន្ត្រី​​​ស្ដារ​​​នីតិ​​​សម្បទា​​​មួយ​​​រូប​​​របស់​​​អង្គការ​​​ Cabdico ​ប្រចាំ​​​សហគមន៍​​​ចាប់តាំងពី​​​ឆ្នាំ​​​២០០៦​​​មក​​​ គឺ​​​ជា​​​​​​សិក្ខាកាម​​​មួយ​​​រូបនៅ​​​​​​ក្នុង​​​ចំណោម​​​សិក្ខាកាម​​​ដែល​​​​​​​បាន​​​ចូល​​​រួម​​​ក្នុងសិក្ខាសាលា​​​​​​កាល​​​ពី​​​​​​សប្ដាហ៍​​​មុន​​​។ លោកស្រី​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ធ្វើ​​​ការ​​ងារ​​​​​​ពាក់ព័ន្ធ​​​នឹង​​​កុមារពិការ​​​​​​អស់​​​រយៈ​​​ពេល​​​​​​ជា​​​យូរ​​​មក​​​ហើយ​​​ ហើយ​​​ពួ​​​ក​​​គេ​​​ភាគ​​​ច្រើន​​​​​​មាន​​​​​​បញ្ហា​​​ហូប​​​ចុក​​​ និង​​​លេប​​​​​​ចំណី​​​អាហារ​​​”។

លោក​ស្រី​និយាយ​​​​​​​​​​​​ថា “គ្រួសារ​​​​​​ខ្លះ​​​ ដែល​​​មាន​​​កូន​​​​​​កើត​​​​​​ជំងឺ​​​ពិការ​​​ខួរក្បាល​​​ ឬជំងឺ​​​អន់​​​បញ្ញា​​​ស្មារតី​​​ជា​​​ដើម គ្មានប្រភេទ​​​​​​អាហារ​​​សម​​​ស្រប​​​គ្រប់គ្រាន់​​​សម្រាប់​​​កុមារ​​​ទាំង​​​នេះ​​​ទេ​​​។ នៅ​​​ក្នុង​​​សហ​​​គមន៍​​​​​​ទាំង​​​នេះ​​​​​​ ឪពុក​​​ម្ដាយ​​​ខ្លះ​​​មិន​​​ដឹង​​​ពី​​​របៀប​​​ទប់ស្កាត់​​​​​​កុំ​​​ឲ្យ​​​កូន​​​ៗ​​​​​​មាន​​​បញ្ហា​​​​​​ទេ​​​ ដូច​​​ជា​​​​​​បញ្ហា​​​សួត​​​ជាដើម​​​ ដូច្នេះ​​​ពួក​​​គេ​​​នឹង​​​​​​ស្លាប់​​​។ [ពេល​​​នេះ​​​] យើង​​​អាច​​​​​​ជួយ​​​គ្រួសារ​​​នានា​​​​​​ឲ្យ​​​យល់​​​ដឹង​​​ពី​​​របៀប​​​ជួយ។ ពួកគេ​​​នឹ​​​ង​​​ផ្លាស់​​​ប្ដូ​​​រ​​​​​​អាកប្ប​​​កិរិយា​​​របស់​​​ខ្លួន​​​”។

នៅ​ក្នុងខេត្ត​​​សៀម​​​រាប ​​​ម្ដាយ​​​មីង​​​​​​​​​របស់​​​កុមារា ឈិន​​​ ស៊ីវង្ស​​​​​​ មាន​​​អាម្មណ៍​​​សប្បាយ​​​ចិត្ត​​​ដែល​​​គ្រួសារ​​​នេះ​​​​​​នឹង​​​សិក្សា​​​ជំនាញ​​​ថ្មី​​​ៗ​​​ស្ដី​​​ពី​​​របៀប​​​មើល​​​ថែទាំ​​​កុមារ​​​នេះ​​។

អ្នកស្រី​​​និយាយ​​​ថា “យើង​​​មិន​​​យល់​​​ពី​​​​​​បញ្ហា​​​ពិបាក​​​លេប​​​ និង​​​បញ្ហា​​​ទទួលទាន​​​អាហារ​​​ទាំង​​​នេះ​​​ទេ​​​។ ពេល​​​ខ្លះ​​​ខ្ញុំ​​​សួរ​​​ខ្លួន​​​ឯង​​​ថា តើ​​​ជាតិ​​​មុន​​​​​​​​​វា​​​មាន​​​កម្ម​​​អាក្រក់​​​អ្វី​​​ខ្លះ​​​ បាន​​​ជា​​​​ជាតិ​​​នេះ​​​​​​ធ្វើឲ្យ​​​វា​​​​​​ពិបាក​​​​​​ដើរ​​​ និង​​​ទទួល​​​ទាន​​​អាហារ​​​បែប​​​​​​នេះ​​​”៕ សុខុម

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ គុច ណារ៉េន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស