28 C
Phnom Penh

ជន​​​ជាតិ​វៀត​ណាមពីរនាក់​ និ​ង​​ចិ​ន​ម្នាក់​ត្រូ​វ​បា​ន​​​ចាប់​ខ្លួ​ន​​​ជា​​មួយ​​ថ្នាំ​​ញៀន​​​អេស្តា​ស៊ី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបា​ល​​​​បា​ន​ឲ្យ​​ដឹង​​​កា​ល​​ពី​ម្សិល​​មិញ​​​   ថា​ប្តី​​​ប្រពន្ធ​​​​ជន​​​ជាតិវៀត​ណាម​​​និ​ង​បុរស​​​ជ​ន​​​ជាត​ិចិ​ន​ម្នាក់​​​ត្រូ​វ​បាន​​​​ចាប់​​ខ្លួ​ន​​កា​ល​​ពី​ថ្ងៃអា​ទិត្យ​ ​បន្ទាប់​​ពី​​ពួ​ក​គេ​​ត្រូ​វ​​បា​ន​​​​រក​ឃើញ​មា​ន​​​ថ្មាំ​​​ញៀន​​​​​​អេស្តា​ស៊ី​​​​​ជា​ង​​៣០០​​គ្រាប់​ ​​នៅ​ឯ   ​ផ្ទះ​សំណា​​ក់​​​មួ​យ​​​នៅ​ក្នុ​ង​ខណ្ឌ​​ដូ​ន​ពេញ ​​រាជ​​ធា​​​នី​ភ្នំពេញ​។

លោក វ៉ន កុ​សល ​​​អ​នុ​ប្រធា​ន​​​​នា​​យក​ដ្ឋាន​ប្រឆាំ​​ង​គ្រឿ​ង​​ញៀន​​ ​​របស់​​ក្រសួ​ង​មហា​ផ្ទៃ​​បា​ន​មា​ន​​​​​ប្រ​សាសន៍​ថា​ ជន​​​ជាតិ​វៀតណាម​​​​ពីរ​នាក់​​​​ ​អា​យុ​​២៩​ឆ្នាំ​ និង​​៣០​ឆ្នាំ ​​និ​ង​​ជ​ន​ជាតិចិ​ន​​អា​យុ​​៥២ឆ្នាំ ​ត្រូ​វ​បា​ន​បញ្ជូ​ន​​​ខ្លួន​​​ទៅ​សាលា​​​​ដំ​​បូ​ង​រាជ​​ធា​​នី​ភ្នំ​​ពេញ​​​ដើម្បីសាក​សួរ​។

​លោក ​​កុសល ​​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា ​​អ្នក​​​ទាំ​​ង​បី​​​ស្ថិត​​ក្រោ​ម​​​កា​រ​​​ស៊ើប​អង្កេត​ ចាប់​​តាំ​​ង​​ពី​​​ថ្ងៃ​​សៅរ៍​​​នៅ​សណ្ឋា​​គារ​​ប៉ា​​រីស​ ​ក្នុ​ង​​ស​ង្កាត់ស្រះ​​​ចក​ ខណ្ឌ​​​ដូ​ន​ពេញ​ មុន​​ពេល​​ត្រូ​វ​បា​នឆ្មក់​​​ចាប់​។ លោកបន្ថែម​ថា ថ្នាំ​ញៀន​មួ​យ​​បន្ទះ​មា​ន​​​ត​ម្លៃ​​​​ពី​ប្រាំ​មួ​យដុល្លារ​ ​​ទៅ​​ប្រាំ​​ពីរ​​​ដុល្លារ​។

ឈ្មោះ ​ង៉េង ​​ឈុន ប្រធា​ន​​​នា​យ​ក​ដ្ឋាន​អន្តរា​​គម​​ន៍​​កម្ចាត់គ្រឿ​ង​ញៀ​ន​ របស់​ក្រសួ​ង​មហា​ផ្ទៃ​​​ បា​ន​មា​ន​​​​ប្រ​សាស​​ន៍​ថា ​​អ្នក​​ទាំង​បី​​​នឹ​ង​​ត្រូ​វបញ្ជូ​ន​​​ខ្លួ​ន​​​ទៅ​​តុ​លា​កា​រ​​ដើម្បី​​ធ្វើ​ការ​​ចោទ​ប្រកាន់​៕ ​ប៊ុននី​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស