34 C
Phnom Penh

គណៈកម្មការ​ច​ម្រុះ​របស់​ CPP និង CNRP អាច​មាន​ការ​បែក​បាក់​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ទ្វេ​ភាគី​ដែល​បាន​បើក​កិច្ច​ប្រជុំ​ពីរលើក​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែមុន​ និង​បាន​ទទួល​លទ្ធផលដ៏​ស្តួច​ស្តើង​នោះ​ ឥឡូវ​នេះ​ប្រ​ហែល​ជា​មាន​ការ​បែក​បាក់​គ្នា​ទាំង​ស្រុង​។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ខ្លួន​នឹងមិន​ព្រម​ពិចារណា​​​ចំណុច​ដែល​គណ​បក្ស​ប្រឆាំង​​​យល់​ថា ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​​កិច្ច​ប្រជុំ​បន្ត​ទៀត​។

កាលពី​ម្សិលមិញ គណបក្ស​ទាំង​ពីរ​បាន​ប្រកាន់​ជំហរ​របស់​ខ្លួន​លើ​សំណើ​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​តំណាង​រាស្ត្រ​ពីរភាគ​បី​របស់​ប្រទេស​កម្ពុជា​ តែង​តាំង​សមាជិក​ថ្មី​ៗ​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ឬ ហៅកាត់​ថា គ.ជ.ប. ដែល​នេះ​ជា​វិធី​មួយ​​​អាច​ធានា​អព្យាក្រឹត​ភាព​នយោបាយ​របស់​ស្ថាប័នដែល​រងការ​រិះ​គន់​យ៉ាង​ច្រើន​នេះ។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​គណបក្ស​ទាំង​ពីរ​មិន​អាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​​បាន​ទេ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​បាន​បញ្ចប់​កាលពីថ្ងៃ​ច័ន្ទ។

លោក សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រ​ឆាំង​​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ច័ន្ទថា សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​នេះ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​ទេ ប្រសិន​បើ​សំណើ​សុំ​ឲ្យ​គណៈកម្មា​​​ធិការ​ការ​​​ជាតិ​រៀ​ប​ចំការ​បោះ​ឆ្នោត​​មាន​ភាព​អព្យា​ក្រឹត​​ មិន​ត្រូវ​បាន​ទទួល​យក​ទេ​នោះ។ គួរ​បញ្ជាក់​ថា ​លោក សម រង្ស៊ី បាន​ចាត់​ទុក​អព្យា​ក្រិត​ភាព​នេះ​មាន​សារ​សំខាន់ជា​មូល​ដ្ឋាន​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ និង​ជា​ចំណុច​បញ្ជាក់​ពី​ភាព​ច្បាស់​លាស់​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទទួល​បាន​កាល​ពី​ម្សិលមិញ គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ខ្លួន​មិន​អាច​យល់​ព្រម​ចំពោះ​សំណើ​ ដែល​អាច​នឹង​បញ្ចប់​ការ​ត្រួត​ត្រា​យ៉ាង​តឹងរុឹងរបស់ខ្លួន​លើ​សមាសភាព​​ក្នុង​គណៈកម្មាធិការជាតិរៀប ចំការបោះ ឆ្នោត​។

សេចក្តី​ថ្លែង​ការណ៍​នេះមាន​ខ្លឹម​សារ​ថា “គណបក្ស​ប្រជាជន​កម្ពុជា​សោក​ស្តាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រើ​ចំណុច​នេះ​ជា​លក្ខខណ្ឌ​ ដែល​អាច​បង្ក​ឲ្យ​មានការ​ជាប់​​​គាំង​​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នា​​​ពេល​​​​​​​អនាគត​”។

លោក សិក ប៊ុន​ហុក ដែល​ស្ថិត​ក្នុង​ក្រុម​ដែល​មាន​សមាជិក​ប្រាំមួយ​រូប​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​គណៈកម្មការ​ចម្រុះ​នេះ​ បាន​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​​មិន​អាច​ទទួល​យក​សំណើ​នេះ​បាន​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មាន​ឆន្ទៈ​​​​អនុវត្តកម្មវិធី​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​​ ក៏​ប៉ុន្តែ សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ស្នើ​ឲ្យ​អនុវត្ត​រូបមន្ត​សំឡេង​ពីរ​ភាគ​បី​នៃ​រដ្ឋ​សភា​ ក្នុង​ការ​តែង​តាំង​សមាជិក​នៅ​ក្នុង​គណៈ​កម្មាធិការជាតិ​រៀប​ចំការ​បោះ ឆ្នោត​ នឹង​បង្ក​ឲ្យ​មាន​បញ្ហា​កើត​ឡើង​ច្រើន​ណាស់​”។

លោក ប៊ុនហុក បាន​អះ​អាង​​​ថា “ប្រសិន​បើ​​យើង​យល់​ព្រម​ចំពោះ​រូបមន្ត​សំឡេង​ភាគ​ច្រើន​ពីរ​ភាគ​បី​នោះ ការ​បង្កើត​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ នឹង​មិន​អាច​ទៅ​រួច​ទេ​”។ លោក​បាន​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ន័យ​ព្យាករ​ពី​ស្ថានភាព​ជាប់​គាំង​រវាង​គណ​បក្ស​ទាំង​ពីរ​​ក្នុង​ការ​តែង​តាំង​សមាជិក​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​។

យោង​តាម​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ដែល​​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ប្រកាស​ បាន​បង្ហាញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ ទទួល​បាន​៦៨​អាសនៈ​ក្នុង​ចំណោម​១២៣អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ខែ​កក្កដាឆ្នាំ​មុន ពោល​គឺ​នៅ​ខ្វះ​​ជា​ច្រើន​អាសនៈ​ទៀត​ទើប​ស្មើ​នឹង​៨២​អាសនៈ​ ដែល​ចាំ​បាច់​សម្រាប់​សំឡេង​ភាគច្រើន​ពីរ​ភាគ​បី​នៅ​ក្នុង​រដ្ឋ​សភា​។

លោក ប៊ុនហុក បាន​មាន​ប្រសាសាន៍​ថា“ប្រសិន​បើ​​​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មិន​អាច​ត្រូវ​បាន​បង្កើត​ឡើង​ទេ​នោះ​បញ្ហា​លំបាកៗ​ជាច្រើន​នឹង​កើត​ឡើង​ក្នុង​ដំណើរការ​នៃ​ការ​រៀប​ចំ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​។ ប្រសិន​បើ​មិន​អាច​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​​បាន​​នៅ​ក្នុង​នីតិកាល​របស់​វា​ទេ​នោះ បញ្ហា​ជាតិ​ជាច្រើន​ទៀត​នឹង​កើត​ឡើង​”។

លោក ​​សុន ឆ័យ ​​ដែល​​​​​​បា​ន​ដឹក​នាំសមា​ជិក​មក​ពីគ​ណ​​​បក្ស​សង្គ្រោះ​​​ជាតិ​​ ក្នុ​ង​កិច្ច​​ចរ​ចា​​​របស់​​​គ​ណៈកម្មការ​​ចម្រុះ​នេះ​ ​បា​នលើក​ឡើង​​ ថា សំ​​ណើ​​​របស់​​​គ​ណ​បក្ស​​ប្រ​ឆាំ​ង​​មិ​ន​ហួ​ស​​ហេតុ​ទេ​។ ​លោក​​​​បា​ន​លើកឡើង​​ទាក់ទង​ទៅ​នឹង​  គ​ណៈកម្មាធិ​កា​រ​​​ជាតិ​​រៀ​ប​ចំ​ការ​​​បោះ​​ឆ្នោត​ ​ដែលស្ថិត​នៅ​ក្រោម​អំណាច​របស់​​គ​ណ​បក្ស​​ប្រ​ជា​​ជន​​កម្ពុជា​​ថា “​​សំ​​ណើ​​​របស់​​យើង​ គឺ​សម​​ហេតុ​​​សម​ផល និង​ប្រាកដ​​និ​យ​ម​។ ​យើង​ មិ​ន​អា​ច​​បន្ត​​កា​រ​​​​និ​យា​យ​​​តែ​​អំពី​​​កា​រ​​​ចុះ​​ឈ្មោះអ្នក​បោះ​​ឆ្នោត​ ​នៅ​ពេល​​​បញ្ហា​​​​នៃ​​កា​រ​​​បោះ​ឆ្នោ​ត​​​នៅ​ក្នុ​ង​ប្រទេ​ស​​នេះ​ គឺ​​​គ​ណៈ​​​កម្មា​​​ធិកា​រ​​បោះ​​​ឆ្នោ​តបានទេ​​”។

លោក​ សុន ឆ័យ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា “​​គ​ណ​​បក្ស​​​ប្រជា​​ជន​​កម្ពុ​ជា ​​មិន​បា​ន​​លើក​សំ​​ណើ​​​ច្បាស់​លាស់​ណា​​មួ​យ​​​​​ទេ។ ​​វាចំ​ឡែក​​​​ដែល​​​​ពួ​ក​​គេ​​លើក​យក​​​ច្បាប់​​​​​អង្គ​កា​រ​ក្រៅ​រដ្ឋា​​ភិបាល​​ នៅ​ក្នុង​​កិច្ច​ប្រជុំ​មួ​យ​​ស្តី​​​​​​ពី​ការ​​​កែ​ទ​ម្រង់​ប្រព័​ន្ធ​​​បោះ​​ឆ្នោ​ត​ ជាហេតុ​ធ្វើ​ឲ្យ​យើង​មិនមានទឹកចិត្ត​ក្នុងការចរចា​”។

លោក​បា​ន​​​មា​ន​ប្រ​សាសន៍បន្ថែម​​​ទៀត​ថា ​”យើងនឹង​​រង់​​ចាំ​​​រហូ​ត​​ដល់​​​យ៉ាង​​​ហោ​​ច​​ថ្ងៃ​អា​ទិត្យ​​​ដើម្បី​​ឲ្យ​​​​​ដឹង​ថា តើ​​​មា​ន​​​​ចម្លើយ​តប​វិជ្ជ​មា​ន​​​ណា​មួ​យ​​​​ពី​គ​ណ​បក្ស​​​ប្រ​ជា​ជន​​កម្ពុ​ជា​​ទាក់ទង​ទៅនឹង​ការជ្រើស​រើស​ និង​ការ​​កា​រ​​បង្កើត​​​គ​ណៈ​កម្មា​ធិកា​រ​​ជាតិ​​​រៀ​ប​​​ចំ​ការ​​​បោះ​ឆ្នោ​ត​”។

នៅក្នុងឯក​សារ​​​​សេចក្តី​​ជូន​ដំ​ណឹងមួ​យ​  ដែល​លោក​​​បា​ន​​មា​ន​​ប្រ​សាស​ន៍​​ថា​​ ត្រូ​វ​បាន​​​ដាក់​​​ទៅ​​​សហ​គ​ម​​​ន៍​​កា​រ​​​ទូ​ត​ ​លោក​​  សម  រង្ស៊ី ​​ក៏​​បា​ន​ប្រើ​​​ប៉ុស្តិ៍​មួ​យ​​នៅ​លើ​​​ទំព័រ​​ហ្វេស​​ប៊ុក​​​​​​របស់​​លោក​​កា​ល​​ពី​​ម្សិល​មិញ​​​ដោ​យ​​លើក​ឡើ​ង​ថា ​កិច្ច​​​ស​ហ​ការ​​រវា​ង​​​​​គ​ណ​បក្ស​​​ទាំ​ង​​​ពីរ​​នេះ​​​លើកា​រ​​កែ​​​ទ​​ម្រង់​​ប្រព័​ន្ធ​​បោះឆ្នោ​ត​គឺ​​ ​ “ស្ថិត​ក្នុង​ស្ថានភាពជាប់​​គាំ​ង​” ​​ដោយ​​សារតែ​ ​​​គ​ណ​បក្ស​​ប្រជា​​ជន​កម្ពុ​ជា​​ប្រកាន់​ជំហរ​ដាច់​អហង្ការ​នៅ​ក្នុ​ង​កិច្ច​ចរចា​​​។

លោក ​សម ​​រង្ស៊ី​ ​មេដឹក​នាំគណបក្ស​​​​​ប្រឆាំង​បា​ន​មានប្រសាសន៍​ដូច្នេះ​ថា “ល្បិច​កល​​​​របស់​​​គ​ណ​បក្ស​​​ប្រជា​​ជន​កម្ពុជា​​​ទំ​នង​​​​ជា​​ចង់​ពន្យា​​រពេល​​​វេ​លា” លើសពីនេះ​ទៅទៀត​ លោក សម រង្សុី បាន​​មានប្រសាសន៍​បន្ត​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​ “​​​​ចង់​​កា​ន់​​អំណា​​ច​ ដោយ​ប្រើ​គ្រប់​​​វិ​ធី​​​អ្វីក៏ដោយ និង​ទោះជា​ត្រូវ​ចំណាយ​ប៉ុន្មានក៏ដោយ ជាហេតុ​បណ្តាល​ឲ្យ​អនាគត​របស់ប្រទេស​កម្ពុជា​ជួប​បញ្ហា​ស្មុគស្មាញនិង​គ្រោះថ្នាក់ ក្នុង​ដំណាក់កាល​ត្រូវការ​ការ​អភិវឌ្ឍ និង​លិទ្ធប្រជាធិបតេយ្យ ដែល​ត្រូ​វ​មាន​ភាពរីក​ចម្រើន​រួមគ្នា​”​ ​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស