38 C
Phnom Penh

សេចក្ដីព្រាង​​​ច្បាប់​​​ស្ដីពី​​​ចៅ​ក្រម​​​មិន​​លើ​​​កឡើង​​​ពី​​​ការ​​​ពាក់ព័ន្ធ​​​​​​នយោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្ដី​​​ព្រាង​​​ច្បាប់​​​ថ្មីមួយ​​​ស្ដីពី​​​ឋានៈ​​​របស់​​​ចៅក្រម​​​ និង​​​ព្រះរាជអាជ្ញាមិនរារាំង​​​​​​​​​ប្រព័ន្ធ​​​តុលាការ​​​​​​​​​ពី​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​គណបក្ស​​​នយោបាយ​​​ឡើយ​​​ ហើយ​​​សេចក្ដីព្រាង​​​ច្បាប់​​​ថ្មីនេះ​​​អនុញ្ញាត​​​ឲ្យ​​​ចៅក្រម​​​ និង​​​​​​ព្រះ​​​រាជ​​​អាជ្ញា​​​ តុលាការ​​​កំពូល​​​ធ្វើការ​​​លើស​​​ពី​​​អាយុ​​​ចូល​​​និវត្ត​​​ន៍​​​៦០​​​ឆ្នាំ​​​ ចំណែក​​​ឯចៅក្រម​​​ទាំង​​​អស់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​រំពឹង​​​ថា នឹង​​​ត្រូវ​​​ចូល​​​និវត្ត។

ច្បាប់​​​ដែល​​​គេ​​​ទន្ទឹង​​​រង់​​​ចាំជាយូរ​​​មក​​​ហើយ ​​​ក្នុង​​​ចំណោម​​​ច្បាប់​​​ចំនួន​​​បី​​​នាពេល​​​បច្ចុប្បន្ន ដែល​​​កំពុង​​​ស្ថិត​​​ក្នុងដំណាក់ កាល​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​​ធ្វើ​​​សេចក្ដី​ព្រាង​​​នេះ នឹង​​​ធានា​​​ឲ្យ​​​ប្រព័ន្ធ​​​តុលាការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មាន​​​ភាព​​​ឯករាជ ដែល​​​​​​ត្រូវ​​​បាន​​​មជ្ឈដ្ឋាន​​​ទូទៅ​​​គិត​ថា ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​ និង​​​ស្ដាប់​​​បង្គាប់​​​តាម​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​របស់​​​លោក​​​នាយក​​​​​រដ្ឋមន្ត្រី ហ៊ុន សែន។

មាត្រា ១០៧ នៃ​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​ដែល​​​​​​​​​មាន​​​១១១មាត្រានេះ ដែល​​​ច្បាប់​​​ចម្លង​​​មួយ​​​នៃ​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​ទទួល​​​បាន​​​កាល​​​ពី​​​ម្សិលមិញចែង​​​ថា “សម្រាប់​​​ចៅក្រម​​​ និង​​​ព្រះ​​​រាជ​​​អាជ្ញា​​​ដែល​​​បំពេញ​​​ការ​​​ងារ​​​នៅ​​​តាម​​​តុលា​​​ការ​​​ទាំង​​​អស់​​​ ការងារ​​​របស់ពួកគេ​​​អាច​​​បំពេញ​​​ភារកិច្ច​​​​​​សាធារណៈ​​​បាន​​​​​​ដូច​​​ជា តំណាង​​​រាស្ត្រ សមាជិក​​​ព្រឹទ្ធ​​​សភា មន្ត្រី​​​រដ្ឋាភិបាល និង​​​មុខ​​​តំណែង​​​ទាំង​​​អស់​​​ដែលទទួល​​​បាន​​​នៅ​​​ក្នុង​​​អាណត្តិ​​​បោះ​​​ឆ្នោត” ។

តែទោះ​​​ជាយ៉ាង​​​ណា សេចក្ដីព្រាង​​​ច្បាប់​​​នេះមិន​​​មាន​​​ការ​​​លើក​​​ឡើង​​​អំពីការ​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​នយោបាយ​​​ឡើយ​​​។

លោក ឌិត មន្ទី អាយុ​​​៧០​​​ឆ្នាំ ​​​ប្រធាន​​​តុលា​​​ការ​​​កំពូល​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ចុះ​​​ឈ្មោះ​​​ថា ជា​​​សមាជិក​​​របស់​​​គណៈ​​​កម្មា​​​ធិការ​​​អចិន្ត្រៃយ៍​​​ដ៏មាន​​​ឥទ្ធិពល​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​ បានមាន​​​ប្រសាសន៍​​​ថា លោក​​​​​​នឹង​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយអំពី​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​​​​ដែល​​​គេ​​​រំពឹង​​​ថា នឹង​​​ត្រូវ​​​ដាក់ជូនទៅ​​​ទីស្ដីការ​​​គណៈរដ្ឋមន្ត្រីនៅសប្ដាហ៍​​​ក្រោយ​​​នេះទេ។

លោក សុក សំអឿន នាយក​​​ប្រតិបត្តិ​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការ​​​ពារសិទ្ធិកម្ពុជា​​​​​​បាន​មាន​​​ប្រសាសន៍​​​ ថា លោក​​​មិនទាន់​​​បាន​​​ឃើញ​​​សេចក្ដីព្រាង​​​ច្បាប់​​​នេះនៅឡើយទេ ប៉ុន្តែ​​​លោក​​​សង្ឃឹម​​​  ថា សេច​​​​​​​​​ក្ដីព្រាង​​​ច្បាប់​​​នេះ​​​នឹង​​​មាន “ខ” មួយ​​​ដែល​​​ហាម ​​​ឃាត់​​​មិន​​​ឲ្យ​​​តុលាការ​​​ពាក់​​​ព័ន្ធ​​​នឹង​​​នយោ​​​បាយ​​​។

លោក​​​មាន​​​ប្រសាសន៍ទៀត​​​ថា “ច្បាប់​​​នេះ​​​​​​​​​មាន​​​សារៈសំខាន់ណាស់ ដើម្បីធានានូវ​​​ភាព​​​ឯករាជរបស់​​​ចៅក្រម​​​​​​។ ប្រសិន​​​បើ​​​ច្បាប់​​​នេះ​​​តាក់​​​តែង​​​បានល្អ វាអាច​​​ជួយ​​​ការ​​​ពារ​​​ឯក​​​រាជ​ភាព​​​របស់​​​ប្រព័ន្ធតុលាការ​​​…។ ចៅក្រម​​​មិន​​​ត្រូវ​​​ជា​​​សមាជិក​​​របស់​​​គណបក្ស​​​នយោ​​​បាយ​​​ណាមួយឡើយ សម្រាប់​​​ព្រះរាជ​​​អាជ្ញា​​​វិញ​គឺមិនអីទេ​​​”។

ច្បាប់​​​នេះ​​​ពិត​​ជាមាន​​​ក្រម​​​វិជ្ជាជីវៈ​​​មួយ​​​ដែល​​​គ្រប់​​​គ្រង​​​​​​ទាំង​​​ចៅក្រម​​​ និងព្រះរាជ​​​អាជ្ញា​​​។ ក្រម​​​វិជ្ជាជីវៈ​​​នោះ​​បាន​​​​បញ្ជាក់​​​ថា “ចៅ​​​ក្រម​​​ និង​​​ព្រះ​​​រាជ​​​អាជ្ញា​​​ត្រូវ​​​តែ​​​មាន​​​តុល្យ​​​ភាព​​​ ហើយ​​​ឈរ​​​លើ​​​គោល​​​ការ​​ណ៍​​​របស់​​​ខ្លួន​​​ គោរព​​​ច្បាប់ និង​​​មិន​​​ធ្វើ​​​អ្វី​​​ស្ថិត​​​ក្រោម​​​សម្ពាធ​​​ ឬ​​​ការ​​​គំរាម​​​កំហែង​​​។

អ្នក​​​ដែល​​​មិន​​​អនុវត្ត​​​តាម​​​ក្រម​​​វិជ្ជាជីវៈ​​​នេះ​​​នឹង​​​ប្រឈម​​​ការ​​​ព្រមាន​​​ផ្ទាល់​​​មាត់​​​ ឬ​​​ជា​​​លាយ​​​លក្ខណ៍​​​អក្ស​​​ រនិង​​​ព្យួរ​​​ការ​​​ងារ​​​រហូត​​​ដល់​​​ទៅ​​​រយៈ​​​ពេលពីរ​​​ឆ្នាំ​​​ ហើយ​​​ប្រាក់​​​ខែ​​​ត្រូវ​​​កាត់​​​បន្ថយ​​​។​​​ ទណ្ឌកម្ម​​​ប្រភេទ​​​ទី២ ដែល​​​ធ្ងន់​​​ធ្ងរ​​​ជាង​​​នេះ​​​ រួម​​​មានទាំង​​​ការ​​​មិន​​​បើក​​​ប្រាក់​​​ខែ​​​ឲ្យ​​​រហូត​​​ដល់​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ ឬបង្ខំឲ្យ​​​ចូល​​​និវត្ត   ​​​ផង​​​ដែរ​​​។

ពាក់ព័ន្ធ​​​នឹង​​​ប្រធាន​​​បទ​​​នៃ​​​ការ​​​ចូល​​​និវត្ត​ចៅក្រម​​​ និង​​​ព្រះរាជ​​​អាជ្ញា​​​នៅ​​​តុលាការ​​​កំពូល​​​​​​​​​​​​នឹង​​​មិន​​តម្រូវ​​​​​ឲ្យ​​​ចូល​​​និវត្ត​​​តាម​​​អាយុ​​​ចូល​​​និវត្ត​​​ន៍​​​​​​​​​៦០​​​ឆ្នាំ​​​នាពេល​​​បច្ចុប្បន្ន​​​ ហើយ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សានៃ​​​អង្គចៅក្រម​​​នឹង​​​ធ្វើការ​​​វាយ​​​តម្លៃ​​​ថា តើ​​​ពួកគេ​​​អាច​​​បន្ត​​​ធ្វើការ​​​បាន​​​ហួស​​​ពី​​​អាយុ​​​៦៥ឆ្នាំ​​​ ឬយ៉ាងណា​​​។

បន្ថែមពីលើ​​​លោក ឌិត មន្ទី ដែល​​​មាន​​​វ័យ​​​៧០​​​ឆ្នាំ អនុប្រធាន​​​តុលាការ​​​កំពូល​​​ គឺ​​​ចៅ​​​ក្រម​​​ ឃឹម ប៉ុណ្ណ មាន​​​វ័យ​​​ដល់​​​ទៅ​​​៧៤​​​ឆ្នាំ ហើយ​​​ចៅក្រម​​​ ទី ណេង និង​​​ចៅក្រម យស សុខឿន មានវ័យ​​​៦៨​​​ឆ្នាំដូច​​​គ្នា។

ចៅក្រម​​​ យស សុខឿន ​​​មាន​​​ប្រសា​​​សន៍​​​កាលពីម្សិលមិញ​​​ថា ​​​បទប្បញ្ញត្តសម្រាប់ការ​​​ចូល​​​និវត្ត​​​នៅ​​​អាយុ​​​ច្រើន​​​ ជា​​គំនិត​​​ដ៏ល្អ “ពី​​​ព្រោះ​​​​​​វា​​​អនុញ្ញាត​​​ឲ្យ​​​ចៅក្រម​​​បន្ត​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​…​​​ខ្ញុំ​​​ពេញ​​​ចិត្ត​​​នឹង​​​សេចក្ដីព្រាង​​​ច្បាប់​​​នេះ​​​”។

លោក សុក សំអឿន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​យល់ទាស់​​​អ្វី​​​ទេចំពោះ​​​ចៅក្រម​​​តុលាការ​​​កំពូល​​​បំពេញ​​​ការងារ​​​​​​លើស​​​អាយុ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​​​ថា ការ​​​​​​​​​អនុវត្ត​​​បែប​​​នេះ​​​​​​ក៏មាន​​​ដែរ​​​នៅ​​​​​​ក្នុង​​​សហ​​​រដ្ឋ​​​អាមេរិក និង​​​ប្រទេស​​​ថៃ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “ប៉ុន្តែ​​​ខ្ញុំ​​​ចង់​​​មើល​​​ឃើញ​​​លក្ខខណ្ឌមួយ​​​បន្ថែម​​​ទៀត​​​គឺ​​​ថា បន្ទាប់​​​ពីពួកគេ​​​ចូល​​​និវត្ត​​​ពួកគេ​​​មិន​​​ស្ថិត​​​​​​ក្នុង​​​មុខ​​​តំណែង​​ដឹកនាំណាមួយ​​​ឡើយ។ ជាឧទាហរណ៍​​​ ប្រសិន​​​បើ​​​ប្រធាន​​​តុលាការ​​​កំពូល​​​​​​​​​ចូល​​​និវត្ត​​​ គាត់​​​មិនអាច​​​ធ្វើ​​​ជា​​​ប្រធាន​​​​​​អ្នក​​​ស្វែង​​​រក​​​យុត្តិធម៌​​​បានឡើយ​​​ គាត់​​​ត្រូវ​​​តែ​​​ជា​​​ចៅក្រម​​​ធម្មតា [ប្រសិន​​​បើ​​​គាត់​​​សម្រេច​​​ចិត្ត​​​ត្រឡប់ចូល​​​ទៅធ្វើការ​​​វិញ​​​]” ។

លោក សម ប្រជាមានិត អ្នក​​​នាំពាក្យ​​​ក្រសួង​​​​​​​​​យុត្តិធម៌ បានមាន​​​ប្រសាសន៍​​​ថា កិច្ច​​​ប្រជុំ​​​ត្រូវ​​​បាន​​ធ្វើ​​​ឡើង​​​កាលពីម្សិលមិញ និងកាលពី​​​ថ្ងៃ​​​​​ពុធ ដើម្បី​ពិភា​ក្សា​​​​គ្នា​​​អំពី​​​សេចក្ដីព្រាង​​​ច្បាប់​​​ទាំង​​​បី​​​ ដែល​​​នឹង​​​ត្រូវបញ្ជូនទៅ​​​ទីស្ដីការ​​​គណៈ​​​រដ្ឋមន្ត្រី​​​នៅពេល​​​នេះ៕ សុខុម

(រាយការណ៍​​​បន្ថែម​​​ដោយ Lauren Crothers)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស