32 C
Phnom Penh

ទីភ្នាក់ងារ​វាយ​តម្លៃ​ មូឌី៖ ចំណាត់​ថ្នាក់​ឥណទាន​របស់​ប្រទេស​កម្ពុជា​មិន​ទាន់​ប្រែ​ប្រួល​នៅ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​​ មូឌី (Moody’s) ​​ជា​ក្រុម​ហ៊ុន​សិក្សា​ស្រាវ​ជ្រាវ​ឥណទាន​ទូ​ទាំង​សាកល​លោក​បាន​ឲ្យ​ដឹង​ថា ចំណាត់​ថ្នាក់​បំណុល​របស់​ប្រទស​កម្ពុជា​មិន​ទាន់​មាន​ការ​ប្រែ​ប្រួល​នៅ​ឡើយ​ទេ​ ពោល​គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ B2 ដដែល​។ គួរ​បញ្ជាក់​ថា ប្រទេស​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​នេះ​​មាន​ន័យ​ថា ប្រទេស​ទាំង​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​សមត្ថភាព​អនុវត្ត​ស្មារតី​ទូទាត់​បំណុល​ហិរញ្ញវត្ថុ​បាន​ ​​ប៉ុន្តែ ត្រូវ​ប្រឈម​និង​ហានិភ័យ​ធំ​គួរ​សម​ ក្នុង​ករណីប្រទេស​ទាំង​នោះ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​មិន​អំណោយ​ផល​ផ្នែក​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ ឬ​ក៏​ហិរញ្ញវត្ថុ។

ទីភ្នាក់​ងារ​វាយ​តម្លៃ​បំណុល​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​រក្សា​បាន​នូវ​ចំណាត់​ថ្នាក់​ B2 របស់​ខ្លួន​ ទោះ​បី​ជា​ប្រទេស​នេះ​ប្រឈម​នឹង​អស្ថេរភាព​នយោបាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ និង​បញ្ហា​ចលាចល​​​ក្នុង​វិស័យ​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់ ដែល​ជា​វិស័យ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​​របស់​ប្រទេស​នេះ​។

ក្រុម​ហ៊ុន​ មូឌី បាន​លើក​ឡើង​ថា “ទិដ្ឋភាព​ព្យាករណ៍​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​ស្ថេរ​ភាព​ដោយ​សារ​តែ​កំណើន​ក្នុង​ពេល​ខាង​មុខ​​ទំនង​ជា​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ និង​ចំនួន​ទឹក​ប្រាក់​ទូទាត់​ទៅ​ក្រៅ​ប្រទេស​មាន​ស្ថិរភាព ជា​ហេតុ​នាំ​ឲ្យ​ចំណុច​ខ្សោយ​ក្នុង​រចនា​សម្ព័ន្ធ​មាន​តុល្យ​ភាព​”។ យោង​តាម​ទី​ភ្នាក់​ងារ​នេះ​បាន​ឲ្យ​ដឹង​ថា ចំណុច​ខ្សោយ​ក្នុង​រចនា​សម្ព័ន្ធ​ទាំង​នោះ​សំដៅ​ទៅ​លើ​ប្រាក់​ចំណូល​ទាប​ខ្លាំង​សម្រាប់​បុគ្គលម្នាក់ៗ​​ក្នុង​ប្រទេស​កម្ពុជា​ ​ការ​ពឹង​ផ្អែក​ខ្លាំង​របស់​ប្រទេ​សនេះ​​លើ​ជំនួយ​បរទេស​ អភិបាល​កិច្ច​ខ្សោយ​ ​ភាព​មាន​កម្រិត​នៃ​សមត្ថ​ភាព​ស្ថាប័ន​ ព្រម​ទាំង​សេដ្ឋកិច្ច​ពឹង​អាស្រ័យ​ខ្លាំង​លើរូប​ិយ​ប័ណ្ណ​ដុល្លារ​​ ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ដល់​តួនាទី​ជា​ស្ថាប័ន​ផ្តល់​ឥណទាន​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​របស់​ធនាគារ​កណ្តាល​ ​នៅប្រទេស​កម្ពុជា​”។

ទោះ​បី​ជា​លទ្ធផលនៃការ​​វាយ​តម្លៃ​បង្ហាញ​ថា ប្រទេស​កម្ពុជា​រួច​ខ្លួន​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​ដែល​មាន​បញ្ហា​ចលាចល​ផ្នែក​នយោ​បាយ​ដោយ​នៅ​តែ​មាន​កេរ​្តិ៍ឈ្មោះ​ល្អ​​​ផ្នែក​ឥណ​ទាន​អន្តរជាតិ​ក៏​ដោយ ក៏​ចំណាត់​ថ្នាក់​ B2 នៅ​តែ​ស្ថិត​នៅ​ក្រោម​ចំណាត់​ថ្នាក់​វិនិយោគ​រហូត​ដល់​ទៅ​ប្រាំ​ថ្នាក់​ ហើយ​របាយការណ៍​វាយ​តម្លៃ​នេះ​ក៏​បាន​បង្ហាញ​ទៀត​ថា ប្រទេស​កម្ពុជា​នៅ​តែ​មាន​ “ ​សមត្ថភាព​រក្សា​កម្លាំង​សេដ្ឋ​កិច្ច​​របស់​ខ្លួន​​ ក្នុង​កម្រិត​ទាប​ខ្លាំង​”។

យោង​តាម​របាយការណ៍​វាយ​តម្លៃ​ដដែល​បាន​បង្ហាញ​ទៀត​ថា បំណុល​បរទេស​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ ពោល​គឺ​បាន​ធ្លាក់​មក​ដល់​៣២ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​២០១៣​​ពី​៧៨ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​១៩៩៨​។ បំណុល​​​ត្រូវ​សង​ម្ចាស់​បំណុល​ពហុ​ភាគី​ ដូចជា​ ធនាគារ​ពិភពលោក ​(World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (Asian Development Bank) ជា​ដើម​មាន​ចំនួន​៣៧​ភាគ​រយ​នៃ​បំណុល​សរុប​។ ក្រៅ​ពី​នេះជា​បំណុល​ទ្វេ​ភាគី​ ក្នុង​នោះ​បំណុល​ដែល​ប្រទេសកម្ពុជា​ជំពាក់​ប្រទេស​ចិន​មាន​ជាង​៣១ភាគរយ​នៃ​បំណុល​ក្រៅ​ប្រទេស​សរុប​។

របា​យ​​កា​រ​​​ណ៍​​​នេះ​បានបង្ហាញ​បន្ត​ទៀត ថា កំ​​ណើន​​​ផលិត​​​ផល​​​​ក្នុ​ង​ស្រុក​ស​​រុ​ប​​​​ពិ​ត​​​បាន​​​​ ធ្លាក់​​​ចុះ​​​​ពី​៧,៣​ភាគ​​​​រយ​​​​​ក្នុង​ឆ្នាំ​​២០១២​មក ៧​​ភា​​​គ​​រយ​​​ក្នុង​ឆ្នាំ​​២០១៣ ​​និ​ង​​​​អាច​ធ្លាក់​ចុះបន្តទៀត​​ក្នុ​ង​ឆ្នាំ​២០១៤ ​​​​ដោ​យ​សារ​​តែ​​​កូ​​ដ​កម្ម​​ និ​ង​​​​​ចលា​​ចល​​ការ​​ងារ​ ​ប៉ុន្តែ​​​នៅ​​រឹង​មាំ​​​ខ្លាំង​ជា​ង​អត្រាកំណើន​៤ភាគរយ​របស់ប្រទេស​ផ្សេងៗ​ទៀត​ដែល​មាន​​​​​ចំ​​​ណាត់​ថ្នាក់​​ B។

ក្រុម​​ហ៊ុន​ មូ​ឌី ​​បាន​​ណែនាំកត្តា​​ចំ​នួន​​បី​សម្រាប់​រក្សា​​បា​ន​​​​ចំ​ណាត់​​ថ្នាក់​​​​របស់​​​ប្រទេ​ស​កម្ពុជា​​​ ក្នុ​ងស្ថានភាព​​ប្រឈម​​នឹ​​​ង​​​វិ​វា​​ទ​កា​រ​ងា​រ​​​និ​ង​​​ភា​ព​មិន​ប្រាកដ​ប្រជា​ផ្នែក​នយោ​បា​យ៖ ​ទស្សនវិស័យ​ច្បាស់​លាស់​ចំពោះ​កំ​​ណើន​​សេដ្ឋ​​ កិច្ច​ ​ភា​​ព​​​ងាយ​​រង​គ្រោះ​​​មា​ន​​កំ​ណត់​​ចំពោះមូល​និ​ធិ​​​សារ​​ពើ​​ពន្ធ​ ​​និ​ង​​មូ​ល​​និ​ធិ​​​​ក្រៅ​ប្រទេស​  ​ពង្រឹង​ប្រព័ន្ធសារ​ពើ​​ពន្ធ​​​​​ជាលំដាប់ តាម​រយៈ​កម្មវិធីបន្ធូរ​បន្ថយសា​​រ​​ពើ​​ពន្ធ​​​ ដើម្បី​ឆ្លើយតប​ទៅនឹង​​វិ​បត្តិ​​​ហិរញ្ញ​​វត្ថុ​​សាកល​​លោ​ក។

​​ទោះ​​បីជា​​យ៉ា​ង​ណា ​ក្រុ​ម​​ហ៊ុន​ ​មូ​ឌី ​​បាន​​ព្រមា​ន​​​អំ​​ពី​​​​ចំណុច​​​​​មាន​បញ្ហា​បន្តិចបន្តួច​ដែល​​អា​​​ច​នាំ​ឲ្យ​​​​ចំ​ណាត់ថ្នាក់​​​នេះធ្លាក់​ចុះ​ ​ដូច​​ជា​​ថម​ថយ​សមត្ថភាព​​ប្រកួត​ប្រជែ​ង​​​​​​​របស់វិ​​ស័​យ​កា​ត់​ដេរ​​​​ដែល​​មាន​​ប្រាក់​​​ឈ្នួល​​​ទាប​​ក្នុង​​ប្រទេស​កម្ពុ​ជា​ ​​​​​កំ​ណើ​ន​​ឥណ​​ទាន​​​​​បន្ត​កើនឡើង​​​ខ្លាំង​​​ ​​ឬក៏ចលនា​បង្កភាពតានតឹង​ផ្នែកនយោ​បា​យ​ ​ដែ​ល “​អា​ច​បណ្តាលឲ្យមាន​អត្រា​កំណើន​អវិជ្ជមាន​សម្រាប់​ចំណាត់ថ្នាក់”។ ​ក្រុ​​ម​​​ហ៊ុន មូ​​ឌី ​​​​​​ក៏បាន​បង្ហាញ​ពីកា​រ​​​ពឹង​ផ្អែក​​​របស់​​កម្ពុជា​​​​លើ​រូបិយ​ប័ណ្ណ​ដុល្លារផង​ដែរ​​។ “កម្រិត​ខ្ពស់​​នៃ​​ដុល្លារូបនីយ​កម្ម​​នៅក្នុង​ប្រទេស​ ​កម្ពុជា​​ រា​រាំង​​​​​តួទាទី​​​​​រ​​បស់​​​ធ​នា​​គារ​​​ជាតិ​​​ នៃ​កម្ពុជា​​​​ជា​ស្ថាប័ន​ផ្តល់​ឥណទាន​ក្នុង​ដំណាក់​កាលចុងក្រោយ​ ក្នុង​ពេល​​​ដែល​​រដ្ឋាភិ​បា​ល​មាន​ដែន​កំណត់​នៃ​សមត្ថភាព​ក្នុង​​កា​រ​គាំទ្រ​​តម្រូ​វ​កា​រ​​​រៀបចំ​មូ​ល​​​ធ​នឡើងវិញ”៕សុធា

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស