38 C
Phnom Penh

ចោទ​ប្រកាន់​ជ​ន​ជាតិវៀត​​​​ណាម​​​​​មួយ​​​ក្រុម​​​ពី​បទ​កាប់ឈើ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពី​ម្សិល​មិញ សាលា​ដំបូង​ខេត្ត​មណ្ឌល​​គិរី​​ បាន​ចោ​ទ​ប្រាកាន់​ជន​ជាតិ​វៀត​ណាម​១៥​នាក់​ពីបទ​ឆ្លង​ដែន​​​ខុស​​​ច្បាប់​​​​ចូល​​​មក​​​កាប់​ឈើ​ក្នុង​ព្រៃ​ការ​ពារ​ រយៈពេល​បួន​ថ្ងៃ​បន្ទាប់ពី​ក្រុម​នេះ​ត្រូវ​បាន​ជន​ជា​តិ​ភាគតិច​ព្នង​ឃា​ត់​ខ្លួន​ក្នុង​ព្រៃ​សហ​គមន៍​​​នៅ​​​ចម្ងាយ​២០​គីឡូ​ម៉ែត្រ​ពី​ព្រំដែន។

លោក​ យ៉ា ណារិន ប្រធាន​តុលាការ​បាន​មាន​ប្រសាសន៍ថា ករណី​អ្នក​កាប់ឈើ​ខុស​ច្បាប់​ទាំង​១៥នាក់​នេះ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ ហើយ លោក ឃុត សុភាង ព្រះ​រាជ​អាជ្ញា​​​​​​​​​​អម​សាលា​ដំបូង​ខេត្ត​​​មាន​ប្រសាសន៍ថា ជន​សង្ស័យទាំង​នេះ​ “ត្រូវ​បាន​ចោទ​ប្រកាន់​រួច​ហើយ” ហើយ​លោក​បាន​បដិ​សេធ​​ មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ។

យោងតាម​លោក សុខ រដ្ឋា អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ល្ងាច​ម្សិល​មិញ ជន​សង្ស័យ​ប្រាំ​នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅក្នុង​​ពន្ធនាគារ​ខេត្ត​ ចំណែក​ជន​សង្ស័យ​១០នាក់ទៀត​​កំពុង​បន្ត​ធ្វើការ​សាក​សួរ​នៅ​តុលាការ​ក្នុង​ក្រុ​ង​សែមនោរម្យ។

​លោក សុខ រដ្ឋា បាន​​ថ្លែង​​​ថា “ជន​សង្ស័យ​ ប្រាំនាក់​ក្នុង​​ចំណោម​ជនសង្ស័យ​១៥​នាក់​កំពុង​​​ត្រូវ​​​​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធ​នា​គារ​ខេត្ត​នៅ​ថ្ងៃ​នេះ”។កាលពីថ្ងៃ​សៅរ៍ អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ព្នង​ប្រហែល​៦០​នាក់​​ក្នុង​ស្រុក​ពេជ្រាដា បានព័ទ្ធចាប់​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ បន្ទាប់​​​ពី​​​​សហគមន៍​ជន​ជាតិ​​ដើម​ភាគតិច​បាន​ឃ្លាំ​មើល​​​ និង​ព្យាយាម​​​​រារាំង​​​​សកម្ម​​ភាព​របស់ពួកគេ​​​អស់​​​​រយៈ​ពេល​ប្រហែល​២​ឆ្នាំ​។ បន្ទាប់ពីការ​ឆ្មក់​​​​ចាប់​​​នេះ​​​​ អ្នក​ភូមិ​​រឹប​អូស​​​បាន​​​​ឈើ​គគីរចំនួន​៨ម៉ែត្រ​គូប រថយន្ត​បួន​គ្រឿង រណារ​យន្ត​ប្រាំពីរ​គ្រឿង កំាភ្លើង​វែង​មួយ​ដើម​ និង​ម៉ូតូ​ប្រាំបួន​គ្រឿង៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស