27.5 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិសុំយោបល់ពីអង្គការ​នានា​មុនពេល​ជួប​ប្រជុំជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​កាលពីថ្ងៃ​សុក្រ ហើយ​បាន​ស្នើ​សុំ​យោបល់​នៅ​មុន​ការ​បន្ត​ចរចា​អំពី​កំណែ​ទម្រង់​ការ​​​បោះ​ឆ្នោត​ជាមួយ​គណបក្ស​ប្រជា​ជន​​​​នៅ​ថ្ងៃ​នេះ​។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ បាន​មាន​ប្រសាសន៍​បន្ទាប់ពីកិច្ច​ប្រជុំ​ថា “ យើង​ចង់​សុំយោបល់​ខ្លះៗ​ពីអង្គការ​សង្គម​ស៊ីវិល”។ យើង​ចង់​ឲ្យ​ដំណើរ​ការ​ចរចា​បើក​ចំហ និង​មាន​តម្លាភាព​ ហើយ​ឃ្លាំ​មើល​ដោយ​​​​អ្នក​​​​កាសែត និង​អង្គការ​សង្គម​ស៊ីវិល ដែល​ពួកគេ​​​អាច​ផ្ដល់​យោបល់​បានដែរ”។

គណបក្ស​សង្គ្រោះជាតិ បាន​ចោទ​​ប្រកាន់​​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពីខែ​កក្កដា។

មនុស្ស​ប្រហែល​៥០​នាក់​មកពីអង្គការ​នានា​ រួម​មាន​អង្គការ​អាដហុក អង្គការ​តម្លា​ភាព​អន្តរជាតិ និង​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយសេរ​ី​ និង​យុត្តិធម៌​នៅ​កម្ពុជា (ខុម​ហ្វ្រែល) បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​​​​ដែរ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ខុម​ហ្វ្រែល បាន​សង្កត់​ធ្ងន់​អំពី​សារៈ​​​សំខាន់​នៃ​អត្តសញ្ញាណប័ណ្ណ​ទាក់​ទង​នឹង​កំណែ​​ទម្រង់​ការ​បោះឆ្នោត។

លោក គល់ បញ្ញា បានមាន​ប្រសាសន៍​ថា “ យើង​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋទាំង​អស់​មានសិទ្ធិ​បោះឆ្នោត ព្រម​ទាំង​ធានា​ថា ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹម​ត្រូវ​”។

លោក​បាន​បន្ថែម​ថា បញ្ហា​មួយ​ដែល​ត្រូវ​ធ្វើ​នោះ​គឺ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ពី​​​ព្រោះ​​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​លំបាក​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា លើស​ពីនេះ​​​ទៅទៀត ​មួយ​ផ្នែ​ក​នៃថវិកា​ជាត​​​ិ​ដែល​លៃ​​​ទុក​​​​សម្រាប់​យុទ្ធនាការ​ឃោស​នា​​​​បោះ​​​ឆ្នោត​​​នោះ​ គួរ​បែង​ចែក​ស្មើ​គ្នា​រវាង​គណ​បក្ស​។

លោក នី ចរិយា មកពី​អង្គការ​សិទ្ធិ​មនុស្ស​អាដ​​​​ហុក និង​លោក ព្រាប កុល នាយក​ប្រតិ​បត្តិ​​​​អង្គការ​តម្លាភាព​​​​កម្ពុជា​​​ ក៏​បាន​លើ​ក​ឡើង​ពី​បញ្ហា​ប័ណ្ណ​បោះ​ឆ្នោត​ផង​ដែរ​។

លោក​ ចរិយា បាន​បន្ថែម​ថា “ គួរ​មាន​វិធី​សាស្ត្រ​​​​ត្រួត​ពិនិត្យ​ទិន្នន័យ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ប្រសិនបើ​ប្រជា​ពល​រដ្ឋ​បាត់​ប័ណ្ណ​បោះ​ឆ្នោត​របស់​ខ្លួន​”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស