41.3 C
Phnom Penh

សាលា​ឧទ្ធរណ៍​​​បង្កើន​ទោស​បុរស​ពីរនាក់​ជាប់​ចោទ​ពីបទ​វាយសម្លាប់​ប្រធាន​សាខា​ក្រុមហ៊ុន​មិត្ត​ហ្វូន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃពុធ សាលា​ឧទ្ធរណ៍​បាន​តម្កល់​​សាលក្រម​ផ្តន្ទាទោស​បុរស​ពីរនាក់​ និង​បាន​បង្កើន​ការ​ផ្តន្ទាទោស​​ជាប់​ពន្ធនា​គារ​របស់​​ពួកគេ​ ដែល​ពីដំបូង​ត្រូវ​បាន​សម្រេច​ដោយ​សាលាដំបូង​ខេត្ត​ព្រះ​វិហារ​ពីបទ​​វាយ​សម្លាប់​ប្រធាន​សាខា​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​មិត្ត​ហ្វូន​​​​កាល​​​ពីពីរ​ឆ្នាំ​​​​មុន​​​។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ សាលា​ដំបូង​ខេត្ត​បាន​ចោទ​ប្រកាន់​ វី សុវីន អាយុ​២៤ឆ្នាំ និង សឿន វ៉ាន់ស៊ី អាយុ​៣០ឆ្នាំ ពី​បទ​បង្ក ហិង្សា​​​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់​ទោស​ និង​​ បាន​ផ្តន្ទាទោស​ វី សុវីន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំពី​រ​ឆ្នាំ​ ចំណែក​ សឿន វ៉ាន់ស៊ី ដែល​ត្រូវ​បាន​ផ្ត​ន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នា​រយៈ​ពេល​មួយ​ឆ្នាំ​និង​ប្រាំពីរ​ខែ​នោះ​ ត្រូវ​បាន​ដោះលែងពី​ពន្ធនា​គារ​​​វិញ​​​ហើយ ដោយ​​​សារ​​​​​​​​​ការ​​​​​​ជាប់​​​​ឃុំ​​​​​នេះ​​​គិត​​​តាំង​​​​​​ពី​​​ពេល​​​ជាប់​​​ឃុំ​​​បណ្តោះ​អាសន្ន។

​លោក អ៊ុំ​ សារិទ្ធចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​មាន​ប្រសាសន៍ថា “តុលា​ការ​បាន​កែ​ប្រែ​​​សាល​​​ក្រម​​​​នេះ​ ហើយ​បាន​ផ្តន្ទាទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ចំនួន​១០ឆ្នាំ និង​បង្គាប់​ឲ្យ​ពួកគេ​ទាំង​ពីរ​បង់ប្រាក់​សំណង​ចំនួន​​៤០​លាន​រៀល ហើយ​យើង​ក៏បាន​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ សឿន វ៉ាន់ស៊ី ផង​ដែរ”។

នៅក្នុង​តុលាការ​ លោកចៅក្រម អ៊ុំ សារិទ្ធ បាន​រៀប​រាប់​ពី​ហេតុការ​ណ៍កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១១ ដែលនៅពេល​នោះ លោក ម៉ែន រិទ្ធី ដែលជា​ប្រធាន​សាខា​ក្រុម​ហ៊ុន​ទូរ​ស័ព្ទមិត្ត​ហ្វូន​ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់​ធំនោះ ត្រូវ​បាន​​បុរ​សទាំង​ពីរ​នាក់​នេះ​​​​វាយ​​​សម្លាប់​​​នឹង​​​​​ដំបង​ ខណៈ​ដែល​លោក​បាន​ធ្វើ​ដំណើរ​ជាមួយ​ពួកគេ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦២​នៅក្នុង​ស្រុក​​​រវៀង ​ខេត្ត​ព្រះ​វិហារ។

អំឡុង​សវនាការ​កាត់​ក្ដី​ មាន​ការ​អះ​អាង​ថា លោក ម៉ែន រិទ្ធី បាន​សុំ​ឲ្យ វី សុវិន ដែល​ជា​កូន​ចៅ​របស់​ខ្លួន​សង​ប្រាក់​គា​ត់ចំនួន​​​​​៥.០០០​​​​ដុល្លារ​​​ ដែល​ជ​ន​នេះ​បាន​ជំពាក់​​ក្នុង​ការ​ឲ្យ វី សុវីន យក​ស៊ីម​កាត​ទូរស័ព្ទ​មិត្ត​ហ្វូន​ទៅ​លក់​នៅ​ហាង​ផ្ទាល់​ខ្លួន​របស់​​​​គាត់​​​។​​​​​​គាត់​​​​បាន​​​​ទារលុយ​​​​ដដែល​ៗ​ទំនង​ជា​បាន​ធ្វើ​ វី សុវីន មាន​កំហឹង​។

អំឡុង​សវនាការ​កាត់​ក្ដី​ដំបូង សឿន វ៉ាន់​ស៊ី បាន​​​​ឆ្លើយ​​​ថា គាត់​បាន​ឃើញ​ឈ្មោះ វី សុវីន វាយ​​​លោក ម៉ែន រិទ្ធី នៅ​ពេល​ដែល​ពួកគេ​បាន​ឈប់​ដើម្បី​បត់​ជើង​តូច​ ហើយ​ថា ខ្លួន​បានជួយ​​វាយ​ដែរ​ដោយ​សារ​ វី សុវីន បា​ន​ហៅ​ឲ្យ​​ជួយ​។

បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ផ្ដន្ទា​ទោស​កាលពី​ខែ​មករា​ឆ្នាំមុន​ មេធាវី​តំណាង​ឲ្យ​ឪពុក​​ជ​ន​រង​គ្រោះ​ និង​លោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​​អាជ្ញា​សាលា​ឧទ្ធរណ៍​បាន​ប្តឹង​​​ជំទាស់សេចក្ដី​សម្រេច​នេះ​ ដែលពួកគាត់​និយាយ​ថា មិន​បាន​​​​បង្ហាញ​​​​ពី​ស្ថាន​ទម្ងន់​ទោស​នៃបទ​ឧក្រិដ្ឋ​នេះ​ឡើយ។

កាលពីម្សិលមិញ លោក ហ៊ុន មាំង មេធាវី​​តំណាង​លោក ម៉ែន លន ជា​ឪពុក​របស់​លោក ម៉ែន រិទ្ធី នោះ​បាន​មាន​ប្រសា​សន៍​ថា លោក​រីករាយដោយ​សាលា​ឧទ្ធរ​ណ៍​​សម្រេច​​តម្កល់​​​​សាល​​​ក្រម​​​​នេះ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ខ្ញុំ​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ គឺ​វា​ប្រសើ​រជាង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ដែល​បាន​សម្រេច​ផ្ដន្ទា​ទោស​​ស្រាល​ពេក​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ប៉ុន្តែ​ខ្ញុំ​នៅ​មិនទាន់​ពេញ​ចិត្ត​ដដែល​” ដោយ​លោក​បន្ថែម​ថា ច្បាប់​ចែង​ថា បទ​ឧក្រិដ្ឋ​បែប​នេះ​អាច​មាន​ទោស​ជាប់​ពន្ធ​នាគារ​រយៈពេល​១៥​​​ឆ្នាំឯណោះ​៕ សារុន          

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស