28 C
Phnom Penh

រដ្ឋាភិបាល​​​មានគម្រោង​ហាម​មិន​​ឲ្យអ្នក​ដែលមាន​សញ្ជាតិ​ពីរឈរ​ឈ្មោះ​ជា​​​បេក្ខ​ជន​នាយក​រដ្ឋ​​មន្ត្រី​ ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេ​ល​ចេញ​ពី​កិច្ច​ប្រជុំ​ទាក់​ទង​នឹង​កម្មវិធី​កែ​ទម្រង់​ប្រព័ន្ធ​នៃ​ការ​បោះ​ឆ្នោត​កាលពី​ម្សិល​មិញ លោក ជាម យៀប តំណាង​រាស្ត្រ​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​ ​បាន​ឲ្យ​ដឹង​ថា រដ្ឋា​ភិបាល​​កំពុង​ពិចារណា​អំពី​ការ​កែប្រែ​ច្បាប់​ស្តី​ពី​សញ្ជាតិ​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ហាម​មិន​​ឲ្យ​អ្នក​ដែល​មាន​សញ្ជាតិ​ពីរ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​​នាយករ ដ្ឋមន្ត្រី។

លោក ជាម យៀប ដែល​បាន​ដឹក​នាំ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​២​នៃ​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កម្ម​វិធី​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​កាលពី​ម្សិល​មិញ បាន​ពន្យល់​ថា គំនិត​កែប្រែ​ដែល​លោក​​លើក​ឡើង​ថា នឹង​អាច​ជួយ​ទប់​ស្កាត់​អំពើ​ក្បត់​ជាតិ​បាន​នោះ​ នឹង​មិន​ត្រូវ​បាន​ដាក់​ចេញ​នៅ​ពេល​ឆាប់​ៗ​នេះ​ទេ ក៏​ប៉ុន្តែ គឺជា​ផែនការ​មួយ​ក្នុង​ចំណោម​ផែនការ​រយៈពេល​វែង​របស់​រដ្ឋា​ភិបាល​​កម្ពុជា​។ លោក​មាន​ប្រសាសន៍​ក្រោយ​កិច្ចប្រ​ជុំ​នោះ​ថា “យើង​ចង់​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​មាន​​​​សញ្ជាតិ​​មួយតែ​​ប៉ុណ្ណោះ​ មិន​មែនពី​រ​​ទេ​”។

លោក​បាន​សួរ​ថា “ឧទាហរណ៍​​ ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​សញ្ជាតិ​ពីរ​ មួយ​បារាំងនិង​មួយ​ទៀត​ខ្មែរ នៅ​ពេល​ខ្មែរ​មាន​ជម្លោះ​ជា​មួយ​បារាំង​ តើ​ភាគី​ណា​មួយ​ដែល​នាយករដ្ឋ​មន្ត្រី​នោះ​ឈរ​នៅ​? ផែនការ​នេះ​ត្រូវ​ការ​រយៈពេ​ល​វែង​ និង​ទាក់​ទង​នឹង​ច្បាប់​សញ្ជាតិ​”។

លោក សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​​ ដែល​បាន​រស់​នៅ​ក្នុង​ទីក្រុង​ប៉ារីស​រហូត​ដល់​ឆ្នាំ​១៩៩៣​ បន្ទាប់​ពី​គ្រួសារ​របស់​លោក​ត្រូវ​បាន​ធ្វើ​និរទេស​​ក្រោម​របប​អតីត​ព្រះ​អង្គ​ម្ចាស់​​ សីហនុ ក្នុង​ឆ្នាំ​១៩៦៥នោះ​ មាន​សញ្ជាតិ​ពីរ​ មួយ​បារាំង និង​មួយទៀត​​ខ្មែរ​។ ប្រធាន​គណ​បក្សសង្គ្រោះ​ជាតិ​រូប​នេះ​បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង​ពី​រលើក​ ដើម្បី​គេច​ពី​ការ​ផ្តន្ទា​ទោស​ ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣​​​ក្នុង​រឿង​ក្តី​ដែល​រដ្ឋាភិបាល​ប្តឹង​លោក​។

លោក សម រង្ស៊ី បាន​លើក​ឡើង​តាម​ទូរ​ស័ព្ទ​កាលពី​ម្សិលមិញ​ថា លោកនឹង​ត្រៀម​ខ​្លួន​លះ​បង់​សញ្ជាតិ​បារាំង​របស់​លោក​ ប្រសិន​បើ​គណ​បក្ស​ប្រជាជន​កម្ពុជា​ដាក់​ចេញ​នូវ​ចំណាត់​ការ​នេះ​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ត្រឹម​ត្រូវ​ហើយ​ ខ្ញុំ​នឹង​បោះ​បង់​សញ្ជាតិ​បារាំង​របស់​ខ្ញុំ​។ ខ្ញុំ​នឹង​លះ​បង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​​ប្រទេស​ជាតិ​នេះ​។ នេះ​ជា​បញ្ហា​តូច​តាច​របស់​ខ្ញុំ​”។

លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​លែង​ត្រូវ​ការ​ប្រទេស​បារាំងមក​​ធ្វើ​ជា​កន្លែង​សុវត្ថិភាព​​ ដើម្បី​គេច​ចេញ​ពី​អ្វី​ដែល​លោក​ហៅ​ថា ជាការ​គំរាម​កំហែង​ និង​អំពើ​ហិង្សា​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​​ហើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​ចំណុច​ខ្លាំង​។ ​​ប៉ុន្តែ ឥឡូវ​នេះ​ចំណុច​ខ្លាំង​របស់​ខ្ញុំ​គឺ​កម្លាំង​គាំទ្រ​របស់​ប្រជាជន​ខ្មែរ”​។ មាន​កម្លាំង​គាំទ្រ​​កាន់​តែ​ច្រើន​ឡើងៗ​ពី​សំណាក់​ប្រជា​ជន​ខ្មែរ​បែប​នេះ​ ខ្ញុំ​មិន​ខ្លាច​ទេ។ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ផ្សេង​ពី​នេះ​ទេ​”។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ទាក់​ទង​​នឹង​បម្រាម​ក្នុង​រដ្ឋធម្មនុញ្ញ​​របស់​ប្រទេស​ភូមា​ទៅ​លើ​អ្នក​ដែល​មាន​ភរិយា ​ស្វាមី​ ឬ​កូន​ជន​ជាតិ​បរទេស​​មិន​ឲ្យ​ឈរ​ឈ្មោះ​ឲ្យ​ប្រជា​ជន​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ប្រធានាធិបតី​ថា “យ៉ាង​ហោច​ណាស់​បង្ហាញ​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​។ នៅ​ប្រទេស​ភូមា​កាលពី​យូរ​មក​ហើយ​ កម្លាំង​យោធា​បាន​បង្កើត​ច្បាប់​មួយ​ប្រឆាំង​នឹង​លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi)​ [មេដឹក​នាំ​គណបក្ស​ប្រឆាំង​ភូមា​] ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​ដែល​មាន​ទំនាក់​ទំនង​បែប​នេះ​ជា​ជន​បរទេស​​ក្លាយ​ជា​បេក្ខ​ជន​​”។

បញ្ញាត្តិ​ដែល​ត្រូវ​បាន​រិះ​គន់​យ៉ាង​ទូលំទូ​លាយ​នេះ​ត្រូវ​បាន​រំពឹង​នឹង​ត្រូវ​បាន​រដ្ឋាភិ​បាល​​ភូមា​លុប​ចោល​ មុន​ពេលព្រឹត្តិការណ៍​​បោះ​ឆ្នោត​បន្ទាប់​កើត​ឡើង​។

នៅ​ពេល​ទំនាក់​ទំនង​ក្រោយ​កិច្ច​ប្រជុំ​កាលពី​ម្សិលមិញ​​ លោក ជាម យៀប បាន​សង្កត់​ធ្ងន់​ថា មិន​ទាន់​មាន​ចំណាត់​ការ​កែប្រែ​ភ្លាម​ៗ​ទេ​​ ហើយ​នេះ​គឺ​ជា​រឿង​អនាគត​។ លោក​បាន​​មាន​ប្រសាសន៍​ថា “នេះ​​​ជា​ផែនការ​របស់​យើង​ និងចង់​ធ្វើកិច្ច​ការ​នេះ​ ដើម្បី​ប្រជា​ជន​ខ្មែរ​ជំនាន់​ក្រោយ​។ វា​មិន​ទាន់​ដល់​ពេល​ទេ។ គំនិត​នេះ​មិន​ទាន់​ចេញ​ផ្លូវ​ការ​ទេ”។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​គំរាម​ដាក់​បម្រាម​លើ​ប្រជាជន​ខ្មែរ​ដែល​មាន​សញ្ជាតិ​បរទេស​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​នាយក​រដ្ឋមន្ត្រី​ កាលពី​ខែ​មេសា​ ក្នុងឆ្នាំ​១៩៩៦។ គួរ​បញ្ជាក់​ថា  នៅ​ពេល​នោះ​លោក​ ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ទី​២​​បានកំណត់​ចំពោះ​​ព្រះ​អង្គម្ចាស់​ រណឫទ្ធិ​ ជា​នាយករដ្ឋ​មន្ត្រី​ទី​១​កាលពី​ពេល​នោះ​​ដែល​មាន​សញ្ជាតិ​បារាំង​​ និង​សមាជិក​ជាច្រើន​នាក់​ទៀត​នៅ​ក្នុង​គណ​បក្ស​ ហ្វុ៊នស៊ីន​បុិច។

​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាល​ពី​ពេល​នោះ​ថា “អ្វី​ដែល​អ្នក​ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​​គឺ​បោះ​បង់​សញ្ជាតិ​បរទេស​របស់​អ្នក​ចោល​។ បើ​មិន​បោះ​បង់​ទេ​ អ្នក​នឹង​មិន​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ ឬ​ក៏​ធ្វើ​ជា​តំណាង​ទេ​”។ លោក​បាន​មាន​ប្រសាសន៍​បែប​នេះ​ ដោយ​មាន​ការ​កត់​សម្គាល់​ថា ទាំង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ​ ទាំង​ព្រះ​មហាក្សត្រ​ នរោត្តម សីហនុ សុទ្ធ​តែ​បាន​គង់​នៅ​ទីក្រុង​ប៉ារីស​។

ក្នុ​ង​​​ខែ​​​កក្ក​ដា​​​​នៃ​​ឆ្នាំ​​បន្ទាប់ ​​ព្រះ​អ​ង្គ​ម្ចាស់ ​​នរោត្តម ​​​រណ​​​ឫទ្ធិ ​បា​ន​​​ប្រើ​​លិ​ខិ​ត​ឆ្លង​ដែន​​​​​បា​​​រំាង​​​​របស់​​ព្រះ​អង្គដើម្បី​​​​ភៀស​​ព្រះ​​កា​យ​ ​នៅ​​ពេល​ក​ង​កម្លាំ​ង​​​ដែល​​​ស្មោះស័្មគ្រនឹ​ង​​​​​​លោក​​ ហ៊ុន ​​សែ​ន ​បា​ន​​បណ្តេញ​ព្រះ​អង្គចេញ​​​​ អំឡុង​ព្រឹត្តិការ​ណ៍​​ប្រ​យុទ្ធ​​គ្នា​​​នៅ​តា​ម​ផ្លូ​វ​​​ជា​​​មួ​យ​​​កង​កម្លាំ​ង​​រាជា​​​និ​យម​។

កា​ល​​​ពី​ម្សិល​មិញ កិច្ច​​​ប្រ​ជុំ​​​​គ​​ណៈ​​​កម្មា​​​ធិ​កា​រ​កែ​​ទ​ម្រង់​​​​ប្រព័ន្ធ​បោះ​ឆ្នោ​ត​​​ ដែល​​ត្រូ​​វ​បា​ន​​បង្កើត​​​ឡើ​ង​​​​ដោ​យ​​​គ​ណ​​​​បក្ស​​​ប្រ​ជា​​ជន​​កម្ពុ​ជា​​​និ​ង​​​គ​ណ​​​​​បក្ស​​​សង្គ្រោះជាតិ កា​ល​ពី​​ខែ​មុន ​​គឺ​​​ជា​​កិច្ច​​ប្រជុំ​​​លើក​ទី២របស់​ស្ថា​ប័​ន​​នេះ​ ​បន្ទាប់​​​ពី​សមា​​ជិ​ក​​​​​​របស់​ខ្លួន នៅព្រឹទ្ធ​​សភា​​កា​ល​ពី​​ថ្ងៃ​​ទី​ ៣ ​​ខែ​​​មី​​នា​ ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមួ​យ ដែល​​បង្ហាញថា ស្ទើរ​តែ​គ្មាន​ចំណុច​ឯកភាព​គ្នា​ ​លើ​កម្មវិធីកំណែទម្រង់​នានា​។ ​​កិច្ច​​​ប្រ​​ជុំ​​​​​កា​ល​ពី​​ម្សិល​មិញនេះ ​​​​មិ​ន​បា​ន​​​​បង្កើត​​​សេចក្តី​​​ថ្លែ​ង​កា​រ​​​ណ៍ណា​​មួ​យ​ទេ​។

​​លោកឧ​ប​នា​​យ​ក​រដ្ឋ​មន្ត្រី ​ប៊ិន ​ឈិន ​​​ដែល​​​តំ​​ណា​ង​​​ឲ្យ​​គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា ​​នៅក្នុង​​​​​កិច្ចប្រជុំ​នេះ​​​បា​ន​លើក​ឡើង​ថា ​​គ​ណ​​​បក្ស​​កាន់​​​អំ​​ណា​ច​​​ផ្តោ​ត​លើ​​​​​អ​ព្យា​​​ក្រឹត​​ភា​​ព​នយោ​បា​យ​​​និ​​ង​​​ឯក​​​​រា​ជភាព​នៃ​ក្រុ​មសង្គម​​​ស៊ី​វិល​​​អំឡុ​ង​ពេល​​​​​​​ជ​​ជែ​ក​​ពិ​ភា​ក្សា​​​អំ​​​​ពី​​កា​រ​កែ​​​ទ​ម្រង់ប្រព័ន្ធ​បោះឆ្នោត​។

​លោក ​​សុន ឆ័​យ ​​​ដែល​​​​ដឹក​​​​នំា​​​​គ​​ណ​​​បក្ស​សង្គ្រោះ​​ជាតិ​​​ក្នុ​ង​កិច្ច​​​​ជ​ជែ​កពិ​​​ភាក្សា​​​នេះ​ ​បា​ន​​​​​ឲ្យដឹង​ថា ​​វិ​ធា​ន​​​កា​រ​ធា​នា​​​​អ​ព្យា​​ក្រឹត​​​ភា​ព​​​របស់​​​គ​ណៈកម្មា​​ធិ​កា​រ​​ជាតិរៀបចំ​​កា​រ​​បោះ​ឆ្នោ​ត ហៅកាត់់់ថា គ.ជ.ប. ដែល​​​ស្ថិត​នៅ​ក្រោម​អំណាច​​របស់​​​គ​​ណ​ប​ក្ស​​​ប្រជា​​ជន​​​​កម្ពុជា ​​ត្រូ​​វ​​បា​នពិ​​ភា​ក្សា​​ម្តង​ទៀត​ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធ​ផល​វិជ្ជមាន​ទេ​។ ទោះ​ជា​យ៉ាង​ណា​ នឹង​មាន​​កិច្ច​​​ប្រ​ជុំ​​បន្តទៀត​រវាង​គ​ណ​​​បក្ស​​​ទាំ​ង​​​ពីរ​​​ ដើម្បី​​​សម្រេច​បាន​កិច្ច​​​​ព្រម​​ព្រៀ​ង​មួ​យ​។ លោក​បា​ន​មា​ន​​​ប្រ​សាស​​ន៍​ថា ​“ចំ​​ណុច​​​ដែល​​យើង​មិ​ន​អា​ច​​ដោះស្រាយ​​បា​​ន ​យើង​នឹ​ង​​​​​ទុក​ឲ្យ​​​មេដឹក​​នាំ​​កំ​​ពូ​លៗដោះស្រាយ​​​”។

លោក​ ​សម រង្ស៊ី ​លើកឡើងថា ​ប្រ​សិ​នគ​ណ​​បក្ស​ប្រជា​ជន​​កម្ពុ​ជា មិ​ន​ព្រ​ម​ព្រៀ​ង​​នៅ​សប្តាហ៍​​​ខាងមុខ​​​​​​ចំ​ពោះសំ​​ណើ​​​​​របស់​​​គ​ណ​បក្ស​​សង្គ្រោះជាតិ​ឲ្យប្រើ​រូប​មន្ត​ពីរ​ភាគបី​របស់រដ្ឋ​សភា ដើម្បី​​តែ​ង​តាំ​ង​​​សមា​​​ជិ​ក​​​​គ​ណៈកម្មាធិ​កា​រ​​​ជាតិរៀប​​ចំ​កា​រ​​បោះឆ្នោ​ត​ ​​ទេ​នោះ​  ​នឹ​ងមិនមាន​​​កិច្ច​​ប្រជុំ​​​គ​ណៈកម្មាធិ​កា​រ​​​​​គ​ណ​បក្ស​​​ចម្រុះក្នុង​​​​អ​នា​គ​ត​​ទៀត​ទេ​។ គួរ​បញ្ជាក់ថា ​នេះ​ជា​​កា​រ​ផ្លាស់​​ប្តូ​រ​​មួយ​​​ដែល​​លោក​​ចាត់ទុក​​ជា​​​​មូ​ល​​​ដ្ឋាន​​​គ្រិះ​​​​នៃការ​កែ​ទម្រង់។​

មេ​ដឹក​​នាំ​​ប្រ​ឆាំ​ង​រួ​ប​​នេះ​​​​បានថ្លែង​ថា “​​​នេះ​​ជា​​​កា​រ​ពិសោធន៍​មួ​យ​។ប្រ​សិន​បើ​​​គ្មាន​​​ចម្លើយ​​ត​ប​វិជ្ជមាន​​​ទេ ​មិ​ន​ចាំ​​​បាច់​​​បន្ត​​​ពិ​ភាក្សា​​បញ្ហា​​​​ទៀត​​ទេ​។យើង​​​នឹ​ង​​​ឈ​ប់​​​ចរចា ​ព្រោះ​​​គ​ណ​បក្ស​​ប្រជា​ជន​​​​​នឹ​ង​​​បង្ហាញ​មុខមាត់​​ពិ​ត​​​ប្រាកដ​​​របស់​ខ្លួន​ថា ​​ពួ​ក​​គេ​​​គ្រាន់​​តែ​​​ចង់​​​ទិ​ញ​​​ពេល​​​វេ​លា​​ប៉ុ​ណ្ណោះ ​​​​​​និងមិ​ន​​ចង់​​ធ្វើ​​កា​រ​កែ​ទ​ម្រង់​ឡើយ​​​”៕​​​សុ​ធា​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស