34 C
Phnom Penh

សំ​ណើ​​​របស់​គ​ណៈប្រ​តិ​ភូថៃ​​សំុ​ឲ្យ​មា​ន​កា​រ​​​ដោះ​លែ​ងសកម្មជន​អាវ​លឿង ​​​លោក ​​វា​រ៉ាត្រូ​វ​បាន​​​បដិ​សេធ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​គ​ណៈ​ប្រតិ​ភូ​ថៃ​​មួ​យ​​ក្រុម​​​ដឹក​នាំ​​​ដោ​យ​លោក ​​ធី​រ៉ា​ប៉ាត់ ​សេរី​​រ៉ា​ង​សាន ​​ប្រធា​ន​ក្រុម​ប្រឹក្សា​​​អ​ភិវឌ្ឍ​​ន៍​​នយោ​បា​យ​​​ថៃ​ ​បា​ន​​​ជួប​ជា​មួ​យ​លោកឧប​នា​​​យក​រដ្ឋ​ម​ន្ត្រី សុខ ​អា​ន ​​កា​ល​ពី​ថ្ងៃ​​​ពុ​ធ​​ ស្នើ​ឲ្យ​ដោះ​លែ​ង​​លោក ​​វា​​​រ៉ា សុំ​ខ្វាម​​​ឃីត ​​សកម្ម​ជ​ន​អាវ​លឿង​​​ថៃ​ ​​បច្ចុប្ប ន្នជា​ប់​​ពន្ធនា​​​គា​ររយៈ​ពេល​​ប្រាំ​​បី​ឆ្នាំ​​ នៅ​ក្នុង​ប្រទេស​​កម្ពុជា។

លោក ផៃ ស៊ី​ផាន ​​អ្នក​នាះពាក្យ​​ទី​ស្តី​ការ​គ​ណៈ​​​រដ្ឋម​ន្ត្រី​ ​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា លោក សុខ អា​ន ​បាន​​ប្រា​ប់​​គណៈ​​ប្រតិភូ​​​នេះ​​​ថា ​មិ​ន​អា​​ចទៅ​​រួ​​ច​​ទេ ហើយ​​​លោក​​បា​ន​​​បញ្ជាក់​​ថា រដ្ឋា​​ភិ​បាល​​​បា​ន​​​ជួយ​លោក​ ​វា​​រ៉ា ​​​ដោ​យ​បន្ថយ​​​ទោស​​​របស់​​គាត់​ប្រាំ​មួយ​​ខែ​កាល​​ពី​ឆ្នាំ​​​ទៅ​។

លោក​ ស៊ី​ផា​ន ​​បា​ន​ឲ្យ​ដឹ​ង​ថា “លោកឧប​នា​​​យក​រដ្ឋម​ន្ត្រី​​​បា​ន​លើក​ឡើង​ថា ​កម្ពុជា​ត្រូ​វ​​​ធ្វើ​តា​ម​​ច្បាប់​​របស់​​ខ្លួន​ ​ដូច្នេះ​​ហើយ​លោក​​​មិ​ន​អា​ច​​មា​ន​​ឥទ្ធិ​​​ពល​លើ​​ប្រព័​ន្ធ​តុ​លា​កា​រ​ទេ​​​”។

លោក​ វា​រ៉ា ត្រូ​វ​បា​ន​​​ផ្តន្ទា​ទោស​ឲ្យ​ជាប់​​​ពន្ធ​នា​គារ​​​រយៈពេល​​ប្រាំ​​​បី​ឆ្នាំ ​​និ​ង​​សហ​កា​រី​​​​​របស់​លោក ​គឺអ្នក​ស្រី រ៉ា​ទ្រី ពី​ប៉ាតា​ណា​​ប៉ៃ​​​ប៊ូន ត្រូ​វ​បា​នផ្តន្ទា​​ទោស​​​​ឲ្យ​ជាប់​​ពន្ធ​នា​គារ​​រយៈ​ពេលប្រាំ​​មួ​យ​ឆ្នាំ​កាល​​ពី​ក្នុង​ខែ​​​ធ្នូ​ឆ្នាំ​​២០១០​ ​ពី​បទ​​ឈ្លប​យក​ការ​​ណ៍ ចូ​ល​ក្នុ​ង​​ប្រទេ​ស​ខុស​​ច្បាប់ ​​និ​ង​កា​រ​​​ចូ​ល​​ក្នុ​ង​តំ​បន់យោ​ធា​​​ដែល​​មា​ន​កា​រ​​រឹត​​​បន្តឹង​​នៅ​ក្នុ​ង​ខេត្ត​បន្ទាយ​មា​ន​​ជ័យ​។ អ្នក​ស្រី ​រ៉ាទ្រី ត្រូ​វ​បា​ន​​ព្រះ​​ប្រទាន​​លើក​លែ​ង​ទោស​​​កា​ល​ពី​ឆ្នាំ​​មុ​ន។

លោក ស្រ៊ុន លាង ប្រធាន​មណ្ឌល​កែ​ប្រែ១នៃ​​​ពន្ធនា​​គារ​​ព្រៃ​ស ​​បា​ន​មា​ន​​ប្រ​សាស​​ន៍​​កា​ល​​​ពី​​​ម្សិល​​មិញ​​ថា លោក ​វា​​រ៉ា​ សុំ​ខ្វាម​​​ឃីត ​មា​ន​សុខ​​ល្អ​ទេ ប៉ុន្តែ​ថា មិន​ទាន់​មា​ន​​​នរណា​ម្នាក់​​​ពី​គ​ណៈ​​ប្រតិ​ភូ​​ថៃ​​​បា​ន​​ចូ​ល​​​​​សួ​រ​​​សុខ​​​ទុក្ខ​គាត់ទេ​​៕ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស