34 C
Phnom Penh

ក្រុម​ហ៊ុន​តៃវ៉ាន់​​ចាក់​ដី​រំលោភ​ចូល​ដី​របស់​​អ្នក​កាសែតម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​១៩៨០ ភ្លាមៗ​​​បន្ទាប់ពី​​​​​​ការ​​​ដួល​​​រលំ​​​របប​​​ខ្មែរ​​​ក្រហម​​​ ម្ដាយ​​​ចុង​​​ខ្ញុំ​​​និង​​​ខ្ញុំ​​​​​​បាន​​​ទទួល​​​​​​​​​ដី​​​ស្រែ​​​​​​​​​តូច​​​មួយ​​​នៅ​​​ក្នុង​​​ស្រុក​​​កណ្ដាល​​​ស្ទឹង​​​ ខេត្ត​​​កណ្ដាល។

យើង​​​បាន​​​ទទួល​​​ដី​​​ទំហំ​​​៨៩៦​​​ម៉ែត្រ​​​ក្រឡា​​​ពី​​​ប្រធាន​​​ក្រុម​​​សាមគ្គី​​​របស់​​​យើង​​​។​​​ ដីនេះ​​​នៅ​​​ជាប់​​​ប្រឡាយ​​​មួយ​​​ ដែល​​​ខ្ញុំ​​​បាន​​​ជួយ​​​ជីក​​​​​​កាល​​​ពី​​​ខ្ញុំ​​​នៅ​​​​​​ក្មេង​​​​​ ​អំឡុង​​សម័យ​​​​ខ្មែរ​​​ក្រហម​​​ត្រួតត្រា​ប្រទេស​​​។ ដី​​​នេះ​​​ល្អ​​​សម្រាប់​​​​​​ធ្វើ​ស្រែ។​​​​ខ្ញុំ​​​ធ្លាប់​​​បាន​​​ធ្វើ​​ ​ស្រែ​​​​ជា​មួយ​​​​ម្ដាយ​​​ចុង​​​​​​​​​របស់​​​ខ្ញុំ​​​អស់​​​រយៈ​​​ពេល​​​​​​បី​​​ទសវត្សរ៍​​​​​​​ក្រោយ​មក​ សូម្បី​​​តែ​​នៅ​​​ពេល​​​ខ្ញុំ​​​ធ្វើ​​​ការ​​​ជា​​​អ្នក​​​​​​យក​​​ព័ត៌មាន​របស់​​​​កាសែត​​​​​​ ខេមបូឌា ​ដេលី ។

កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន​​​ គេ​​​បាន​​យក​ដី​ក្រួស​​​​ចាក់​​​​​​​យ៉ាង​​​ខ្ពស់​​​​ព័ទ្ធ​​​​ជុំ​​​វិញ​​​ដី​​​របស់​​​ខ្ញុំ​​​។ នៅ​​​ពេល​​​​​​មាន​​​ភ្លៀង​​​ ដី​​​គ្រួស​​​​​​​​​​​​បាន​​​ហូរ​​​​​​​​ចូល​ស្រែ​ខ្ញុំ​​ធ្វើ​ឲ្យ​វា​បាត់​​​បង់​គុណ​ភាព​សម្រាប់​ធ្វើ​ស្រែ។​ កាសែត​​​ ខេមបូឌា ដេលី បាន​​​សរសេរ​​​រឿង​​​ជា​​​ច្រើន​​​អំពី​​​ការ​​​រំលោភ​​​យក​​​ដីធ្លី​​​ អំពី​​​សហគមន៍​​​ក្រីក្រ ដែល​​​​​​តស៊ូ​​​ប្រឆាំង​​​​​​​​​នឹង​​​​​​ការ​​​អភិវឌ្ឍដែល​​​​​​ធ្វើ​​​ឲ្យ​​​ពួក​​​​​​គេ​​​ក្រីក្រ និង​​​​អំពី​​ប្រជា​ពលរដ្ឋ​​​​ដែល​​​​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​​​​ដី​​​ដែល​​​ពួក​​​គាត់​បាន​​​​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ទសវត្សរ៍​​​។

ខ្ញុំ​​​បាន​​​សរសេរ​​​អំពី​​​ជម្លោះ​​​ដី​​​ធ្លី​​​រាប់​​​មិន​​​​​​អស់​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិនដែល​​​គិត​​​ថា ខ្លួន​​​ខ្ញុំ​​​ផ្ទាល់​​​ជួប​​​​​​រឿង​​​​​​បែប​​​នេះ​​​ទេ​​​។ ខ្ញុំ​​​មាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​​​​កាន់​​​កាប់​​​ដី​​​ផ្លូវ​​​ការ​​​ពី​​​រដ្ឋាភិបាល​​​។ ខ្ញុំ​​​គិត​​​ថា ដី​​​របស់​​​​​​ខ្ញុំ​​​​​​មាន​​​សុវត្ថិ​​​ភាព​​​ហើយ​​​​​​ ប៉ុន្តែ​​​ខ្ញុំ​​​បាន​​​គិត​​​ខុស​​​។

នៅ​​​ពេល​​​​​​ខ្ញុំ​​​ទៅ​​​មើល​​​ដី​​​ខ្ញុំ​​​កាលពី​​​ខែ​​​ធ្នូ​​​ និង​​​បាន​​​ឃើញ​​​ថា គេ​​​បាន​​​ចាក់​​​ដី​​​​ចូល​ដី​​​ខ្ញុំ​​​ ខ្ញុំ​​​បាន​​​ដើរ​​​សំដៅ​​​​​​ទៅ​​​រោងចក្រ​​​ធំ​នោះ ដែល​​​កំពុង​​​សាង​​​សង់​​​នៅ​ចម្ងាយ​​ប្រហែល​​​ពីរ​​​បី​​​រយ​​​ម៉ែត្រ​​​។ នៅ​​​ក្នុង​​​រោងចក្រ​​​នោះ​​​ខ្ញុំ​​​បាន​​​ជួប​​​អ្នក​​​គ្រប់គ្រងមួយ​ក្រុម​ដែល​​​​​​​និយាយ​​​ភាសាចិន​​​​​​​​​មក​​​ពី​​​តៃវ៉ាន់​​​ និង​​​និយាយ​​​ភាសា​​​អង់គ្លេស​​​ ហើយ​​​ខ្ញុំ​​​បាន​​​សួរ​​​ពួក​​​គេ​​​​​​ថា ហេតុអ្វីបាន​​​ជា​​​មាន​​​ក្រួស​​​ថ្ម​ហូរ​​​ចូល​​​ដី​​​​ខ្ញុំ​។ ខ្ញុំ​​​បាន​​​បង្ហាញ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​​​​ដី​​​ខ្ញុំ​​​ដល់ពួក​​​គេ​​​ ហើយ​​​ពួក​​​គេ​​​គ្មាន​​​​​​អ្វី​​​និយាយ​​​ច្រើន​​​​​​ទេ។ ប៉ុន្តែ​​​​​​ពួក​​​គេ​​​​​​បាន​​​ឲ្យ​​​ខ្ញុំ​​​និយាយ​​​តាម​​​ទូរស័​​​ព្ទ​​​ជាមួយ​​​ស្ត្រី​​​ខ្មែរ​​​ម្នាក់​​​ដែល​​​បានប្រាប់​​​ខ្ញុំ​​​កុំ​​​ឲ្យ​​​ខឹង​​​ ពីព្រោះ​​​ក្រុម​​​ហ៊ុន​​​មាន​​​កំហុស​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​​​​ចាក់​​​ដី​​​ចូល​​​​​​លើ​​​​​​ដី​​​ខ្ញុំ​​​។

ខ្ញុំ​​​បាន​​​ប្ដឹង​​​ទៅ​​​លោក​​​ ផៃ ប៊ុន​​​ឈឿន​​​ អភិ​​​បាល​​​ខេត្ត​​​កណ្ដាល​​​។ លោក​អភិបាល​​​ខេត្ត​​​​​​រូប​​​​​​នេះ​​​បាន​​​ថ្លែង​​​​​​ថា  ខ្ញុំ​​​គួរ​​​តែ​​​​​​ដោះ​​​ស្រាយ​​​​​​ជម្លោះ​​​​​​នេះ​​​ជាមួយ​​​អ្នក​​​គួក​​​ជេ​​​ដី​​​ម្នាក់​​​​​​ឈ្មោះ​​​ ជុំ​​​ លី​​​សុ​​​វណ្ណារិទ្ធ​​​។ ប្រសិន​​​បើ​​​​​​យើ​​​ង​​​មិន​​​អាច​​​រក​​​ដំណោះ​​​ស្រាយ​​​ជាមួយ​​​គ្នា​​​បាន​​​ទេ​​​​​​ ​អភិបាល​​​ខេត្ត​​​រូប​​​នេះ​​​បាន​​​​​​ណែនាំ​​​ខ្ញុំ​​​ឲ្យ​​​ប្ដឹង​​​ទៅ​​​តុលា​​​ការ​​​​​​។

នៅ​​​រសៀល​​​ថ្ងៃ​​​មួយ​​​ លោ​​​ក លីសុវណ្ណា​​​រិទ្ធ បាន​​​ជិះ​​​រថយន្ត​​​ឡង់​​គ្រី​​​ស័រ​​​មក​​​។ យើង​​​បាន​​​និយាយ​​​គ្នា​​​អំពី​​​ដី​​របស់​​​ខ្ញុំ​​​ ដែល​​​ត្រូវ​​​​​​​មាន​​​​ដំណាំ​​ស្រូវ ប្រសិន​​​បើ​​​ក្រុមហ៊ុន​​​នេះ​​​​​​មិន​​​បាន​​​ចាក់​​​​​​ដី​មាន​ក្រួស​​​ថ្ម​​​នៅ​​​ជុំ​​​វិញ​​​វា​​​ទេ​​​។

លោក​​​ លី សុវណ្ណារិទ្ធ​​​ មិន​​​បាន​​​សូមអភ័យ​​​ទោស​​​ចំពោះ​​​កា​​​រខូច​​​ខាត​​​នេះ​​​​​​ទេ​​​ ហើយ​​​​​​ចង់​​​ទិញ​​​ដី​​​ខ្ញុំ​​​ក្នុង​​​តម្លៃ​​​ពី​​​៨ដុល្លារ​​​ទៅ​​​១០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ម៉ែត្រ​​​ក្រឡា​​​។ តម្លៃ​​​ដី​​​បច្ចុប្បន្ន​​​នៅ​​​ក្នុង​​​ឃុំ​​​សៀមរាប​​​ ស្រុក​​​កណ្ដាល​​​ស្ទឹង​​​ ខេត្ត​​​កណ្ដាល​​​ ខ្ញុំ​​​ជឿថា មាន​​​តម្លៃ​​​ខ្ពស់​​​ជា​​​ង​​​នេះ​​​ឆ្ងាយ​​​ណាស់​​​។ ខ្ញុំ​​​បាន​​​ប្រាប់​​​លោក​​​ លី​​​សុវណ្ណារិទ្ធ ថា ខ្ញុំ​​​មិន​​​ចាប់អារម្មណ៍​​ចំពោះ​​​​ការ​លក់​​​ដូរ​​​​ដី​នេះ​ទេ​​​ ហើយ​​​ថា គាត់​​​ជា​​​អ្នកទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​កា​​​រធ្វើ​​​ឲ្យ​​​ដី​​​ខ្ញុំ​​​មាន​​​សភាព​​​ដូច​​​ដើម​​​​វិញ​​​។​​​ គាត់​​​មិន​​​យល់​​​ព្រម​​​ទេ​​​ ហើយ​​​យើង​​​​​​មិន​​​បាន​​​ត្រូវ​​​រ៉ូវ​​​គ្នា​​​ឡើយ​​​​។

កាលពី​​​ឆ្នាំ២០០៥ ខ្ញុំ​​​បាន​​​ទទួល​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ផ្លូវ​​​ការ​​​សម្រាប់​​​ដី​​​​​​របស់​​​ខ្ញុំ​​​ដែល​​​មាន​​​​​​ទំហំ​​​១១​​​ម៉ែត្រ​​​​​​គុណ​នឹង​​​​ជាង​​​៨០​​​ម៉ែត្រ​​​​​​ ពី​​​​​​គម្រោង​​​​រៀប​​​ចំ​​​ដែន​​​ដី​​​ និង​​​រដ្ឋបាល​​​ដី​​​ធ្លី​​​ ដែល​​​​​​ផ្ដល់​​​មូលនិធិ​​​ដោយ​​​ធនាគារ​​​ពិភពលោក​​​។ ទោះ​​​ជាយ៉ាង​​​ណា​​​ ខ្ញុំ​​​បាន​​​រក​​​ឃើញ​​​ឯក​​​សារ​​​មួយ​​​ដែល​​​បង្ហាញ​​​ថា ដី​​​របស់​​​ខ្ញុំ​​​ពេល​​​នេះ​​​ស្ថិត​​​នៅ​​​ក្នុង​​​ដី​​​ដ៏ធំ​​​មួយ​​​ដែ​​​ល​​​ឥឡូវ​​​នេះ​ជា​ដី​របស់​​​​ក្រុមហ៊ុន​​​តៃវ៉ាន់​​​នេះ។ ក្រុមហ៊ុន​​​នេះ​​​កំពុង​​​សាង​​​សង់​​​របង​​​​​​ដ៏​​​​ខ្ពស់​ចូល​​​មក​​​លើ​​​ដី​​​របស់​​​ខ្ញុំ​​​ នៅ​​​​​​ជុំ​​​វិញ​​​ដី​​​​​​ដ៏​ធំ​​របស់​​​ពួកគេ។

ស្មៀន​​​ឃុំ​​​សៀមរាប​​​​​​បាន​​​​​ថត​ចម្លង​ឯកសារ​​​​មួយ​ឲ្យ​​ខ្ញុំ​​​​​​ ​ហើយ​ឯកសារ​នោះ​​​​បង្ហាញថា លោក​​​ លីន​​​ វេនជី ជនជាតិ​​​តៃវ៉ាន់​​​ ដែល​​​ជា​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​ សាន់លីត អីុន​​​ធើ​​​ប្រាយ ខូអិល​​​ធីឌី (Sunlit Enterprises Co Ltd) បាន​​​ទទួល​​​ដី​​​ទំហំ​​​៣៨៦.៥៧៥​​​ម៉ែត្រ​​​ក្រឡា នៅ​​​ក្នុង​​​ឃុំ​​​នេះ​​​ រួម​​​ជាមួយ​​​នឹង​​​ការ​​​​​​អនុញ្ញា​​​ត​​​ឲ្យ​​​ចាក់​​​ដី​​​បំពេញ​​​ដី​​​នោះ​​​ ដើម្បី​​​ប្រើ​​​ជា​​​ដី​​​អភិវឌ្ឍន៍។ យោង​​​តាម​​​ផែន​​​ទី​​​នៅ​​​ក្នុង​​​ឯកសារ​​​នោះ​​​ ដី​​​របស់​​​លោក​​​ លីន វេនជី ចូល​​​លើ​​​ដី​​​​​​ខ្ញុំ អ៊ីចឹង​​​ហើយ​​​បាន​ជា​ខ្ញុំ​​​ចាប់​​​ផ្ដើម​​​តវ៉ា។

ឯកសារ​​​បញ្ជាក់​​​​​​កម្មសិទ្ធិ​​​របស់​​​លោក​​​ លីន វេនជី សរសេរ​​​ថា “បន្ទាប់​​​ពី​​​អាជ្ញាធរ​​​ឃុំ​​​បាន​​​ចេញ​​​សេចក្ដី​​​ប្រកាស​​​ជា​​​សាធារណៈ​​​រយៈ​​​ពេល​​​១៥​​​ថ្ងៃ​​​ មិន​​​មាន​​​ការ​​​តវ៉ា​​​ទេ​​​”។ ឯកសារ​​​ដែល​​​​ត្រូវ​​​បាន​​​ចុះហត្ថលេខា​​​ដោយ​​​ជំទប់​​​​ឃុំ​​​​​​លោក​​​ មែន​​​ ប៉ាន់ នេះ​​​​លើក​​​ឡើង​​​ថា លោក​​​ វេនជី​​​ គឺ​​​ជា​​​ម្ចាស់​​​កម្មសិទ្ធិ​​​លើ​​​​​​ដី​​​ទាំង​​​អស់​​​ ដែល​​​មាន​​​នៅ​​​ក្នុង​​​ប្លង់​​​នេះ​​​។ ដី​​​របស់​​​ខ្ញុំ​​​​​​ គឺ​​​ជា​​​ដី​​​តូ​​​ច​​​មួយ​​​នៅ​​​ក្នុង​​​ដី​​​​​​របស់​​​គាត់​​​។

ឯកសារ​​​នេះ​​​លើកឡើង​​​ទៀត​​​ថា​​​ “អាជ្ញា​​​ធរ​​​មូល​​​ដ្ឋាន​​​វាយ​​​តម្លៃ​​​ថា សំណើ​​​សុំ​​​​​​ជី​​​កដី​​​​​​និង​​​ចាក់​​​បំពេញ​​​ដី​​​ដែល​​​ជា​​​កម្មសិទ្ធិ​​របស់​​​លោក​​​ លី  វេន​​​ជី សមស្រប​​​អាច​​​​ចេញ​លិខិត​អនុញ្ញាត​​​បាន​​​”។ ឯកសារ​​​នេះ​​​បញ្ជាក់​​​ថា មន្ទីរ​​​ឧស្សា​ហកម្ម​​​ រ៉ែ​​​ និង​​​ថាមពល​​​ខេត្ត​​​ ត្រូវ​​​ត្រួត​​​ពិនិត្យ​​​និង​​​ជួយ​សម្រួល​​​​​​ដល់​​​កិច្ច​​​​ការ​​​នេះ​​​។

ដូច្នេះដី​​​របស់​​​ខ្ញុំ​​​ដែល​​​ធ្លាប់​​​​​​ជា​​​ដី​​​ស្រែ​​​ដ៏​​​មាន​​​គុណភាព​​​នោះ​​​ ឥឡូវ​​​នេះ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ដី​​​​​​​​ដ៏ធំធេង​​​នៅ​ក្នុង​​​​​​ដី​​​រោងចក្រ​​​របស់​​​បរទេស​​​ ដែល​​​កំពុង​​​ដំណើរការ​​​​​​សាង​​​សង់​​​។​​​ កម្មករ​​​កំពុង​​​សាង​​​សង់​​​របង​​​​​​ឥដ្ឋ​​​កម្ពស់​​​បី​​​ម៉ែត្រ​​​នៅ​​​ជុំ​​​វិញ​​​ដី​​​នោះ​​​​​​។​​​ ពួក​​​គេ​​​​​​មិន​​​បាន​​​បិទ​​​ផ្លូវ​​​ចូល​​​ដី​​​ខ្ញុំ​​​ទេ​​​ គឺ​ទុក​​​​​​ប្រលោះ​​​តូច​​​មួយ​​​នៅ​​​​ចន្លោះ​​​​របង​​​​​​ព្រំដី​​​ពួក​​​គេ​​​។​​​

ដោយ​​​មាន​​​ការ​​​ភ្ញាក់ផ្អើល​​​ចំពោះ​​​ការ​​​អភិ​​​វឌ្ឍ​​​នេះ​​​ ខ្ញុំ​​​បាន​​​ទៅ​​​ជួប​​​​​​លោក​​​ ហ៊ុល​​​ ហែម​​​ មេឃុំ​​​សៀម​​​រាប​​​ ដែល​​​ខ្ញុំ​​​​​​បាន​​​ជួប​​​​​​លើ​​​ក​​​ដំបូង​​​​​​កាល​​​ពីជាង​​​​​​​​​៣០​​​ឆ្នាំ​​​មុន​​​​​​នៅ​​​ពេល​​​គាត់​​​​​​ធ្វើ​​​ជា​​​​​​ឈ្លប​​​ភូមិ​​​កាលពី​​​សម័យ​​​សាធារណរដ្ឋ​​​ប្រជា​​​មានិត​​​កម្ពុជា​​​​​​ ដែល​នៅ​​​ពេល​​​នោះ​​​ដី​​​នៅ​​​ក្នុង​​​ឃុំ​​​សៀម​​​រាប​​​ ត្រូវ​​​បាន​​​បែង​​​ចែក​​​​​​ឲ្យ​​​អ្នក​​​ភូមិ​​​ដូចជា​​​ ខ្លួន​​​ខ្ញុំ​​​សម្រាប់​​​ធ្វើ​​​ស្រែ​​​។

លោក​​​ ហែម បាន​​​និយាយ​​​ថា គាត់​​​មិន​​​ដែល​​​​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ឯកសារ​​​ណា​​​មួយ​​​​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​ណាមួយ​​​យក​​​ដី​​​ខ្ញុំ​​​ ឬ​​​ដី​​​ផ្សេង​​​ទៀត​​​​​​នៅ​​​ជុំវិញ​​​ដី​​​នោះ​​​ឡើយ​​​។​​​

បន្ទាប់​​​ពី​​​មាន​​​ការ​​​ស្ងាត់​​ស្ងៀម​​​ជា​​​ច្រើន​​​ខែ​​​ពី​​​​អាជ្ញាធរ​មូលដ្ឋាន​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៤ ខែ​​​មីនា ខ្ញុំ​​​បាន​​​ទទួល​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ ពី​​​លោក​​​ លឹម គឹម​​​នី​​​ ប្រធាន​​​ទីចាត់​​​ការ​​​អន្ត​​​រវិស័យ​​​ ដែល​​​ទទួល​​​​​​បន្ទុកដោះស្រាយ​​​វិវាទ​​​បែប​​​នេះ​​​។​​​ លោក​​​ គឹមនី យល់ព្រម​​​សម្រប​​​សម្រួល​​​ជាមួយ​​​​​​អ្នក​​​គួកជេ​​​ដី​​​ឈ្មោះ​​​ លីសុវណ្ណារិទ្ធ​​​ ដែល​​​កាល​​​ពី​​​ដំបូង​​​​​​បាន​​​​​​ទទួល​​​​​​ស្គា​​​ល់​​​ថា ជាតំណាង​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​តៃវ៉ាន់​​​ សាន់លីត​​​ អីុនធើ​​​ប្រាយ​​​។

ការ​​​ចាប់​​​អារម្មណ៍​​​ថ្មី​​​ពី​​​មន្ត្រី​​​ខេត្ត​​​​​​កណ្ដាល​​​​​​ចំពោះ​​​​​​ជម្លោះ​​​​​​ដី​​​​ខ្ញុំ​​​នេះ​​​ កើត​​​មាន​​​ឡើង​​​ដោយ​​​ផ្ទាល់​​​​​​បន្ទាប់ពី​​​លោក​​​ សយ​​​ សុ​​​ភាព​​​ បាន​​​សរសេរ​​​​​​អត្ថបទ​​​បញ្ចេញ​​​យោបល់​​​មួយ​​​​​​ចេញ​​ផ្សាយ​​​នៅ​​​តាម​​​គេហទំព័រ​​​​​​ព័ត៌មាន​​​​​​ដើម​​​អម្ពិល​​​របស់​​​​​​គាត់​​​ អំពី​​​ជម្លោះ​​​ដី​​​ធ្លី​​​របស់​​​ខ្ញុំ​​​​​​និង​​បាន​​​សម្ដែង​​​ការ​​​ហួស​​​​ចិត្ត​​​ ដែល​​​គេ​​​មិន​​​គោរព​​​​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​​​​ដី​​​​​​របស់​​​រដ្ឋាភិបាល​​​។

ខ្ញុំ​​​បាន​​​ជួប​​​លោក​​​ គឹមនី​​​ និង​​​លោក​​​ លី​​​ សុវណ្ណា​រិទ្ធ​​​ ប៉ុន្តែ​​​ក្រុមហ៊ុន​​​នេះ​​​​​​​​​មិន​​​មាន​​​អ្វី​​​ថ្មី​​​​​​​ផ្ដល់​​​ឲ្យ​​​ទេ​​​។​​​ ពួក​​​គេ​​​ចង់​​​ឲ្យ​​​ខ្ញុំ​​​លក់​​​ដី​​​ខ្ញុំ​​​ក្នុង​​​តម្លៃ​​​១០ដុល្លារ​​​​​​ក្នុង​​​មួយ​​​ម៉ែត្រ​​​ក្រឡា​​​ ហើយ​​​ខ្ញុំ​​​ជឿ​​​ថា តម្លៃ​​​នេះ​​​ទាប​​​ជា​​​ង​​​តម្លៃ​​​ទី​​​ផ្សារ​​​នៃ​​​ដី​​​នេះ​​​។

លោក​​​ លីសុវណ្ណារិទ្ធ​​​​​​ បាន​​​និយាយ​​​​​​នៅ​​​ពេល​​​​​​ជួប​​​គ្នា​​​នោះ​​​ថា ក្រុមហ៊ុន​​​សាន់លីត អីុន​​​ធើប្រាយ មិន​​​មាន​​​បំណង​​​រំលោភ​​​សិទ្ធិ​​​នរណា​​​ម្នាក់ទេ​​​ ហើយ​​​បាន​​​សូម​​​អភ័យ​​​ទោស​​​​​​ចំពោះ​​​​​​ការ​​​ធ្វើឲ្យ​​​​ដី​មាន​​ក្រួស​​​ថ្ម​​​ហូរ​​​ចូល​​​ដី​​​ខ្ញុំ​​​ធ្វើ​​​ឲ្យ​​​វា​​​បាត់​​​បង់​​​ជីជាតិ​​​។

គាត់​​​ចង់​​​ទិញ​​​ដី​​​ខ្ញុំ​​​ក្នុងតម្លៃ​​​ដែល​​​គាត់​​​​​​ឲ្យ​​​ពីមុន​​​ ឬ​​​ឲ្យ​​​ដី​​​មួយ​​​ទៀត​​​​​​នៅ​​​កន្លែង​​​ផ្សេង​​​។ ប៉ុន្តែ​​​​​​គាត់​​​បាន​​​និយាយ​​​ថា ការ​​​ធ្វើ​​​ឲ្យ​​​ដី​​​ខ្ញុំ​​​​​​មាន​​​សភាព​​​ដូចដើម​​​វិញ​​​​​​ដោយ​​​ការ​​​យក​​​គ្រួស​​​ថ្ម​​​​ចេញ​នោះ​​​ គឺ​​​មិន​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ទេ​​​។ ឥឡូវ​​​នេះ​​​​​​ខ្ញុំត្រូវ​​​ប្ដឹង​​​ទៅ​​​តុលាការ​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​ចង់​​​ដើរ​​​ផ្លូវ​​​នេះ​​​ទេ​​​។​​​ ខ្ញុំ​​​ចង់​​​ប្រមូល​​​ផល​​​ស្រូវ​​​ខ្ញុំ​​​ដូច​​​ដែល​​​​​​ខ្ញុំ​​​ធ្វើ​​​ជាង​​​៣០​​​ឆ្នាំ​​​មក​​​​​នេះ​៕ គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស