26 C
Phnom Penh

សហភាព​​​អឺរ៉ុប​​​​​​​​​​​​ប្រចាំ​​​កម្ពុជា​​​ត្រូវ​​​បាន​​​ស្នើ​​​សុំ​​​​​​​​​ឲ្យ​​​​​​​​​ចាត់​​​វិធាន​​​ការ​​​បន្ទាន់​​​​​​លើ​​​ស្ថាន​​​ភាព​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីថ្ងៃសុក្រ សហ​ព័ន្ធ​អន្តរជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​​ (FIDH)បាន​ចេញ​របាយការណ៍​​​​ខ្លី​​​មួយ​ដែល​​​​ខ្លួន​​​បាន​បញ្ជូន​ទៅ​ឲ្យ​គណៈ​​​​ប្រតិភូ​​​សហភាព​​​​អឺ​រ៉ុប​​ប្រចាំកម្ពុជា​​ ហើយ​​នៅក្នុង​លិខិត​នោះ​​​​សហព័ន្ធ​នេះ​​​​បាន​​​លើកឡើង​អំពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​ដែល​កាន់​តែ​ធ្ងន់​ធ្ងរទៅ​ៗ​ ​​​និង​​​​ត្រូ​​​វ​​​​មាន​​​ការ​​​ដោះ​ស្រាយ​​​ជា​​​ចាំ​​​បាច់​​​​។

នៅក្នុង​របាយការណ៍​ចំនួន​២០​ទំព័រ​ដែល​បាន​ចេញ​​​​នៅ​​​មុន​កិច្ច​ប្រជុំ​ដែល​បាន​គ្រោង​ទុក​រវាង​​​​មន្ត្រី​​​​​​សហភាព​​​​អឺ​រ៉ុប​ និង​មន្ត្រី​រដ្ឋាភិ​បាល​ក្នុង​ទីក្រុងភ្នំពេញ​នា​សប្តាហ៍​ក្រោយ​ដើម្បី​​​ពិភាក្សា​អំពី​ជំនួយ​ ពាណិជ្ជកម្ម និង​សិទ្ធិ​​​មនុស្ស​នោះ​ សហ​ព័ន្ធ​អន្តរជាតិ​ទទួល បន្ទុក​សិទ្ធិ​​​មនុស្ស​​​​ស្នើ​ឲ្យ​អឺរ៉ុប​ចាត់វិធាន​ការ​ជា​បន្ទាន់​ពាក់​ព័ន្ធ​ការ​ទន្ទ្រាន​យក​ដី​ កំណែ​ទម្រង់​ការ​បោះឆ្នោត​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំគ្នា ការ​ជួញ​ដូរ​​ពល​កម្ម​ និង​កិច្ច​ការ​​​​របស់​​​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​។

សហ​ព័ន្ធ​អន្តរជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថា “ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​ចាប់តាំង​ពី​មាន​ការ​ត្រួត​ពិនិត្យ​ជា​ទៀង​ទាត់​ជា​សាកល​កាល​ពីឆ្នាំ​២០០៩​​មក​”។

សហព័ន្ធ​នេះ​បាន​​​លើក​ឡើង​ទៀត​ថា “អំពើ​ពុក​រលួយ​នៅ​តែ​មាន​ច្រើន​ ​​​​​​ការ​​​ប្រើ​​​អំពើ​​​​ហិង្សា​ប្រឆាំង​អ្នក​រិះ​គន់​រដ្ឋាភិបាល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។ សកម្មជន​ និ​ងអ្នក​កាសែត​ត្រូវ​បាន​​ធ្វើ​ឃាត​ ហើយ​អាជ្ញាធរ​មិន​ដែល​​ធ្វើ​ការ​សើុប​អង្កេត​ឲ្យបាន​ត្រឹម​ត្រូវ​លើ​បទ​ល្មើ​ស​ទាំ​ងនោះ និង​នាំ​ជន​ល្មើស​ទៅ​ផ្តន្ទា​ទោស​​ទេ​។ អ្នក​រិះគន់​រដ្ឋាភិបាល​​​​​សំខាន់ៗ​​​ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​តាម​ការ​ចោទ​ប្រកាន់​​មិន​ត្រឹម​ត្រូវ​”​។

សហ​ព័ន្ធ​នេះបាន​លើក​ឡើង​បន្ថែម​ទៀត​ថា “ធុរ​ជន​ និង​អ្នក​នយោបា​យ​បាន​បំពាន​​​​ច្បាប់​​​​ជា​​​​​​ប្រចាំ​​​ បំភិត​បំភ័យ​អ្នក​ប្រឆាំង​ និង​បាន​ទទួល​ផល​ប្រយោជន៍​ពីដី​សម្បទាន​ និង​ការ​រឹប​អូស​យក​ដី​​ដែល​​​​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​​ផ្លាស់​ទី​លំនៅ​ប្រជា​ពល​រដ្ឋ​ជិត​១​​​លាននាក់​។​ អំពើ​ហិង្សា​លើ​ស្ត្រី​​ ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ និង​ការ​ជួញ​ដូរ​ពល​កម្ម​ ការ​បំពាន​សិទ្ធិកុមារ​សុទ្ធ​តែ​ជា​បញ្ហា​ប្រ​ឈមផ្នែក​សិទ្ធិមនុស្ស​​ដ៏ធ្ងន់​ធ្ងរ​នៅក្នុង​ប្រទេស​នេះ​”។

ដោយ​​​សារ​​​មាន​​​​កង្វល់​ទាំ​ងអស់​នេះ​ និង​​​​​​​​​​​​​​ដោយ​​​ខ្លួន​​​បាន​​​ផ្តល់​​​អនុសាសន៍​​​​ដែរ​​​នោះ​​​ សហ​ព័ន្ធ​អន្តរ​ជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​​​​ចង់​ឲ្យ​​​​​​​សហភាព​​​អឺរ៉ុប​ដាក់​​សម្ពាធ​​លើ​រដ្ឋាភិបាល​​​​​ដើម្បី​​​ធ្វើ​​​ឲ្យមាន​តម្លា​ភាព​នៅក្នុងការ​សន្យា​របស់​ខ្លួន​ដើម្បី​ដោះ​​​ស្រាយ​ជម្លោះដីធ្លី​ពាក់​ព័ន្ធ​នឹង​ចម្ការ​​អំពៅ​។

សហព័ន្ធ​នេះក៏​ចង់​ឲ្យ​មាន​ការ​ធានា​អះ​អាង​​​ដែរ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាច​​បន្ត​ការ​ងារ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ដាក់​ទោស​​​ និង​ចង់​ឲ្យរដ្ឋាភិបាល​ “បើក​​​​ការ​សើុប​អង្កេត​ឲ្យបាន​ហ្មត់​ចត់​ មាន​តម្លា​ភាព​ និង​ដោយ​ឯករាជ្យ​លើ​​ការ​ចោទ​ប្រកាន់​​ជា​ច្រើន​អំពីការ​លួច​​បន្លំ​សន្លឹកឆ្នោត​ និង​ភាព​មិន​ប្រក្រតីអំឡុង​ពេល​បោះឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣​។

ប្រតិភូ​​​សហភាព​​​​​អឺរ៉ុ​ប​ប្រចាំកម្ពុជា​មិ​ន​បាន​​ឆ្លើយ​តប​សំណើ​សុំ​ការអត្ថាធិប្បាយទេ​​​​កាល​ពី​ថ្ងៃ​សុក្រ​​ ហើយលោក ផៃ​ សីុ​ផាន អ្នក​នាំ​ពាក្យ​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​ ថា លោក​មិន​បាន​​​ឮអំពី​កិច្ច​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ជា​មួយ​មន្ត្រី​អឺរ៉ុប​​ទេ។

លោក​បានមាន​ប្រសាសន៍ថា “ រដ្ឋាភិ​​​បាល​​​​​​កម្ពុជា​មិន​ធ្វើ​ការ​ក្រោម​សម្ពាធ​នរណា​ម្នាក់​ទេ​ ពីព្រោះ​យើង​ធ្វើ​ការ​ក្នុង​បរិបទ​​សហ​ប្រតិបត្តិការ​ និង​ទំនាក់​ទំនង​ល្អ​។ ខ្ញុំ​ចង់​ឲ្យដៃ​គូ​​​​​បំពេញ​បេស​ក​កម្ម​ទាំ​ងអស់​រក​ដំណោះ​​​ស្រាយ​ទូលំទូលាយ​​ដើម្បីធ្វើ​ការ​ជាមួយ​គ្នា​ក្នុងនាម​ជា​ដៃ​គូ​”៕​​​គឹម​​​ហឿន​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស