35 C
Phnom Penh

មានកំហុស​ក្នុង​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដោយសារគម្រោងទំនប់​វារីអគ្គិសនីដន​សាហុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​អ​ង្គកា​រ​​​តាម​ឃ្លាំ​មើល​​​បរិស្ថាន​ WWF ​​បា​ន​លើកឡើ​ង​​​ក្នុង​របាយការណ៍សិក្សា​ស្រាវ​​​ជ្រាវ​ដែល​​​ខ្លួនបាន​​ចេញផ្សាយ​កាល​​ពី​ម្សិល​មិញ​ថា ​ដំណើរ​ការ​​​​វា​យ​តម្លៃ​​ហេតុប៉ះ​​ពាល់​បរិ​ស្ថាន​​​​ដែល​នឹង​​​អ​​​នុញ្ញាត​ឲ្យ​មា​ន​ការ​អនុ​វត្ត​គម្រោង​សា​ង​សង់​​​ទំ​​នប់​វារីអគ្គិសនី ដន ​សា​ហុង ​​ដ៏​​ចម្រូង​ចម្រាស នៅ​​​​ភាគ​​​​ខាង​​ត្បូ​ងនៃ​​​ប្រទេ​ស​​ឡា​​វមាន​ចម្ងាយ​១,៥គី​ឡូ​ម៉ែត្រ​​​ពី​ព្រំ​​​ដែន​កម្ពុជា​ ​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​វាយ​តម្លៃ​មិន​សមស្រប​ និង​​​ជា​រឿយ​ៗ​​ផ្អែក​​លើ​​​​សេចក្តី​ស​ន្ម​ត។

​ដំណើរ​កា​រនៃការវាយហេតុ​ប៉ះ​​ពាល់​​​បរិស្ថាន​​​​ធ្វើ​​ឡើ​ង​​ដោ​យ​​ក្រុ​ម​​អ្ន​ក​​វិទ្យា​​សាស្ត្រ​ដែល​​ធ្វើកា​រ​ឲ្យ​ក្រុម​​ហ៊ុន Mega First Berhad ​​​ជា​ក្រុម​​​ម៉ា​​ឡេស៊ី​​​ទទួល​​បន្ទុក​​​​​អនុវត្ត​គម្រោង​សាង​សង់​​​ទំ​​នប់​​វារីអ គ្គិស នីដែលមានកម្លាំង​២៥៦​​មេហ្គា​​វ៉ាត់​ នៅ​លើផ្លូវ​ទឹក ដូ​ន​​​សាហុ​ង​​​នៃ​​​ទ​ន្លេ​​មេគង្គ​ ត្រូវ​បានសិក្សា​ដោ​យ​​​អ្នក​​វិទ្យា​សាស្ត្រ​​អន្តរ​ជាតិ​ជា​ប់​​​កិច្ច​សន្យា​​ជាមួយ​អង្គការ​​ WWF ហើយ​អ្នកវិទ្យាសាស្ត្រ​ទាំង​នេះ​​​​​បា​ន​រក​ឃើញ​ថា​ ​ដំណើរ​ការ​វា​យ​​ត​ម្លៃ​​នេះ​​​មិន​​​អា​ច​​​ទទួល​ស្គាល់​ជា​​ដំណើរការ​សិក្សាវាយ​តម្លៃ​បែប​​​វិទ្យា​សាស្ត្រ​​​​បាន​​ឡើយ​។

និយាយជារួម​ លោក ឈិត សំអាត នាយក អង្គការ WWF ប្រចាំប្រទេស​កម្ពុជា​បាន លើកឡើងថា សេចក្តីអះអាង​នៅក្នុង​របាយ​ការណ៍​វាយ​តម្លៃ​នោះ​ មិន​សម​ស្រប​តាម​ភ័ស្តុតាង​បែប​វិទ្យាសាស្ត្រ​ទេ​។

លោក​មានប្រសាសន៍ថា“ នៅក្នុង​របាយ​ការណ៍​វា​យ​តម្លៃ​ហេតុ​ប៉ះ​​​ពាល់​​បរិ​ស្ថាននេះ​មានសេចក្តី​​​អះ​អា​ង​​​ថា ​​គម្រោង​ទំ​នប់​វារី​អគ្គិ​​​​សនី​ ដន​សា​ហុង ​នឹ​ង​មិ​ន​​មា​ន​ផល​ប៉ះ​​​ពាល់​​​​ខ្លាំង​​​ទៅលើ​វិស័យ​ជល​ផល​ទេ ប៉ុន្តែ​​​មិ​ន​មាន​ភ័ស្តុ​​តា​​ងបែប​​វិទ្យា​សាស្ត្រ​សម្រាប់គាំ​​​ទ្រ​​លទ្ធ​ផល​​​វាយ​​​តម្លៃ​​​របស់​ខ្លួ​នទេ​” ​។ ​​តំ​ណា​ង​​​​របស់​​ក្រុម​ហ៊ុន Mega First ​​បា​ន​​​អះ​អា​ង​​​ថា ​​ទំ​នប់​​​នេះ​​ពិត​ជា​​ជួយ​ពង្រឹង​ទំនាក់ ទំនង​រវាង​​ច្រក​ឆ្លង​កាត់​​​របស់​ត្រី​។

ទោះ​ជាយ៉ា​ង​ណា របាយការណ៍សិក្សា ស្រា​​វ​ជ្រាវ​​​​របស់​អង្គការ​ WWF ​បាន​បង្ហាញ​​២៥​​​ចំណុច​ ទាក់ទង​នឹង​ដំណើរ​ការ​វា​យ​តម្លៃ​ហេតុ​​​ប៉ះ​​​ពាល់​​បរិ​ស្ថាន ​ដែល​​ផ្អែក​លើ​សេច​ក្តី​​សន្មត ឬ​​កំ​ហុស​​​ជាក់ស្តែង​។

វិធាន​ការ​មួយចំនួន​ក្នុង​ចំណោម​វិធាន​ការ​កាត់បន្ថយ​ហេតុ​ប៉ះពាល់​ដែលត្រូវ​បាន​ស្នើឡើង​នៅក្នុង​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់បរិស្ថាន​ មិន​មាន​ខ្លឹមសារ​ច្បាស់​លាស់​ទេ​ ​ដូច​​ជា​កា​រ​ដំ​ឡើង​​របាំង​ប្រើ​ចរន្តអ​គ្គិសនី​​ដើ​ម្បី​ប្តូរទិសដៅ​ផ្លាស់​ទីរបស់​​ត្រី​ ​ដែល​សាុំ ទៅនឹងការ​ផ្លាស់ទី​​​តា​ម​​​​​ផ្លូវ​ទឹក​ដុន សាហុង ​នេះ​​បើយោង​តាម​​​អង្គ​កា​រ​ WWF។

ក្រុម​​អ្នក​ស្រាវ​​​ជ្រាវ​​ដែល​ជាប់កិច្ច​សន្យា​ជាមួយ​​អង្គ​កា​រ WWF ​​​​​បា​ន​លើកឡើ​ង​ថា ​​“សំណូម​ពរ​​​​ឲ្យមាន​របាំ​ង​​អគ្គិសនី​​​អាច​​ទ​ប់​ស្កាត់ត្រីចេញ​ពី​​តំបន់​​នេះ ហាក់ដូចជា​​មិន​មាន​​ការ​គិត​​​គូរ​​​បា​ន​ល្អ​​ទេ”។ ភាព​​​ខុស​​គ្នាក្នុ​ង​កម្លាំង​​ចរន្ត​​អគ្គិសនី​​ ទំ​​ហំ និង​ហ្វ្រេកង់​នៃ​​ចរន្ត​​​ទឹក​​នៅ​​ក្នុ​ងទឹក​ មានភាព ចាំបាច់​ក្នុងការ​បង្ហាញ​ផ្លូវ​ ទាក់ទាញ​​ ឬជំរុញ​ចលនា​ផ្លាស់​ទី​របស់​ត្រីដែលមាន​ច្រើន​ទំហំ ខុស​ៗគ្នា​។ ត្រី​​នៅក្នុ​ង​​​ទន្លេ​​មេគង្គ​ ​ដូ​ចជា​​ត្រី​គល់​រាំ​ង និ​ង​ត្រី​នៅ​​អាស៊ី​ផ្សេងទៀត​ ​​អាចមាន​​ទម្ងន់​​៣០០​​គី​ឡូ​​ក្រាម​ ​និ​ង​៦០០​​គី​ឡូក្រាម។

លោក ម៉ាក ​ហ្គ័រ​​ចូត (Marc Goichot)​ប្រធាន​ផ្នែក​គ្រប់គ្រងថាម​ពល វារី​អគ្គិសនីនិ​ង​​​អា​ង​​​ទន្លេ​​ប្រ​កប​ដោយ​និរន្តរភាពនៅ​​អង្គការ​ WWF Greater Mekong បា​ន​លើក ឡើងថា ប្រសិន​បើ​គ្មាន​​ភ័ស្តុតាង បែប​​​​វិទ្យា​សាស្ត្រ​​សម្រាប់​បញ្ជាក់ថា ​ច្រ​ក​ផ្លាស់ទី​​​​​របស់​ត្រី​​ដែលត្រូវបាន​ស្នើឡើង​ទាំងនេះ​នឹ​ង​​​​​អាច​ឲ្យ​ត្រី​​​​ធ្វើ​ការ​ផ្លាស់​ទី និង​បន្ត​ផ្លាស់ទីបាន​ នៅ ក្នុងទន្លេលើនិងក្រោម​រយៈពេលពេញ​មួយ ឆ្នាំទេ​ ទំនប់វារីអគ្គិសនី​ ដន​សា​ហុង នេះ​មិន គួរ​ត្រូវបាន​សាងសង់ទេ​។

​លោក ហ្គ័រចូត ​​​បា​ន​លើកឡើ​ងក្នុង​​សេចក្តី ថ្លែ​ងការណ៍​មួយថា “វា​ជា​ការ​​ទទួល​ខុស​ត្រូ​វ​​​របស់ ក្រុម ហ៊ុន Mega First ​​​​ក្រុម​​ហ៊ុន​​​​អភិវឌ្ឍ​ន៍ ​​ទំ​ន​ប់​ ​និង​រដ្ឋា​​ភិ​បាល​មេគ​ង្គ​​ ក្នុង​ការ​ធានា​​ថា ​ពួ​ក​​​គេ​​​ឈប់​បន្ត​កា​រ​​​អភិ​វឌ្ឍ​គម្រោ​ង​ដែល ផ្អែកលើ​​លទ្ធផល​សិក្សា​​មិនមែន​បែប​​​វិទ្យា​សាស្ត្រ​នេះ”៕ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស