27 C
Phnom Penh

លោក ប៉ា សុជាតិវង្ស អភិ​បា​ល​រា​ជ​ធា​​​នី​ភ្នំពេញណែ​នាំ​អ្នក​​​គ្រ​ប់​គ្រ​ង​​​ផ្សារ​​អ​នុ​​វត្ត​តា​ម​​​កិច្ច​សន្យា​ផ្ញើយា​ន​ជំនិះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ​ប៉ា​ សុ​ជាតិ​វង្ស ​អភិ​បាល​​​រា​ជ​ធា​​​នី​ភ្នំ​ពេញ​​បា​ន​​កោះ​​ប្រជុំ​​​ថ្នាក់​​អ​ភិ​បា​ល​​​ខណ្ឌអ​ភិ​បាល​​​រង​ខណ្ឌ ​​និ​ង​​មន្ត្រី​គ្រប់​​គ្រង​ផ្សារ​សា​ធារណៈនៅ​ទូ​ទាំ​ង​រាជ​​ធា​​​នី​ភ្នំ​​ពេញ​​​កា​ល​​​ពី​ម្សិល​មិញ​​ដើម្បី​​​ពិ​ភាក្សា​​​អំ​ពី​កា​រ​​ប្រមូ​ល​ប្រាក់​​​នៅ​តា​ម​​​​ចំ​ណត​ផ្ញើ​យា​ន​យន្ត ​និង​​​កា​រ​​ជួ​ល​​​ពី​​អា​​​ជី​វ​ករនៅ​​តា​ម​ផ្សារ។

ស្លាក​បង្ហាញ​តម្លៃ​ផ្ញើ​កង់ម៉ូតូ​នៅ​ផ្សារ​ទួល​ទំពូង​ក្នុង​រាជធានី​ភ្នំពេញ។ អភិបាល​រាជធានី​ភ្នំពេញ​កោះ​ប្រជុំ​​ជាមួយ​អភិ​បាល​ និង​អភិបាល​រង​គ្រប់​ខណ្ឌ ដើម្បី​ពិភាក្សា​អំពី​ការកំណត់​ថ្លៃ​ផ្ញើ​យាន​ជំនិះ​គ្រប់​ផ្សារ​ក្នុង​រាជធានី​។ សីុវ  ចាន់​ណា​
ស្លាក​បង្ហាញ​តម្លៃ​ផ្ញើ​កង់ម៉ូតូ​នៅ​ផ្សារ​ទួល​ទំពូង​ក្នុង​រាជធានី​ភ្នំពេញ។ អភិបាល​រាជធានី​ភ្នំពេញ​កោះ​ប្រជុំ​​ជាមួយ​អភិ​បាល​ និង​អភិបាល​រង​គ្រប់​ខណ្ឌ ដើម្បី​ពិភាក្សា​អំពី​ការកំណត់​ថ្លៃ​ផ្ញើ​យាន​ជំនិះ​គ្រប់​ផ្សារ​ក្នុង​រាជធានី​។ សីុវ  ចាន់​ណា​

លោក ឡុង ​​ឌី​ម៉ង់ ​អ្នក​នាំពាក្យ​​របស់​សាលា​ រាជ​ធា​​នី​ភ្នំ​​ពេញបា​នឲ្យ​ដឹង​​អំ​ពី​​​កិច្ច​ប្រជុំ​​ នេះ​ថា ​ លោក ​​សុ​ជា​តិ​​​វង្ស បា​ន​​​ប្រាប់​ប្រធា​ន​ផ្សារ​ជា​​ង​២០​រូប​មក​​​ពី​​ទូ​ទាំ​ង​​​រាជ​ធា​​​នី​ភ​្នំ​​ពេញ​​​​ដែល  បាន​​​ជួ​ប​ជុំ​​គ្នា​​នៅ​ឯ​សាលា​​រាជ​ធា​​​នី​​ភ្នំ​ពេញ​​ថា ច្បាប់ស្តី​​ពី​​​​ដំ​ណើរ​​កា​រ​​ទី​ផ្សារ​​នឹង​ត្រូវ​​អនុ​វត្ត​ឲ្យ​បា​ន​តឹង​​រុឹង។

លោក​បា​ន​​មាន​​ប្រ​សាសន៍​ថា “សាលា​​រាជ​​​ ធានី​ភ្នំ​​ពេញ​​​​បា​ន​ចេញ​ផែន​កា​រ​មួ​យ​​សម្រា​ប់ អភិ​បាល​ខណ្ឌ​ ​និ​ង​​​អភិ​បាល​​រង​ខណ្ឌ​ ដែល​​ទទួល​​បន្ទុក​​​បញ្ហា​​នេះ​ ឲ្យ​អនុ​វត្ត​​​បញ្ញត្តិ​​​ស្តី​​​ពី​កា​រ​ប្រមូល​​ប្រាក់តាម​ផ្សារ និ​ង​កា​រ​​រក្សា​​សណ្តាប់​ធ្នាប់​សាធា​រណៈ”។

លោក ​​ឌី​ម៉ង់ ​​​ពន្យល់​​ថា “លោក សុជាតិ​​វង្ស នឹ​ង​​រឹត​​​បន្តឹ​ង​។ ក្រុ​ម​​ហ៊ុ​ន​​ប្រមូ​ល​ប្រាក់​​ត្រូ​វ​តែ​​​អ​នុ​ត្ត​​​ច្បាប់​ ប្រសិន​​បើ​ពួ​ក​គេ​​មិ​ន​គោ​រព​ច្បាប់ សាលា​​​រាជ​ធា​​​នី​នឹង​លប់​ចោល​កិច្ច​​សន្យា​​​របស់​​​​ពួ​ក​គេ”​។ លោក​មិ​ន​បា​ន​ផ្តល់​​ឧទាហ​រណ៍​​​ ណា​​​យ​​មួអំ​ពី​​​ករណី​​ដែលមា​ន​ការ​​​រំលោភ​​បញ្ញត្តិផ្សារ​​ទេ។

កា​ល​​ពី​ថ្ងៃ​​​ទី​១៧ ខែ​ កុម្ភៈ លោក​នាយក​រដ្ឋម​ន្ត្រី ហ៊ុន សែន ​​បា​ន​មា​ន​​​ប្រ​សាសន៍​ថា លោក​​នឹ​ង​បញ្ចប់​កា​រ​ប្រព្រឹត្ត​​​​របស់​​​អ្នក​គ្រប់​គ្រង​ផ្សារ ​ដែល​ជា​​​ធម្ម​​តាដំ​ណើរ​​កា​រ​ដោ​យ​ក្រុ​ម​ហ៊ុន​ឯក​​ជ​ន​ ​​​ដោ​យសំដៅ​លើ​កា​រ​​ជួ​ល​ឲ្យ​ប្រ​​មូ​ល​ប្រាក់​​​ពី​អា​​​​ជីវ​ករ​​រាល់​ព្រឹក​ ដែល​លោក​​​​បា​នលើកឡើង​ថា មិនត្រូ​វ​បន្ទោស​​​​​​លោក​នោះ​​ទេ​។

មន្ត្រី​សេដ្ឋកិច្ច​និ​ង​​ហិរញ្ញវត្ថុ​រាជ​ធានី​ភ្នំពេញ​​​បា​ន​កំ​​ណត់​ថ្លៃ​៣០០រៀល ​ឬ​ប្រ​ហែល​០,០៨​ដុល្លារ សម្រាប់កា​រ​ផ្ញើម៉ូ​តូ​នៅ​ផ្សារ ​ប៉ុន្តែ​​​អ្នក​ទទួល​ផ្ញើ​​យក​ថ្លៃ​១.០០០រៀល ​ឬប្រហែល​០,២៥ដុល្លារ។

លោក ​ឌីម៉ង់ ថ្លែង​កា​ល​​ពីម្សិល​មិញ​ថា លោក សុ​ជាតិ​​​វង្ស ​​ក៏​បា​ន​​​ណែ​នាំ​​​ឲ្យ​មន្ទីរ​សេដ្ឋ​​​កិច្ច​និ​ង​ហិរញ្ញ​វត្ថុ​​រាជ​ធា​​នី​​​ចាប់ផ្តើម​​​​​ពិ​និត្យ​​​តារា​ង​​​តុល្យការ​ផ្ញើ​​​ជូ​ន​​ដោ​យ​​អ្នក​​គ្រប់​​គ្រង​​​ផ្សារ។

លោក គាង លក្ខណ៍ ប្រធា​​ន​ផ្សារ​​អូរ​ឫស្សី​បា​ន​​លើក​​ឡើង​ថា លោក​នឹង​​​ណែ​នាំ​​​អ្នកប្រ​មូ​ល​​ប្រាក់​​​នៅ​ផ្សារ​​​​របស់​​លោក​​​អ​ំ​​​ពី​​​បទ​បញ្ជា​​​​របស់​លោក សុជា​តិ​វង្ស ​​និង​ធា​នា​​​ថា សកម្ម​ភាព​​ទារ​​​ថ្លៃ​ចតយាន​យន្ត​​​​លើស​​ពី​ការ​កំណ​ត់​​នឹង​​ត្រូ​វ​​​បញ្ឈ​ប់។

លោក គាង លក្ខណ៍ ​​បា​ន​ពន្យល់​​ថា “ចំពោះ​​​​​កា​រ​ប្រមូ​ល​​ប្រាក់​ ​យើង​គ្រាន់​​តែ​ត្រួត​​​ពិ​និត្យ​ផ្សេងៗ​​ប៉ុណ្ណោះ​។ អ្នក​​គ្រប់​​គ្រង​​ប្រាក់​​នៅផ្សារ​​ត្រូ​វ​ឆ្លើយ​តប​នឹង​បញ្ហា​​នេះ​ ព្រោះ​​​ពួ​ក​គេមា​ន​កិច្ច​សន្យា​​របស់​​ខ្លួ​ន​​​ជា​មួ​យ​​រដ្ឋ​​​”។

លោក ចាប ​​ឌី​​ណា ប្រធា​ន​ផ្សារ​កណ្តាលខណ្ឌ​​​ដូន​​ពេញ បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​លោក​ក៏​ធានា​​​ដែរ​​​ឲ្យ​​​មា​ន​កា​រ​​​អនុវត្ត​តា​ម​​​បទ​​​បញ្ញត្តិ​​ផ្សារ​​​​ពេល​នេះ​។លោ​​ក​​​បា​ន​បន្ត​ថា “ជា​​ទូ​ទៅ ប្រសិ​ន​បើ​មេដឹក​នំាជាន់​ខ្ពស់​​ចេញ​ផែន​កា​រ​ ​យើង​នឹ​ង​​​គោរព”៕ ​ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស