27 C
Phnom Penh

​ពាណិជ្ជករ​ជន​ជាតិ​ម៉ាឡេសីុ​ម្នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​​រួម​ភេទ​ជា​មួយ​កម្មករ​អាយុ​១៤​ឆ្នាំ​​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយ​ថា បុរស​ម៉ាឡេសីុ​អាយុ​៤០​ឆ្នាំ​ម្នាក់​ដែល​ជា​ម្ចាស់​អាជីវ​កម្ម​កែ​ច្នៃ​​ក្រដាស​ចាស់ៗ​សម្រាប់​ប្រើ​ឡើង​វិញ​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីថ្ងៃ​អង្គារ​​ នៅ​ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ​​ដោយ​សារ​មាន​​ការ​ចោទ​ថា ​គាត់​បាន​រួម​ភេទ​បី​លើក​ជាមួយ​កម្ម​ករ​អាយុ​១៤​ឆ្នាំ​ម្នាក់​ដែល​គាត់​បាន​ជួល​។

យោង​តាម​​លោក កែវ ធា នាយ​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​រាជ​ធានីភ្នំពេញ​បាន​និយាយ​ថា ឈ្មោះ ង កៃ វ៉ា​ អាយុ​៤០​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​គ្រួសារ​ជន​រងគ្រោះបាន​ប្តឹង​​ចោទ​គាត់​​​ថា គាត់​បាន​នាំ​កូនស្រី​របស់​ពួក​គេ​ទៅ​ផ្ទះ​សំណាក់​​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា​ ហើយ​បាន​ឲ្យ​ប្រាក់​នាង​​ចំនួន​២០០ដុល្លារ ​បន្ទាប់​ពីបាន​រួម​ភេ​ទ​ជា​មួយ​នាង​​រួច​ហើយ​។

លោក កែវ​ ធា​ បា​ន​មាន​ប្រសាសន៍ថា បន្ទាប់​ពីការ​ចាប់ខ្លួន​ “ ជន​សង្ស័យ​បាន​ប្រាប់​នគរបាល​ថា គាត់​បាន​រួម​ភេទ​បីលើក​​ជាមួ​យ​ជន​រង​គ្រោះ​ ប៉ុន្តែ បាន​ឲ្យលុយ​នាង​មួយ​យប់​​១០០​ដុល្លារ​តែ​ម្តង​​ប៉ុណ្ណោះ​”។

លោកបាន​បន្ថែម​ថា លោក កៃវ៉ា មាន​អាជីវកម្មកែ​ច្នៃ​ក្រដាស​​ប្រើ​រួច​យក​ចេញ​ពី​រោង​ចក្រ​កាត់​ដេរ​​ ហើយក្មេងស្រី​នេះ​ត្រូវ​បាន​ជួល​ឲ្យ​ប្រមូល​ក្រដាស​សម្រាប់​គាត់​។

លោក កែវ ធា បាន​មាន​ប្រសាសន៍ថា បន្ទាប់​ពីម៉ោង​ធ្វើ​ការ​ លោក​ កៃវ៉ា បាន​នាំ​នាង​ទៅ​បៀរហ្គាដិនជា​ច្រើន​លើក ​ដែល​នាំ​ឲ្យ​មាន​ការ​រួម​ភេទ​​តែ​ម្តង​។

លោក ឡេង ណាង​ ក្រឡា​បញ្ជី​​ព្រះ​រាជ​អាជ្ញា​រង​លោក ហ៊ាង សុភក្តិ បានមាន​​ប្រសាសន៍​ថា​ លោក កៃវ៉ា នឹង​ត្រូវ​​​​សាកសួរ​​នៅ​តុលា​ការ​ ពេល​គាត់​រក​មេធាវី​បាន​៕​គឹមហឿន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស