28.4 C
Phnom Penh

អតីត​​​សមា​​​ជិក​​​រណ​​​សិរ្ស ​​​រំដោះ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​រំឭ​​​ក​​​ខួប​​​៣៥​​​ឆ្នំា​​​នៃ​​​ចល​​​នាត​​​ស៊ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកកៀនស្វាយ,ខេត្តកណ្ដាល – ​​​រយៈ​​​ពេល​​​៣៥​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​ឧត្តម​​សេនីយ៍​​​ ដៀន​​​ ដែល  បាន​​​ប្រកាស​​​ថា​​​ កង​​​កម្លាំង​​​រណ​​​សិរ្ស​​​រំដោះ​​​ប្រជា​​​ពល​​​រដ្ឋខ្មែរ​​​ នឹង​​​ក្រោក​​​ឡើង​​​ប្រឆំាង​​​ របប​​​កុម្មុយ​​​នីស្ដ​​​ថ្មី​​​ក្នុង​ ក្រុង​​​ភ្នំ​​​ពេញ​​​ ដែល​​​គំា​​​ទ្រ​​​ដោយ​​​រដ្ឋា​​​ភិ​​​បាល​​​ ក្រុង​​​ហា​​​ណូយ​​​អតីត​​​យុទ្ធជន​​​ចលនា​​​ ត​​​ស៊ូ​​​នេះ​​​ បា​​​នជូប​​​ ប្រជុំ​គ្នា​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដើម្បី​​​គោ​​​រព​​​វិញ្ញាណ​​​ក្ខន្ធទា​​​ហាន​​​តស៊ូ​​​ដែល​​​បាន​​​ ព​​​លី​​​ជី​​​វិត​​​។​​​

ដោយ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​ ឧត្តម​​​សេនីយ៍​​​ ដៀន​​​ ដែល  នៅ​​​តាម​​​បណ្ដាយ​​​ព្រំ​​​ដែន​​​ កម្ពុជា​​​ ថៃ​​​ ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ នៅ​​​ថ្ងៃ​​​ទី​​​៥​​​ខែ​​​ មីនា​​​ឆ្នំា​​​១៩៧៩​​​ អតីត​​​យុទ្ធជន​​​ ចល​​​នា​​​នេះ​​​ បាន​​​ ប្រារព្ធ​​​ខួប​​​៣៥​​​ ឆ្នំា​​​របស់​​​ខ្លួន​​​ នៅ​​​ស្តូប​​​រំឭក​​​វិញ្ញាណ​​​ក្ខន្ធលោក​​​តា​​​ សឺន​​​ សាន​​​ នៅ​​​ក្នុង​​​ខេត្ត​​​កណា្ដល​​​។

ឧត្តម​​​សេនីយ៍​​​ ដៀន​​​ ដែល​​​ ដែល​​​បាន​​​ទទួល​​​ម​​​រណ​​​ភាព​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ គឺ​​​ជា​​​អ្នក​​​ដែល​​​​​​បាន​​​រៀប​​​ចំ​​​​​​ការ​​​ប្រឆាំងនឹ​​​ង​​​ពួក​ ​​កុម្មុយនីស្ដ​​​កម្ពុជា​​​​​​នៅ​​​ក្នុង​​​ទីក្រុង​​​ប៉ារីស​​​​​​ជា​​​មួ ​​​យ​​​លោក​​​តា សឺន សាន អតី​​​ត​​​នាយក​​​រដ្ឋ​​​មន្ត្រី ចាប់​​​ពី​​​ខែ​​​ឧសភា​​​ ឆ្នាំ​​​១៩៧៧មក​​​ ហើយ​​​​​​កង​​​កម្លាំង​​​រណសិរ្ស​​​រំដោះ​​​ប្រជា​​​ពលរដ្ឋ​​​ខ្មែរ​​​បាន​​ ​​​​ធ្វើ​​​ជា​​​ក្រុម​​​ប្រដាប់​​​​​​អាវុធ​​​​​​នៃ​​​ចលនាយោបាយ​​​របស់ ​​លោក​​​តា សឺន សាន ដែល​​​មាន​​​ឈ្មោះ​​​ថា រណ​​​សិរ្ស​​​រំដោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​អំឡុង​​​សង្គ្រាម​​​ ស៊ីវិលក្នុង​​​ទសវត្សរ៍​​​​​​ឆ្នាំ​​១៩៨០​​និង​​​ដើម​​ទសវត្ស​​​រ៍ឆ្នាំ​​​ ១៩៩០។

កង ​​​កម្លាំងនេះ​​​ត្រូវ​​​បាន​​​​​​រម្សាយ​​​នៅ​​​ខែ​​​​​​ កុម្ភៈ​​​ ឆ្នាំ​​​១៩៩២ ក្រោម​​​ការ​​​ពិនិត្យ​​​មើល​​​​​​ពី​​​សំណាក់​​​ឧត្តម​​​សេនីយ៍​​​​​​ សាក់​​​ ស៊ុត​​​សាខន ដែល​​​​​​ធ្វើ​​​ជា​​​រដ្ឋមន្ត្រី​​​ក្រសួង​​​ការពារ​​​ជាតិ​​​​​​ក្រោម​​​​ ​​របប​​​លោក​​​ លន់​​​ នល់​​​ ហើយ​​​បាន​​​សាង​​​កិត្តិសព្ទ​​​ល្បី​​​រន្ទឺដល់​​​កង​​​កម្លាំង​​​រណសិរ្ស​ ​​រំដោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរតាម​​​រយៈ​​​ការ​​​ចូល​​​រួម​​​ធ្វើ​​​ ​​ជា​​​មេបញ្ជា​​​ការ​​​របស់​​​ចលនា​​​នេះ​​​នៅ​​​ដើមឆ្នាំ​​​១៩៨១។

នៅ ​​​ក្នុង​​​ពិធី​​​ដ៏​​​ខ្លី​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ដែល​​​មាន​​​រយៈ​​ ​ពេល​​​តែ​​​កន្លះ​​​ម៉ោង​​​នៅ​​​ស្តូប​​​រំឭក​​​វិញ្ញាណ​​​ក្ខន្ធ​​​មួយ​​​ កន្លែង​​​ដែល​​​មាន​​​ចារ​​​ឈ្មោះ​​​ទាហាន​​​នៃ​​​កង​​​ម្លាំង​​​រណសិរ្ស​​​ រំដោះ​​​ប្រជា​​​ពលរដ្ឋ​​​ខ្មែរ និង​​​ជន​​​ស៊ីវិល​​​ដែល​​​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​សង្គ្រាម​​​ស៊ីវិល​ ​​ ក្រុម​​​អ្នក​​​ចូល​​​រួម​​​​​​ប្រហែល​​​ជាង​​​៣០​​​នាក់​​​ ដោយ​​​ភាគ​​​ច្រើន​​​ជា​​​ឥស្សរជន​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ បាន​​​អុជ​​​ធូប​​​​​​បួង​​​សួង​​​នៅ​​​ចំពោះ​​​រូប​​​សំណាកនៃ​​​​​​លោក​​​ តា​​​ សឺន សាន​​​ ដែល​​​បាន​​​ទទួល​​​មរណភាព​​​កាល​​​ពី​​​ឆ្នាំ​​​២០០០​​​។

លោក ​​​ ឡៅ ម៉ុង​​​ហៃ អ្នក​​​វិភាគ​​​នយោ​​​បាយ​​​​​​មួយ​​​រូប​​​ ដែល​​​ធ្លាប់​​​ធ្វើ​​​ជា​​​សាស្ត្រាចារ្យ​​​នៅ​​​តាម​​​​​​​​​តំបន់​​​ គ្រប់គ្រង​​​ដោយ​​​កង​​​កម្លាំង​​​រណ​​​សិរ្ស​​​រំដោះ​​​ប្រជាពលរដ្ឋ​​​ ខ្មែរ​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​ថៃ​​​ និង​​​ដែល​​​ក្រោយ​​​មក​​​បាន​​​ដឹក​​​នាំ​​​ចលនា​​​តស៊ូ​​​នេះ​​​ចរចា​​​​​ ​ដើម្បី​​​បញ្ចប់​​​សង្គ្រាម​​​ស៊ីវិល​​​នេះ​​​ក្នុង​​​ឆ្នាំ​​​១៩៩១​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់ពី​​​ពិធី​​​នេះ​​​ចប់​​​ថា ជាញឹក​​​ញាប់​​​ទាហាន​​​​​​សាមញ្ញៗ​​​​​​ត្រូវ​​​​​​​​​បាន​​​គេ​​​បំភ្លេច​ ​​ចោល​​​នៅ​​​ក្នុង​​​ឆាក​​​នយោ​​​បាយ​​​នា​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​។

លោក ​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា​​​ “ជា​​​ការ​​​ពិត​​​​​​​​​ [ទាហាន​​​ក្នុង​​​ជួរ​​​កង​​​កម្លាំង​​រណសិរ្ស​​​រំដោះ​​​ប្រជា​​​​​​ពលរដ្ឋ ​​​ខ្មែរ] មួយ ​​​ចំនួន​​​បាន​​​ប្រយុទ្ធ​​​ជាមួយ​​​ខ្មែរ​​​ក្រហម​​​ និង​​​ពួក​​​កុម្មុយនីស្ដ​​​វៀត​​​ណាម​​​មុន​​​ឆ្នាំ​​​១៩៧៥។ ប្រសិន​​​បើ​​​ពួក​​​គេ​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​​​​​​​​​​ ម្លេ៉ះ​​​យើង​​​នឹង​​​គ្មាន​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​ឬ​​​ការ​​​ សម្លាប់​​​រង្គៀល​​​ណាមួយ​​​ឡើយ​​​។ យើង​​​នៅ​​​តែ​​​មិន​​​ដឹង​​​ថា ពួក​​​គេ​​​ជា​​​ច្រើន​​​បាន​​​បូជា​​​​​​ជីវិត​​​​​​​​​ពួក​​​គេ​​​ដូច​​​ នេះទេ​​​”។

លោក ​​​ កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​​​​​​​​​​​​​​​​ជាតិ​​​ ដែលកាល​​​ពី​​​ដំបូង​​​បាន​​​ក្លាយ​​​ជា​​​​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​ គណបក្ស​​​​​​ប្រជា​​​ធិប​​​តេយ្យ​​​​​​​​​​​​សេរីនិយម​​​ព្រះ​​​ពុទ្ធ​​​ សាសនា​​​របស់​​​លោក​​​តា សឺន សាន ក្នុង​​​ឆ្នាំ​​​១៩៩៣​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ​​​​​​លោក​​​មិន​​​បាន​​​ទទួល​​​យក​​​មុខ​​​តំណែង​​​យោធា​​​​​​ណា​​​មួយ​​​ នៅ​​​ក្នុង​​​ជួរ​​​កង​​​កម្លាំង​​​រណ​​​សិរ្ស​​​រំដោះ​​​​​​ប្រជាពលរដ្ឋ​​​ ខ្មែរឡើយ​​​ ប៉ុន្តែ​​​លោក​​​បាន​​​សម្រេច​​​​​​ចិត្ត​​​ចូល​​​រួម​​​ជួយ​​​​​​ដល់​​​ ក្រុម​​​នេះ​​​ពី​​​ផ្ទះ​​​របស់​​​លោក​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ។

ខ្ញុំ ​​​មិន​​​បាន​​​ទៅ​​​តស៊ូ​​​នៅ​​​ព្រំដែន​​​ទេ​​​” នេះ​​​ជា​​​ប្រសាសន៍​​​របស់​​​លោក​​​ កឹម សុខា​​​ ដែល​​​ធ្លាប់​​​ធ្វើ​​​ជា​​​មន្ត្រី​​​សង្កាត់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​ ​ភ្នំពេញ​​​​​​ចន្លោះ​​​ពី​​​ឆ្នាំ​​​១៩៧៩ ដល់​​​ឆ្នាំ​​​១៩៨០​​​ មុន​​​ពេល​​​ធ្វើ​​​ការ​​​ជាមួយ​​​អង្គកា​​​រ​​​មនុស្ស​​​ធម៌​​​បរ​​​ទេស​​​ នានា​​​ ដែល​​​ធ្វើ​​​សកម្មភាព​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​មុន​​​ទៅ​​​បន្ត​​​ការ​​​សិក្សា​​​​​​នៅ​​​ឆេកូស្លូ​​​វ៉ាគី តាម​​​រយៈ​​​អាហារ​​​រូបករណ៍ដើម្បី​​​ភៀស​​​ខ្លួន​​​ពី​​​ការ​​​គំរាម​​​​​​ ធ្វើឃាត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំបាន​​​ចូល​​​រួម​​​ក្នុង​​​ចលនា​​​សម្ងាត់​​​នេះ​​​ [កង​​​កម្លាំង​​​រណ​​​សិរ្ស​​​រំដោះ​​​ប្រជាពលរដ្ឋ​​​ខ្មែរ] នៅ ​​​ក្នុង​​​ប្រទេស​​​និង​​​ចលនា​​​តស៊ូ​​​នៅ​​​ទី​​​នោះ​​​។ ខ្ញុំ​​​បាន​​​ចូល​​​រួម​​​ប្រជុំ​​​ជា​​​មួយ​​​ពួក​​​គេ​​​ពីរ​​​ដង​​​​​​ ហើយ​​​​​​ [រដ្ឋាភិបាល​​​រាជ​​​ធានីភ្នំពេញ​​​] ដឹង​​​ថា ខ្ញុំ​​​បាន​​​ចូល​​​រួម​​​​​​ជាមួយ​​​ចលនា​​​​​​តស៊ូ​​​នេះ​​​ ដូច្នេះ​​​ពួក​​​គេ​​​​​​ក៏​​​​​​ដាក់​​​ទោស​​​ខ្ញុំ​​​”។

លោក​​​បាន​ ​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​​​​ថា “ពួក​​​គេ​​​ [កង​​​កម្លាំង​​​រណសិរ្ស​​​រំដោះ​​​ប្រជា​​​ពលរដ្ឋ​​​ខ្មែរ] ត្រូវ ​​​ការ​​​ស្បៀង​​​សម្រាប់​​​​​​បណ្ដាញ​​​រ​​​បស់​​​ពួក​​​គេ​​​នៅ​​​ ក្នុង​​​ប្រទេស​​​ ហើយខ្ញុំ​​​ក៏​​​បាន​​​យក​​​ស្បៀង​​​ទៅ​​​ឲ្យ​​​ពួក​​​គេ​​​។ ពួក​​​គេ​​​មាន​​​ក្រុម​​​មួយ​​​នៅ​​​មុខ​​​កំពូល​​​​​​ក្នុង​​​ខេត្ត​​​ កណ្ដាល​​​។​​​នោះ​​​ហើយ​​​គឺ​​​ជា​​​មូលហេតុ​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​ ​កម្ពុជា​​​នៅ​​​តែ​​​ចោទ​​​ប្រកាន់​​​ថា ខ្ញុំ​​​លួច​​​អង្ករ​​​រហូត​​​មក​​​ទល់​​​ថ្ងៃ​​​នេះ”។

លោក ​​​ ប៉ុល ហំម ប្រធានគណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ ជាតិ​​​ ដែល​​​បាន​​​បន្ត​​​អាជីព​​​នយោបាយ​​​របស់​​​លោក​​​ក្នុង​​​នាម​​​ជា​​​ ប្រធាន​​​​​​ប្រតិ​បត្តិការ​​​វិទ្យុ​​​របស់​​​ចលនា​​​តស៊ូ​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​តា សឺន សាន បាន​​​​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជា​​​ខ្លាំង​​​លើ​​​ការ​​​​​​អប់​​​រំ​ ​​​​​និង​​​ជូន​​​ដំណឹង​​​​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​។​​​

ដោយ ​​​ សម្ដែង​​​ការ​​​​​​សោក​​​ស្ដាយ​​​ចំពោះ​​​ឧប​​​សគ្គ​​​​​​បច្ចុប្បន្ន​​​ ក្នុង​​​ការ​​​ទទួល​​​បាន​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ដែល​​​គណបក្ស​​​ សង្គ្រោះ​​​ជាតិ​​​កំពុង​​​តែ​​​ប្រឈម​​​ លោក ប៉ុល ហំម ​​​ថ្លែង​​​ថា “នៅ​​​ស្ថានីយ៍​​​​​​វិទ្យុ​​​សំឡេង​​​កម្ពុជា​​​ យើង​​​​​​មាន​​​កម្មវិធី​​​ពេញ​​​១២​​​​​​​​​​​​ម៉ោង​​​​​​ជា​​​រៀង​​​រាល់​ ​​ថ្ងៃ​​​។ យើង​​​មាន​​​កម្ម​​​វិធី​​​កម្សាន្ត​​​ កម្មវិធី​​​ព័ត៌មាន​​​ និង​​​កម្មវិធី​​​អប់រំ​​​​​​”។

លោក​​​ថ្លែង​​​​​​បន្ថែម​​​ទៀត​​​ថា “ពេល​​​នេះ​​​ប្រជាពលរ​​​ដ្ឋ​​​មួយ​​​ចំនួន​​​​​​​​​អាច​​​​​​ស្ដាប់​​​  [កម្មវិធី​​​] សំឡេង ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ហើយ​​​ ប៉ុន្តែ​​​ភាគ​​​ច្រើន​​​គឺ​​​នៅ​​​តែ​​​និយាយ​​​ពី​​​មាត់​​​មួយ​​​​​​ទៅ​​ ​មាត់​​​មួយ ​​​ព្រោះ​​​​​​ប្រជា​​​ពលរដ្ឋ​​​តែ​​​មួយ​​​ចំនួន​​​ប៉ុណ្ណោះ​​​​​​អាច​​​ បើក​​​​​​​​​កម្មវិធី​​​​​​វិទ្យុ​​​នេះ​​​ចេញ​​​។​​​ នោះ​​​ជាមូល​​​​​​​​​ហេតុ​​​ដែល​​​យើង​​​​​​កំពុង​​​តែ​​​តស៊ូ​​​ប្រឆាំង​​​ ដើម្បី​​​ទទួល​​​បាន​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​។ វា​​​មាន​​​សារៈ​​​សំខាន់​​​សម្រាប់​​​គណ​​​​​​​​​បក្ស​​​របស់​​​យើង​​​”។

លោក សឺន ស៊ូប៊ែរ្តិ៍ ដែល​​​ជា​​​កូន​​​ប្រុស​​​របស់​​​លោក​​​តា សឺន សាន​​​ និង​​​ដែល​​​​​​បាន​​​ដឹក​​​នាំ​​​កង​​​កម្លាំង​​​រណសិរ្ស​​​រំដោះ​​​ ប្រជាពលរដ្ឋ​​​ខ្មែរនៅ​​​ក្នុង​​​គណៈកម្មាធិការ​​​ចម្រុះ​​​ក្នុង​​​ឆ្នាំ​​ ​១៩៩៣​​​ ដែល​​​បាន​​​តាក់តែង​​​ច្បាប​​​់​​​រដ្ឋធម្មនុញ្ញ​​​ឡើង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បញ្ហា​​​មួយ​​​ក្នុង​​​ចំណោម​​​បញ្ហា​​​ប្រឈម​​​តាន​​​តឹង​​​បំផុត​​​របស់​​ ​យោធា​​​នៅ​​​ពេល​​​នោះ​​​ គឺ​​​ការ​​​រក្សា​​​ទំនាក់ទំនង​​​ជាមួយ​​​កង​​​កម្លាំង​​​​​​ចលនា​​​តស៊ូ​​​ រាជានិយម​​​ដឹក​​​នាំ​​​ដោយ​​​ព្រះ​​​អង្គម្ចាស់ នរោត្តម ​​​​​​សីហនុ​​​ ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មិន​​​សហ​​​ការ​​​គ្នា​​​ឲ្យ​​​បាន​​​គ្រប់​​ពេល​​​វេលា​​​នោះ​​​។

លោក ​​​ សឺន ស៊ូប៊ែរ្តិ៍ បាន​​​លើកឡើង​​​ពី​​​ឧត្តម​​​​​​សេនី​​​យ៍ សាក់​​​ ស៊ុតសាខន​​​ ធ្វើ​​ជា​​​ឧទា​​​ហរណ៍​​​ថា “យើង​​​យល់​​​​​​ពី​​​កា​​​រសង្ស័យ​​​ខាង​​​ ហ៊្វុន​​​ស៊ិន​​​បិុច​​​ លើ​​​ឧត្តម​​​សេនីយ៍ដែល​​​ធ្លាប់​​​​​​ធ្វើ​​​កា​​​រ​​​ក្រោម​​​​​​ របបសាធារណរដ្ឋ​​​ខ្មែរ​​​ នៅ​​​ពេល​​​​​​លោក​​​ លន់ នល់​​​ បាន​​​ទម្លាក់​​​ព្រះអង្គ​​​ម្ចាស់​​ [សីហនុ] នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៧០”។

លោក ​​​បាន​​​ពន្យល់ថា “​​​​ខ្ញុំ​​​​​​ចាំបាន​​​កាល​​​ នៅ​​ឯ​​​​សន្និសីទ​​​សារព័ត៌មាន​​មួយ​​​ក្នុង​​​ទីក្រុង​​តូក្យូ​​​ថា កាល​​​ណោះ​​​ព្រះ​​​អង្គម្ចាស់​​​ សីហនុ បាន​​​ប្រកាស​​​​​​ថា  កង​​​កម្លាំង​​​រណ​​​សិរ្ស​​​រំដោះ​​​ប្រជាពលរដ្ឋ​​​ខ្មែរ គឺ​​​ជា​​​សាធារណរដ្ឋ​​​​​​ ហើយ [​​​លោក​​​តា​​​ សឺន​​​ សាន​​​] ​​បាន ​​​ឆ្លើយ​​​​​​តប​​​ទៅ​​​វិញ​​​ថា ‘ខ្ញុំ​​​ជា​​​អ្នក​​​ប្រជា​​​​​​​​​ធិបតេយ្យ​​​ អ្វី​​​ដែល​​​ប្រជា​​​ពល​​​​​​រដ្ឋ​​​​​​ចង់​​​បាន​​​ ខ្ញុំ​​​នឹង​​​ធ្វើ​​​តាម​​​​​​’”។

លោក ​​​បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា  “ការ​​​សង្ស័យ​​​របស់​​​ ហ៊្វុនស៊ិនបិុច​​​​​​ មិន​​​ដែល​​​​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​​​​ជឿ​​​ជាក់​​​លើ​​​​​​កង​​​ កម្លាំង​​​​​​​​​រណសិរ្ស​​​រំដោះ​​​ប្រជាពលរដ្ឋ​​​ខ្មែរឡើយ​​​”។

លោក ​​​ កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​រួប​​​រួម​​​គ្នា​​​រវាង​​​អតីត​​​ឥស្សរជន​​​​​​របស់​​​​​​ ហ៊្វុន ស៊ិនប៉ិច និង​​​ឥស្សរជន​​​​​​ក្នុង​​​ជួរ​​​កង​​​កម្លាំង​​​​​​រណ​​​សិរ្ស​​​រំដោះ​​​ ប្រជាពលរដ្ឋ​​​ខ្មែរ ក្រោម​​​គណ​​​បក្ស​​​​​​សង្គ្រោះជាតិ​​​ គឺ​​​ជា​​​អាថ៌​​​កំបាំង​​​ដែល​​​ធ្វើ​​​ឲ្យ​​​កម្លាំង​​​នយោបាយ​​​របស់​​​ គណបក្ស​​​ប្រឆាំង​​​​​​​​​កើនឡើង​​​​​​ភ្លាម​​​ៗ​​​មួយ​​​រំពេច​ក្នុង​​​ពេល ​​​ថ្មី​​​ៗ​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គណ​​​​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​​​​ចេញ ​​​ពី​​​ប្រភព​​​ពីរ​​​ គឺ​​​​​​លោក​​​ សម រង្ស៊ី អតីត​​​ ហ៊្វុន ស៊ិន​​​ប៉ិច​​​ និង​​​ខ្ញុំ​​​អតីត​​​សមាជិក​​​រណ​​​សិរ្ស​​​រំដោះ​​​ប្រជា​​​ពលរដ្ឋ​​​ ខ្មែរ”។

លោក ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គំនិត​​​របស់​​​ ហ៊្វុនស៊ិនប៉ិច ណាដែល​​​ល្អ​​​ លោក​​​ សម រង្ស៊ី​​​ បាន​​​យក​​​មក​​​។​​​ គំនិត​​​ល្អ​​​របស់​​​កង​​​កម្លាំង​​​​​​រណ​​​សិរ្ស​​​រំដោះ​​​ប្រជាពលរដ្ឋ​ ​​ខ្មែរ ខ្ញុំ​​​បាន​​​យក​​​មក​​​។​​​ ហើយ​​​យើង​​​បាន​​​ចូល​​​រួម​​​ជាមួយ​​​គ្នា​​​ ហើយ​​​ពេល​​​នេះ​​​យើង​​​មាន​​​កម្លាំង​​​រឹង​​​មាុំ​​​ជាង​​​មុន​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ក្រុម​​​ដែល​​​មិន​​​​​​ល្អ​​​ គឺនៅ​​​ក្នុង​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​នាពេល​​​នេះ​​​” នៅពេល​​​លោក​​​​​​មាន​​​​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​សមាជិក​​​​​​របស់​​​គណ​ ​​បក្ស​​​ប្រជាធិបតេយ្យ​​​សេរី​និយម​​​ព្រះពុទ្ធ​​​សាសនា​​​នៅ​​​ ហ៊្វុនស៊ិន​​​ប៉ិច ដែល​​​បាន​​​បាត់​​​មុខ​​​​​​ពី​​​ឆាក​​​នយោបាយ​​​ប្រឆាំង​​​បន្ទាប់ពី​​​​​ ​ស្វះស្វែង​​​រក​​​មុខ​​​តំណែង​​​​​​សុខស្រួល​​​​​​នៅ​​​ក្នុង​​​ជួរ​​​ រដ្ឋាភិ​​​បាល​​​។

លោក ​​​ សុន ឆ័យ ប្រធាន​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ និង​​​ដែល​​​ធ្លាប់​​​ជាប់​​​ឈ្មោះ​​​​​​ជា​​​តំណាង​​​រាស្ត្រ​​​លើក​​​ ដំបូង​​​របស់​​​គណបក្ស​​​ប្រជា​ធិប​តេយ្យ​​​សេរី​​​និយម​​​​​​ ព្រះពុទ្ធសាសនា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៣ ដែរ​​​នោះ​​​ បាន​​​ចាក​​​ចេញ​​​ពី​​​ជំរំ​​​ជន​​​ភៀស​​​ខ្លួន​​​នៅ​​​តាម​​​ព្រំដែន​​​ ដែល​​​គ្រប់គ្រង​​​​​​​​​ដោយ​​​កង​​​កម្លាំង​​​រណ​​​សិរ្ស​​​រំដោះ​​​ ប្រជាពលរដ្ឋ​​​ខ្មែរនៅ​​​ដើម​​​ទស​​​វត្សរ៍​​​ឆ្នាំ​​​១៩៨០ ដើម្បី​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​ ហើយ​​​នៅ​​​ទីនោះ​​​លោក​​​​​​បាន​​​ធ្វើ​​​ជា​​​អ្នក​​​តំណាង​​​​​​​​​នៅ​​​ បរទេស​​​​​​សម្រាប់​​​ចលនា​​​តស៊ូ​​​នេះ ។

ក្រោយមក ​​​លោក​​​ សុន ឆ័យ​​​ បាន​​​ចុះ​​​ទៅ​​​តំបន់​​​ព្រំដែន​​​ជា​​​ញឹក​​​ញាប់​​​នៅ​​​ក្នុង​​​ ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​ ដើម្បី​​​បង្រៀន​​​និង​​​ផ្ដល់​​​ជំនួយ​​​​​​ដល់​​​​​​ជន​​​ភៀស​​​ខ្លួន​​​ ហើយ​​​លោ​​​ក សុន ឆ័យ​​​ បាន​​​សរសើរ​​​លោកតា សឺន សាន​​​ ចំពោះ​​​ការ​​​​​​ប្ដេជ្ញា​​​ចិត្ត​​​របស់​​​លោក​​​ ដើម្បី​​​ការ​​​អប់​​​រំ​​​នៅក្នុង​​​ចំណោម​​​​​​ក្រុម​​​ចលនា​​​តស៊ូ​​​ ចំនួន​​​បី​​​ ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ព្រំដែន​​​ថៃ​​​។

លោក ​​​ សុន​​​ ឆ័យ​​​ បានថ្លែង​​​ថា “វា​​​មិន​​​មែន​​​ពាក់ព័ន្ធ​​​ត្រឹម​​​តែ​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់ ​​​ចំពោះ​​​ជន​​​ភៀស​​​ខ្លួន​​​ប៉ុណ្ណោះ​​​ទេ​​​។ នៅ​​​ថ្ងៃ​​​ណា​​​មួយ​​​នៅ​​​ពេល​​​យើង​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​វិញ ​​​ ប្រជាពល​​​រដ្ឋ​​​​​​ត្រូវ​​​តែ​​​មាន​​​ជំនាញ​​​ និង​​​ទទួល​​​បាន​​​ការ​​​បណ្ដុះបណ្ដាល ដូច្នេះ​​​ពួក​​​គេ​​​អាច​​​សង្ឃឹម​​​ថា នឹង​​​ក​​​សាង​​​ប្រទេស​​​នេះ​​​ឡើង​​​វិញ​​​បាន​​​”។

លោក ​​​ថ្លែង​​​បន្ត​​​ទៀត​​​ថា លទ្ធិ​​​ប្រជាធិប​​​តេយ្យ​​​គឺ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​រឿង​​​នោះ​។ “លោក​​​តា សឺន សាន​​​ បាន​​​លើក​​​ឡើង​​​ថា អ្នកត្រូវ​​​តែ​​​ប្រឆាំង​​​អំពើពុករលួយ​​​ពី​​​ថ្នាក់​​​កំពូល​​​ចុះមក​​​ ក្រោម​​​​​​​​​​​​ ប៉ុន្តែ​​​អ្នក​​​ត្រូវ​​​​​​​​​អភិវឌ្ឍ​​​ប្រទេស​​​ពី​​​ក្រោម​​​ឡើង​​​ទៅ​ ​​លើ​​​​​​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស