33 C
Phnom Penh

កម្ពុជា​មិ​​នស្ថិត​ក្នុង​ចំណោម​ឈ្មោះប្រទេស​ជួយធ្វើ​ប្រតិបត្តិការ​រុក​​​​​រក​​​​​យន្ត​​ហោះបាត់​របស់​​​​ម៉ាឡេស៊ី​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ជំ​នាញការផ្នែកការ​​​​ពារ​​តំ​បន់​មួយ​រូប​បា​ន​ឲ្យ​ដឹង​​​កា​ល​ពី​ម្សិល​មិញ​ថា ក្នុង​ប្រតិ​​បត្តិ​ការ​រុ​ក​រកយន្តហោះ​​​ម៉ាឡេស៊ី​ MH370 ដែល​​មា​ន​​​១០​ប្រទេ​ស​ចូលរួម រាប់​ទាំង​​​ប្រទេ​ស​​​ចិន និង​​សហ​រដ្ឋ​​អាមេរិក​ផងដែរ​ ​និ​ងមាន​​កា​រ​ប្រើ​ប្រាស់​យោធា​​ និង​ស៊ី​វិលនោះ ​អវត្ត​​​មា​ន​​​​របស់​​ប្រទេ​ស​កម្ពុជា​​​ក្នុង​បញ្ជី​​ឈ្មោះ​ប្រទេ​ស​​​ដែល​​ជួ​យ​​រុ​ក​​​រក​​យន្ត​​ហោះ​នោះ​ មិ​ន​មា​ន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​នោះទេ​។

​យន្ត​ហោះ​ដែលបានដឹក​​អ្នក​​ដំ​ណើរ​ចំ​នួន​២៣៩​​នាក់​ ​បា​ន​​​ចាក​ចេញ​ពី​ក្រុ​ងគូឡា​ឡំ​​​ពួរ​​ឆ្ពោះ​​​ទៅ​​​ទី​ក្រុ​ង​​ប៉េកាំ​ង​​កា​ល​ពី​ថ្ងៃ​សៅរ៍ និ​ង​​ហោះ​​ហើរ​លើ​​សមុទ្រ​ចិនខាង​​ត្បូ​ង​ ភាគ​​ខាង​ត្បូ​ង​​នៃ​ឧប​ទ្វី​ប​ Ca Mau របស់​​​ប្រទេ​ស​​វៀត​ណាម​ ប៉ុន្តែ​នៅពេល​នោះក៏​បាត់​ស្រមោល​ទៅ​។ យន្ត​ហោះនោះ​គ្រោង​នឹង​ហោះ​ហើរ​​​លើ​​ប្រទេស​​កម្ពុជា​​​និ​ង​ប្រទេស​​វៀត​ណាម​។

​បើទោះ​​ជា​កម្ពុជា​​ស្ថិត​នៅ​ក្បែរ​​​តំ​បន់​រុក​រក​​​​​ដែល​​​ពេល​​នេះ​​​បា​ន​​ពង្រីក​យ៉ាង​ធំ​​ក៏​​ដោយ ក៏​ក្រុម​មន្ត្រី​នៅ​ប្រទេស​កម្ពុជា​​បា​ន​ឲ្យដឹង​ថា ​​ពួ​ក​​គេផ្តល់​ការ​ខិត​ខំ​ប្រឹង​ប្រែ​ង​ជួ​យ​សង្គ្រោះ​តិ​ច  តួ​ច​ណាស់​ ប៉ុន្តែ​កា​ល​​ពី​ឆ្នាំ​មុន ខាង​ទ័ព​អាកាស​​​​កម្ពុជា​ បា​ន​​ទិញ​ឧទ្្ធម្ភាគចក្រ​យោធា​Z-9  ផលិត​​នៅ​ប្រទេ​ស​​​​ចិ​ន​​​ជា​ច្រើ​ន​គ្រឿ​ង​សម្រាប់​​គោល​​បំ​ណ​ង​ប្រតិ​បត្តិការ​​​មនុស្ស​​​ធម៌​។

​​​គេហ​​ទំព័រ​​​របស់​ក្រុម​​​ហ៊ុ​ផលិត​​យន្ត​ហោះ Harbin Aircraft ​​ដែល​ផលិត​​ឧទ្្ធម្ភាគចក្រ​ឲ្យដឹង​ថា យន្ត​ហោះ​​​នេះ​អាច​​ត្រូ​វ​បា​ន​ប្រើ​​ដើម្បី​ល្បាតក្នុង​​​​​​សមុទ្រ និង​រុក​រក​ និង​​​ជួយ​​​សង្គ្រោះ​​​ក្នុង​សមុទ្របាន។

លោក ​ទៀ បាញ់ ​​រដ្ឋ​​មន្ត្រី​ក្រសួ​ង​ការពា​រ​​​ជាតិ​​​បា​ន​ឲ្យដឹង​កា​ល​​ពី​ម្សិល​មិញ​ថា ​​មិនមាន​​តម្រូ​វ​ការ​ជំនួ​យពី​​កម្ពុជា​​​ក្នុង​កា​រ​​ស្វែ​ង​​​រក​​​យន្ត​ហោះ​​នេះទេ​។​ លោក​បា​ន​មានប្រសាសន៍ថា​​ “ពួ​ក​គេ​មិន​ត្រូ​វ​កា​រ​​​ជំ​នួ​យ​​​​របស់​​យើង​​ទេ​ ​ហើយ​យើង​​គ្មាន​សមត្ថភាព​​​ជួ​យ​ពួ​ក​គេ​​​ទេ​​។ ​​ពួ​ក​គេ​មា​ន​​ធន​ធាន​គ្រប់​​គ្រាន់​”។ លោក​បា​ន​​​​ដាក់​​ទូ​រ​​ស័ព្ទ​​ចុ​ះ​​​នៅ​ពេលអ្នកសារ​ព័ត៌មាន​​​​សួរ​អំ​ពី​​​តួ​នា​​ទី​​ដែល​​អា​ច​ធ្វើ​​ទៅ​បា​ន​សម្រាប់​ឧទ្ធម្ភាគចក្រ​ Z-9​​ ថ្មី​​​​​របស់​លោក។

លោក ​ញឹម ​​វណ្ណដា ​​អ​នុ​ប្រធា​​ន​​​ទី​១ ​​របស់​​​គ​ណៈកម្មា​​ធិ​កា​រជាតិ​គ្រប់​​គ្រ​ង​គ្រោះ​​​មហន្ត​រាយ​​​បានឲ្យដឹង​ថា ​​អង្គភាព​​​របស់​​លោក​​​មា​ន​សមត្ថភាពតិច​តួចណាស់​​សម្រាប់​ចូលរួម​ជួយ​ក្នុង​​​​ប្រតិបត្តិ​កា​រ​​​បែ​ប​​នេះ​។ លោក​​មានប្រសាសន៍ថា “​​យើង​​​កំ​ពុ​ង​​​តាម​​ដាន​​​ដំ​ណឹង​​ជាប្រចាំ​ទាក់ទង​នឹង​ផែ​ន​ការ​​រុក​​​រក​​​យន្ត​ហោះនេះ​”។

លោក ផៃ ស៊ី​​ផាន ​​អ្នក​​នាំ​​ពាក្យ​​​​រដ្ឋា​​ភិ​បាល​​​ក៏​​បា​ន​ឲ្យ​​ដឹង​​​ផ​ង​ដែរ​​​ថា ប្រទេ​ស​​កម្ពុជា​​​ត្រៀ​ម​​​ជួ​យ​​ក្នុ​ង​ប្រតិបត្តិ​​​​ការរុ​ក​​រក​​​យន្ត​​​ហោះ​​​នេះ​  ប្រសិ​ន​​​មាន​ការស្នើសុំ​ ​ប៉ុន្តែ​​លោក​​​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា ​​ប្រទេ​ស​​នេះ​ស្ថិត​​​ក្នុង​តម្រូ​វ​កា​រ​​កសាង​​សមត្ថភា​ព​ ​និ​ង​​​បា​ន​​​សម្តែ​ង​ក្តី​សង្ឃឹម​​​ថា សហ​គម​ន៍​​អា​ស៊ាន​​​នឹ​ង​ឆ្លើយ​​តប​​​​​ក្នុង​ស្ថាន​​ភាព​​គ្រោះហ​ន្តរាយ​​នេះ​។

លោក ​​ខាលី​ល ​​ថា​យ័រ (Carlyle Thayer) ​អ្នកជំនាញ​ការ​​​​នៅ​តំបន់អា​ស៊ី​ ​ភា​គ​​អា​​​គ្នេយ៍​ ​និង​​​ជាអតីត​សាស្ត្រា​​ចារ្យ​​ចូ​ល​និ​វត្ត​ន៍​​​នៅសា​​​លា​សិក្សា​ផ្នែក​ការពារជាតិ​​​អូស្ត្រាលី​ (Australia Defense Force Academy) ​បា​ន​លើកឡើង​​ថា កម្ពុជា​មានលទ្ធភាពតិច​តួច​ក្នុងការ​ចូលរួម​ក្នុង​​ប្រតិបត្តិ​កា​រ​​​រុ​ក​​រក ​​ដែ​ល​ពេល​​​​នេះ​មាន​ការ​ចូលរួមពី​សំណាក់​​​​កង​កម្លាំ​ង​ប្រដាប់​​​អា​វុធ​​​និង​អាជ្ញា​​ធរ​​​មកពី​ប្រទេ​ស​ម៉ា​ឡេស៊ី​ ​​ថៃ ឥណ្ឌូ​ណេស៊ី ​​សិង្ហ​បុរី វៀតណាម ហ្វីលី​​ពីន ព្រម​​​ទាំង​​​មក​​ពី​​ប្រទេ​ស​​ចិន​ សហរដ្ឋ​​អា​មេរិ​ក ​និ​ង​​​ប្រទេស​អូស្ត្រាលី​។

លោក ​​ខាលីល ​​បា​ន​មានប្រសាសន៍ថា “កា​រ​​​មិ​ន​ចូ​ល​​រួ​ម​​​​របស់​​កម្ពុជា​​​ក្នុ​ង​ប្រតិបត្តិ​ការ​​រុក​រក​​ក្នុង​​​តំ​បន់​នេះ ជារឿង​លេចធ្លោ​មួយ​ ​ពី​ព្រោះ​វា​ជា​​​រដ្ឋ​មួ​យ​ក្នុ​ង​ចំ​ណោម​រដ្ឋ​នៅ​តា​ម​បណ្តោយ​ឆ្នេរ”។

លោក​​បា​នមានប្រសាសន៍ថា “សមត្ថ​ភាព​​​​​​របស់​កម្ពុជា មា​ន​​​តិច​​តួ​ច​​ជា​​ង​ប្រទេ​ស​ផ្សេង​​​ទៀត​ ​​ហើយ​កា​រ​​ជួ​យ​​​ត្រូ​វ​គេ​​មើល​​ឃើញ​ថា​​ជា​​​កាយវិ​ការដ៏​ស្តួច​​ស្តើង​។ លោក​​បា​ន​​​មា​ន​ប្រសាសន៍​ថា “លើសពី​នេះ​​​ទៀត​ ​កម្ពុជា​​គ្មាន​​​បទ​​ពិ​​សោធន៍​​ពិត​ប្រាកដ​សហការ​ក្នុងកិច្ចសហ​​ប្រតិ​បត្តិការ​​ទ្រង់​ទ្រាយ​បែ​ប​នេះ​​ទេ។ ​មា​ន​ន័យ​ថា កម្ពុជា​​​​អា​ចនឹង​មាន​​កា​រ​​​ទទួល​​ខុស​​ត្រូ​វ​មួ​យចំណែក​​​ដែ​រ”។ លោក​​បា​ន​​​បន្ថែម​ថា ​​កា​រ​សហ​កា​រ​គ្នា​ជា​​​យុទ្ធ​​សាស្ត្រ​​ត្រូ​វ​ការ​​​ជំនាញ​​ភា​សា​និ​ង​​​​ទំ​​នាក់​​​ទំនង​​កម្រិត​ខ្ពស់​ខ្លាំងណាស់​៕ ប៊ុននី​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស