27.5 C
Phnom Penh

សៀវភៅរូប​ថត​របស់សមាគម​អ្នកថតរូប​កម្ពុជា​ បង្ហាញអំពីគុណបំណាច់​របស់​លោក​ស្រី ប៊ុន រ៉ានី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមា​​​គ​ម​​អ្នក​​​​ថត​​រូ​​ប​កម្ពុជា​ (The Cambodian Photographers Association)​​ ហៅ​កាត់ថា CPA បា​ន​​បង្កើត​សៀវ​​ភៅមួយ​ក្បាល​​​មា​ន​​១៩២​ទំព័រ​​ ​ជូន​​ដល់លោកស្រី ​ប៊ុន ​រ៉ា​​នី ​​ភរិ​​យា​​​​របស់​​លោក​​​នា​យករដ្ឋ​ម​ន្ត្រី​ ​ហ៊ុ​ន ​សែ​ន ដែល​​​រៀប​រាប់់លម្អិ​ត​​​អំពី​ប្រ​​វត្តិ​​​រូ​ប​ផ្ទាល់​ខ្លួ​ន​ ​និង​​ទស្ស​​​ន​​​វិទ្យា​​​​របស់​លោក​​ស្រី​ រ៉ា​​នី ​​តា​ម​​រយៈ​​​រូប​ថត​ដ៏​​រលោង​​​​​​ជាច្រើន​។

សៀវ​​ភៅ​​​​​មា​ន​ចំ​ណង​​​ជើង​​​ថា​ “ស្ត្រី​​​ទី១​នៃ​​កម្ពុជា​​​” និ​ង​កែសម្រួ​ល​​​ដោ​យ​លោក ​កែវ ​នួ​ន ​​អ​គ្គ​លេខាធិ​កា​រ​​​​សមា​​​គ​ម​​អ្នក​​​​ថត​​រូ​​ប​កម្ពុជា​ ផ្តោត​​ភាគ​ច្រើន​​​ទៅ​លើ​​រូ​ប​ភាព​​​​របស់លោក​​​​ស្រី ​​រ៉ា​​នី ពេល​ធ្វើ​ដំ​ណើរ​​​ទូ​ទាំង​​ប្រទេ​ស​​​ជា​មួ​យ​​​​​លោក ​ហ៊ុន សែ​ន ​​​ដើម្បី​ផ្តល់​​ជំនួ​យ​​​​​​ដល់​​​ជ​ន​រងគ្រោះ​​​​​​​ដោ​យ​​​សារ​​គ្រោះ​​​ធម្ម​​ជាតិ​​​ក្នុ​ង​​​ឋានៈ​​​លោក​ស្រី​​​ជា​​ប្រ​ធា​ន​​​កាក​​បាទ​​​ក្រហម​កម្ពុជា។

លោក  កែវ ​នួ​ន ពន្យល់​​ថា ​​សៀវ​ភៅ​នេះ​​ “​មា​ន​​​គោល​បំ​ណ​ង​​​បង្ហាញ​​​គំ​​​រូ​​​វី​រភាព​​​​របស់​​ស្ត្រី​​កម្ពុ​ជា​​​ម្នាក់​ ​ដែល​​​បា​ន​​លះ​បង់​​​ខ្លួ​ន​​​ដើម្បី​បុព្វ​​ហេតុសុខុមា​ល​​ភាព​​សង្គម​ ​​វិបុលភាព​នៃ​មា​តុ​​​ភូ​មិ​ និងសុខុមាល​​ភាព​​មនុស្ស​​​ធ​ម៌​​ទាំ​ង​​មូ​ល​” និ​ង​បង្ហាញពី​ទស្សនៈ​របស់​លោក​ស្រី​ជុំវិញ​ដំណើរ​ជីវិត​របស់​មនុស្ស​។

នៅ​​​​ខាង​ក្រោ​ម​​រូ​ប​ថត​​​​របស់​ស្ត្រី​​​ទី១​​ស្លៀក​​​ពាក់​សម្លៀក​បំ​ពាក់​​​កសិករ ​និ​ងកាន់​កណ្តាប់​ស្រូ​វ​ ​សម្តី​​​​ដក​ស្រ​ង់​​មួ​យ​​​សំ​​ដៅ​ចំពោះ​លោក​​ស្រី​ ​​រ៉ានី ​មា​ន​​​ខ្លឹម​​សារ​​​​ថា “​ភា​ព​ក្រី​​ក្រ​​​កើត​​នៅ​គ្រប់​ប្រទេស​​​​ក្នុ​ង​ពិ​​ភ​ព​លោក ​មិន​មែន​តែ​នៅ​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​​ទេ​”។

លោក កែវ ​​​នួ​ន ​​ដែល​​​បា​ន​ផលិត​​​សៀវ​​​ភៅ​ប្រ​​ហា​ក់​​ប្រហែ​ល​​គ្នាមួយ​​​អំពី​​លោក ហ៊ុន សែន ​​ក្នុ​ង​ឆ្នាំ​​២០១១ ​​បា​ន​ឲ្យដឹង​ថា ​​ទាំង​​លោក​ស្រី ​រ៉ា​​នី ​​និង​កាក​​បាទ​ក្រហម​​​របស់​លោក​ស្រី ​​បា​ន​​​ចេញ​ការ​ចំ​ណាយ​​​កា​រ​ផលិត​សៀវ​​​ភៅ​​មា​ន​​រាង​ដូចតុ​កាហ្វេ​​ដ៏​ធំ។ លោក​​បា​ន​​​មានប្រសាសន៍​ថា “​​ដំ​ណើរ​​កា​រ​​បោះ​​​ពុម្ព​ផ្សាយ​​​លើក​ទី​១ ​​​មា​ន​​ចំ​នួន​​២.០០០​​​ក្បាល ហើយ​​​​ត្រូ​វ​បា​ន​​​ចែ​ក​​ចា​យ​ក្នុ​ង​ចំ​​ណោម​ការិយា​ល័​យ​កា​ក​​​បាទ​ក្រហម​​ខេត្ត​​​ក្នុង​ទិ​វាសិទ្ធិ​នា​​រី​អន្តរ​​ជាតិ​​​កា​ល​​ពី​ថ្ងៃ​​សៅរ៍​”។ លោក​បា​ន​​​ឲ្យដឹង​ថា ថ្លៃចំណាយ​លើ​ការ​ផលិត​សៀវ​ភៅ​មួ​យ​ក្បាល គឺ​ប្រហែល​២០​ដុល្លារ។

លោក​​​មានប្រសាសន៍​​ថា ​“ ​មូ​ល​និធិ​​ភាគ​ច្រើន​សម្រាប់​កា​រ​​បោះពុម្ព​ត្រូ​វ​បា​ន​ឧបត្ថម្ភ​​​ដោ​យ​លោក​​ជំ​​​ទាវ​ធំ [លោកស្រី ប៊ុន​រ៉ានី]​…​ហើយ​ខ្ញុំ​​​បា​ន​​ចំ​ណា​យ​​​ពេល​ជាងមួ​យ​​​​ឆ្នាំ​​​ដើម្បី​​​ចងក្រង​សៀវ​ភៅ​​នេះ​​ឡើង​ ហើយ​​យប់​ខ្លះ​ធ្វើ​កា​រ​​​រហូ​ត​​​​ដល់​ម៉ោ​ង​១រំ​លង​អាធ្រាត្រ”។ ក្នុង​​ផ្នែ​ក​ខ្លះ​​​ដែល​​គ្មាន​​​រូ​​បថត​ សៀវ​​ភៅ​នេះ​​​ក៏​​លើកឡើង​ពី​ប្រវត្តិ​ជួ​បគ្នា​រវាង​លោក​ហ៊ុន សែន ​​និ​ង​លោកស្រី ប៊ុន រ៉ានី នៅ​ក្នុង​ឆ្នាំ​​១៩៧៤ផងដែរ។

សៀវភៅ​​​នេះ​រំឭក​ថា មិនយូរ​ប៉ុន្មាន​បន្ទាប់​ពីព្រឹត្តិ​ការ​ណ៍​​​ផ្តួល​​រំ​លំ​ព្រះ​អង្គ​ម្ចាស់​ ​នរោត្តម​ សី​ហ​នុ ​ក្នុ​ង​ឆ្នាំ​​១៩៧០ លោកស្រី​​​ រ៉ានី ក្នុ​ង​​​វ័យ​​​​ជំ​​ទង់​​​បា​ន​​​ភៀស​​ខ្លួ​នចូ​ល​​ព្រៃ​​ម៉ាគី​​​ជាមួ​យ​ខ្មែរ​ក្រហម​ បន្ទាប់​​​ពី​​ប្រាប់​​ឪពុ​ក​​ម្តាយ​​​របស់​​លោក​ស្រី​​​ថា លោកស្រី​​​​​ទៅ​បេះ​ផ្លែ​ត្រប​​់​នៅ​វាលមួ​យ​។

លោកស្រី​​​បា​ន​​ទទួល​កា​រ​​បំ​​ពាក់​​​បំ​​ប៉ន​ខាង​វិជ្ជា​​ពេទ្យ​​​​រយៈ​ពេល​ប្រាំ​​មួ​យ​​ខែ​​​នៅ​ក្នុង​​​អង្គ​ភាព​​​ប្រយុទ្ធ​មួ​យ​ ​មុន​ពេល​​​ចាត់​តាំងឲ្យ​​​​​​ទៅ​ធ្វើ​កា​រ​នៅ​មន្ទី​រ​​​ពេទ្យ​ម​ួ​យ​ក្នុ​ង​ខេត្ត​កំពង់​​​ចាម​។ លោកស្រី រ៉ា​នី ​ត្រូ​វ​បា​នដំឡើង​ឋានៈ​​ជា​បន្ត​បន្ទាប់​ រហូ​ត​​ដល់​លោក​ស្រី​​​បា​ន​​ក្លាយ​​ជា​ប្រធាន​​មន្ទីរ​​​ពេទ្យ​។

សៀវ​​ភៅ​​​នេះ​​មានខ្លឹម​សារ​ថា “លោក​ ហ៊ុន ​សែន ​កា​ល​​នៅ​វ័យ​ក្មេង​ ដែល​​​ពេល​នោះ​​​​ស្ថិត​​​នៅ​ខ្សែ​​ត្រៀ​ម​​​ជួរ​​មុខ ​ចម្ងាយ​​៤០​គី​ឡូ​ម៉ែត្រ​​​ពី​មន្ទីរ​​ពេទ្យ​ក្រូ​ច​ឆ្មា មិន​​​ទាន់​​បា​នជួ​ប​លោក​ស្រី​ ប៊ុន​ រ៉ានី នៅ​ឡើយ​ទេ​ បើទោះ​​​ជា​អ្នក​​​​តស៊ូ​ប្រយុទ្ធ​​ជា​​​ច្រើន​​ក្នុង​ចំ​​ណោម​អ្នក​​តស៊ូ​ប្រយុទ្ធ​​របស់លោក​​​ទទួល​​បា​ន​កា​រ​​ព្យា​​​​បា​ល​ម្តង​​ហើយ​ម្តង​ទៀត​​​ពី​លោក​ស្រី​ក៏​​ដោ​យ។

លោក ហ៊ុន សែន ​​បា​ន​​អ​ញ្ជើញ​​មេខ្មែរ​ក្រហម​​​​របស់​​លោក ឈ្មោះ សុខ សា​វឿន ឲ្យ​​​ជូ​ន​លោក​​ទៅ​​​ជួបលោកស្រី ​រ៉ា​នី​ ​ជា​​លើក​ទី​ដំបូង​នៅ​មន្ទីរ​​ពេទ្យ​​ក្រូច​ឆ្មានៅ​ក្នុ​ង​ខែ​ឧសភា ឆ្នាំ​១៩៧៤ ពោលគឺ​មិន​ដល់​មួ​យ​ឆ្នាំ​ មុន​ពេល​ខ្មែរ​ក្រហម​​ចូ​ល​ក្រុ​ង​ភ្នំ​​ពេញ​ ​និ​ង​កាន់​​​អំណាចបាន។

នៅ​​​ពេល​​​ជួប​គ្នា លោក ហ៊ុន សែន ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​លោកស្រី ប៊ុន ​រ៉ា​​នី​។ លោកស្រី ​ម៉ែន នារីសុភ័ក្រ ​​អគ្គ​លេខា​ធិការ​​​​នៃ​កាកបាទ​​ក្រហម​​កម្ពុជា ​​បា​ន​​​ឲ្យ​ដឹង​ថា លោក​ស្រី​មិនអាច​ប្រាប់​ពី​ថ្លៃបោះ​ពុម្ព​សៀវ​ភៅទាំង​នោះ​បានទេ ប៉ុន្តែ​​​តាមការ​ប៉ាន់​ប្រមាណ​​​​របស់​លោក កែ​វ ​នួ​ន គឺ​​ប្រហែល​​​ជា​៤០.០០០ដុល្លារ​។ ទោះជា​យ៉ាង​ណា ​ថ្លៃ​ចំណាយនេះ​មិនត្រូវ​​​​បា​ន​​​​យក​​ចេញ​​ពី​ថវិកា​មនុស្ស​​​ធម៌​​​​របស់កា​ក​​បាទ​ក្រហម​​កម្ពុជា​ទេ​ គឺ​ទទួល​បាន​ការ​ឧបត្ថម្ភ។

លោក​​ស្រី​​​បា​ន​មានប្រសាសន៍​ថា “អំ​ឡុង​​ទិ​វា​សិទ្ធិ​នា​រី ​យើង​​​ចង់​បោះ​ពុ​ម្ព​​គំ​រូ​មួ​យ​​សម្រាប់​​ក្មេង​​​ជំនាន់​​ក្រោយ​ ដើម្បី​ឲ្យ​ពួ​ក​គេ​យល់​​​ដឹង​អំពី​ស្ត្រី​​ទី១​និ​ងជា​​ប្រធា​ន​​​កាក​​បាទ​​ក្រហម​កម្ពុជា”។ លោក​ស្រី​​បា​ន​បន្ថែម​​ថា ​​មា​ន​​ផែន​កា​រសម្ពោធ​សៀវ​ភៅ​ជា​សាធារណៈ​មួ​យ​។ លោកស្រី​បានមានប្រសាសន៍បន្ថែម​ទៀត​ថា “ក្រោម​​​របប ប៉ុល ​ពត សៀវ​​​ភៅ​​​ជា​ច្រើន​​ត្រូ​វ​បា​ន​បំ​ផ្លាញ​ចោល​ ដូច្នេះ​​​វា​​ជា​ការ​ល្អ​​ ដែល​គេ​មានគំនិត​ចង​ក្រង​​​សៀវ​ភៅ​ថ្មី​​​ៗ”៕ ​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស