38 C
Phnom Penh

អ្នក​ភូមិ​បុរី​​​កី​ឡា​​ប្តឹង​​​អភិ​​បា​ល​ អ​ភិបាល​រង​ និ​ង​មេ​សន្តិ​សុខ​​​​ខណ្ឌ​ ទៅ​តុ​លាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកភូមិ​មួយ​ក្រុ​ម​​​តូ​ច​​​មក​ពី​​តំ​បន់​បុរី​កីឡាក្នុង​​រាជ​​ធា​​​នី​ភ្នំ​​ពេញ​​​បា​ន​ធ្វើ​​​​ពា​ក្យ​បណ្តឹង​​​ទៅ​សាលា​​ដំ​បូ​ង​រាជ​​ធា​​​នី​ភ្នំ​​ពេញ​​​កាល​​ពី​​ម្សិល​មិញ ដើម្បី​​​ប្តឹង​​​​អា​​ជ្ញា​​​ធរ​​​ខណ្ឌ​៧មករា ​​ដោ​យ​ចោទ​​​​​ពួ​ក​គេ​​​​ពី​​​បទ​​​បង្ក​​របួស​ស្នាម​​​ ​អំឡុង​ការ​​តវ៉ា​​​មួយ​​កា​ល​​ពី​ថ្ងៃ​​​ទី​១៤ ខែ​​​កុម្ភៈ​។

​​អ្នក​តំ​​ណា​ង​​​​ឲ្យ​​សហ​​គម​ន៍​នេះ​ ​​ដែល​​​ពាក់​ព័ន្ធ​​​​ក្នុ​ង​ជម្លោះ​​​​ដី​ធ្លី​មួយ ​​​​ជាមួ​យ​​ក្រុមហ៊ុន​​​អ​ភិវឌ្ឍន៍ផានី​មុិច ​​​ដោ​យ​​សារ​​​មិន​​ព្រម​​​សា​ង​​សង់​ផ្ទះ​ឲ្យ​​​​​ពួ​ក​គេ​​តា​ម​សន្យាបន្ទាប់​​ពី​បណ្តេញ​​​ពួ​ក​​គេ​​ចេញ​​​ បា​ន​ឲ្យដឹង​ថា ​​ពួ​ក​គេ​ចង់​​ឲ្យ​តុ​លា​កា​រ​បញ្ជា​​ក្រុម​មន្ត្រី​​ខណ្ឌ​ឲ្យ​​​បង់សំ​​ណ​ង​ឲ្យ​​​ពួ​ក​គេ។

​​សហ​​គម​ន៍​នេះបា​ន​លើក​ឡើ​ង​ក្នុ​ង​​លិខិត​បណ្តឹង​​​​​របស់​​ខ្លួន​​​ទៅ​​តុ​លា​ការ​​ថា “យើងទាំ ង​​​​​ប្រាំ​​ពីរ​​នា​ក់​​ចង់​ប្តឹង​លោក សំ​ សុ​វណ្ណ អ​ភិ​បាល​​​ខណ្ឌ លោក លឹម ​​សុភា ​​អ​ភិ​​បា​ល​រង​ ​និ​ង​ ប្រាក់ ​ហា​ក់​ ប្រធា​ន​​សន្តិ​សុ​ខ​​ខណ្ឌ ​ពី​បទ​​បង្ក​របួស​​​ស្នាម​​​​ដល់​ពួ​ក​​យើង​​​”។

​​ពាក្យ​​បណ្តឹង​នេះ​​​មា​ន​ខ្លឹម​សារ​​​​ថា ​ក្រុម​​​ដែល​​​រាប់​ទាំ​ង​​ស្ត្រី​មា​ន​​​គភ៌ម្នាក់​ ត្រូ​វ​បា​ន​​វាយ​​​ទាត់​​ធា​ក់​ នៅ​ពេល​សន្តិសុខ គាំ​​ទ្រ​​ដោ​យ​​នគរ​បាល​​​ប្រឆាំ​ង​កុប​កម្ម​ ចុះ​​​ទៅសហ​គមន៍​​​នេះ​​​អំ​ឡុង​កា​រ​​​តវ៉ា​មួ​យ​​ឲ្យ​មា​ន​កា​រសាង​សង់​ផ្ទះ​។

ពួ​ក​គេ​សរសេរ​​ថា “យើង​​ចង់​​​ឲ្យ​តុ​លា​កា​រ​​​​ដាក់​​​ទោស​​​ជ​ន​​ដៃ​ដល់​ ​​ទៅ​តា​ម​​​ច្បាប់​ និ​ង​បង្គាប់​ឲ្យ​ពួ​ក​គេ​សង​ប្រាក់​២.៥០០ដុល្លារ​សម្រាប់​​​ជន​រង​គ្រោះ​​ម្នាក់​​ៗ​”។ ​អ្នក​ត​វ៉ា​​​បុ​រី​កី​ឡា ​​ក៏​មា​ន​ផែន​ការ​​​​​ដាក់ញត្តិ​​​ទៅ​បណ្តា​ស្ថាន​​​ទូ​ត​​នា​នា​ ​ប្រសិ​ន​​បើ​​តុ​លា​កា​រ​​មិន​ពិចារ​ណា​​​ពាក្យ​បណ្តឹង​​​​​ទារ​​សំ​​ណ​ង​​​​របស់​​ ពួ​ក​គា​ត់៕ ​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស