34 C
Phnom Penh

តុ​លា​ការ​កោះ​ហៅ​សាក្សី​​១០​នាក់​ក្នុ​ង​​រឿ​ង​ក្តី​​សម្លាប់​​​ជ​ន​ជាតិ​​​វៀត​ណាម​ពាក់ព័ន្ធនឹង​បញ្ហាជាតិសាសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​​​​ដំ​បូ​ង​​រាជ​​ធា​​​នី​ភ្នំ​ពេញ​​​បា​ន​​កោះ​ហៅ​​​សាក្សី​​​ចំនួ​ន​​១០​នាក់​ រួ​ម​មា​ន​មន្ត្រី​នគរ​បាល​​​​មួ​យ​​​ចំ​នួន​ និ​ង​អ្នក​​​​យក​​ព័ត៌​មា​ន​​ម្នាក់​ ខណៈដែល​​​ខ្លួ​ន​​​​ចាប់​ផ្តើ​​ម​ការ​ស៊ើ​ប​អ​ង្កេត​លើ​ករណី​សមា្លប់​​​​​ដ៏សាហា​វ​លើបុរស​​​ជ​ន​ជាតិវៀត​​ណាម​​​​ម្នាក់​​​​ឈ្មោះ ង្វៀន វ៉ាន់​ចៀន (Nguyen Vann Chean) ដែល​​ត្រូ​វ​​​វាយ​​ស្លាប់​​​ដោ​យ​​មនុស្ស​​​​មា​ន​​កំ​​​ហឹ​ង​​​មួ​យ​ក្រុម​​​នៅ​ក្នុង​ខណ្ឌ​មា​ន​​​​ជ័យ​​​កា​ល​​​ពី​ខែ​មុន។

បុរសម្នាក់​​​អា​យុ​​២៨​ឆ្នាំ​​​​មក​​​ពី​​​ខេត្ត​​កំ​​​ពង់​ឆ្នាំងរូ​ប​នេះ​ បា​ន​​ស្លាប់​បន្ទាប់​​​ពី​​​ត្រូ​វ​បា​ន​​​មនុស្សមួ​យ​ក្រុ​ម​មា​ន​​គ្នា​យ៉ាង​តិច​២០​​នាក់​​​​វា​យ​​ប្រហារ​​​យ៉ាង​​​សាហាវ​ ​​នៅ​​​ពេល​​​បុរស​​រូ​ប​នេះ​​​​បា​ន​​ធ្វើ​អន្ត​រា​​គ​មន៍​​​ក្នុ​ង​កា​រ​​​ឈ្លោះ​ប្រកែ​ក​​មួ​យពាក់​ព័ន្ធនឹងគ្រោះថ្នាក់​ចរាចរ​តូ​​ចតាច​​​មួ​យ​។

សាក្សី​​​បា​ន​បញ្ចេញ​​​ឲ្យ​ដឹង​ថា​ ក្រុ​ម​​មនុស្ស​​​ទាំ​ង​​នោះ​​ត្រូ​វ​បា​ន​​​ញុះ​​ញង់ឲ្យ​​សម្លាប់​បុរស​នោះ  បន្ទាប់​​​ពី​​​អ្នក​​ឈរមើល​​​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​​​ស្រែ​ក​​​ថា “យួន​” ដែលជាពាក្យខ្មែរ​មួយ​​មានន័យ​រើសអើងពូជសាសន៍​ ចំពោះ​ជន​ជាតិវៀតណាម។

លោក ​ជួ​ន សរាសី ចៅក្រម​​សាក​​​សួរ​​បា​ន​​​​​មា​ន​ប្រសាស​ន៍​ថា​ ​​តុ​លា​ការ​​​បា​ន​ចេញ​​​ដីកា​កោះ​​​កា​ល​ពី​ថ្ងៃ​​​ទី​​៣ ខែ​មី​នា​ ​បន្ទាប់​​​ពី​​​​ទទួល​បាន​សំ​ណើមួ​យ​​​​ពីចុង​​​​​​ចោទ​ឈ្មោះ​ ​វ៉ុន ចាន់​វុត្ថា ​​អា​យុ​​៥០​ឆ្នាំ​ ​ដែល​គិត​មកទល់​​​ពេល​​​​នេះ​​ជា​មនុស្ស​​​តែម្នាក់​គត់​​​​ដែលត្រូ​វ​​នគរបាលចាប់​​​ ខ្លួ​នបាន​​​​ ​ដោ​យ​​សារតែ​បាន​​​​ស្រែ​ក​ថា​​ “​​យួន​​វ៉ៃ​​ខ្មែរ​!” ​​ នៅពេល​ជនរងគ្រោះឈ្មោះ​ ង្វៀន វ៉ាន់​ចៀន ត្រូវ​បានគេវាយរហូតដល់​ស្លាប់។

ចៅ​ក្រម សរា​​សី ​​បា​ន​​ឲ្យ​ដឹង​ថា​ “លោកឈិត ​បូ​​រាវុ​ធ ​​​មេធា​វី​ការ​​​ពារ​​ក្តី​​​របស់​​​ជ​ន​សង្ស័យ​​​បា​ន​​​ស្នើ​តុ​លា​កា​រ​​​​​ចេញ​​ដីកា​​កោះ​​​មនុស្ស​​​​ពី​​២០​​ទៅ​​​៣០​នាក់ ​ប៉ុន្តែ​​តុលា​កា​រ​​​​​បា​ន​សម្រេច​កោះ​​ហៅ​​​តែ​១០​​នាក់​​​ប៉ុណ្ណោះ​​​”។

​លោក​បា​ន​​បន្ថែម​​ថា នេះ​​​គ្រាន់​​តែ​​ជា​​​តំ​ណាក់​​កា​ល​ដំ​បូ​ង​​​នៃ​ប្រតិបត្តិកា​រ​​ស៊ើ​​ប​​អង្កេត​ ​ហើយ​ការ​ធ្វើ​​​​សក្ខី​កម្ម​​​​របស់​សាក្សី​​ឃើញ​ផ្ទាល់​ភ្នែក នឹង​​ត្រូ​​វ​ប្រើ​​​ប្រាស់​ដើ​ម្បី​​​បំ​ភ្លឺ​​ព្រឹត្តិ​កា​រ​​​ណ៍​​​ពាក់ព័ន្ធ​នឹង​ករណី​​​សម្លាប់​​នេះ​ប៉ុណ្ណោះ។

​​ក្នុង​​​ចំ​ណោម​អ្នក​​​ដែល​​ត្រូ​​វ​​បា​ន​​កោះហៅ​​​​ឲ្យ​​ឡើ​ង​តុលា​កា​រលើ​កដំបូង​​​​នៅ​​ថ្ងៃ​​​ទី​​១៧ ​ខែ​​មី​នា​ ​មា​ន​លោក ​ហ៊ី​ ​ណារិន ​​អធិ​កា​រ​​នគរ​បា​ល​​ខណ្ឌ លោក ចន ​បូ​​រិ​ន នា​យ​​នគរ​​បា​ន​សង្កាត់​ចាក់​​​អង្រែ​លើ និង​​លោក ​​ហួ​ត ​វណ្ណា នាយ​រង​​​នគរ​បាល​សង្កាត់​​ចាក់​​អ​ង្រែ​លើ​ ដែល​​ត្រូ​​វ​​បា​​ន​​ចាត់​តាំ​ង​ឲ្យ​​តា​ម​​​ដាន​​រឿ​ង​ក្តី​​នេះ​ ​និ​ង​លោក ​ម៉ម ​​​វណ្ណ ​​អ្នក​​យ​ក​​​ព័ត៌​មា​ន​ឲ្យ​កាសែតកោះ​​​​សន្តិភា​ព។

លោក ម៉ម ​វណ្ណ ​​បាន​​ឲ្យដឹង​​​កា​ល​​​ពី​ម្សិល​​មិញ​​ថា លោក​​នឹងចូ​ល​​​រួ​ម​​​កា​រ​​​បើក​​វសនាកា​រ​​​ជំនុំ​ជម្រះ​​​​​​​របស់​​​តុ​លា​ការ​ ប៉ុន្តែ​​​ លោក​​​មិ​ន​​​យល់​​ហេតុ​អ្វី​លោក​ត្រូ​វ​បាន​​កោះហៅ​ឲ្យធ្វើជា​សាក​។

​លោក​​បា​នមានប្រសាសន៍​ថា​ “​ខ្ញុំ​​​ចង់​​​ដឹង​ថា​​ ហេតុ​អ្វី​​តុ​​លា​កា​រ​​កោះ​ហៅ​​​​ខ្ញុំ​​តែ​​ម្នាក់​ឯ​ង ខ​ណៈ​ដែល​​អ្នក​​យក​​​ព័​ត៌មា​ន​ និ​ង​​បណ្តាញ​​​​ព័​ត៌​​មា​ន​ផ្សព្វផ្សាយ​ផ្សេង​ទៀត​​​ក៏​​រា​យ​កា​រ​​​ណ៍​​​អំ​ពី​រឿ​ង​​​នេះដែរ​”។ លោក​បា​ន​បន្ថែ​ម​​​ថា​ លោក​​មិន​យល់​​​ថា​​​ហេតុ​អ្វី​តុ​លា​កា​រ​​​កោះ​ហៅ​​​​អ្នក​​យក​ព័ត៌មា​ន​​ធ្វើ​​​ជា​សាក្សី​ ​​ចាប់​​តាំ​ង​​​ពី​​​ឧបទ្ទវ​ហេតុនេះ​​បា​ន​​​កើត​ឡើង​​​រួ​​ច​​ហើយ នៅ​ពេល​​​​​ពួ​ក​គេ​​​ទៅ​​​ដល់​​​កន្លែ​ង​កើត​ហេតុ​។

ចៅ​ក្រម សរាសី ​​បា​នឲ្យដឹង​ទៀត​ថា មេធាវី​​​​របស់​​​ចុ​ង​​​ចោទ​​​បា​ន​​​ស្នើ​​​​​ជា​​​ពិ​សេស​ឲ្យ​លោក ម៉ម វណ្ណ ​​បង្ហាញ​​​​ខ្លួ​ន​​​ធ្វើជា​សាក្សី​។ លោកចៅ​​ក្រម ​​បា​ន​មានប្រ​សាសន៍​ថា “​​លោក​ ម៉ម វណ្ណ ​​គួរ​តែ​ប្រាប់​​តុ​លា​ការ​​តែ​អ្វី​​​ដែ​ល​លោក​​​បា​ន​ឃើញ​ ​ហើយ​​ប្រសិ​ន​​បើ​​​គាត់​មិ​ន​​​បា​ន​ឃើញ​អ្វី​​​ទេនោះ ​​​គាត់​​​គួ​រ​​តែ​​ប្រាប់​តុ​​លា​ការ​ថា ​គាត់មិ​ន​បា​ន​​​ឃើញ​អ្វី​​​ទេ​​​”។

​​​ជ​ន​​សង្ស័​យ​​​ត្រូ​​វ​បា​ន​​​ចោទ​​ប្រកាន់​​​ពី​បទ​​​ញុះ​​ញង់​​​ឲ្យ​​កើត​មា​ន​​​អំពើ​​​ហិង្សា​ដែល​​​​បណ្តាល​មា​ន​​មនុស្ស​​​ស្លាប់​ ​​និ​ង​​​អំ​​​ពើ​ហិង្សា​​​​ដោ​យ​ចេត​នា​ ហើយជនសង្ស័យ​​​កំ​ពុ​ង​​​ជាប់​​​ពន្ធនាគារ​ព្រៃ​ស​​​ រង់​​ចាំ​កា​រ​​​កាត់​​​ទោស​៕ ប៊ុននី​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស