27.5 C
Phnom Penh

គេហទំព័រ​ថ្មីៗនឹង​ផ្សាយ​តាម​​រលក​ធាតុ​អាកាស​វិទ្យុ​​​ ​​និង​បោះ​ពុម្ព​ផ្សាយ​ជា​ភាសា​ជប៉ុន និង​បារាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គេហទំព័រ​ព័ត៌មាន​ថ្មីៗ និង​ស្ថានីយ​វិទ្យុ​ស្ត្រី​ FM១០២ កាល​ពីម្សិលមិញ បាន​ប្រកាស​​​សហការ​គ្នា​ ​ហើយ​​មាន​អ្នកកាសែត​​មក​ពី​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​ពីរ​រួម​កម្លាំង​គ្នា​បង្កើត​​​ព្រឹត្តិបត្រ​ព័ត៌មាន​ពេល​ល្ងាច​សម្រាប់​ផ្សាយ​រៀង​រាល់ថ្ងៃ​ចាប់​ពីថ្ងៃ​ស្អែក​នេះ​​ទៅ​។

លោក គី សុខ​លីម ​និពន្ធ​នាយក​រង​​នៅ​គេហទំព័រ​ថ្មីៗ​បានមាន​ប្រសាសន៍​ថា “គំនិត​របស់​យើង​គឺ​ព័ត៌មា​ន​កម្ពុជា​ឯករាជ្យ​​ សរសេរ​ដោយ​ខ្មែរ​ និង​សម្រាប់​ខ្មែរ​ ហើយ​វិទ្យុស្ត្រី​FM១០២​អាច​ផ្សាយ​ទៅដល់​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​នៅ​តាម​តំបន់​ដាច់​ស្រយាល។ យើង​នឹង​ផ្សាយ​ព័ត៌មាន​រយៈពេល​មួយ​ម៉ោង​នៅ​ម៉ោង​៥​ល្ងាច​ជា​រៀង​រាល​់ថ្ងៃ​ និង​ផ្សាយ​ព័ត៌​មាន​រយៈ​ពេល​៥​នាទី​រៀង​រាល់​មួយ​ម៉ោង​​ម្តង​ ដូច​វិទ្យុ​ BBC ដែរ”។

គេហ​ទំព័រ​ថ្មី​ៗ គឺ​ជា​គេហ​ទំព័រ​ព័ត៌មាន​ឯក​រាជ្យ​ដែល​បានបង្កើត​ឡើង​កាល​ពីពីរ​ឆ្នាំ​មុន​​ដោយ​អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​មួយ​ក្រុម​​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​​ និង​កំពុង​ព្យាយាម​ផ្តល​់​ជម្រើស​មួយ​ទៀត​បន្ថែម​ពី​លើ​​សារ​ព័ត៌មានជា​ភាសា​ខ្មែរ​ដែល​ភាគ​ច្រើន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅកម្ពុជា​​។

លោក គួច​ មេ៉ង​លី ដែល​មាន​ងារ​ជា​ឧក​ញ៉ា មាន​ភាគ​ហ៊ុន​៤៩​ភាគ​រយ​នៅក​្នុង​​គេហ​ទំព័រ​ថ្មី​​ៗ​ និង​មាន​គម្រោង​ធំ​សម្រាប់​ព័ត៌​មាន​នៅ​កម្ពុជា​។

​នៅសប្តាហ៍​នេះ​ លោក​ គួច​ ម៉េង​លី​ ​​អាយុ​៤៤​ឆ្នាំ​ ជា​វេជ្ជ​បណ្ឌិត​សិក្សា​នៅ​អាមេរិក​ នាយក​សាលា​អន្តរ​ទ្វីប​អាមេរិក​កាំង​ ស្ថាប​និក​មន្ទីរ​ទេព្យ​សាកលវិទ្យាល័យ​ គួច​ ម៉េង​លី​ និង​ជា​នាយក​ប្រតិបត្តិ​ហាង​កាហ្វេ​ Paul’s Brew​​​house​ Coffee ក៏​បាន​ធ្វើ​ជា​អធិបតី​នៅក្នុង​​ការ​ចុះ​​កិច្ច​​ព្រម​ព្រៀង​បោះ​ពុម្ព​​សារព័ត៌​មាន​​ថ្មី​ៗ​ជា​ភាសា​ជប៉ុន​ និង​ភាសាបារាំង​ផង​ដែរ​។

លោកវេជ្ជបណ្ឌិត​ គួច​ ម៉េង​លី បានមា​ន​ប្រសាសន៍ថា “​មាន​ជន​ជាតិ​បារាំង​ជាច្រើន​នៅកម្ពុជា​ និង​មាន​ជន​ជាតិ​ជប៉ុន​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ និង​នៅ​ទូទាំង​អាស៊ី​ដែល​ត្រៀម​ខ្លួន​មក​រក​សីុ​នៅ​កម្ពុជា​”។ លោក​បាន​​បន្ថែមថា លោក​សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​ផ្សាយ​តាម​​អីុនធើ​ណិត​ទាំង​ពីរ​ភាសា​នៅ​ខែ​មេសា​ខាង​មុខ​នេះ​។

លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​យើង​អាច​ទទួល​បាន​ព័ត៌មាន​ច្រើន​សម្រាប់​ពួក​គេ​តាម​អីុន​ធើ​ណិត​ ពួកគេ​ទំនង​ជា​នឹង​ចូល​មក​ប្រទេស​កម្ពុជា​”។

បន្ថែម​ពីលើ​សាលា​រៀន​ មន្ទីរ​ពេទ្យ​ និង​​ភោជនីយ​ដ្ឋាន​ លោកវេជ្ជបណ្ឌិត​ គួច​ ម៉េង​លី ក៏មាន​តួនាទី​ជា​​​ទី​​​ប្រឹក្សា​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ផង​ដែរ​ ប៉ុន្តែ លោក​មិនមាន​ជម្លោះ​ផល​ប្រយោជន៍​ជាមួយ​តួនាទី​របស់​លោក​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ​។

លោក​បានមាន​ប្រសាសន៍​ថា “មនុស្ស​​មួយ​ចំនួន​​និយាយថា ខ្ញុំ​ពាក់​ព័ន្ធ​នឹ​ងគណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ នោះ​មិនមែន​​​មាន​​​​ន័យ​ថា ខ្ញុំ​យល់​ស្រប​តាម​គោល​នយោ​បាយ ច្បាប់​ឬ​បទប្បញ្ញត្តិ​ទាំង​អស់​ទេ​”។

លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំ​ជា​អតីត​​សមាជិក​ក្រុមប្រឹក្សា​នាយក​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​។ ការ​ជាប់​ពាក់​ព័ន្ធ​របស់​ខ្ញុំ​ជាមួ​យ​គណបក្ស​មិនធ្វើ​ឲ្យប៉ះពាល់​​ដល់​យោ​បល់​​​ និង​ការ​គិត​របស់​ខ្ញុំ​ទេ​។ សម្រាប់ខ្ញុំ​ ខ្ញុំគិត​អំពី​ខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​និយាយ​តាម​ការ​គិត​របស់​ខ្ញុំ​”។

លោក​ សុខ​លីម​ និពន្ធ​នាយករង​​គេ​ហ​ទំព័រ​ ថ្មីៗ​ដែល​និយាយថា អ្នកកាសែត​របស់​លោក​គឺ​ជាអ្នកកាសែត​ដែលគួ​រឲ្យគោរ​ព​បំផុត អព្យា​ ក្រឹត​ និង​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​នោះ​បាន​មាន​ប្រសាសន៍ថា ​បទ​វិភាគ​របស់​គេហ​ទំព័រ​ថ្មី​ៗ​មិនមានការ​ជ្រៀ​តជ្រែក​ទេ​​។

លោក​ សុខលីម បានមាន​ប្រសាសន៍​ថា   “វេជ្ជបណ្ឌិត​ គួច​ ម៉េង​លី​ គឺជា​ទីប្រឹក្សា​នៅ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​ ប៉ុន្តែ លោក​គឺជា​ពាណិ​ជ្ជ​ករ​ដែលមាន​ការងារ​ជាច្រើន​​។ នេះ​គ្រាន់​​តែ​ជាការងារ​មួយ​ទៀត​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​គាត់​នៅ​ជាមួយ​យើង​ គាត់​ត្រូវ​តែ​គោរ​ព​ក្រម​សីលធម៌​របស់​អ្នកកាសែត​។​​បទ​វិភាគគឺជារបស់​ខ្ញុំ​។ នេះ​គឺ​ជា​គោល​ជំហរ​ខ្ញុំ​”៕​​គឹម​ហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស